bih.button.backtotop.text

ការឆ្លុះពោះវៀនធំ (Colonoscopy)

ពាក្យ "Colonoscopy" មានន័យថាជាការពិនិត្យមើលពោះវៀនធំផ្នែកខាងក្នុង។ វាគឺជាទម្រង់ការដែលត្រូវបានអនុវត្តជាទូទៅដោយវេជ្ជបណ្ឌិតឯកទេសផ្នែកក្រពះពោះ​វៀន វេជ្ជបណ្ឌិតពាក់កណ្តាលឯកទេសដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។ ពោះវៀនធំគឺជាផ្នែកចុងបំផុតនៃបំពង់រំលាយអាហាររបស់អ្នក។ វាចាប់ផ្តើមពីដើមពោះវៀនធំ (Cecum) ដែលភ្ជាប់ទៅផ្នែកខាងចុងបំផុតនៃពោះវៀនតូច ហើយវាចប់នៅត្រង់រន្ធគូថ។ ពោះវៀនធំគឺជាបំពង់ប្រហោងដែលមានប្រវែង ៥ហ្វីត ហើយមុខងារចម្បងរបស់វា គឺរក្សាទុកផលិតផលអាហារដែលសល់ពីការបឺតស្រូបមុនពេលត្រូវបញ្ចេញចោល។

តើអ្វីជាការឆ្លុះពោះវៀនធំ?

ពាក្យ "Colonoscopy" មានន័យថាជាការពិនិត្យមើលពោះវៀនធំផ្នែកខាងក្នុង។ វាគឺជាទម្រង់ការដែលត្រូវបានអនុវត្តជាទូទៅដោយវេជ្ជបណ្ឌិតឯកទេសផ្នែកក្រពះពោះ​វៀន វេជ្ជបណ្ឌិតពាក់កណ្តាលឯកទេសដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។ ពោះវៀនធំគឺជាផ្នែកចុងបំផុតនៃបំពង់រំលាយអាហាររបស់អ្នក។ វាចាប់ផ្តើមពីដើមពោះវៀនធំ (Cecum) ដែលភ្ជាប់ទៅផ្នែកខាងចុងបំផុតនៃពោះវៀនតូច ហើយវាចប់នៅត្រង់រន្ធគូថ។ ពោះវៀនធំគឺជាបំពង់ប្រហោងដែលមានប្រវែង ៥ហ្វីត ហើយមុខងារចម្បងរបស់វា គឺរក្សាទុកផលិតផលអាហារដែលសល់ពីការបឺតស្រូបមុនពេលត្រូវបញ្ចេញចោល។

ឧបករណ៍ដ៏សំខាន់ដែលត្រូវបានប្រើដើម្បីពិនិត្យមើលនៅក្នុងពោះវៀនធំគឺ ឧបករណ៍ឆ្លុះពោះវៀនធំ (Colonoscope) វាជាបំពង់វែង ស្តើងដែលអាចបត់បែនបាន និងមានកាមេរ៉ាវីដេអូតូចនិងអំពូលភ្លើងនៅផ្នែកខាងចុង។ ដោយសារតែវាអាចបត់បែនបានស្រួល វេជ្ជបណ្ឌិតឯកទេសខាងក្រពះពោះវៀន អាចប្រើប្រាស់ដោយតម្រង់ឧបករណ៍នេះទៅតាមទឹសដៅនៃផ្នែកខាងក្នុងនៃពោះវៀនធំបាន។ រូបភាពដ៏មានគុណភាពពីឧបករណ៍ឆ្លុះនេះត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ហើយផ្តល់នូវទិដ្ឋភាពច្បាស់លាស់។ ឧបករណ៍ឆ្លុះពោះវៀនធំនេះ គឺច្បាស់លាស់ជាងកាំរស្មីអ៊ិច។

IMG

ទម្រង់ការនេះក៏អាចឲ្យឧបករណ៍ផ្សេងទៀតឆ្លងកាត់តាមរយៈឧបករណ៍ឆ្លុះពោះវៀនធំនេះបានដែរ។ ទាំងនេះអាចត្រូវបានប្រើ ឧទាហរណ៍ដូចជា ការកាត់ចេញនូវដុំសាច់ដោយមិនមានការឈឺចាប់ ឬច្រឹបសាច់ដើម្បីធ្វើវិភាគបន្ថែម។ តាមវិធីនេះការឆ្លុះពោះវៀនធំអាចជួយជៀសវាងការវះកាត់ ឬកំណត់បានថាតើការវះកាត់ប្រភេទណាខ្លះគួរធ្វើ។
 
ឧបករណ៍ខ្លីមួយប្រភេទទៀតសម្រាប់ឆ្លុះពោះវៀនធំគឺ  Sigmoidoscope ដែលជាឧបករណ៍ដែលត្រូវបានប្រើដើម្បីពិនិត្យផ្នែកខាងក្រោមនៃពោះវៀនធំតែប៉ុណ្ណោះ។ ប៉ុន្តែប្រភេទ Colonoscope គឺមានរាងវែងគ្រប់គ្រាន់ដែលអាចពិនិត្យមើលឃើញផ្នែកនៃពោះវៀនធំទាំងមូល និងផ្នែកនៃពោះវៀនតូចផងដែរ។
ព័ត៌មានបន្ថែមអំពីទម្រង់ការ ក៏ដូចជាការណែនាំអំពីការរៀបចំ អាចរកបាននៅក្នុងវីដេអូនេះ៖


ក្នុងពេលធ្វើទម្រង់ការ អ្វីគ្រប់យ៉ាងនឹងត្រូវបានរួចរាល់ដើម្បីធានាបាននូវភាពងាយស្រួលសម្រាប់អ្នក។ វេជ្ជបណ្ឌិតនឹងចាក់ម្ជុលចូលក្នុងសរសៃឈាមវ៉ែនដើម្បីផ្តល់ថ្នាំសម្រាប់ធ្វើអោយអ្នកសម្រាក និងងងុយដេក។ ឱសថនេះនឹងជួយឲ្យអ្នកនៅតែដឹងខ្លួន និងសហការជាមួយវេជ្ជបណ្ឌិត ប៉ុន្តែវាអាចរារាំងអ្នកពីការចងចាំនូវបទពិសោធន៍ជាច្រើន។
នៅពេលដែលអ្នកសម្រាកពេញលេញ វេជ្ជបណ្ឌិតរបស់អ្នកនឹងធ្វើការពិនិត្យលើរន្ធគូថដោយពាក់ស្រោមដៃ និងលាបប្រេងរំអិលនៅលើម្រាមដៃ។ បន្ទាប់មកបំពង់ឧបករណ៍ថតឆ្លុះពោះវៀនធំ (Colonoscope)ដែលមានប្រេងរំអិលនឹងត្រូវបានស៊កបញ្ចូលថ្នមៗ។

ដោយបំពង់ថតឆ្លុះត្រូវបានស៊កបញ្ចូលយឺតៗ និងដោយប្រុងប្រយ័ត្ននោះ អ្នកអាចមានអារម្មណ៍ថាអ្នកត្រូវការធ្វើចលនាពោះវៀនរបស់អ្នក​ និងដោយសារខ្យល់ត្រូវបានប្រើប្រាស់ដើម្បីជួយរុញបំពង់ឆ្លុះ អ្នកអាចមានអារម្មណ៍ឈឺចុក។ ទោះជាយ៉ាងណា ជាទូទៅគឺវាអាចមានភាពមិនសុខស្រួលបន្តិចបន្តួច ឬក៏គ្មានតែម្តង។


ពេលវេលាចាំបាច់សម្រាប់ការថតឆ្លុះពោះវៀនធំគឺមានភាពខុសគ្នា ប៉ុន្តែជាមធ្យម ទម្រង់ការនេះត្រូវការរយៈពេលប្រហែល៣០នាទី។ បន្ទាប់មក អ្នកនឹងត្រូវបានថែទាំនៅក្នុងបន្ទប់រងចាំដឹងខ្លួនរហូតទាល់តែផលប៉ះពាល់នៃថ្នាំអស់ប្រសិទ្ធិភាព។ នៅពេលនេះ វេជ្ជបណ្ឌិតរបស់អ្នកនឹងប្រាប់អ្នកអំពីលទ្ធផលនៃការថតឆ្លុះ និងផ្តល់ព័ត៌មានបន្ថែមដែលអ្នកត្រូវដឹង។ អ្នកក៏នឹងទទួលបានការណែនាំអំពីថាតើពេលណាដែលអ្នកអាចបរិភោគអាហារ និងផឹកទឹកបាន និងគោលការណ៍ណែនាំផ្សេងទៀតសម្រាប់បន្តទម្លាប់សកម្មភាពធម្មតារបស់អ្នក។

នៅពេលដែលអ្នករួចរាល់ក្នុងការត្រលប់ទៅផ្ទះវិញ អ្នកនឹងមានអារម្មណ៍ដឹងខ្លួនកាន់តែច្បាស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែសម្រាកពេញមួយថ្ងៃ។ វាត្រូវបានណែនាំថា អ្នកចាំបាច់ត្រូវមានសមាជិកគ្រួសារ ឬមិត្តភក្តិជូនអ្នកត្រលប់ទៅផ្ទះវិញ។

ការឆ្លុះពោះវៀនធំ គឺជាវិធីសាស្រ្តដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការវាយតម្លៃពីបញ្ហាដែលមានដូចជាការបាត់បង់ឈាម ការឈឺចាប់ និងការផ្លាស់ប្តូរទម្លាប់ពោះវៀនដូចជារាគរ៉ាំរ៉ៃ ឬភាពមិនធម្មតាដែលអាចត្រូវបានរកឃើញដំបូងដោយការធ្វើតេស្តផ្សេងៗ។ ការឆ្លុះពោះវៀនធំក៏អាចកំណត់ និងព្យាបាលការហូរឈាមសកម្មពីពោះវៀនបានផងដែរ។

ការឆ្លុះពោះវៀនធំ ក៏ជាវិធីសាស្រ្តសំខាន់ដើម្បីពិនិត្យរកមហារីកពោះវៀនធំ និងដើម្បីព្យាបាលដុំសាច់ពោះវៀន - ការលូតលាស់មិនធម្មតានៅលើស្រទាប់ខាងក្នុងនៃពោះវៀន។ ដុំសាច់មានទំហំ និងរូបរាងខុសៗគ្នា ហើយខណៈដែលភាគច្រើនមិនមែនជាសាច់មហារីក ឯខ្លះក៏អាចក្លាយជាមហារីកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វាមិនអាចបញ្ជាក់ប្រាប់បានថាជាដុំមហារីក ឬប្រឈមនឹងមហារីកនោះទេ បើដោយគ្រាន់តែពិនិត្យមើលលើដុំសាច់នោះ ។ ​ នេះជាមូលហេតុដែលការឆ្លុះពោះវៀនធំជាញឹកញាប់ត្រូវបានប្រើដើម្បីច្រឹបចេញនូវដុំសាច់ ដែលជាបច្ចេកទេសមួយត្រូវបានគេហៅថាការកាត់ដុំសាច់ចេញ។

ការឆ្លុះពោះវៀនធំក៏ត្រូវបានគេប្រើប្រាស់សម្រាប់ការធ្វើតេស្តពិនិត្យ និងតាមដានសម្រាប់អ្នកជំងឺដែលមានប្រវត្តិគ្រួសារនៃជំងឺមហារីកពោះវៀនធំផងដែរ។

ថ្វីបើការឆ្លុះពោះវៀនធំគឺជាវិធីសាស្រ្តដែលសុវត្ថិភាពក៏ដោយ ពេលខ្លះផលវិបាកអាចកើតមានផងដែរ។ ទាំងនេះរួមមាន ការធ្លាយពោះវៀន ការមុតលើជញ្ជាំងពោះវៀនដែលអាចតម្រូវឲ្យមានការជួសជុលដោយការវះកាត់។ នៅពេលធ្វើការកាត់ដុំសាច់ចេញ ឬច្រឹបសាច់ដើម្បីវិភាគរួចរាល់ វាអាចនឹងមានការហូរឈាម (ការហូរឈាមច្រើន) ហើយជួនកាលត្រូវការការបញ្ចូលឈាម ឬការបញ្ចូលបំពង់ឆ្លុះមកវិញដើម្បីទប់ស្កាត់ការហូរឈាម។

ថ្នាំសណ្តំនឹងត្រូវប្រើប្រាស់សម្រាប់ធ្វើទម្រង់ការនេះ  វាមានហានិភ័យដែលជាប់ពាក់ព័ន្ធជាមួយនឹងថ្នាំដែលត្រូវប្រើប្រាស់ ឧទាហរណ៍ប្រតិកម្មអាលែកហ្ស៊ីនិង ឬផលរំខានបន្ទាប់បន្សំ។ ដូចទៅនឹងទម្រង់ការរាតត្បាតដែលមានការប្រឈមនៃការឆ្លងមេរោគ។

ជាថ្មីម្តងទៀត ផលវិបាកទាំងនេះគឺមិនទំនងនឹងកើតមាននោះទេ។ ត្រូវប្រាកដថា អ្នកត្រូវពិភាក្សាអំពីកង្វល់ជាក់លាក់ណាមួយដែលអ្នកអាចមានជាមួយវេជ្ជបណ្ឌិតរបស់អ្នក។

អ្នកជំងឺដែលត្រូវបានចាត់ទុកថាសមស្រប បន្ទាប់ពីការពិនិត្យវាយតម្លៃជាមួយអ្នកឯកទេស។
វេជ្ជបណ្ឌិតអាចនឹងពិភាក្សាគ្នាអំពីវិធីសាស្រ្តផ្សេងៗទៀតចំពោះការឆ្លុះពោះវៀនធំជាមួយអ្នក។
Last modify: ធ្នូ 15, 2020

Related conditions

Doctors Related

Related Centers

Related Packages

Rating score 7.77 of 10, based on 70 vote(s)

Related Health Blogs