គ្រប់គ្រងសុខភាពបេះដូងអំឡុងពេលមានផ្ទៃពោះ៖ អ្វីដែលម្តាយគ្រប់រូបគួរយល់ដឹង
ការមានផ្ទៃពោះគឺជាពេលវេលាផ្លាស់ប្តូរមួយ ប៉ុន្តែវាអាចដាក់ភាពតានតឹងយ៉ាងខ្លាំងលើបេះដូង និងប្រព័ន្ធឈាមរត់របស់ស្ត្រី. ខណៈពេលដែលមានគភ៌ ភាគច្រើនដំណើរការទៅដោយរលូន ស្ថានភាពដែលទាក់ទងនឹងបេះដូង ដូចជាជំងឺលើសឈាម (សម្ពាធឈាមខ្ពស់) អាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរទាំងម្តាយ និងទារក។ ការយល់ដឹងអំពីហានិភ័យទាំងនេះ និងជ្រើសរើសអ្នកផ្តល់សេវាថែទាំសុខភាពត្រឹមត្រូវ វាអាចធ្វើឱ្យមានភាពខុសគ្នាច្រើន ក្នុងការធានាភាពមានគភ៌ និងការសម្រាលកូនប្រកបដោយសុវត្ថិភាព។
ជំងឺបេះដូងអំឡុងពេលមានផ្ទៃពោះ
ជំងឺបេះដូងគ្របដណ្ដប់លើលក្ខខណ្ឌដ៏ទូលំទូលាយមួយ ដែលបញ្ហាមួយចំនួនមានពីមុនមក ខណៈពេលដែលអ្នកផ្សេងទៀតកំពង់កើតមានអំឡុងពេលមានផ្ទៃពោះ។ បញ្ហាទូទៅទាក់ទងនឹងបញ្ហាបេះដូងអំឡុងពេលមានផ្ទៃពោះ រួមមាន:
- ជំងឺលើសឈាម (សម្ពាធឈាមខ្ពស់)៖ នេះគឺជាស្ថានភាពទូទៅមួយ ដែលលេចចេញជាជំងឺលើសឈាមរ៉ាំរ៉ៃ (មានមុន ឬមុនមានផ្ទៃពោះ 20 សប្តាហ៍) ឬជំងឺលើសឈាមពេលមានគភ៌ (វិវត្តន៍ក្រោយ 20 សប្តាហ៍)។ បើមិនគ្រប់គ្រងវាដោយប្រុងប្រយ័ត្នទេ វាអាចឈានទៅដល់ស្ថានភាពធ្ងន់ធ្ងរជាងនេះទៀតដូចជា ជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ
- ជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ៖ ជាស្ថានភាពធ្ងន់ធ្ងរមួយដែលកើតឡើងក្រោយពេល២០សប្តាហ៍ ជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ អាចនាំឱ្យមានផលវិបាកដល់អាយុជីវិតទាំងម្តាយ និងទារ ប្រសិនបើមិនបានព្យាបាល។.
- បេះដូងខ្សោយកំឡុងពេលមានផ្ទៃពោះ៖ ជាស្ថានភាពដ៏កម្រមួយដែលបេះដូងចុះខ្សោយក្នុងកំឡុងខែចុងក្រោយនៃការមានផ្ទៃពោះ ឬក្រោយសម្រាល ដែលធ្វើឲ្យបេះដូងពិបាកបូមឈាមអោយមានប្រសិទ្ធភាព ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។
ហានិភ័យចំពោះម្តាយនិងទារក
ជំងឺបេះដូងអំឡុងពេលមានផ្ទៃពោះ ជាពិសេសជំងឺលើសឈាម អាចមានលទ្ធផលជាច្រើនដែលយើងមិនចង់បាន៖
- សម្រាប់ម្តាយ៖ ការកើនឡើងហានិភ័យនៃការវិវត្តទៅជា ជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺសរសៃឈាមបេះដូងនាពេលអនាគត។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ, ផលវិបាកអាចកើតឡើងក្នុងអំឡុងពេលសម្រាល ដែលជាមូលហេតុសំខាន់ក្នុងការជ្រើសរើសអ្នកផ្តល់សេវាថែទាំសុខភាពដែលបំពាក់ទៅដោយឧបករណ៍គ្រប់គ្រាន់ ដើម្បីគ្រប់គ្រងស្ថានភាពណាមួយ។
- សម្រាប់ទារក៖ ការកើតមិនគ្រប់ខែ ទម្ងន់កំណើតទាប និងសូម្បីតែការសម្រាលក្នុងករណីធ្ងន់ធ្ងរ (ទារកស្លាប់ក្នុងផ្ទៃ)។ សម្ពាធឈាមខ្ពស់កាត់បន្ថយលំហូរឈាមទៅកាន់សុក ដែលប៉ះពាល់ដល់ការលូតលាស់ និងការវិវត្តន៍របស់ទារក។ ការជ្រើសរើសមន្ទីរពេទ្យដែលមានសមត្ថភាពថែទាំកម្រិតខ្ពស់ ដូចជា មន្ទីរពេទ្យអន្តរជាតិ បាំរុងរ៉ាដ គឺមានសារៈសំខាន់សម្រាប់កាត់បន្ថយហានិភ័យទាំងនេះ។ ក្រុមគ្រូពេទ្យដែលមានបទពិសោធន៍របស់ បាំរុងរ៉ាដ មានទីតាំងល្អក្នុងការដោះស្រាយ ចំពោះអ្នកមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ទាំងអស់នេះ។ រួមទាំងអ្នកដែលមានជំងឺបេះដូងស្មុគ្រស្មាញផងដែរ យើងធានាថាទាំងម្តាយ និងទារកទទួលបានការយកចិត្តទុកដាក់ពិសេសដែលពួកគេត្រូវការ
ការរកឃើញដំបូង៖ គឺជាគន្លឹះសុវត្ថិភាព
ការរកឃើញជំងឺបេះដូងទាន់ពេល ចំពោះអ្នកមានផ្ទៃពោះ គឺយើងអាចព្យាបាលទាន់ពេលវេលា និងអាចកាត់បន្ថយហានិភ័យនៃផលវិបាកផ្សេងៗទៀតផងដែរ។ ការរកឃើញទាន់ពេលផ្តល់ជូននូវអត្ថប្រយោជន៍ដូចខាងក្រោមៈ
១. អន្តរាគមន៍ទាន់ពេលវេលា៖ ប្រសិនបើជំងឺលើសឈាម ឬជំងឺបេះដូង ត្រូវបានរកឃើញឱ្យទាន់ពេល, យើងនឹងមាន ការព្យាបាលដ៍សមរម្យមួយ - ដូចជាការប្រើថ្នាំ, កែសម្រួលរបៀបរស់នៅ, ការអន្តរាគមន៍ផ្សេងៗ អាចធ្វើអោយជំងឺមានស្ថេរភាពបាន។
២. ធ្វើអោយលទ្ធផលប្រសើរឡើង៖ បន្តការត្រួតពិនិត្យ និងគ្រប់គ្រងទាន់ពេលវេលាអាចជួយការពារបញ្ហាធ្ងន់ធ្ងរដូចជា ជំងឺលើសឈាម ឬសម្រាលកូនមិនគ្រប់ខែជាដើម។ ការថែទាំសុខភាពម្តាយ និងទារក មុនពេលសម្រាលរបស់ បាំរុងរ៉ាដ ធានាថាម្តាយ នឹងរំពឹងទទួលបានការថែទាំផ្ទាល់ខ្លួនដែលពួកគេត្រូវការ មិនថាស្ថានភាពរបស់ពួកគេ មានភាពស្មុគ្រស្មាញយ៉ាងណានោះទេ។
៣. សុខភាពរយៈពេលវែង៖ ការគ្រប់គ្រងសុខភាពបេះដូងអំឡុងពេលមានផ្ទៃពោះ អាចកាត់បន្ថយហានិភ័យនៃបញ្ហាសរសៃឈាមបេះដូងរយៈពេលវែង។
ការពារ និងសុខភាពល្អសំរាប់អ្នកមានផ្ទៃពោះ
ទោះបីជាមិនគ្រប់ករណីនៃជំងឺបេះដូងអាចការពារបានក៏ដោយ ក៏យើងនៅតែមានវិធីដើម្បីកាត់បន្ថយហានិភ័យរបស់អ្នកផងដែរ៖
- ការពិនិត្យផ្ទៃពោះជាប្រចាំ៖ ការចូលរួមណាត់ជួប វេជ្ជបណ្ឌិត មុនពេលសម្រាលទៀងទាត់ គឺមានសារៈសំខាន់សម្រាប់ការតាមដានសម្ពាធឈាម និងសុខភាពបេះដូងរបស់អ្នក។ នៅ បាំរុងរ៉ាដ ម្តាយដែលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ពីឧបករណ៍វិនិច្ឆ័យទំនើប និងការថែទាំផ្ទាល់ខ្លួនដែលតាមដានសុខុមាលភាពទាំងម្តាយ និងទារក។
- របបអាហារដែលមានសុខភាពល្អ៖ តុល្យភាពនៃរបបអាហារ, សម្បូរដោយផ្លែឈើ បន្លែ និងប្រូតេអ៊ីនគ្មានខ្លាញ់, ជួយរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ។
- លំហាត់ប្រាណ និងការគ្រប់គ្រងស្ត្រេស ការធ្វើលំហាត់ប្រាណកម្រិតមធ្យម ដូចជាការដើរ ឬហែលទឹក
- ក៏អាចជួយដល់សុខភាពសរសៃឈាមបេះដូងផងដែរ។ ការគ្រប់គ្រងភាពតានតឹងតាមរយៈយូហ្គា សមាធិ ឬការសម្រាកលំហែអារម្មណ៍ ក៏រួមចំណែកជួយដល់សុខភាពបេះដូងអោយកាន់តែប្រសើរឡើងផងដែរ។
- ជៀសវាងការជក់បារី និងគ្រឿងស្រវឹង ទម្លាប់ទាំងនេះបង្កើនហានិភ័យនៃជំងឺលើសឈាម និងផលវិបាកផ្សេងៗទៀត។
សម្រាប់អ្នកដែលមានបញ្ហាបេះដូងពីមុន ឬជំងឺលើសឈាម ធ្វើការជាមួយក្រុមពហុជំនាញរបស់ បំារុងរ៉ាដ ធានាទទួលបាននូវជំនាញវេជ្ជសាស្រ្តឈានមុខគេ។ អ្នកឯកទេសក្នុងវិស័យផ្សេងៗសហការគ្នាផ្តល់ផែនការថែទាំ ដើម្បីដោះស្រាយគ្រប់ទិដ្ឋភាពទាំងអស់នៃសុខភាពមាតា និងទារក, រក្សាអ្នក និងកូនរបស់អ្នកឱ្យមានសុវត្ថិភាពក្នុងអំឡុងពេលមានផ្ទៃពោះ។
ឱសថ និងការព្យាបាល
ស្ត្រីខ្លះអាចត្រូវការថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាមខ្ពស់អំឡុងពេលមានផ្ទៃពោះ។ អ្នកជំនាញរបស់ បំារុងរ៉ាដ ត្រួតពិនិត្យ និងកែសម្រួលថ្នាំដោយប្រុងប្រយ័ត្ន ដើម្បីធានាថាទាំងម្តាយ និងទារកនៅតែមានសុវត្ថិភាព ដោយប្រើវិធីព្យាបាលដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាពសំរាប់អ្នកមានផ្ទៃពោះ។
ក្នុងករណីធ្ងន់ធ្ងរជាងនេះ ដូចជា ជំងឺលើសឈាម ឬបេះដូងខ្សោយអំឡុងពេលមានផ្ទៃពោះ, ក្រុមវេជ្ជសាស្រ្ដរបស់ បាំរុងរ៉ាដ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងការព្យាបាលប្រកបដោយឯកទេស រួមទាំងការថែទាំកម្រិតខ្ពស់នៅក្នុង
ប្រពោធនកម្មថែទាំទារកទើបនឹងកើត (NICU) របស់យើង ប្រសិនបើចាំបាច់។
ការមានផ្ទៃពោះ គឺជាពេលវេលានៃការរៀបចំខ្លួន និងភាពរីករាយ ប៉ុន្តែវាមានសារៈសំខាន់ផងដែរក្នុងការដឹងអំពីហានិភ័យសុខភាពដែលអាចកើតមាន។ ការរកឃើញទាន់ពេលវេលា និងការតាមដានយ៉ាងសកម្មគឺជាគន្លឹះក្នុងការការពារភាពស្មុគ្រស្មាញទាំងឡាយ និងធានាឱ្យការមានផ្ទៃពោះរបស់អ្នកប្រកបដោយសុវត្ថិភាព។ ការជ្រើសរើសមន្ទីរពេទ្យលំដាប់ពិភពលោកដូចជា បាំរុងរ៉ាដ ផ្តល់នូវសន្តិភាពផ្លូវចិត្ត, ក្រុមអ្នកឯកទេសរបស់យើង កំពុងត្រៀមខ្លួនមើលថែទាំអ្នក, មិនថាឡើយការមានផ្ទៃពោះរបស់អ្នក អាចមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ។
ជាមួយនឹងគ្រឿងបរិក្ខារ និងឧបករណ៍ទំនើបៗ ការថែទាំផ្ទាល់ខ្លួន និងជំនាញក្នុងការគ្រប់គ្រងការមានគភ៌ដែលមានហានិភ័យខ្ពស់, បាំរុងរ៉ាដ មានទីតាំងល្អក្នុងការជួយដល់អ្នកម្តាយដែលមានផ្ទៃពោះគ្រប់ជំហាន។ ការចាប់ផ្តើម ដំណើរឆ្ពោះទៅកាន់ភាពជាឪពុកម្តាយរបស់អ្នកជាមួយ បាំរុងរ៉ាដ គឺធានាបាននូវវិធីសាស្រ្តថែទាំប្រកបដោយភាពរលូន និងទូលំទូលាយ, ហើយផ្តល់ការធានាថា អ្នកស្ថិតនៅក្នុងទីតាំងមួយដ៍ល្អបំផុត។ មិនថាអ្នកមានផ្ទៃពោះ ឬគ្រោងនឹងមានផ្ទៃពោះឡើយ សូមជឿទុកចិត្តលើការសហការ និងពហុជំនាញរបស់ បាំរុងរ៉ាដចុៈ យើងនឹងផ្តល់នូវការថែទាំតាមស្តង់ដារខ្ពស់បំផុតដែលស្របតាមតម្រូវការរបស់អ្នក។
ផ្តល់ដោយលោកវេជ្ជបណ្ឌិត Manasawee Vassara
For more information please contact:
Last modify: វិច្ឆិកា 29, 2024