bih.button.backtotop.text

ការព្យាបាលដោយកាំរស្មីដែលប្រើប្រាស់បច្ចេកទេស VMAT

ការព្យាបាលដែលផ្លាស់ប្តូរតាមមាឌហៅកាត់ថាបច្ចេកទេស VMAT (Volumetric modulated arc therapy or VMAT) គឺជាការព្យាបាលដោយកាំរស្មីដែលអាចផ្លាស់ប្តូរអាំងតង់ស៊ីតេ (intensity modulated radiation therapy - IMRT) មួយប្រភេទ ដែលគេអាចបង្វិលទម្របំពង់ (ឧបករណ៍សម្រាប់បង្វិលបរិធានចែកចាយកាំរស្មីនៅជុំវិញអ្នកជំងឺក្នុងអំឡុងពេលព្យាបាលដោយកាំរស្មី) ក្នុងកម្រិត​៣៦០ដឺក្រេជុំវិញអ្នកជំងឺ។ គេអាចធ្វើការគ្រប់គ្រង​ល្បឿននៃការបង្វិល បរិមាណនៃកាំរស្មីដែលផ្តល់ឲ្យ និងចលនានៃខែលការពារកាំរស្មី ដែលជួយកាត់បន្ថយការប៉ះពាល់ដល់ជាលិកាធម្មតានៅជុំវិញដុំមហារីក និងរយៈពេលនៃការព្យាបាលដោយកាំរស្មី ដូច្នេះវាបង្កើនភាពច្បាស់លាស់ និងប្រសិទ្ធភាពនៃការព្យាបាលដោយកាំរស្មី។ 
 

ការរំលេចអំពីការព្យាបាលដោយកាំរស្មីដែលប្រើបច្ចេកទេស VMAT
  • អាចគណនាកម្រិតកាំរស្មីដែលសមស្របសម្រាប់ទ្រង់ទ្រាយនិងទំហំមិនទៀងទាត់នៃដុំសាច់មហារីក។
  • អាចលៃតម្រូវល្បឿននៃការបង្វិលរបស់ឧបករណ៍រំភាយកាំរស្មី បរិមាណកាំរស្មីដែលត្រូវផ្តល់ឲ្យ ការចែកចាយនៃកាំរស្មី និងចលនានៃខែលការពារកាំរស្មី ដែលអនុញ្ញាតឲ្យកាំរស្មីអាចកំណត់គោលដៅ និងគ្របដណ្តប់តែទៅលើដុំសាច់មហារីក ព្រមទាំងកាត់បន្ថយការប៉ះពាល់កាំរស្មីទៅលើសរី​រាង្គ​នៅជុំវិញផងដែរ។ ការណ៍នេះនឹងកាត់បន្ថយផលរំខានពីការព្យាបាលដោយកាំរស្មី និងអនុញ្ញាតឲ្យអ្នកជំងឺអាចទទួលយកការព្យាបាលបានល្អប្រសើរជាងមុន។
  • អាចកំណត់ទីតាំងនៃដុំសាច់នៅក្នុងរាងកាយអ្នកជំងឺដើម្បីផ្គូរផ្គងឲ្យត្រូវទីកន្លែងដែលនឹងត្រូវផ្តោតជាគោលដៅរំភាយ​កាំរស្មី ពីព្រោះតុព្យាបាលដោយកាំរស្មីដែលប្រើប្រាស់សម្រាប់អនុវត្ត​បច្ចេក​ទេស​ VMAT អាចឲ្យ​រំកិលឡើងលើ និងចុះក្រោម និងរំកិលពីម្ខាងទៅម្ខាង ដែលអនុញ្ញាតឲ្យការ​ព្យាបាលកាន់តែមានភាពត្រឹមត្រូវ។
  • អាចព្យាបាលជំងឺមហារីកបានច្បាស់លាស់ជាងបច្ចេកវិទ្យាមុនៗ។
  • កាត់បន្ថយផលប៉ះពាល់ចំពោះសរីរាង្គនៅក្បែរដុំមហារីក
  • កាត់បន្ថយរយៈពេលនៃការព្យាបាលដោយកាំរស្មី
  • បង្កភាពងាយស្រួល និងផាសុកភាពសម្រាប់អ្នកជំងឺ និងបង្កើនការបន្តព្យាបាល
  • បង្កើនភាពជាក់លាក់នៃការរំភាយកាំរស្មីស្របតាមផែនការព្យាបាល
ភាគច្រើននៃផលរំខានពីការរំភាយកាំរស្មីកើតមានឡើងដោយសារតែផលប៉ះពាល់នៃការរំភាយ​កាំរស្មីទៅលើសរីរាង្គនៅជុំវិញ ឬជាលិកាធម្មតាដែលស្ថិតនៅជិតដុំសាច់មហារីក។ ការប៉ះពាល់នេះ​អាស្រ័យ​ទៅលើទីតាំងនៃដុំសាច់ដែលត្រូវកំណត់ជាគោលដៅ។ ហេតុដូច្នេះ អ្នកជំងឺដែលនឹងត្រូវទទួលការព្យាបាលដោយបច្ចេកទេស VMAT គួរសាកសួរវេជ្ជបណ្ឌិតរបស់ពួកគេអំពីផលរំខានដែលអាចកើតមានឡើង។
ការតាមដានក្រោយការព្យាបាល នឹងត្រូវកំណត់ពេលវេលាដោយវេជ្ជបណ្ឌិតរបស់អ្នក។
Last modify: ធ្នូ 28, 2020

Related conditions

Doctors Related

Related Centers

Related Packages

Rating score 7.82 of 10, based on 11 vote(s)

Related Health Blogs