bih.button.backtotop.text

ការវះកាត់ប្តូរកោសិកាដើម ឬខួរឆ្អឹង

ការវះកាត់ប្តូរកោសិកាដើម (Stem cell) ដែលគេស្គាល់ផងដែរថាជាការវះកាត់ប្តូរខួរឆ្អឹង ត្រូវបានប្រើប្រាស់​ដើម្បីព្យាបាលជំងឺឈាមមួយចំនួន ដូចជាជំងឺខ្វះកោសិកាឈាមក្រហមដោយសារខួរឆ្អឹងមិនវិវឌ្ឍ (aplastic anemia) ជំងឺខ្សោយខួរឆ្អឹង និងជំងឺមហារីកឈាម ព្រមទាំងដើម្បីស្តារកោសិកាផលិតឈាមក្នុងរាងកាយផងដែរ។

ប្រភេទនៃការវះកាត់ប្តូរកោសិកាដើម
  • ការវះកាត់ប្តូរកោសិកាដើមជាមួយនឹងកោសិកាដើមដែលយកចេញពីផ្នែកផ្សេងនៃរាងកាយអ្នកជំងឺ (autologous stem cell transplantation)
  • ការវះកាត់ប្តូរកោសិកាដើមជាមួយនឹងកោសិកាដើមដែលបានមកពីប្រភពខាងក្រោម ៖
    • អង់ទីសែនគោលិកាសមនុស្ស (Human Leukocyte Antigen - HLA) ១០០% ត្រូវគ្នា (អ្នកបរិច្ចាគពាក់ព័ន្ធ​នឹង​ការ​ផ្គូរ​ផ្គង)
    • អ្នកបរិច្ចាគដែលមាន HLA មិនត្រូវគ្នាពី ១ ទៅ ៣ ពិន្ទុ (អ្នកបរិច្ចាគមិនត្រូវគ្នា)
    • អ្នកបរិច្ចាគមិនពាក់ព័ន្ធ ដែលមាន HLA មិនត្រូវគ្នា ១០០% (អ្នកបរិច្ចាគមិនពាក់ព័ន្ធ​នឹង​ការ​ផ្គូរផ្គង)
    • អ្នកបរិច្ចាគដែលជាបងប្អូនបង្កើត ឪពុកម្តាយ ឬកូនរបស់អ្នកទទួល ដែលមាន HLA ត្រូវ​គ្នា ៥០% (haploidentical donor)
កោសិកាដើមត្រូវបានប្រមូលពីប្រភពខាងក្រោម ៖
  • ខួរឆ្អឹង
  • ឈាម
  • ឈាមក្នុងសុក/ទងផ្ចិត ​
  • Autologous stem cell transplantation ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជំងឺខាងក្រោម ៖
    • Multiple myeloma - មហារីកកោសិកាប្លាស្មា
    • ជំងឺមហារីកប្រព័ន្ធទឹករងៃ (មហារីកកូនកណ្តុរ)
  • ជំងឺមហារីកឈាម
    • ជំងឺប្រពន្ធ័ភាពស៊ាំប្រឆាំងខ្លួនឯង(autoimmune disease)ធ្ងន់ធ្ងរដែលមិនអាចគ្រប់គ្រងដោយការប្រើថ្នាំបាន
  • Allogenic stem cell transplantation ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជំងឺខាងក្រោម ៖
    • ជំងឺមហារីកប្រព័ន្ធទឹករងៃ (មហារីកកូនកណ្តុរ)
    • ជំងឺមហារីកឈាម (ឈាមសស៊ីឈាមក្រហម)
    • ជំងឺខ្វះកោសិកាឈាមក្រហមដោយសារខួរឆ្អឹងមិនវិវឌ្ឍ (aplastic anemia)
    • Paroxysmal nocturnal Hemoglobinuria (PNH)
    • ជំងឺខ្វះភាពស៊ាំរួមធ្ងន់ធ្ងរ (Severe Combined Immune Deficiency - CID)
    • Wiskott –Aldrich syndrome ដែលជាជំងឺប្រព័ន្ធភាពស៊ាំតំណពូជ
    • ជំងឺខូចមុខងារកោសិកាក្រហមសុទ្ធ (Pure Red Cell Aplasia)
    • Amegakaryocytosis / ជំងឺកង្វះប្លាកែត (Thrombocytopenia) ពីកំណើត
    • Thalassemia
    • Sickle Cell Anemia
    • ជំងឺមេតាបូលិកតំណពូជ (Inherited Metabolic Disorders)
    • Myelodysplastic syndrome ដែលប៉ះពាល់ដល់ការផលិតកោសិកាឈាមក្នុងខួរឆ្អឹង
មុនពេលព្យាបាល ៖ ជាដំបូង អ្នកជំងឺនឹងត្រូវបានវាយតម្លៃមើលលក្ខណៈសម្បត្តិទទួលការវះកាត់។ គ្រូពេទ្យនឹងសម្រេចចិត្តទាក់ទងនឹងប្រភេទនៃការព្យាបាល កំណត់ផែនការព្យាបាលមុនពេលវះកាត់ និងប្រើប្រាស់វិធីព្យាបាលដោយសារធាតុគីមី និង/ឬការបាញ់កាំរស្មី នៅក្នុងដំណើរការរៀបចំត្រៀមវះកាត់​។ 
 
ក្នុងអំឡុងពេលព្យាបាល៖ អ្នកជំងឺនឹងត្រូវបានបញ្ជូនទៅកាន់បន្ទប់ស្ទេរីលពិសេសមួយ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ បន្ទាប់មក អ្នកជំងឺនឹងទទួលបានការព្យាបាលដោយថ្នាំគីមី និង/ឬការបាញ់កាំរស្មី ដើម្បីសម្លាប់កោសិកាមិនធម្មតា (កោសិកាធម្មតាក៏អាចរងការខូចខាតដោយការព្យាបាលនេះផងដែរ)។ បន្ទាប់ពីការព្យាបាលដោយថ្នាំគីមី និង/ឬការបាញ់កាំរស្មីរួច ការវះកាត់ប្តូរកោសិកាដើមខាងក្រៅ នឹងចាប់ផ្តើមប្រតិបត្តិការ។ វាក៏ត្រូវការពេលវេលាសម្រាប់ឲ្យខួរឆ្អឹង ឬកោសិកាដើមដំណើរការបានត្រឹមត្រូវផងដែរ។ អ្នកជំងឺនឹងត្រូវស្ថិតក្រោមការសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ និងចាត់វិធានការបង្ការទុកជាមុន ដើម្បីបង្ការផលវិបាកផ្សេងៗដែលអាចកើតឡើងបាន។
  • ការឆ្លងមេរោគពីប្រព័ន្ធភាពស៊ាំទាបក្នុងអំឡុងពេលវះកាត់
  • ជំងឺកោសិកាប្រឆាំងគ្នា (Graft versus host disease) ដែលជាធម្មតាពាក់ព័ន្ធ​នឹងការវះកាត់ប្តូរ​កោសិកាដែលបានមកពីប្រភពផ្សេងក្រៅពីអ្នកជំងឺផ្ទាល់
  • ការព្យាបាលដោយប្រើថ្នាំគីមីក្នុងកម្រិតខ្ពស់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សរីរាង្គ និងបណ្តាលឲ្យមានផលរំខានដែលគំរាមកំហែងដល់អាយុជីវិត
Last modify: មករា 30, 2021

Related conditions

Doctors Related

Related Centers

Related Packages

Rating score 6.80 of 10, based on 20 vote(s)

Related Health Blogs