bih.button.backtotop.text

ការព្យាបាលដោយប្រើថ្នាំគីមី (Chemotherapy)

ការព្យាបាលដោយប្រើថ្នាំគីមី គឺសំដៅទៅលើការប្រើប្រាស់ថ្នាំដើម្បីបំផ្លាញ ឬបញ្ឈប់ការវិវត្តន៍របស់កោសិការមហារីក។ ទិសដៅនៃការព្យាបាលគឺ៖

Overview
ការព្យាបាលដោយប្រើថ្នាំគីមី គឺសំដៅទៅលើការប្រើប្រាស់ថ្នាំដើម្បីបំផ្លាញ ឬបញ្ឈប់ការវិវត្តន៍របស់កោសិការមហារីក។ ទិសដៅនៃការព្យាបាលគឺ៖
  • ព្យាបាលមហារីក និងបង្ការការកើតឡើងវិញ។
  • ព្យាបាលជំងឺដោយការកាត់បន្ថយទំហំរបស់ដុំសាច់ ឬការបង្ការវាកុំឲ្យលូតលាស់និងរាលដាលទៅកន្លែងដ៏ទៃនៃរាងកាយ។
  • បន្ធូរបន្ថយរោគសញ្ញារបស់អ្នកជំងឺដែលជំងឺមហារីកបានរីកសាយភាយទៅផ្នែកដ៏ទៃទៀតរបស់រាងកាយដើម្បីឲ្យគុណភាពជីវិតរបស់អ្នកជំងឺបានប្រសើរឡើង។
តែទោះជាយ៉ាងណាក៏ដោយ ការព្យាបាលដោយប្រើថ្នាំគីមីមិនត្រឹមតែមានឥទ្ធិពលទៅលើកោសិការមហារីកទេ ប៉ុន្តែវាក៏មានផលប៉ះពាល់ទៅលើកោសិការធម្មតារបស់រាងកាយ និងមុខងាររបស់សរីរាង្គផ្សេងទៀតផងដែរ ដែលជាផលវិបាកទទួលបានមកពីការព្យាបាលប្រភេទនេះ។ ផលវិបាកទាំងនោះមាន ចង្អោរ ក្អួត ឈឺមាត់ មិនឃ្លានអាហារ ធ្វើឲ្យប្រព័ន្ធភាពស៊ាំថយចុះ រាក និងជ្រុះសក់។ ផលវិបាកទាំងនេះអាចមានជាមធ្យមឬធ្ងន់ធ្ងរអាស្រ័យទៅលើប្រភេទថ្នាំដែលបានប្រើប្រាស់ សុខភាពរបស់អ្នកជំងឺនិងការត្រៀមជាស្រេចនៃអារម្មណ៍របស់អ្នកជំងឺ។
ថ្នាំសម្រាប់ធ្វើការព្យាបាលដោយប្រើថ្នាំគីមីអាចត្រូវបានណែនាំដាក់បញ្ចូលទៅក្នុងរាងកាយអ្នកជំងឺតាមវីធីសាស្ត្រផ្សេងៗគ្នា រួមមាន៖
  • ការព្យាបាលដោយប្រើថ្នាំគីមីតាមការលេប – ថ្នាំគីមីខ្លះមិនអាចលេបតាមមាត់បានទេដោយសារប្រព័ន្ធរំលាយអាហារមិនមានលទ្ធភាពបឹតស្រូបថ្នាំបានជោគជ័យ​ ឬវាអាចធ្វើឲ្យមានភាពក្រហាយនូវប្រព័ន្ធរំលាយអាហារ បណ្តាលឲ្យមានចង្អោរ ក្អួត ឬរាក។
  • ការព្យាបាលដោយប្រើថ្នាំគីមីតាមការចាក់តាមសរសៃវ៉ែន នេះគឺជាវិធីសាស្ត្រដ៏ពេញនិយមសម្រាប់ការចាក់ថ្នាំតាមសរសៃវ៉ែន ដែលអនុញ្ញាតឲ្យថ្នាំសាយភាយទៅក្នុងរាងកាយបានយ៉ាងឆាប់រហ័ស។  
  • ការព្យាបាលដោយប្រើថ្នាំគីមីតាមការចាក់តាមសាច់ដុំ នេះគឺជាវិធីសាស្ត្រមិនពេញនិយមពីព្រោះថ្នាំអាចបណ្តាលឲ្យរលាក និងបំផ្លាញស្បែកនិងសាច់ដុំ។
អ្នកជំងឺអាចទទួលថ្នាំព្យាបាលដោយប្រើថ្នាំគីមីតាមវីធីសាស្ត្របូកបញ្ចូលគ្នាដែលអាចប្រើសម្រាប់តែ១ថ្ងៃ ឬ២-៣ថ្ងៃបន្តជាប់គ្នា ឬម្តងក្នុងមួយសប្តាហ៍។ វេជ្ជបណ្ឌិតឯកទេសផ្នែកមហារីកនឹងជ្រើសរើសរូបមន្ត និងកម្មវិធីសម្រាប់ការព្យាបាលដោយប្រើប្រាស់ថ្នាំគីមីដែលសមរម្យបំផុតទៅតាមប្រភេទមហារីក និងសុខភាពទូទៅរបស់អ្នកជំងឺ។   
រយៈពេលនៃការព្យាបាលគឺវាអាស្រ័យទៅលើប្រភេទរបស់មហារីក ដំណាក់កាលនៃជំងឺ និងឆ្លើយតបចំពោះថ្នាំ។ ជាទូទៅថ្នាំព្យាបាលដោយប្រើថ្នាំគីមីត្រូវបានប្រើប្រាស់ជាវគ្គ ដោយប្រើប្រាស់ ១ទៅ៥ថ្ងៃសម្រាប់មួយវគ្គ និងវគ្គនីមួយៗគឺត្រូវប្រើប្រាស់ពី២ទៅ៣អាទិត្យ។ អ្នកជំងឺអាចទទួលការព្យាបាលជាមធ្យមពី៦ទៅ៨វគ្គចំពោះការព្យាបាលដោយប្រើថ្នាំគីមីនេះ (អាស្រ័យលើផែនការព្យាបាលរបស់វេជ្ជឯកទេសផ្នែកមហារីក)។ ជាអនុសាសន៍ឃើញថា បើអ្នកជំងឺបានមកទទួលការព្យាបាលតាមការណាត់ជួប នោះការព្យាបាលក៏មានប្រសិទ្ធិភាពខ្ពស់បំផុតផងដែរ។ 
  • ញាំចំណីអាហារ៥ក្រុម។
  • ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ និងសម្រាល​១ទៅ២ម៉ោងបន្ទាប់ពីសំរាន្តពេលថ្ងៃហើយ។
  • បើសិនអ្នកជំងឺមានលក្ខខ័ណ្ឌវេជ្ជសាស្ត្រផ្សេងទៀត ដូចជា ជំងឺបេះដូង ទឹកនោមផ្អែម លើសសម្ពាធឈាម ឬតម្រូវឲ្យប្រើប្រាស់ថ្នាំជាប្រចាំដ៏ទៃទៀត សូមជំរាបវេជ្ជបណ្ឌិតជាមុន។
  • ត្រូវត្រៀម ទាំងផ្នែកប្រាជ្ញាស្មារតី និងអាម្មណ៍សម្រាប់ទទួលការព្យាបាលដើម្បីកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍។ 
  • សូមកត់សំគាល់នៅស្បែកជុំវិញកន្លែងចាក់។​ បើសិនមានការឈឺចាប់ ​ហើម​ ឬឡើងក្រហម ឬសង្ស័យថាមានលេចថ្នាំចេញមកក្រៅខុសពីសរសៃឈាម ត្រូវជម្រាបជូនគិលានុបដ្ឋាកយ៉ាងប្រញាប់បំផុត។ ​
  • ត្រួវពិសាទឹកឲ្យបានគ្រប់គ្រាន់ដើម្បីលាងបង្ហួរថ្នាំតាមរយៈទឹកនោម។
  • ត្រូវជម្រាបជូនគិលានុបដ្ឋាកប្រសិនបើមានករណី ចង្អោ ឬក្អួត។  
ការជ្រើសរើសថ្នាំសម្រាប់ការព្យាបាលដោយប្រើថ្នាំគីមីត្រឹមត្រូវ ត្រូវតែមាន ដូចជា ប្រភេទ ចំនួន​រយៈពេលនៃការប្រើប្រាស់ថ្នាំ​ ទាំងនោះមានសារៈសំខាន់សម្រាប់ប្រសិទ្ធិភាពនៃការព្យាបាលមហារីក។ 
ចាប់តាំងពីថ្នាំសម្រាប់ការព្យបាលដោយប្រើថ្នាំគីមីត្រូវបានចាត់ទុកថាគ្រោះថ្នាក់ ដូច្នេះការប្រើប្រាស់វាចំនួនច្រើនហួសកំណត់អាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ប៉ុន្តែប្រសិនបើប្រើប្រាស់ចំនួនតិចតួចពេក នោះមិនអាចសម្លាប់កោសិការមហារីកបានទេ។   
 
ចំពោះការជ្រើសរើសរូបមន្តសម្រាប់ការព្យាបាលដោយប្រើថ្នាំគីមី វេជ្ជបណ្ឌិតឯកទេសផ្នែកមហារីកនឹងពិចារណានូវចំនួននៃបញ្ហាមានដូចជា ប្រភេទរបស់មហារីក​ ដំណាក់កាលរបស់មហារីក សុខភាពរបស់អ្នកជំងឺ និងជំងឺដ៏ទៃទៀតដែលអ្នកជំងឺអាចទទួលរងមកពីការព្យាបាលមហារីកពីមុន (បើសិនជាមាន) ផលវិបាកបន្ទាប់បន្សំ និងប្រតិកម្មរវាងថ្នាំព្យាបាលដោយថ្នាំគីមីដែលបានប្រើរួមជាមួយគ្នា។  អ្នកជំងឺអាចទទួលបានថ្នាំតែមួយមុខ ឬថ្នាំច្រើនមុខនៅពេលជាមួយគ្នា។ ការប្រើថ្នាំច្រើនមុខគឺមានផលប៉ះពាល់ច្រើនជាងការប្រើប្រាស់ថ្នាំតែមួយមុខនៅពេលតែមួយ។
Last modify: សីហា 26, 2024

Related conditions

Doctors Related

Related Centers

Related Packages

Rating score 7.86 of 10, based on 28 vote(s)

Related Health Blogs