bih.button.backtotop.text

មហារីកអូវែ

មហារីកអូវែជាប្រភេទមហារីកទី២ដែលជាទូទៅច្រើនកើតនៅប្រដាប់បន្តពូជស្តី្រ។ វាអាចរកឃើញក្នុងចំណោមនារីវ័យជំទង់ និងស្រ្តីដែលស្ថិតក្នុងវ័យមានកូន ឬស្រ្តីក្នុងវ័យបន្តពូជ ប៉ុន្តែវាច្រើនរកឃើញលើស្រ្តីដែលមានវ័យចន្លោះពី៤០ទៅ៦០ឆ្នាំ។ វាវិវត្តទៅមុខដោយសារការបង្កើតរបស់កោសិកាមហារីកដែលស្ថិតនៅក្នុងអូវែ។

រោគសញ្ញានៃមហារីកអូវែ

ក្នុងដំណាក់កាលដំបូងរបស់មហារីកអូវែ ប្រហែលជាមិនមានលេចចេញជារោគសញ្ញាណាមួយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវពិភាក្សាជាមួយគ្រូពេទ្យភ្លាមប្រសិនបើអ្នកមាននូវរោគសញ្ញាណាមួយដូចខាងក្រោម៖
  • ឈឺនៅពោះ ឬលើឆ្អឹងថ្ងាស
  • មានការលំ​បាកក្នុងការរំលាយអាហារ ឬ ឈឺក្រពះ
  • មានអារម្មណ៍ឆាប់ឆ្អែត បើទោះបីជាទើបបរិភោគបានចំនួនតិចតួចក៏ដោយ
  • ក្អួត
  • រាក ឬទល់លាមក
  • នោមញឹកញាប់
  • បាត់បង់ចំណង់នៃការឃ្លាន
  • ឡើងឬ ស្រកគីឡូដែលមិនអាចពន្យល់បាន
  • ការហូរឈាមតាមទ្វារមាសខុសធម្មតា

Ovarian Cancer symptoms and treatments


គេនៅតែមិនទាន់ដឹងមូលហេតុពិតប្រាកដនៃមហារីកអូវែនេះទេ ប៉ុន្តែការសិក្សាស្រាវជ្រាវបានបង្ហាញពីកត្តាប្រឈមមួយចំនួនដូចជា៖
  • ក្រុមគ្រួសារធ្លាប់មានប្រវត្តិកើតមហារីកអូវែ ជាពិសេសលើម្តាយ បងប្អូនបង្កើត ឬកូនស្រី
  • ស្ថិតក្នុងវ័យ ៥០ឆ្នាំ ឬ វ័យចំណាស់ជាងនេះ
  • ឆាប់មានរដូវពេក ប្រសិនបើអ្នកជំងឺធ្លាប់បានមករដូវមុនអាយុ១២ឆ្នាំ
  • ប្រសិនបើអ្នកជំងឺមិនដែលធ្លាប់មានផ្ទៃពោះ ឬ មិនដែលធ្លាប់បានសំរាលកូន
  • ប្រសិនបើអ្នកជំងឺធ្លាប់បានសំរាលកូនបន្ទាប់ពីអាយុ ៣០ឆ្នាំ
  • ប្រសិនបើអ្នកជំងឺឈានដល់ការអស់រដូវនៅវ័យ៥៥ឆ្នាំ
  • ប្រសិនបើអ្នកជំងឺធ្លាប់មានប្រវត្តិមហារីកដោះ ឬ មហារីកពោះវៀន
ការជ្រើសរើសប្រភេទនៃការព្យាបាលណាមួយសំរាប់មហារីកអូវែគឺពឹងផ្អែកទៅលើកត្តាជាច្រើន ដូចជា ដំណាក់កាលនៃការកើតដុំ។ វេជ្ជបណ្ឌិតដែលមានជំនាញនឹងកំណត់ថាតើការព្យាបាលមួយណាដែលត្រឹមត្រូវបំផុតសំរាប់អ្នកជំងឺម្នាក់ៗ។ ការព្យាបាលមហារីកអូវែអាចនឹងរួមបញ្ចូល៖
  • ការវះកាត់៖ ប្រសិនបើដុំរបស់អ្នកជំងឺមានសភាពតូច ហើយមិនទាន់រាលដាលទៅតំបន់ផ្យេងនោះទេ គ្រូពេទ្យនឹងពិចារណាទៅលើការវះកាត់ដើម្បីយកដុំ និង ជាលិកាដែលនៅជុំវិញនោះចេញ។ គ្រូពេទ្យអាចនឹងយកចេញដែរនូវក្រពេញកូនកណ្តុរពីតំបន់ដែលនៅជិតដុំនោះ។
  • ការព្យាបាលដោយថ្នាំគីមី​ ៖ ការព្យាបាលនេះរួមបញ្ចូលទាំងការប្រើថ្នាំដើម្បីបំផ្លាញកោសិកាមហារីក។ ការព្យាបាលដោយថ្នាំគីមីនេះអាចនឹងត្រូវចាក់បញ្ចូលតាមមធ្យោបាយនានាជាច្រើន រួមមាន ការប្រើថ្នាំលេបតាមមាត់ ការចាក់សើរស្បែក ឬ តាមសរសៃ (ការព្យាបាលដោយចាក់បញ្ចូលថ្នាំគីមីតាមសរសៃ)។ ទោះបីជាយ៉ាងណាក៏ដោយ ផលរំខានរបស់ថ្នាំគីមីនេះគឺថាវាក៏អាចបំផ្លាញកោសិកាល្អៗផងដែរ។
  • ការព្យាបាលដោយកាំរស្មី​៖ ការព្យាបាលនេះរួមបញ្ចូលទាំងការប្រើប្រាស់កាំរស្មីដើម្បីបំផ្លាញកោសិកាមហារីក និងកាត់បន្ថយទំហំរបស់ដុំ។ ការព្យាបាលដោយកាំរស្មីនេះអាចនឹងផ្តល់ទាំងខាងក្នុងនិងខាងក្រៅ។
មិនមានមធ្យោបាយជាក់លាក់ណាមួយដើម្បីការពារមហារីកអូវែនេះទេ ដោយសារថា មូលហេតុពិតប្រាកដនៃមហារីកអូវែនេះមិនទាន់ដឹងពិតប្រាកដ។​លើសពីនេះទៅទៀត ដំណាក់កាលដំបូងនៃមហារីកអូវែនេះ ជាទូទៅមិនមានរោគសញ្ញាណាមួយ ដូច្នោះមធ្យោបាយដ៍ល្អបំផុតដើម្បីការពារជំងឺនេះមិនអោយមានការវិវត្តទៅមុខ គឺត្រូវរកមើលយ៉ាងសាមញ្ញលើភាពមិនធម្មតាណាមួយលើរាងកាយ។ វាគឺមានសារៈសំខាន់ខ្លាំងណាក្នុងការពិនិត្យសុខភាព  ការពិនិត្យរកមើលផ្នែកខាងក្នុងនិងការពិនិត្យ/ស្កែននៅផ្នែកឆ្អឹងអាងត្រគាក អោយបានយ៉ាងហោចណាស់១ឆ្នាំម្តង ដើម្បីរកមើលក្រែងមានដុំនៅប្រហោងឆ្អឹងអាងត្រគាក។
 
Last modify: ធ្នូ 28, 2020

Related Treatments

Doctors Related

Related Centers

Related Packages

Rating score 9.79 of 10, based on 77 vote(s)

Related Health Blogs