bih.button.backtotop.text

HPV - Zip Up Challenge: អ្នកអាចផ្ទុកមេរោគ HPV រហូតមួយជីវិតអ្នក

ក្នុងឆ្នាំ ២០១៨ ស្ត្រីប្រមាណ ៥៧០,០០០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកមាត់ស្បូននៅទូទាំងពិភពលោក ហើយស្ត្រីប្រហែលជា ៣១១,០០០ នាក់បានស្លាប់ដោយសារជំងឺនេះ។ ការឆ្លងមេរោគជាប់លាប់ជាមួយនឹងប្រភេទមេរោគ  (HPV) ដែលមានហានិភ័យខ្ពស់គឺជាបុព្វហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន។

៧០ ភាគរយនៃអ្នកជំងឺដែលកើតមហារីកមាត់ស្បូនទាំងអស់បណ្តាលមកពីវីរុស HPV អំបូរ ១៦ និង ១៨  ។ ការឆ្លងមេរោគ HPV ភាគច្រើនឆ្លងតាមរយៈការរួមភេទ។

លើសពីនេះទៅទៀតអ្នកដែលឆ្លងភាគច្រើនមិនមានសញ្ញាឬរោគសញ្ញាអ្វីដែលបណ្តាលឱ្យពួកគេរាលដាលវីរុសដោយមិនដឹងខ្លួន។ស្ត្រីដែលមានអាយុ ៣០ឆ្នាំ និងអាយុច្រើនជាងនេះគួរតែទទួលការពិនិត្យរកមើលជំងឺមហារីកមាត់ស្បូនដោយការធ្វើតេស្តិ៍រួមគ្នា។

 
201101_Bumrungrad-IDM_Cervical-Cancer-Awareness-Campaign_Carousel_Khmer_AW-02.jpg

 

ការធ្វើតេស្តរួមគ្នាគឺជាការរួមបញ្ចូលគ្នានៃការធ្វើតេស្តរកអំបូរវីរុស HPV DNA និងមហារីកមាត់ស្បូន Pap smear (Cytology) ។ ការធ្វើតេស្តនេះជួយរកមើលមេរោគនិងកោសិកាខុសប្រក្រតីដែលអាចក្លាយជាមហារីកនាពេលអនាគត។ ដូច្នេះវិធីសាស្រ្តនេះអាចជួយឱ្យវេជ្ជបណ្ឌិតរកឃើញដំណាក់កាលដំបូងនៃជំងឺមហារីកមាត់ស្បូនច្រើនជាងការធ្វើតេស្តរកមហារីកមាត់ស្បូន Pap តែមួយមុខ។

* សូមណែនាំឱ្យទទួលការធ្វើតេស្តរៀងរាល់ ៣-៥ ឆ្នាំម្តង។ ប៉ុន្តែសម្រាប់លទ្ធផលខុសប្រក្រតីគួរតែតាមដានតាមការណែនាំរបស់វេជ្ជបណ្ឌិត។

 
Bumrungrad-IDM_Cervical-Cancer-Awareness-Campaign_Carousel_Crop2-(1).jpg
 
For more information please contact: