bih.button.backtotop.text

ជំងឺមហារីកថ្លើម

ជំងឺមហារីកថ្លើម គឺជាប្រភេទនៃជំងឺមហារីកដែលកើតឡើងញឹកញាប់ និងជាមូលហេតុនាំមុខគេនៃការស្លាប់ទូទាំងពិភពលោក។ ដោយសារតែជាធម្មតាវាមិនបង្ហាញរោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេនៅក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកថ្លើម  អ្នកជំងឺភាគច្រើនត្រូវបានធ្វើរោគវិនិច្ឆ័យជំងឺនេះ នៅពេលដែលវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។

ប្រភេទនៃជំងឺមហារីកថ្លើម
  • មហារីកកោសិកាថ្លើម គឺជាប្រភេទដែលកើតឡើងញឹកញាប់បំផុតនៃជំងឺមហារីកថ្លើម​ទាំងនៅក្នុងពិភពលោក និងក្នុងប្រទេសថៃ។
  • Cholangiocarcinoma (ជំងឺមហារីកបំពង់ទឹកប្រម៉ាត់)
  • ជំងឺក្រិនថ្លើមបណ្តាលមកពីកត្តាដូចជាការទទួលទានគ្រឿងស្រវឹង ឬជំងឺរលាកថ្លើមដោយវីរុស
  • ការប្រើប្រាស់គ្រឿងស្រវឹង
  • ការបង្ករោគដោយមេរោគរលាកថ្លើមប្រភេទ B (HBV) ឬវីរុសថ្លើមប្រភេទ C (HCV)
  • ការប៉ះពាល់ទៅនឹងសារធាតុគីមី Aflatoxin ពីសណ្តែកដី ពោត ម្ទេសស្ងួត ជាដើម
  • ជំងឺតំណពូជ និងមេតាបូលីស ដូចជាជំងឺទឹកនោមផ្អែមដែលបង្កឲ្យមានខ្លាញ់ក្នុងថ្លើម និងនាំឲ្យមានជំងឺក្រិនថ្លើម។
  • ការប៉ះពាល់ដោយសារធាតុគីមី ឬថ្នាំដូចជាការប្រើអ័រម៉ូនបុរសរយៈពេលយូ។
ជំងឺមហារីកថ្លើមមិនបង្កឲ្យមានរោគសញ្ញាគួរឲ្យកត់សម្គាល់ណាមួយទេនៅក្នុងដំណាក់កាលដំបូង។ ទោះយ៉ាងណារោគសញ្ញាមួយចំនួនដូចខាងក្រោមនេះកើតមានឡើងនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ៖
  • មានការឈឺចាប់ ជាពិសេសនៅក្នុងពោះខាងលើផ្នែកខាងស្តាំ។ នៅក្នុងករណីខ្លះ ការឈឺចាប់នេះបានសាយភាយទៅផ្នែកខាងក្រោយ ឬស្មា
  • ហើមពោះ
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ
  • ការបាត់បង់ចំណង់អាហារ
  • អស់កម្លាំង
  • គ្រុនក្តៅដោយគ្មានមូលហេតុ
  • ដុំនៅក្នុងថ្លើម
  • ចេញលឿងលើស្បែកនិងភ្នែក
  • គ្រូពេទ្យនឹងពិនិត្យមើលពីប្រវត្តិរបស់អ្នកជំងឺ និងធ្វើការពិនិត្យរាងកាយ
  • ការធ្វើតេស្តឈាមដើម្បីរកមើលភាពមិនធម្មតាមុខងារថ្លើម ជំងឺរលាកថ្លើមដោយវីរុសនិង តេស្តរកប្រូតេអ៊ីនម៉្យាងហៅថា Alpha-fetoprotein
  • ធ្វើតេស្តរូបភាព ដូចជាការថតអេកូ ស៊ីធីស្កេន(CT scan) និងថត MRI
  • អ្នកជំងឺនឹងត្រូវបានផ្តល់ឲ្យនូវការធ្វើវិភាគដុំសាច់ (ការច្រឹបសាច់ពីជាលិកាថ្លើមដើម្បីវិភាគ)
ជម្រើសការព្យាបាលសមស្របបំផុតគឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ ទំហំ និងរូបរាងនៃកោសិកាមហារីក ដំណាក់កាល និងការរីករាលដាលនៃជម្ងឺមហារីក ព្រមទាំងសុខភាពទូទៅរបស់អ្នកជំងឺនោះ។ ជម្រើសនៃការព្យាបាលរួមមានដូចខាងក្រោម៖
  • ការវះកាត់
  • ការព្យាបាលដោយគីមី
  • ការព្យាបាលដោយវិទ្យុសកម្ម
  • វះកាត់ដូរថ្លើម គឺជាជម្រើសមួយសម្រាប់អ្នកជំងឺមានអាយុក្រោម៧០ឆ្នាំ ដែលមានដុំសាច់ទំហំតូចជាង ៥សង់ទីម៉ែត្រ។
ការបង្ការជាវិធីសាស្រ្តល្អដើម្បីព្យាបាលជំងឺមហារីកថ្លើម។ ទោះជាយ៉ាងណា ការព្យាបាលអាចមានប្រសិទ្ធភាពប្រសិនបើមហារីកថ្លើមត្រូវបានរកឃើញទាន់ពេលវេលាតាមរយះការស្រាវជ្រាវរក។ មហារីកថ្លើមមានដល់៩០% បង្កឡើងដោយការឆ្លងមេរោគរលាកថ្លើមប្រភេទ B និង C ដែលនាំឲ្យមានជំងឺក្រិនថ្លើម និងមហារីកថ្លើម។ បន្ទាប់មកជំងឺមហារីកថ្លើមនេះនឹងកើនទ្វេដងក្នុងរយៈពេល ៣-៦ ខែ។ អ្នកដែលមានជំងឺរលាកថ្លើមប្រភេទB និងC គួរតែធ្វើការពិនិត្យអេកូ ក៏ដូចជាការធ្វើតេស្តឈាមដើម្បីពិនិត្យមើលភាពមិនធម្មតានៃមុខងារថ្លើម ជំងឺរលាកថ្លើមដោយវីរុសនិង តេស្ត Alpha-fetoprotein រៀងរាល់ 3 ខែ។
Last modify: ធ្នូ 28, 2020

Related Treatments

Doctors Related

Related Centers

Related Packages

Rating score 8.48 of 10, based on 21 vote(s)

Related Health Blogs