និតិវិធីព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអាហារ និងដុំសាច់នៅដំណាក់កាលដំបូង: ថែទាំប្រព័ន្ធរំលាយអាហារ ដោយរាតត្បាតតិចតួចបំផុត
និតិវិធីព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអាហារ និងដុំសាច់ នៅដំណាក់កាលដំបូង (ESD) គឺជាបច្ចេកវិទ្យាទំនើប, នីតិវិធីរាតត្បាតតិចតួច សម្រាប់ការព្យាបាលជំងឺមហារីកដំណាក់កាលដំបូង និងដំបៅ ឬដុំសាច់មុនតំណាក់កាលមហារីក ដែលកើតមាននៅក្នុងផ្លូវរំលាយអាហារ។ បានផ្តល់ជូននៅមជ្ឈមណ្ឌលឈានមុខគេ ដូចជា មជ្ឈមណ្ឌលជំងឺប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យអន្តរជាតិបុំរុងរ៉ាត់, ESD ផ្តល់នូវជម្រើសដ៏ជាក់លាក់ និងមានសុវត្ថិភាព ជាងការវះកាត់តាមបែបបុរាណ ដែលអ្នកជំងឺមានសិទ្ធិទទួលយក និងកាត់បន្ថយហានិភ័យ និងបង្កើនល្បឿននៃការជាសះស្បើយឡើងវិញ។
តើអ្វីទៅជា Endoscopic Submucosal Dissection (ESD)?
Endoscopic Submucosal Dissection (ESD) គឺជានីតិវិធីឯកទេសអង់ដូស្កុប ដែលប្រើបំពង់ស្តើង, អាចបត់បែនបាន, បំពាក់ដោយកាមេរ៉ា និងឧបករណ៍ច្បាស់លាស់ ដើម្បីយកដុំសាច់ និងជាលិកាខុសប្រក្រតី ចេញពីផ្លូវរំលាយអាហារ-ជាពិសេស បំពង់អាហារ ក្រពះ ពោះវៀនធំ និងទ្វាលាមកជាដើម។ នីតិវិធីនេះអាចធ្វើអោយយើង យកចេញនូវដុំសាច់ និងជាលិកាមិនប្រក្រតីបានយ៉ាងត្រឹមត្រូវ ជាមួយនឹងរបួសតិច និងរយៈពេលខ្លីក្នុងការជាសៈស្បើយឡើងវិញ។
តើ ESD តំណើរការយ៉ាងដូចម្តេច? ដំណើរការជាជំហាន ៗ
- ការរៀបចំខ្លួនមុននីតិវិធី៖ ជាធម្មតា អ្នកជំងឺធ្លាប់បានឆ្លងកាត់ ការត្រៀមខ្លួនតាមស្ដង់ដារ ដើម្បីឆ្លុះមើលសរីរាង្គខាងក្នុង (សុង)។ ក្នុងករណីខ្លះ ការឆ្លុះមើល និងថតរូបបន្ថែម អាចត្រូវបានទាមទារដើម្បីកំណត់ទំហំ ទីតាំង និងប្រភេដុំសាច់ និងជាលិកាខុសប្រក្រតីទាំងនោះ។
- ថ្នាំសណ្តំ និងថ្នាំសន្លប់៖ អ្នកជំងឺត្រូវបានសណ្តំ ហើយថ្នាំសន្លប់អាចត្រូវបានប្រើដើម្បី ធ្វើអោយមានភាពធូស្រាល និង មានស្ថេរភាព។
- ការស៊កបញ្ចូល បំពង់អង់ដូស្កុប៖ បំពង់អង់ដូស្កុប ត្រូវបានដាកបញ្ចូលតាមមាត់ ឬតាមទ្វារធំ, ចូលដល់កន្លែងដែល
មានបញ្ហានៅក្នុងផ្លូវរំលាយអាហារ។
- ការកំណត់សម្គាល់ដុំសាច់ និងការចាក់ថ្នាំ៖ វេជ្ជបណ្ឌិតប្រើអង់ដូស្កុប ដើម្បីសម្គាល់ព្រំដែននៃដុំសាច់ និងជាលិកាខុសប្រក្រតីទាំងនោះ។ សូលុយស្យុងរាវត្រូវបានចាក់នៅខាងក្រោមដុំសាច់ ដើម្បីអោយវាខ្ពស់ឡើង និងញែកវាចេញពី
ស្រទាប់ជាលិកាជ្រៅ, ដើម្បីអោយមើលឃើញច្បាស់ និងកាត់បន្ថយការរងរបួស។
- ការវះកាត់ និងកាត់យកចេញ៖ ឧបករណ៍ឯកទេសកាត់ជុំវិញដុំសាច់, ធ្វើអោយយើង កាត់យកចេញដោយប្រុងប្រយ័ជាមួយនឹងភាពច្បាស់លាស់។
- ការយកចេញ និងការពនិត្យ៖ ជាលិកា ឬដុំសាច់ត្រូវបានច្រឹបចេញ មួយដុំ ឬមួយបំណែក, ផ្តល់ជូនអ្នកឯកទេសសិក្សាពីជំងឺនូវសំណាកដើម្បីវាយតម្លៃអោយបានល្អិតល្អន់, បង្កើនឱកាសនៃការយកចេញ និងព្យាបាលដោយពេញលេញ ក្នុងដំណាក់កាលមួយដ៍ត្រឹមត្រូវ។
- ការបិទភ្ជិត (បើចាំបាច់)៖ ប្រសិនបើចាំបាច់ រន្ធចំហតូចៗនៅក្នុងជាលិកាត្រូវបានបិទភ្ជិតនៅខាងក្នុងតែម្តង, ហើយផ្លូវរំលាយអាហារនៅដដែល, ជៀសវាងតម្រូវការវះកាត់ធំជាងនេះ។
លក្ខខណ្ឌដែលត្រូវបានព្យាបាលដោយនីតិវិធី ESD
ESD គឺល្អសម្រាប់អ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យដូចខាងក្រោម៖
- មហារីកដំណាក់កាលដំបូងនៅក្នុងបំពង់អាហារ ក្រពះ ពោះវៀនធំ ឬទ្វារលាមក
- ដុំសាច់ធំ ឬសំប៉ែត និងដុំសាច់ជិតឈានចូលមហារីក ដែលមានហានិភ័យក្នុងការវិវត្តទៅជាមហារីក
- ប្រភេទមួយចំនួននៃដុំសាច់ (ដុះ ឬលូតលាស់នៅក្រោមស្រទាប់ផ្ទៃនៃសរីរាង្គ) នៅក្នុងបំពង់អាហារ ក្រពះ ពោះវៀនធំ ឬទ្វារលាមក។
អត្ថប្រយោជន៏នៃការព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអាហារ និងដុំសាច់នៅដំណាក់កាលដំបូង
ESD ផ្តល់អត្ថប្រយោជន៍ប្លែកពីការវះកាត់ធម្មតា៖
- គ្មានស្នាមវះកាត់៖ ESD ជៀសវាងការវៈកាត់បើកធំ, កាត់បន្ថយការឈឺចាប់ និងឆាប់ជាសះស្បើយ
- យកដុំសាច់ចេញទាំងស្រុង៖ នីតិថវិធី ESD អាចយកដុំសាច់ទាំមូលចេញបាន, រួមទាំងជាលិកានៅតំបន់ជុំវិញផងដែរ, ដែលផ្តល់នូវការវាយតម្លៃរោគវិទ្យាកាន់តែទូលំទូលាយ និងបង្កើនសក្តានុពលព្យាបាល។
- ជាសៈស្បើយលឿន៖ របួសតិចតួច ចំពោះរាងកាយ, អ្នកជំងឺភាគច្រើនមានបទពិសោធន៍ជាសៈស្បើយលឿន ប្រៀបធៀបទៅនិងការវៈកាត់បែបបុរាណ, ដែលចំណាយរយៈពេលយូថ្ងៃដើម្បីត្រឡប់ទៅដូចដើម។
ហានិភ័យដែលទាក់ទងនឹងនីតិវិធី ESD
ទោះបីជាទូទៅ នីតិវិធី ESD មានសុវត្ថភាពក៏ដោយ, វាក៏នៅមានហានិភ៏័យខ្លះផងដែរ:
- ការហូរឈាម: ការហូឈាមតិចតួចអាចកើតមានឡើង, ប៉ុន្តែតាមធម្មតាអាចគ្រប់គ្រងបានក្នុងកំឡុងពេលធ្វើនីតិវិធី
- ការធ្លាយក្រពះ: មានហានិភ័យដ៏កម្រនៃការធ្លុះជញ្ជាំងបំពង់រំលាយអាហារ, ដែលជារឿយៗអាចគ្រប់គ្រងបានក្នុងអំឡុងពេលនីតិវិធីដោយខ្លួនឯង។
- ការឆ្លងមេរោគ៖ ទោះបីតិចតួចក៏ដោយ ឱកាសនៃការឆ្លងនៅតែមាន ដូចទៅនឹងនីតិវិធីវេជ្ជសាស្រ្តផ្សេងៗដែរ។
ការជាសៈស្បើយ បន្ទាប់ពីនីតិវិធី ESD
ការជាសៈស្បើយឡើងវិញ បន្ទាប់ពី ESD ជាធម្មតាលឿន និងដោយរលូន។ អ្នកជំងឺភាគច្រើនអាចបន្តសកម្មភាពធម្មតាឡើងវិញ ក្នុងរយៈពេលពីរបីថ្ងៃ ដោយមានភាពមិនស្រួលតិចតួច។ ការតមអាហារ អាចត្រូវបានណែនាំ ដើម្បីជួយអោយឆាប់ជាសៈស្បើយ, ហើយអ្នកជំងឺជាធម្មតា ទទួលបានការថែទាំតាមដាន ដើម្បីពនិត្យសង្កេត ការជាសះស្បើយរបស់ពួកគេ។
ហេតុអ្វីត្រូវជ្រើសរើស នីតិវិធី ESD ជាងការវះកាត់?
ចំពោះអ្នកជំងឺដែលទទួលនូវនីតិវិធីនេះ, នីតិវិធី ESD ផ្តល់នូវជម្រើសដ៏គួរឱ្យទាក់ទាញចំពោះការវះកាត់, ជាពិសេសសម្រាប់ជំងឺមហារីកដំណាក់កាលដំបូង ឬដុំសាច់ដែលមានហានិភ័យខ្ពស់។ អត្ថប្រយោជន៍សំខាន់ៗរួមមាន:
- បង្រួមស្នាមវៈអោយកាន់តែតូច: ស្នាមវៈកាន់តែតូច មានន័យថា ការឈឺចាប់កាន់តែតិច ហានិភ័យនៃភាពស្មុគ្រស្មាញកាន់តែតិចជាងនេះ។
- ភាពច្បាស់លាស់កាន់តែប្រសើរឡើង៖ ល្អបំផុតសម្រាប់ជំងឺមហារីកដំណាក់កាលដំបូង, និតិវិធី ESD អាចធ្វើអោយយើង កាត់យកដុំសាច់ចេញបានទាំងស្រុង, កាត់បន្ថយតម្រូវការ ចំពោះការព្យាបាលបន្ថែម។
- សក្តានុពលព្យាបាល៖ សម្រាប់ជំងឺមហារីកដំណាក់កាលដំបូង និងដុំសាច់ជិតឈានទៅមហារិក, និតិវិធី ESD អាចផ្តល់ការព្យាបាលពេញលេញ, បន្ថយតម្រូវការ ចំពោះការវៈកាត់ខ្នាតធំជាដើម។
តើនីតិវិធី ESD ត្រឹមត្រូវសម្រាប់អ្នកទេ?
នីតិវិធី Endoscopic Submucosal Dissection (ESD) អាចសមស្របសុម្រាប់អ្នក ប្រសិនបើអ្នកមានជំងឺមហារីកដំណាក់កាលដំបូង ឬដុំសាច់ដែលមានហានិភ័យខ្ពស់នៅក្នុងផ្លូវរំលាយអាហារ។ ការពិគ្រោះយោបល់ជាមួយអ្នកឯកទេសគឺចាំបាច់ដើម្បីកំណត់សិទ្ធិទទួលបាន ESD និងបង្កើតផែនការព្យាបាលមួយដែលសមស្រប។
សម្រាប់អ្នកជំងឺដែលស្វែងរកជម្រើសព្យាបាលដែលមានប្រសិទ្ធភាព, និងរាតត្បាតតិចតួចបំផុត, ESD ផ្តល់នូវផ្លូវឆ្ពោះទៅមុខ ប្រកបដោយជោគជ័យក្នុងសុខភាពប្រព័ន្ធរំលាយអាហារ។
អត្ថប្រយោជន៍ បាំរុងរ៉ាដ នៅក្នុងនីតិវិធី ESD
មជ្ឍមណ្ឌលជំងឺប្រព័ន្ធរំលាយអាហាររបស់មន្ទីរពេទ្យ អន្តរជាតិបាំរុងរ៉ាដ បានផ្តល់ជូននូវបច្ចេកវិទ្យាចុងក្រោយបង្អស់នៃ នីតិវិធី ESD, រួមជាមួយគ្រូពេទ្យជំនាញ, ដើម្បីធានាបាននូវលទ្ធផលល្អបំផុត សម្រាប់អ្នកជំងឺ ដែលមានជំងឺមហារីកក្រពះ ឬមហារីកពោះវៀនតំណាក់កាលដំបូង ឬដុំសាច់ដែលមានភាពស្មុគស្មាញ។ ការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យចំពោះការថែទាំអ្នកជំងឺ និងនីតិវិធីឈានមុខគេ ធ្វើឱ្យ ESD ជាជម្រើសដ៍ជាទីពេញចិត្តសម្រាប់អ្នកស្វែងរកដំណោះស្រាយរាតត្បាតតិចតួច ជាមួយនឹងភាពជាក់លាក់ដ៍សម្បើម។
ដោយ Asst. សាស្ត្រាចារ្យ វេជ្ជបណ្ឌិត វីរ៉ាវិច ចារុវង្ស វន្នី រោគក្រពះពោះវៀន និងថ្លើម
For more information please contact:
Last modify: វិច្ឆិកា 29, 2024