bih.button.backtotop.text

មជ្ឈមណ្ឌលចង្វាក់បេះដូងមិនប្រក្រតី (Arrhythmia Center)

តើចង្វាក់បេះដូងមិនប្រក្រតីជាអ្វី?

Arrhythmia គឺជាពាក្យវេជ្ជសាស្រ្តប្រើសម្រាប់ចង្វាក់បេះដូងមិនធម្មតា ចង្វាក់លោតរបស់បេះដូង អាចលឿនពេក​ឬយឺតពេក។ ជាធម្មតា​លទ្ធផលរបស់ ចង្វាក់បេះដូងមិនប្រក្រតី គឺចេញមកពីដំណើរវិលជុំខ្លី ឬការប្លាស់ប្តូរប្រព័ន្ធអគ្គីសនីរបស់បេះដូង។​ វាធ្វើឲ្យមានការប៉ះពាល់ដល់សមត្ថភាពរបស់បេះដូងក្នុងការប្របាច់ឈាមឲ្យមានប្រសិទ្ធិភាព និងអាចធ្វើឲ្យមានការបង្អាក់ចរន្តឈាមនៅក្នុងរាងកាយ។ ចង្វាក់បេះដូងមិនប្រក្រតី គឺជាកត្តាប្រឈមសម្រាប់គ្រោះថ្នាក់សសៃឈាមខួរក្បាល និងខ្សោយបេះដូង។
 
មជ្ឈមណ្ឌល ចង្វាក់បេះដូងមិនប្រក្រតី នៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដដែលស្ថិតនៅក្នុងទីក្រុងបាងកកនៃព្រះរាជាអាណាចក្រថៃ គឺមានបុគ្គលិកដែលមានវេជ្ជបណ្ឌិតផ្នែកជំងឺបេះដូងដែលមានបទពិសោធន៍ដែលមានឯកទេសផ្នែកខាងចង្វាក់បេះដូងលោតមិនស្មើគ្នា និងសរីរៈវិទ្យារបស់អគ្គីសនីបេះដូង។ ផ្នែកនេះដឹកនាំដោយវេជ្ជបណ្ឌិត Dr. Koonlawee Nademanee ដែលមានឯកទេសជំនាញផ្នែកខាងចង្វាក់បេះដូងលោតមិនស្មើគ្នា និងសរីរវិទ្យារបស់អគ្គីសនីបេះដូង ក្រុមនេះធ្វើការព្យាបាលអ្នកជំងឺនៅក្នុងប្រទេសថៃ និងជុំវិញពិភពលោក។ ពួកគេបានផ្តល់ការព្យាបាលដែលមានលក្ខណៈខុសគ្នា ដោយរួមមាន ការព្យាបាលដោយថ្នាំ ការដាក់ថ្មបេះដូង ឬប្រើប្រាស់ឧបករណ៏សម្រាប់ឆក់ ការសិក្សាអំពីសរីរៈវិទ្យារបស់អគ្គីសនីបេះដូង និងកាតេទែទៅកាត់ផ្តាច់ចរន្តអគ្គសនីនៅជាលិកាដែលធ្វើអោយបេះដូងលោតមិនធម្មតា (catheter ablation)។ មន្ទីរពិសោធន៍ផ្នែកខាងសរីរវិទ្យារបស់អគ្គីសនីបេះដូងថ្មីរបស់មន្ទីរពេទ្យបំរុងរ៉ាដត្រូវបានរៀបចំឡើងដោយផ្អែកទៅតាមមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំងឡាយដែលបានទទួលជោគជ័យនិងមានកម្រិតស្តង់ដារខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។   
 

AW-LINE-GROUP-EN-1200.jpg

 

 

Eng_CalendarInfo_FEB19.jpg
 

អ្នកជំងឺភាគច្រើនដែលមានដែលមាន ចង្វាក់បេះដូងមិនប្រក្រតី ពួកគេមិនដឹងថាមានស្ថានភាពជំងឺនេះទេ។ ជាទូទៅ វាត្រូវបានធ្វើរោគវិនិច្ឆ័យនៅពេលដែលពួកគេមកពិនិត្យសុខភាព​​​ ឬទទួលការព្យាបាលចំពោះស្ថានភាពដ៏ទៃទៀត។ កក្តាប្រឈមគឺមានប្រវត្តិគ្រួសារដែលមានការគាំងបេះដូងភ្លាមៗ។ អ្នកជំងឺខ្លះដែលមាន ចង្វាក់បេះដូងមិនប្រក្រតី អាចមានបទពិសោធន៍ដោយមានរោគសញ្ញាមួយ ឬច្រើនដូចខាងក្រោម៖

  • ហត់
  • បាត់បង់កម្រិតស្មារតី
  • ឈឺទ្រូង
  • ធីងធូង
  • ខ្យល់គ  និងដួលសន្លប់
  • ញ័រទ្រូង

មន្ទីរពិសោធន៍ផ្នែកខាងសរីរវិទ្យារបស់អគ្គីសនីបេះដូងនៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដដែលស្ថិតនៅក្នុងទីក្រុងបាងកកនៃព្រះរាជាអាណាចក្រថៃបានផ្តល់នូវរោគវិនិច្ឆ័យ និងការព្យាបាលជំងឺបេះដូងចង្វាក់បេះដូងលោតមិនប្រក្រតី ឬភាពមិនធម្មតានៃប្រព័ន្ធអគ្គីសនីរបស់បេះដូង។ សូមអានបន្ថែម

នៅពេលដែលមិនមានលទ្ធភាពបង្ការ ចង្វាក់បេះដូងមិនប្រក្រតីទាំងអស់បាន,Dr. Koonlawee​បានមានប្រសាសន៍ថា​ អ្នកអាចកាត់បន្ថយកត្តាប្រឈមផ្ទាល់របស់អ្នកបានដោយអនុវត្តទៅតាមជំហ៊ានដូចតទៅនេះ៖

  • រស់នៅកុំជក់បារី កាត់បន្ថយកម្រិតស្រេ្តសរបស់អ្នក ត្រូបមានព្រំដែនកំណត់ក្នុងការញាំកាហ្វេ  ស្រា ដោយពិសាត្រឹមតែចំនួនមធ្យម ឬមិនត្រូវពិសាទាល់តែសោះ។
  • ត្រូវបរិភាគអាហារដែលនាំមកនូវសុខភាពល្អ
  • ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
  • ត្រូវធ្វើតាមអនុសាសន៍របស់វេជ្ជបណ្ឌិតអ្នកសម្រាប់ការតាមដាន​និងពិនិត្យសុខភាពជាប្រចាំ
Dr. Koonlawee បានបញ្ចប់ឯកទេសជំងឺបេះដូងនៅ មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃភាគខាងលិច Los Angeles VA, UCLA ក្នុងឆ្នាំ១៩៨០។ ដែលមានឯកទេសជំនាញផ្នែកខាងចង្វាក់បេះដូងលោតចង្វាក់មិនស្មើគ្នា និងសរីរវិទ្យារបស់អគ្គីសនីបេះដូង Dr. Koonlawee បានអភិវឌ្ឍវិធីសាស្ត្រជោគជ័យដំបូងបង្អស់មួយក្នុងចំណោមការអភិវឌ្ឍវិធីសាស្ត្រជោគជ័យដំបូងបង្អស់ទាំងឡាយនៃបេះដូងញ័រនៅថតបេះដូងខាងលើ (atrial fibrillation)​​​ ដែលគាត់ត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ កាត់គឺជាមនុស្សដំបូងតែមួយគត់ផងដែរដែលរៀបរាប់អំពីរោគសញ្ញារបស់ Brugada syndrome ដែលជារោគសញ្ញាធ្វើឲ្យអ្នកជំងឺស្លាប់ដែលមិនអាចពន្យល់បាន នៅអាស៊ីភាគអាគ្នេយ៍ និងអភិវឌ្ឍការព្យាបាលដោយប្រើការព្យបាលផ្តាច់ចរន្តអគ្គសនីនៅជាលិកាដែលធ្វើអោយបេះដូងលោតមិនធម្មតា (ablation therapy) សម្រាប់ការព្យាបាលវា។
  • Left Atrial Ablation of Atrial Fibrillation: Is the Fly in the Ointment a Silent Stroke?
    Nademanee K.and Amnueypol M. (2012, June).
  • Prevention of Ventricular Fibrillation Episodes in Brugada Syndrome by Catheter Ablation Over the Anterior Right Ventricular Outflow Tract Epicardium.
    Nademanee K., et al.(2011, March 14).
  • Clinical Outcomes of Catheter Substrate Ablation for High-Risk Patients With Atrial Fibrillation.
    Nademanee K., et al.(2008, February 29).
  • A New Approach for Catheter Ablation of Atrial Fibrillation: Mapping of the Electrophysiologic Substrate.
    Nademanee K., et al.(2004, June).

Related Packages

Contact Information

  • Tele-Consultation with Doctor Click

Service Hours

  • Arrhythmia Center
    Daily 8.00 am to 8.00 pm

Location

  • Arrhythmia Center
    Bumrungrad International Clinic (BIC) Building, 14th floor
Last modify: ធ្នូ 09, 2021
Rating score 9.45 of 10, based on 227 vote(s)

Related Health Blogs