bih.button.backtotop.text

ការព្យាបាលមហារីកដោយបញ្ចូលកាំរស្មីចំជាលិកាគោលដៅ

ការព្យាបាលមហារីកដោយបញ្ចូលកាំរស្មីចំជាលិកាគោលដៅ គឺជាប្រភេទនៃការព្យាបាលដោយប្រើវិទ្យុសកម្មក្នុងការព្យាបាលមហារីក និងរួមបញ្ចូលដោយការដាក់ប្រភពនៃកាំរស្មីដោយផ្ទាល់នៅក្នុង ឬជិតដុំមហារីក។ វីធីសាស្រ្តនេះបានជួយក្នុងការព្យាបាលឲ្យមានលក្ខណៈជាក់ច្បាស់ថែមទៀត និងជួយកាត់បន្ថយនូវការខូចខាតរបស់ជាលិកាដែលមានសុខភាពល្អដែលស្ថិតនៅជុំវិញដុំមហារីក។ ការព្យាបាលមហារីកដោយបញ្ចូលកាំរស្មីចំជាលិកាគោលដៅ អាចជាជម្រើសនៃការព្យាបាលតែឯកឯង ឬអាចត្រូវបានបូកបញ្ចូលជាមួយការព្យាបាលដ៏ទៃទៀត ដូចជា ការព្យាបាលដោយកាំរស្មីនៅផ្នែកខាងក្រៅ​ ឬការវះកាត់។

ប្រភេទមហារីកដែលអាចព្យាបាលមហារីកដោយបញ្ចូលកាំរស្មីចំជាលិកាគោលដៅ
ការព្យាបាលមហារីកដោយការប្រើកាំរស្មីអាចត្រូវបានប្រើក្នុងការព្យាបាលមហារីកមួយចំនួន រួមមាន៖
  • មហារីកក្រពេញប្រូស្តាត
  • មហារីកមាត់ស្បូន
  • មហារីកស្រទាប់សាច់ស្បូន
  • មហារីកសួត
  • មហារីកជាលិកាទន់
  • មហារីកដោះ
  • មហារីកទ្វាមាស
  • មហារីកក និងក្បាល
  • មហារីកស្បែក
  • មហារីករន្ធគូថ
 
មហារីកដែលអាចការព្យាបាលមហារីកដោយបញ្ចូលកាំរស្មីចំជាលិកាគោលដៅ ត្រូវបានបែងចែកជាពីរវិធីសាស្ត្រៈ
  • ការដាក់បញ្ចូលជាប្រចាំ ប្រភពកាំរស្មីត្រូវបាញ់ដាក់បញ្ចូលទៅក្នុងដុំមហារីកជាអចិន្រៃ្ត។ ប្រភពវិទ្យុសកម្មនឹងមានតិចតួចដូចគ្រាប់ល្ង ហើយចំនួនតិចតួចនៃកម្រិតវិទ្យុសកម្មកម្រិតទាបនឹងត្រូវបានបញ្ចេញយឺតៗរហូតទាល់តែប្រភពរបស់មហារីកត្រូវបានស្រកចុះ។ ជាញឹកញាប់ ព្យាបាលដោយការប្រើកាំស្មីប្រភេទនេះត្រូវបានប្រើក្នុងការព្យាបាល​​ចំពោះហានិភ័យដែលមានកម្រិតទាបរបស់មហារីកក្រពេញប្រូស្តាតនៅនឹងកន្លែង។  
     
  • ក្នុងការដាក់បញ្ចូលជាបណ្តោះអាសន្ន ប្រភពវិទ្យុសកម្មត្រូវបានគេបញ្ចូលដោយផ្ទាល់ទៅក្នុង ឬជិតនឹងកោសិកាដុំសាច់ជាបណ្តោះអាសន្ន។ ប្រភពនេះនឹងបញ្ចេញកម្រិតវិទ្យុសកម្មខ្ពស់។​​ ប្រភេទព្យាបាលដោយការប្រើកាំរស្មីនេះត្រូវបានគេប្រើដើម្បីព្យាបាលជំងឺមហារីករោគស្ត្រី មហារីកសួត មហារីកសុដន់ មហារីកក្រពេញប្រូស្តាតមហារីកក្បាលនិងក និងមហារីករន្ធគូថ។
 
វេជ្ជបណ្ឌិតនឹងកំណត់នូវប្រភេទនៃការព្យាបាលដ៏សមរម្យបំផុតសម្រាប់អ្នកជំងឺនីមួយៗ ដោយធ្វើការពិចារណានូវកត្តាដូចខាងក្រោមនេះ៖
  • កន្លែងរបស់ដុំមហារីក
  • ទំហំរបស់ដុំមហារីក
  • ចំណាត់ថ្នាក់ប្រឈមរបស់មហារីកក្រពេញប្រូស្តាត 
  • បង្កើនប្រសិទ្ធភាពនៃការព្យាបាល ដោយកាំរស្មីអាចបាញ់ផ្តោតទៅលើកន្លែងព្យាបាល។
  • បន្ថយហានិភ័យរបស់ផលប៉ះពាល់ដោយប្រភពនៃការបញ្ចាំងកាំរស្មីអាចបាញ់ទៅលើដុំសាច់ ឬនៅជិតដែលអាចកាត់បន្ថយនូវការខូចខាតជាលិកានៅជុំវិញ។  
  • វាគឺជាទម្រង់ការរាតត្បាតតិចតួចបំផុតដែលមិនត្រូវការវះកាត់ធំៗ។
  • អាចធ្វើបានចំពោះអ្នកជំងឺមិនសម្រាកពេទ្យ។
  • រយៈពេលនៃការព្យាបាលមានរយៈពេលខ្លីនិងមានរយៈពេលប្រហែលពីមួយទៅប្រាំថ្ងៃ។
  • ការដឹងខ្លួនឡើងវិញមានរយៈពេលខ្លីជាងការវះកាត់។ អ្នកជំងឺអាចវិលត្រលប់ទៅរកសកម្មភាពធម្មតាវិញភ្លាមៗបន្ទាប់ពីធ្វើទម្រង់ការ។ 
ផលប៉ះពាល់នៃភាពខុសគ្នារបស់ការព្យាបាលមហារីកដោយបញ្ចូលកាំរស្មីចំជាលិកាគោលដៅ ហើយអ្នកជំងឺម្នាក់ៗអាចមានផលរំខានផ្សេងៗគ្នាក្នុងកម្រិតធ្ងន់ធ្ងរផ្សេងៗគ្នា អាស្រ័យលើទីតាំងនៃជំងឺមហារីកដែលត្រូវបានព្យាបាល ដំណាក់កាលនៃជំងឺ និងផលវិបាកសុខភាពផ្សេងទៀត។ ដូច្នេះអ្នកជំងឺដែលកំពុងប្រើកាំរស្មី គួរតែពិភាក្សាពីផលប៉ះពាល់ដែលអាចកើតមានជាមួយវេជ្ជបណ្ឌិតរបស់ពួកគេ និងប្រាប់ទៅវេជ្ជបណ្ឌិតរបស់ពួកគេភ្លាមៗនៅពេលមានបញ្ហាកើតឡើង។
អ្នកជំងឺគួរមកជួបវេជ្ជបណ្ឌិតតាមការណាត់ជួបរបស់ពួកគេ។
Last modify: ធ្នូ 11, 2020

Related conditions

Doctors Related

Related Centers

Related Packages

Rating score 7.33 of 10, based on 9 vote(s)

Related Health Blogs