bih.button.backtotop.text

ការព្យាបាលជំងឺមហារីកសុដន់ថ្មីបង្ហាញឡើងនៅជិតបង្កើយ

ដំណឹងល្អពីអ្នកជំនាញជំងឺមហារីកឈានមុខគេលើពិភពលោកបង្ហាញពីក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺមហារីកសុដន់។

នាយកដ្ឋានអាហារនិងឪសថរបស់សហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើថ្នាំ alpelisib រួមផ្សំជាមួយ fulvestrant ថ្នាំព្យាបាលអរម៉ូន សម្រាប់អ្នកជំងឺមហារីកសុដន់ដែលមានភាពជឿនលឿននិងរីកសុះសាយ។

ការរួមបញ្ចូលគ្នានេះជួយបង្កើនប្រសិទ្ធភាពនៃការព្យាបាលចំពោះអ្នកជំងឺដែលមានកោសិកាមហារីកដែលផ្លាស់ប្តូររបស់ PIK3CA ។ នាយកដ្ឋានអាហារនិងឪសថអាមេរិកក៏បានយល់ព្រមឲ្យដៃគូស្រាវជ្រាវធ្វើរោគវិនិច្ឆ័យរកឃើញការផ្លាស់ប្តូររបស់ PIK3CA នៅក្នុងឈាមគំរូនិងជាលិកាផងដែរដែលផ្តល់ឲ្យគ្រូពេទ្យអាចចូលកាន់ការព្យាបាលជំងឺមហារីកកាន់តែច្រើន។

រឿងនេះត្រូវបានបង្ហាញនៅក្នុងសន្និសិទប្រចាំឆ្នាំរបស់គ្លីនិកវេជ្ជសាស្ដ្រដុំពកនៃសង្គមអាមេរិច (ASCO) ដែលជាសន្និសីទធំបំផុតនៅលើពិភពលោកស្តីពីជំងឺមហារីក ប្រព្រឹត្តទៅនៅថ្ងៃទី 24 ខែឧសភាឆ្នាំ 2019 ដែលប្រើ alpelisib រួមបញ្ចូលគ្នាជាមួយ fulvestrant ដែលអាចបន្ថយការរីករាលដាលនៃកោសិកាមហារីកចំពោះអ្នកជំងឺមហារីកសុដន់ដែលមានរយៈពេលជិតទ្វេដងនៃការវិវត្តទៅមុខដោយខ្លួនវាផ្ទាល់។

ការសិក្សាស្រាវជ្រាវគាំទ្រឲ្យប្រើ ribociclib រួមបញ្ចូលជាមួយថ្នាំព្យាបាលអរម៉ូនក៏ត្រូវបានបង្ហាញនៅក្នុងសន្និសិទនេះផងដែរ។ មានការត្រៀមបម្រុងទុកសម្រាប់អ្នកជំងឺមុនពេលអស់រដូវដែលមានជំងឺមហារីកសុដន់ដែលមានភាពជឿនលឿននិងរីកសុំសាយ ribociclib ត្រូវបានគេរកឃើញថាបង្កើនឱកាសក្នុងការរស់រានមានជីវិតជិត 50% បើប្រៀបធៀបជាមួយការព្យាបាលដោយអរម៉ូនតែមួយមុខ។ រឿងនេះបានបង្កើនចំនួនអ្នកជំងឺដែលបានទទួលអត្ថប្រយោជន៍ពីការព្យាបាលប្រភេទនេះ ដោយសារមុននេះត្រូវបានចាត់ទុកថាសក្ដិសមសម្រាប់តែអ្នកជំងឺក្រោយអស់រដូវតែប៉ុណ្ណោះ។

ទោះយ៉ាងណាក្ដី នាយកដ្ឋានអាហារនិងឪសថសហរដ្ឋអាមេរិកបានព្រមានថាថ្នាំ alpelisib មិនសក្ដិសមសម្រាប់អ្នកជំងឺដែលមានប្រវត្តិជំងឺស្បែកធ្ងន់ធ្ងរនោះទេ ដូចជារោគសញ្ញា Steven-Johnson , Erythema multiforme (EM), ឬ Necrolysis Tid Epidermal (TEN)។

ការអនុម័តពីនាយកដ្ឋានអាហារនិងឱសថសហរដ្ឋអាមេរិក ស្ដីពី alpelisib ក្នុងការរួមបញ្ចូលគ្នាជាមួយ fulvestrant ​និងដៃគូធ្វើរោគវិនិច្ឆ័យ រួមជាមួយនឹងការវិវឌ្ឍន៍ចុងក្រោយស្តីពីការប្រើប្រាស់ ribociclib រួមជាមួយនឹងការព្យាបាលដោយអរម៉ូន ចំពោះអ្នកជំងឺក្មេងជាងការអនុញ្ញាតពីមុនគឺជាព័ត៌មានមួយដ៏ល្អបំផុត។ ផ្អែកលើភាពជោគជ័យនៃការព្យាបាលរួមគ្នានេះ អង្គភាពសុខាភិបាលនៅក្នុងប្រទេសដទៃទៀតទំនងជានឹងប្រើប្រាស់ផែនការព្យាបាលនេះសម្រាប់អនាគតខាងមុខឆាប់ៗ នេះ។ បច្ចុប្បន្ននេះមានក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺមហារីកសុដន់ទូទាំងពិភពលោកអាចរស់នៅបានយូរជាងមុនជាមួយនឹងគុណភាពជីវិតដែលកាន់តែប្រសើរឡើង។
For more information please contact:
Last modify: វិច្ឆិកា 30, 2024

Related Packages

Related Health Blogs