bih.button.backtotop.text

ចង្វាក់បេះដូងដើរមិនទៀង

Arrhythmia មានន័យថាបេះដូងលោតមិនប្រក្រតី-អាចលឿនពេកឬយឺតពេក។ វាបណ្តាលមកពីការប្រែប្រួលប្រព័ន្ធអគ្គិសនីនៅបេះដូង។ វាបណ្តាលឲ្យបេះដូងមិន អាច​​ដំណើរការដើម្បីស្រោចស្រប់ឈាមបានល្អក្នុងសារពាង្គកាយ។ វាអាចនាំឲ្យមានការកើនឡើងហានិភ័យនៃជំងឺខ្សោយបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។

ប្រភេទនៃ ចង្វាក់បេះដូងមិនប្រក្រតី
មានប្រភេទធំពីរនៃចង្វាក់បេះដូងមិនប្រក្រតី មានដូចខាងក្រោម:
  • Tachycardia (បេះដូងដើរលឿនពេក)
  • Bradycardia (បេះដូងដើរយឺតពេក)
មូលហេតុនៃចង្វាក់បេះដូងមិនប្រក្រតី ប្រែប្រួលទៅតាមអ្នកជំងឺម្នាក់ៗ។  បេះដូងលោតលឿន​​ឬយឺតអាស្រ័យទៅលើរបៀបរស់នៅប្រវត្តិសុខភាពរបស់បុគ្គលនិងបរិស្ថាន។ មូលហេតុទូទៅជាញឹកញាប់រួមមាន:
  • បេះដូងមានភាពមិនធម្មតាឬមានជំងឺពីកំណើតឬ ដូចជា ជំងឺបេះដូងពីកំណើត ជំងឺប្រើសបេះដូង រីកថតរបស់បេះដូង (បេះដូងរីកធំ) និងការថយចុះ ចរន្តឈាមនៅបេះដូង (ជំងឺសរសៃឈាមបេះដូង) ។
  • ភាពមិនប្រក្រតីនៃរូបរាងរបស់បេះដូងដែលប៉ះពាល់ដល់សមត្ថភាពរបស់បេះដូងដើម្បីដំណើរការបានយ៉ាងល្អ ដូចជាសម្ពាធឈាមខ្ពស់ កូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ពកកដែលមានជាតិពុល(thyrotoxicosis) និងអតុល្យភាពរបស់អេឡិចត្រូលីត។
  • ថ្នាំនិងសារធាតុផ្សេងៗ (ដូចជាថ្នាំដែលមានសារជាតិ Amphetamine) និងជាតិកាហ្វេអ៊ីនក្នុងតែ កាហ្វេ ឬភេសជ្ជៈមួយចំនួន។
  • ស្ត្រេសនិងការថប់បារម្ភ
អ្នកជំងឺភាគច្រើនដែលមានចង្វាក់បេះដូងមិនប្រក្រតី មិនបានដឹងថាពួកគេមានបញ្ហានេះទេ។ ចង្វាក់បេះដូងមិនប្រក្រតី ដែលភាគច្រើនត្រូវបានរកឃើញក្នុងអំឡុងពេលពិនិត្យសុខភាព ឬការព្យាបាលនៃជំងឺផ្សេងទៀត។ ជួនកាល អ្នកជំងឺអាចមានប្រវត្តិគ្រួសារនៃការ គាំងបេះដូងភ្លាមៗ។ ទោះជាយ៉ាងណា អ្នកជំងឺមួយចំនួនធ្លាប់មានរោគសញ្ញា ដូចខាង

ក្រោមនេះ៖
  • វិលមុខ
  • បាត់បង់ស្មារតី
  • ធីងធូង
  • ញ័រទ្រូង
  • ពិបាកដកដង្ហើម
  • ឈឺ​ទ្រូង
  • និងការដួលសន្លប់ និងខ្យល់គរ
  • ត្រូវប្រមូលព័តមានជំងឺពាក់ពន្ធ័ រួមបញ្ចូលទាំងការទទួលទានជាតិកាហ្វេអ៊ីន (ដូចជានៅក្នុងតែ, កាហ្វេឬភេសជ្ជៈ) និងជំងឺផ្សេងៗ (ដូចជាកំណកឈាមបេះដូង, សម្ពាធឈាមឡើងខ្ពស់, ជំងឺទឹកនោមផ្អែមនិងជំងឺដុំពក ក)
  • អគ្គិសនីបេះដូង (ECG ឬ EKG) ត្រូវបានអនុវត្តនៅពេលដែលមានរោគសញ្ញានៅក្នុងមន្ទីរពេទ្យឬអាចធ្វើឡើងផ្ទះ
    • ការធ្វើតេស្ត Holter  (តេស្តសំរាប់វាស់ចំនូនបេះដូងលោតនិងចង្វាក់បេះដូង) ត្រូវបានអនុវត្តសម្រាប់ 24 ឬ 48 ម៉ោងប្រសិនបើមានរោគសញ្ញាជាញឹកញាប់ប៉ុន្តែមិនជាប់លាប់។
    • ឧបករណ៍កត់ត្រាព្រឹត្តិការណ៍គឺត្រូវបានប្រើតែនៅពេលដែលអ្នកមានរោគសញ្ញា។ ឧបករណ៍នេះអាចពាក់នៅកដៃដោយប្រើប៊ូតុងសម្រាប់ចុចជាមួយ ឬឧបករណ៍ដោយគ្មានខ្សែមានទំហំមួយដែលអ្នកចុចទៅលើទ្រូងរបស់អ្នកប្រសិនបើមានការវិលមុខនិងញ័រទ្រូង។
    •  ឧបករណ៍តាមដានអាចដាក់នៅក៏ដៃ ម្រាមដៃ​ លើទ្រូង ឬដាក់នៅ ក្រោមស្បែករបស់អ្នកដោយការវះកាត់។ ឧបករណ៍នេះតាមដានកត់ ត្រាម្តងៗបានជាពី២ទៅ៣នាទី រួចហើយចាប់ផ្តើមធ្វើការ។ អ្នកជំងឺនេះ ចុចប៊ូតុងក្នុងអំឡុងពេលឬ បន្ទាប់ពីព្រឹត្តិការណ៍មួយដើម្បីរក្សាទុកការ ថតនេះបើសិនកម្រមានករណីដួលសន្លប់ ហើយដួលរលំ។
  • ការធ្វើតេស្តដើរលើខ្សែពាន (Exercise Stress Test)
  • ការធ្វើអេកូបេះដូង
  • ការសិក្សាអគ្គិសនីសរីរសាស្ត្ររបស់បេះដូង (Cardiac electrophysiology study)
វេជ្ជបណ្ឌិតនឹងជ្រើសរើសយកការព្យាបាលដោយផ្អែកលើមូលហេតុ រោគសញ្ញា ទីតាំងនិងភាពធ្ងន់ធ្ងរនៃជំងឺនេះ។ ប្រភេទមួយចំនួននៃចង្វាក់បេះដូងមិនប្រក្រតី មិនចាំបាច់ ព្យាបាលទេ។ តែទោះជាយ៉ាងណាការព្យាបាលដោយថ្នាំគឺត្រូវការចាំបាច់សម្រាប់ ប្រភេទចង្វាក់បេះដូងមិនប្រក្រតី មួយចំនួននដូចខាងក្រោម:
  • ថ្នាំសម្រាប់គ្រប់គ្រងចង្វាក់បេះដូង: ទោះជាថ្នាំនេះមិនអាចព្យាបាលបញ្ហានេះ តែវាអាចកាត់បន្ថយហេតុការណ៍នៃ ចង្វាក់បេះដូងមិនប្រក្រតី និងភាពធ្ងន់ធ្ងរនៃរោគសញ្ញា នេះ។ ចង្វាក់បេះដូងមិនប្រក្រតីខ្លះឆ្លើយតបបានល្អដោយការប្រើថ្នាំ។
  • ដាក់ថ្មបេះដូង(Pacemaker) ដាក់ដើម្បីជម្រុញចង្វាក់បេះដូង និងការលោតរបស់បេះដូង ឧបករណ៍តូចនេះមានឈ្មោះថា pacemaker ដែលត្រូវបានដាក់នៅក្រោមស្បែកនៅក្បែរឆ្អឹងសន្ទះទ្រូងជាមួយនឹងខ្សែភ្លើងតភ្ជាប់ទៅកាន់បេះដូង។ pacemaker ជួយតម្រូវចង្វាក់បេះដូងឲ្យទៀងទាត់ និងបង្កើនប្រសិទ្ធភាពមុខងារបេះដូង។
  •  ការឆក់បេះដូង(Cardioversion): ត្រូវបានប្រើដើម្បីធ្វើឲ្យចង្វាក់បេះដូងថយចុះយ៉ាងឆាប់រហ័ស។ វាត្រូវបានធ្វើឡើងនៅផ្នែកខាងក្រៅដោយមានម៉ាស៊ីនតាមដាន ត្រឹមត្រូវ។ គេធ្វើការឆក់ដោយប្រើបន្ទុកអគ្គិសនីតិចទៅលើទ្រូងអ្នកជំងឺដើម្បីសម្រួលចង្វាក់បេះដូងឲ្យត្រឡប់ទៅជាចង្វាក់បេះដូងធម្មតាវិញ។
  • Ablation Therapy:  វិធីនេះត្រូវបានប្រើដើម្បីបំបាត់ប្រភពនៃចង្វាក់បេះដូងលោតមិនទៀងទាត់និងអាចព្យាបាលឲ្យជាដាច់តែម្តង។ ការព្យាបាល នេះជាធម្មតាត្រូវបានរួមបញ្ចូលជាមួយនឹងការសិក្សា electrophysiology ។ ការចាក់កាតេទែតូចមួយត្រូវបានស៊កទៅកាន់តំបន់នៃបេះដូងដែលត្រូវបានគេជឿថាជាប្រភពនៃ arrhythmia។ បន្ទាប់មកគេផ្តល់ថាមពលអគ្គិសនីប្រេ កង់ខ្ពស់ទៅកាន់តំបន់តូចមួយនៃជាលិកានៅខាងក្នុងបេះដូងដែលបណ្តាលឲ្យចង្វាក់បេះដូងនេះមិនធម្មតា។
  • Defibrillator cardioverter Implant (ការដាក់ម៉ាស៊ីនឆក់បេះដូង):នេះគឺជាវិធីដែលស្រដៀងគ្នាទៅ​នឹងការដាក់​បញ្ចូល​​​ឧបករណ៍ pacemakerដែរ។ ឧបករណ៍នេះត្រូវបានផ្ដល់អនុសាសន៍ប្រើប្រសិនបើអ្នកជំងឺនេះគឺនៅមានហានិភ័យនៃការវិវត្តរបស់ចង្វាក់បេះដូងមិនទៀងទាត់ដែលបណ្តាលឲ្យមានគ្រោះថ្នាក់នៅផ្នែកខាង ក្រោមរបស់បេះដូង (ventricular fibrillation) ។ ប្រសិនបើឧបករណ៍រកឃើញថាចង្វាក់បេះដូងលោតយឺត វានឹងជំរុញការលោតរបស់បេះដូង។ ផ្ទុយទៅវិញនៅពេលដែលបេះដូងលោតលឿនពេកបន្ទុកអគ្គិសនីនឹងត្រូវបានបញ្ជូនទៅឲ្យសាច់ដុំបេះដូងដើម្បីពន្យឺតវាចុះនិងស្ដារចង្វាក់បេះដូងឲ្យធម្មតាមកវិញ។
វាមិនមែនជាវិធីសាស្ត្រដើម្បីធានាក្នុងការបង្ការចង្វាក់បេះដូងមិនប្រក្រតីទេ  តែគេអាចកាត់​បន្ថយហានិភ័យបានតាមវិធីដូចខាងក្រោម៖
  • ហាមជក់បារី កាត់បន្ថយឬបំបាត់ស្ត្រេស កាងហ្វេ អាល់កុល
  • ញ៉ាំអាហារសុខភាព និងហាត់ប្រាណទៀងទាត់
  • ជួបវេជ្ជបណ្ឌិតទៀងទាត់ដើម្បីពិនិត្យសុខភាព
Last modify: មេសា 22, 2024

Related Treatments

Doctors Related

Related Centers

វិទ្យាស្ថានបេះដូង

Learn more

Related Packages

Rating score 9.32 of 10, based on 53 vote(s)

Related Health Blogs