bih.button.backtotop.text

ការវះកាត់រោគស្រ្តីដោយប្រើឧបករណ៍ឆ្លុះ

ការវះកាត់រោគស្រ្តីដោយប្រើឧបករណ៍ឆ្លុះ គឺជាទម្រង់ការនៃការវះកាត់ដែលពាក់ព័ន្ធនឹងការស៊កបញ្ជូលបំពង់ឆ្លុះចូលទៅក្នុងអាងត្រគាក និងប្រហោងពោះដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរោគស្ត្រីដែលរួមមាន ស្បូន បំពង់ដៃស្បូន និងអូវ៉ែរ។

រោគស្រ្តីដែលត្រូវព្យាបាលដោយការវះកាត់ប្រើឧបករណ៍ឆ្លុះ
  • គីសក្នុងអូវ៉ែរ ឬប្រភេទជាក់លាក់នៃដុំសាច់ក្នុងអូវ៉ែ
  • ដុំសសៃៗក្នុងស្បូន
  • Endometriosis
  • ឈឺពោះរ៉ាំរ៉ៃមិនដឹងមូលហេតុ
  • ភាពស្អិតជាប់អាងត្រគាក
  • ភាពគ្មានកូន
ការរៀបចំសម្រាប់ការវះកាត់
ជូនដំណឹងដល់វេជ្ជបណ្ឌិតប្រសិនបើអ្នកមាន ឬសង្ស័យថាមានផ្ទៃពោះ ក៏ដូចជាប្រវត្តិវេជ្ជសាស្ត្រទាំងអស់របស់អ្នកនិងប្រវត្តិនៃជំងឺដូចជាភាពមិនប្រក្រតីពីកំណើត ប្រតិកម្ម និងអ្វីៗផ្សេង ទៀត។
ប្រសិនបើអ្នកកំពុងប្រើប្រាស់ឱសថណាមួយ និង ឬឱសថរុក្ខជាតិ អាហារបំប៉នផ្សេងៗ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកគួរតែបញ្ឈប់ឬបន្តប្រើ។
អ្នកជំងឺត្រូវទទួលការពិនិត្យរាងកាយ ការថតសួត ការវាស់អគ្គីសនីបេះដូង និងការធ្វើតេស្តឈាមមុនពេលវះកាត់។
អ្នកជម្ងឺគួរតែបញ្ឈប់ការទទួលទានអាហារ ឬផឹកទឹក ៦ម៉ោងមុនការវះកាត់។
គោលការណ៍ណែនាំពីការថែទាំក្រោយពេលវះកាត់ដោយឧបករណ៍ឆ្លុះអំឡុងពេលរងចាំដឹងខ្លួនក្នុងមន្ទីរពេទ្យ
  • បន្ទាប់ពីវះកាត់ វេជ្ជបណ្ឌិតនឹងស៊កបញ្ចូលបំពង់បង្ហូរទឹកនោម និងផ្តល់សេរ៉ូមប្រៃតាមសសៃវ៉ែននៅដៃដើម្បីផ្តល់សារជាតិចិញ្ចឹមដល់រាងកាយតាមរយៈសរសៃឈាមរហូតដល់អ្នកជំងឺអាចបរិភោគដោយខ្លួនឯង។ អ្នកជំងឺមិនគួរដកចេញម្ជុលកាតេទែរដែលចាក់នៅសសៃវ៉ែនដោយខ្លួនឯងទេ។
  • ប្រសិនបើអ្នកមានការឈឺចាប់ ឬចង្អោរបន្ទាប់ពីធ្វើការវះកាត់ អ្នកគួរតែប្រាប់ទៅបុគ្គលិកថែទាំដើម្បីទទួលបានឱសថដែលសមស្រប។
  • នៅពេលដែលពោះវៀនរបស់អ្នកចាប់ផ្តើមដំណើរការវិញ វេជ្ជបណ្ឌិតរបស់អ្នកនឹងអនុញ្ញាតឱ្យអ្នកទទួលទានទឹកដោយបន្តក់បន្តិចម្តងៗ បន្ទាប់មកអ្នកអាចទទួលទានទឹក និងរបបអាហារទន់ៗ។
បន្ទាប់ពីត្រឡប់មកផ្ទះវិញ
  • ប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។
  • ចៀសវាងធ្វើឲ្យមុខរបួសសើមព្រោះវាអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ។
  • ចៀសវាងការលើកវត្ថុធ្ងន់ៗ និងចៀសវាងការរួមភេទរយៈពេលមួយខែ ឬតាមការណែនាំរបស់វេជ្ជបណ្ឌិត។
  • ចៀសវាងការធ្វើលំហាត់ប្រាណរយៈពេលមួយខែក្រោយការវះកាត់ ហើយបន្ទាប់មកអ្នកអាចចាប់ផ្តើមអនុវត្តបន្តិចម្តងៗ។
  • កុំខកខានចំពោះការណាត់ជួបតាមដាន និងព្យាបាលបន្តរបស់វេជ្ជបណ្ឌិត។
រោគសញ្ញាក្រោយការវះកាត់ដែលអាចកើតមាន
អ្នកជំងឺអាចមានការឈឺចាប់ខ្នង និងដើមទ្រូងក៏ដូចជាឈឺពោះ ឈឺស្មា និងហើមពោះដោយសារតែឧស្ម័នកាបូនឌីអុកស៊ីតដែលត្រូវបានប្រើក្នុងអំឡុងពេលវះកាត់មិនទាន់បញ្ចេញចោលអស់ក្រោយវះកាត់។ រោគសញ្ញាទាំងនេះអាចនឹងបាត់ទៅដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជំងឺមិនអាចស៊ូទ្រាំបាន ពួកគេគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតទាក់ទងនឹងថ្នាំដែលជួយដើម្បីបន្ថយរោគសញ្ញាទាំងនោះ។
អ្នកជំងឺអាចមានហូរទឹករំអិលតាមទ្វារមាសបន្តិចបន្តួចដែលអាចមានពណ៌ក្រហមក្រម៉ៅ (ក្នុងករណីខ្លះវាអាចមានពណ៌ក្រហមភ្លឺ) នៅដំណាក់កាលដំបូងបន្ទាប់ពីការវះកាត់ ប៉ុន្តែនេះមិនមែនជាមូលហេតុដែលត្រូវព្រួយបារម្ភទេហើយវានឹងបាត់ទៅវិញដោយខ្លួនឯង។
រោគសញ្ញាមិនធម្មតាដែលត្រូវស្វែងរកជំនួយវេជ្ជសាស្រ្តភ្លាមៗ
  • ក្តៅខ្លួនខ្លាំង
  • ហើម ក្រហម ឬហូរឈាមនៅកន្លែងវះកាត់
  • ការឈឺចាប់យូរដែលមិនថយចុះជាមួយនឹងថ្នាំបំបាត់ការឈឺចាប់
  • ហូរឈាមតាមទ្វារមាស​ ចង្អោរ និងក្អួត
មុនពេលព្យាបាល វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យឡើងវិញនូវប្រវត្តិវេជ្ជសាស្ត្ររបស់អ្នកជំងឺ និងធ្វើការពិនិត្យរាងកាយដើម្បីកំណត់ថាតើអ្នកជំងឺសមស្របនឹងទទួលការវះកាត់ដោយឧបករណ៍ឆ្លុះឬទេ។
ការវះកាត់ដោយប្រើឧបករណ៍ឆ្លុះ គឺជាទម្រង់ការវះកាត់ដែលមានផលប៉ះពាល់តិចតួចលើសរីរាង្គខាងក្នុងដែលនៅជុំវិញ និងបន្សល់ទុកនូវស្នាមមុខរបួសវះកាត់ដ៏តូចបំផុត ។ នេះមានន័យថាកាត់បន្ថយផលវិបាកនៃការវះកាត់​ ឆាប់ដឹងខ្លួនក្រោយវះកាត់ ការស្នាក់នៅមន្ទីរពេទ្យរយះពេលខ្លី និងឆាប់ជាសះស្បើយឡើងវិញ ការឈឺចាប់តិចតួចក្រោយវះកាត់ លទ្ធភាពនៃការវិលត្រឡប់ទៅធ្វើការងារ និងសកម្មភាពប្រចាំថ្ងៃធម្មតាលឿនជាងការវះកាត់បើកពោះតាមបែបបុរាណ។
នៅពេលដែលថ្នាំសណ្តំចាប់ផ្តើមមានប្រសិទ្ធភាព វេជ្ជបណ្ឌិតនឹងធ្វើការវះកាត់ដ៏តូចមួយពីក្រោម ឬនៅក្នុងផ្ចិត បន្ទាប់មកចាក់បញ្ចូលម្ជុលតូចមួយ និងប្រើប្រាស់ដើម្បីពង្រីកពោះដោយចាក់បំពេញវាជាមួយឧស្ម័នកាបូនឌីអុកស៊ីត។ ឧស្ម័ននោះអនុញ្ញាតឱ្យវេជ្ជបណ្ឌិតវះកាត់ងាយស្រួលចូលដល់ទីតាំង និងមានភាពច្បាស់លាស់។ បន្ទាប់មកវេជ្ជបណ្ឌិតនឹងបញ្ចូលឧបករណ៍ឆ្លុះ និងឧបករណ៍ផ្សេងទៀតតាមរយៈស្នាមវះកាត់តូចៗនៅតំបន់ពោះ និងបន្ទាប់មកធ្វើការវះកាត់តែម្តង។
Last modify: កុម្ភៈ 10, 2021

Related conditions

Doctors Related

Related Centers

Related Packages

Rating score 8.88 of 10, based on 48 vote(s)

Related Health Blogs