bih.button.backtotop.text

កម្មវិធីសម្រាប់ជំងឺតំរងនោមរ៉ាំរ៉ៃ

 

Overview
ជំងឺតំរងនោមរ៉ាំរ៉ៃ គឺជាការបាត់បង់ជាលំដាប់នូវមុខងាររបស់តំរងនោមក្នុងរយៈពេលជាច្រើនខែ​ឬឆ្នាំ។​ មូលហេតុបណ្តាលឲ្យមានជំងឺតំរងនោមរ៉ាំរ៉ៃមានដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ឬ រលាកតំរងនោម ការបង្ករោគនៅផ្លួវនោម ការប្រឈមជាមួយសារធាតុពុលជាច្រើន ការប្រើប្រាស់ថ្នាំខ្លះ ឬថ្នាំបុរាណ។ 

បើសិនមិនការព្យាបាលត្រឹមត្រួវ អាចកាត់បន្ថយមុខងារតំរងនោមហើយបណ្តាលឲ្យមានការខ្សោយតំរងនោមនៅដំណាល់កាលចុងក្រោយដែលតម្រូវឲ្យមានការលាងឈាម ឬការប្តូតំរងនោម។ មុចងារតំរងនោមចុះខ្សោយបានធ្វើឲ្យមានផលវិបាកផ្សេងៗជាច្រើន ដូចជា ភាពមិនមានលំនឹងរបស់ជាតិទឹក និងសារធាតុរ៉ែ ខ្វះឈាមក្រហម និងការបន្ថែមសារធាតុកាកសំណល់របស់រាងកាយ។ រោគសញ្ញាទាំងនេះអាចត្រូវបានត្រួតពិនិត្យ និងបង្ការ បើសិនអ្នកជំងឺត្រូវបានតាមដានជាប្រចាំដោយក្រុមវេជ្ជបណ្ឌិតឯកទេស។

មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដបានបង្កើតនូវកម្មវិធីសំរាប់ជំងឺតំរងនោមរ៉ាំរ៉ៃជាមួយនឹងគោលបំណងចម្បងគឺផ្តល់ការបង្ការ ឬពន្យានូវការវិវត្តន៏ចំពោះជំងឺតំរងនោមរ៉ាំរ៉ៃ និងការវិវត្តន៏របស់ផលវិបាកទាំងឡាយ។

អ្នកជំងឺនឹងត្រូវបានទទួលបានការថែទាំក្រុមដែលមានមុខវិជ្ជាជីវៈត្រឹមត្រូវ ដោយរួមមាន វេជ្ជបណ្ឌិតឯកទេសចំពោះជំងឺតំរងនោមរ៉ាំរ៉ៃ គិលានុបដ្ឋាក ឱសថការី និងអ្នកឯកទេសផ្នែកអាហាររូបត្ថម្ភ។ 
  • ទទួលបានការត្រួតពិនិត្យជាប្រចាំរបស់មុខងារតំរងនោមដើម្បីបង្តារផលវិបាកនានាដែលកើតមាន
  • ដំបូលន្មានអំពីកម្មវីធីត្រូតពិនិត្យនូវរបបអាហារពីអ្នកឯកទេសអាហាររូបត្ថម្ភចំពោះជំងឺតំរងនោម
  • ការណែនាំនូវការថែទាំផ្ទាល់ខ្លួន និងសៀវភៅក្បួនច្បាប់
  • ការបង្រៀនអំពីថ្នាំជាមួយការណែនាំស្តីអំពីឱសថ ឬការបន្ថែមផ្សេងៗដែលអាចធ្វើឲ្យខូចតំរងនោម
  • ការពិគ្រោះសុខភាពជារួម
  • បន្តការថែទាំ និងប៉ាន់ប្រមាណពីវេជ្ជបណ្ឌិតឯកទេសតំរងនោម និងក្រុមជំនាញដែលមានមុខវិជ្ជាជីវៈត្រឹមត្រូវរបស់យើង
  • មានជំងឺតំរងនោមរ៉ាំរ៉ៃជាមួយការចុះខ្សោយមុខងារតំរងនោមស្រាល (តិចជាង៦០ មល/នាទី/១,៧៣m2) ឬរកឃើញជាតិអាលើប៊ុយមីនក្នុងទឹកនោម (ច្រើនជាង​៥០០មក្រ/ថ្ងៃ). 
  • ត្រូវមានឆន្ទៈ និងតំាងចិត្តកមទទួលការត្រួតពិនិត្យជាប្រចាំសម្រាប់កម្មវិធីជំងឺតំរងនោមរ៉ាំរ៉ៃ (ទៅតាមការណាត់)
Last modify: កុម្ភៈ 03, 2021

Related conditions

Doctors Related

Related Centers

Related Packages

Rating score 8.13 of 10, based on 16 vote(s)

Related Health Blogs