bih.button.backtotop.text

មហារីកពោះវៀនធំ (Colon cancer)

មហារីកពោះវៀនធំត្រូវបានបង្កឡើងដោយការរីកលូតលាស់មិនប្រក្រតីនៃកោសិកានៅក្នុងពោះវៀនធំ។  វាអាចចំណាយពេលរាប់ឆ្នាំក្នុងការកកើតឡើង ហើយនៅដំណាក់កាលដំបូង វាគ្រាន់តែមានការកកើតឡើងនូវជាលិកាដែលមានលក្ខណៈមិនធម្មតាដែលគេស្គាល់ថាជាការដុះសាច់។ ទោះជាយ៉ាងណា ការដុះសាច់ទាំងនេះបន្ទាប់មកអាចអភិវឌ្ឍទៅជាជំងឺមហារីកប្រសិនបើមិនព្យាបាល ឬមិនបានវះកាត់យកវាចេញ។

កត្តាប្រឈមសម្រាប់ជំងឺមហារីកពោះវៀនធំ
បើទោះបីជាមូលហេតុនៃជំងឺមហារីកពោះវៀនធំមិនត្រូវបានគេស្គាល់ តែមានកត្តាប្រឈមមួយចំនួនដែលអាចបង្កើនឱកាសនៃការវិវត្តទៅជាជំងឺនោះ៖ 
  • ប្រវត្តិផ្ទាល់ខ្លួននៃការដុះសាច់៖ ទាំងនេះជាទូទៅត្រូវបានរកឃើញនៅលើជញ្ជាំងនៃពោះវៀនធំ និងវាមិនមែនជាប្រភេទដុំមហារីកនោះទេ។ ទោះយ៉ាងណា ដំណាក់កាលណាមួយ ដុំសាច់ទាំងនេះអាចវិវត្តន៍ទៅជាជំងឺមហារីកពោះវៀនធំបាន។
  • អាយុ៖ ខណៈដែលជំងឺមហារីកពោះវៀនធំអាចត្រូវបានរកឃើញនៅក្នុងមនុស្សវ័យក្មេង និងមនុស្សវ័យជំទង់ វាក៏កើតមានច្រើនចំពោះមនុស្សចាស់។ ៩០% នៃជំងឺនេះជាប់ពាក់ព័ន្ធនឹងមនុស្សដែលមានអាយុលើសពី៥០ ឆ្នាំ។
  • ប្រវត្តិផ្ទាល់ខ្លួននៃជំងឺរលាកពោះវៀន(IBD: Inflammatory bowel disease): រលាកដំបៅពោះវៀន និងជំងឺរលាកផ្លូវអាហាររ៉ាំរ៉ៃ ត្រូវបានគេស្គាល់ជាទូទៅថាជា IBD (ជំងឺរលាកពោះវៀន) និងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ។
  • ប្រវត្តិគ្រួសារនៃជំងឺមហារីកពោះវៀនធំ: មានសមាជិកគ្រួសារដែលមានអាយុក្រោម ៦០ឆ្នាំដែលមានជំងឺមហារីកពោះវៀនធំ គឺវាបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
  • ការធាត់និងកង្វះលំហាត់ប្រាណ: មានភស្តុតាងដែលបង្ហាញថា ហានិភ័យនៃជំងឺមហារីកពោះវៀនធំអាចមានកម្រិតខ្ពស់ចំពោះមនុស្សដែលលើសទម្ងន់ និងការមិនហាត់ប្រាណទៀងទាត់។
  • ការជក់បារី: ការសិក្សាបានរាយការណ៍ថាហានិភ័យនៃជំងឺមហារីកពោះវៀនធំ គឺមានកម្រិតខ្ពស់ចំពោះអ្នកជក់បារីជាងអ្នកមិនជក់បារី។
ក្នុងករណីខ្លះ អ្នកដែលមានជំងឺមហារីកពោះវៀនធំមិនមានចេញរោគសញ្ញាមិនប្រក្រតីណាមួយទេ ដូច្នេះពួកគេមិនបានដឹងថាពួកគេកំពុងមានជំងឺមហារីកឡើយ។​ ដូចគ្នាផងដែរ  មានជំងឺមួយចំនួនផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នាដែលអាចធ្វើឲ្យមានការយល់ច្រឡំ។ ទោះជាយ៉ាងណា វាជាការសំខាន់ក្នុងការស្វែងរកការព្យាបាលនៅពេលដែលមានរោគសញ្ញាដូចខាងក្រោមនេះលេចឡើង៖ 
  • រាក ទល់លាមក ឬហើមពោះ
  • ឈាមក្រហមស្រស់ ឬក្រម៉ៅខ្លាំងក្នុងលាមក
  • ការរួមតូចនៃដុំលាមក
  • មិនសុខស្រួលក្នុងពោះ អារម្មណ៍ផ្សារក្នុងពោះ ហើមពោះ និងការចុករមួល
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ 
  • អស់កម្លាំង ឬខ្សោយ
  • ភាពស្លកស្លាំង 
ការស្រាវជ្រាវរកជំងឺមហារីកពោះវៀនធំ គឺជាវិធីសាស្រ្តមួយដែលជួយការពារជំងឺមហារីកពោះវៀនធំ ដោយស្រាវជ្រាវរកដុំសាច់មុនពេលវាវិវឌ្ឈទៅជាជំងឺមហារីក។ បុរសនិងស្ត្រីគួរចាប់ផ្តើមពិនិត្យរកជំងឺនេះនៅអាយុ ៥០។  ការស្រាវជ្រាវរកនេះអាចត្រូវបានអនុវត្តដោយវិធីដូចខាងក្រោមនេះ៖
  • ការធ្វើតេស្តរកវត្តមានឈាមក្នុងលាមក (Fecal Occult Blood Test) គឺជាការធ្វើតេស្តមួយសម្រាប់រកមើលវត្តមាននៃដុំសាច់ ឬកោសិកាមហារីក។ ការធ្វើតេស្តប្រចាំឆ្នាំជាមួយនឹងវិធីសាស្រ្តនេះបានជួយកាត់បន្ថយការអត្រាស្លាប់យ៉ាងច្រើនដោយសារជំងឺមហារីកពោះវៀនធំ ខណៈដែលការធ្វើតេស្តពីរឆ្នាំម្តងជួយកាត់បន្ថយអត្រានៃការស្លាប់ពីជំងឺមហារីកពោះវៀនធំបាន ១៨% ។
  • ការថតឆ្លុះពោះវៀនធំខាងក្រោម (Sigmoidoscope) គឺជាទំរង់ការមួយដែលវេជ្ជបណ្ឌិតដាក់បញ្ចូលបំពង់តាមរយៈរន្ធគូថចូលទៅផ្នែកខាងក្រោមនៃពោះវៀនធំ ដើម្បីពិនិត្យមើលដុំសាច់ ភាពមិនប្រក្រតី និងមហារីក។ ដោយប្រើវិធីសាស្រ្តនេះ វេជ្ជបណ្ឌិតអាចកាត់ចេញនូវដុំសាច់មិនប្រក្រតីណាមួយចេញ​ និងច្រឹបវាចេញសម្រាប់យកទៅធ្វើការវិភាគបន្ថែមទៀត។
  • ការថតឆ្លុះមើលពោះវៀនធំ (Colonoscopy) អាចឲ្យយើងពិនិត្យនូវរូបភាពនៃពោះវៀនធំទាំងមូល និងច្រឹបសាច់ដើម្បីធ្វើវិភាគ។
  • Double Contrast Barium Enema (DCBE) និងថតស្កេនស៊ីធី គឺជាវិធីសាស្រ្តជំនួសផ្សេងទៀតប្រសិនបើអ្នកជំងឺមិនអាចទទួលការឆ្លុះមើលពោះវៀនធំបាន។
វេជ្ជបណ្ឌិតប្រើប្រាស់កម្រិតនៃតេស្តដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីក និងកំណត់ថា តើវាបានរីករាលដាលទៅដល់សរីរាង្គផ្សេងទៀតឬទេ។ វិធីសាស្រ្តនៃការធ្វើរោគវិនិច្ឆ័យនេះប្រែប្រួលអាស្រ័យលើកត្តាជាច្រើនដូចជា អាយុ និងសុខភាពរបស់អ្នកជំងឺ ប្រភេទនៃជំងឺមហារីក ភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងលទ្ធផលការធ្វើតេស្តភ្លាមៗ។ ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកពោះវៀនធំអាចត្រូវបានអនុវត្តនៅក្នុងវិធីសាស្រ្តដូចខាងក្រោមនេះ៖ 
  • ការច្រឹបសាច់ធ្វើវិភាគ ដែលពាក់ព័ន្ធនឹងការយកបរិមាណតូចមួយនៃជាលិកាពីអ្នកជំងឺ គឺជាវិធីសាស្រ្តជាក់លាក់ក្នុងការកំណត់ជំងឺមហារីកពោះវៀនធំ និងផ្តល់ការប៉ាន់ស្មាននៃម៉ូលេគូលមានជីវិតរបស់កោសិកាមហារីក។
  • Carcinoembryonic Antigen (CEA) គឺជាការធ្វើតេស្តឈាមដើម្បីកំណត់ពីចំនួននៃគ្រាប់ឈាមក្រហមឬវាស់នូវបរិមាណនៃប្រូតេអ៊ីន។
  • ការធ្វើ CT ស្កេនត្រូវបានប្រើប្រាស់ក្នុងការកំណត់ទីតាំងនៃជំងឺមហារីក និងកំណត់ពីរសរីរៈផ្សេងៗទៀតដែលកោសិកាមហារីករាលដាលដល់។ 
  • ការថតអេកូ ដោយប្រើរលកសំលេងហ្វ្រេកង់ខ្ពស់ដើម្បីកំណត់ថាតើការរីករាលដាលនៃកោសិកាមហារីកទៅសួត ឬសរីរាង្គផ្សេងទៀតកម្រិតណា។
  • ការថតសួត៖ ត្រូវបានប្រើប្រាស់ដើម្បីកំណត់ថាតើកោសិកាមហារីកបានរាលដាលទៅសួតក្នុងកម្រិតណា។
  • PET Scan: គឺការធ្វើតេស្តដែលពាក់ព័ន្ធនឹងការចាក់បញ្ចូលនូវសារធាតុវិទ្យុសកម្មចូលទៅក្នុងសរីរាង្គ ឬជាលិកាក្នុងគោលបំណងដើម្បីបង្កើតរូបភាពដែលយើងអាចធ្វើការពិនិត្យបាន។
ការព្យាបាលនៃជំងឺមហារីកពោះវៀនធំ តម្រូវឲ្យមានក្រុមការងារពហុវិន័យនៃវេជ្ជបណ្ឌិតដូចជា វេជ្ជបណ្ឌិតវះកាត់ វេជ្ជបណ្ឌិតជំនាញផ្នែកកាំរស្មី និងអ្នកជំនាញផ្នែកមហារីក ដែលនឹងរួមគ្នាធ្វើផែនការព្យាបាលត្រឹមត្រូវបំផុតសម្រាប់អ្នកជំងឺនីមួយៗ។ វេជ្ជបណ្ឌិតនឹងធ្វើការសម្រេចចិត្តរបស់ពួកគេដោយផ្អែកលើកត្តាដូចខាងក្រោមនេះ
  • ទំហំ ទីតាំង និងលក្ខណៈនៃកោសិកាមហារីក
  • ដំណាក់កាលនៃជំងឺ និងការរីករាលដាលនៃជំងឺមហារីក
  • សុខភាពទូទៅរបស់អ្នកជំងឺ 
  • ការវះកាត់
  • ការព្យាបាលដោយកាំរស្មី
  • ការព្យាបាលដោយថ្នាំគីមី
  • ការព្យាបាលដោយចំគោលដៅ
  •  Angiogen
Last modify: កុម្ភៈ 04, 2024

Related Treatments

Doctors Related

Related Centers

Related Packages

Rating score 7.00 of 10, based on 22 vote(s)

Related Health Blogs