bih.button.backtotop.text

ការឆ្លុះពោះវៀនតូចដោយប្រើកាមេរ៉ាតូចចល័ត

ការឆ្លុះពោះវៀនតូចដោយប្រើកាមេរ៉ាតូចចល័ត គឺត្រូវបានប្រើសម្រាប់ពិនិត្យផ្នែករបស់ពោះវៀនតូចនៃប្រព័ន្ធរំលាយអាហារ។​ អ្នកជំងឺត្រូវលេបគ្រាប់មូលតូចដែលផ្ទុកទៅដោយកាមេរ៉ាដែលមានរូបបំព្រួញ។ បន្ទាប់មកគ្រាប់មូលតូចបានធ្វើដំណើរទៅកាន់ផ្នែកប្រព័ន្ធរំលាយអាហារស្រដៀងនឹងការធ្វើចលនាទៅមករបស់រូបបំព្រួញជាមួយកាម៉េរានិងកែវឆ្លុះ វិទ្យុសម្រាប់បញ្ជូន និងថតរូបភាពឲ្យសញ្ញាទៅអ្នកទទួលដែលបានភ្ជាប់នឹងពោះរបស់អ្នកជំងឺ។  

Overview
Capsule Endoscopy procedure

ទម្រង់ការនេះចំណាយពេលប្រហែលជា៨ម៉ោងហើយអ្នកជំងឺនៅតែបន្តធ្វើសកម្មភាពធម្មតា។​ការឆ្លុះពោះវៀនតូចដោយប្រើកាមេរ៉ា អាចរកឃើញភាពមិនប្រក្រតីនៅក្នុងពោះវៀនតូចដែលមានប្រវែងយ៉ាងវែង ដែលមិនអាចលូកចូលដល់បានដោយប្រដាប់ឆ្លុះក្រពះ។ ការឆ្លុះពោះវៀនតូចដោយប្រើកាមេរ៉ា បានផ្តល់ឲ្យនូវរោគវិនិច្ឆ័យត្រឹមត្រូវ ហើយអ្នកជំងឺគ្មានការឈឺចាប់។ បន្ទាប់មក គ្រាប់មូលតូចបានបញ្ចេញចោលតាមលាមកមកក្រៅ។ ទម្រង់ការនេះត្រូវបានណែនាំឲ្យធ្វើសម្រាប់ករណីដែលមិនដឹងច្បាស់លាស់ពីមូលហេតុរបស់ជំងឺកង្វះឈាមក្រហម រាករ៉ាំរ៉ៃ ឈឺក្រពះដែលមិនអាចពន្យល់បាន និងសង្ស័យថាមានដុំសាច់មហារីកនៅក្នុងពោះវៀន។
Last modify: មករា 27, 2021

Related conditions

Doctors Related

Related Centers

Related Packages

Rating score 8.00 of 10, based on 23 vote(s)

Related Health Blogs