bih.button.backtotop.text

មន្ទីរពិសោធន៍ការសិក្សារចរន្តអគ្គីសនីបេះដូង (Cardiac Electrophysiology Lab)

មន្ទីរពិសោធន៍ការសិក្សារចរន្តអគ្គីសនីបេះដូង (EP Lab) នៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដផ្តល់នូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺចង្វាក់បេះដូងមិនប្រក្រតី ឬភាពមិនប្រក្រតីនៃប្រព័ន្ធអគ្គិសនីរបស់បេះដូង។ ប្រតិបត្តិការ​ដោយក្រុមអ្នកជំនាញផ្នែកអេឡិចត្រូសរីរវិទ្យាបេះដូង មន្ទីរពិសោធន៍ការសិក្សារចរន្តអគ្គីសនីបេះដូង នេះត្រូវបានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗនិងបច្ចេកវិទ្យាចុងក្រោយបំផុត​។​ ​ដើម្បីកំណត់មូលហេតុ និងព្យាបាលភាពមិនប្រក្រតីនៃប្រព័ន្ធអគ្គិសនីបេះដូង មន្ទីរពិសោធន៍បានដាក់ឲ្យ​ប្រើ​ប្រាស់ប្រព័ន្ធ CARTO ។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីនេះបង្កើតនូវរូបភាពស្រមោលនៃភាពមិនប្រក្រតី​ទាំងនោះ ដែលជួយឲ្យការធ្វើរោគវិនិច្ឆ័យមានភាពច្បាស់លាស់ បង្កើនប្រសិទ្ធភាពក្នុងការព្យាបាល និង​កាត់បន្ថយផលវិបាកឲ្យនៅកម្រិត​តិចតួចសម្រាប់អ្នកជំងឺ។ 

សេវាមន្ទីរពិសោធន៍ការសិក្សារចរន្តអគ្គីសនីបេះដូង
  • ការសិក្សារចរន្តអគ្គីសនីបេះដូងគឺជាទម្រង់ការមួយដែលគេអនុវត្ត​ដើម្បីពិនិត្យសញ្ញាអគ្គិសនីនិងផ្លូវអគ្គិសនីរបស់​បេះដូង។ វាត្រូវបានគេប្រើដើម្បីស៊ើបអង្កេតរកមូលហេតុ និងទីតាំងនៃសកម្ម​ភាពអគ្គិសនីដែលមិនប្រក្រតី ដែលនាំឲ្យចង្វាក់បេះដូងលោតមិនទៀងទាត់។ លទ្ធផលនៃការសិក្សារចរន្តអគ្គីសនីបេះដូងត្រូវបានបង្ហាញជារូបភាពក្រាហ្វិក ៣D ដែលជួយសម្រួលឲ្យការធ្វើរោគវិនិច្ឆ័យមានភាពច្បាស់លាស់ និងអាចឲ្យវេជ្ជបណ្ឌិតធ្វើការជ្រើសរើសការព្យាបាលដែល​ត្រឹម​ត្រូវ​។ បន្ទាប់ពីបានបញ្ចប់ការសិក្សារោគវិនិច្ឆ័យនេះ វេជ្ជបណ្ឌិតក៏អាចផ្តល់ការព្យាបាលភ្លាមៗ ដោយការប្រើរលកហ្វ្រេកង់វិទ្យុក្នុងអំឡុងពេលតែមួយផងដែរ។
 
ហ្វ្រេកង់វិទ្យុថាមពលខ្ពស់ត្រូវបានគេប្រើប្រាស់ដើម្បីកម្ចាត់ភាពមិនប្រក្រតី ដែលជាមូលហេតុនាំឲ្យចង្វាក់បេះដូងលោតមិនទៀងទាត់។ គោលបំណងនេះអាចឲ្យសម្រេចបានតាមរយៈការ​បញ្ចូល​បំពង់កាតេទែរទៅក្នុងបេះដូង ដើម្បីអាចបញ្ជូនរលកហ្វ្រេកង់វិទ្យុជាមួយនឹងភាពជាក់លាក់ខ្ពស់ទៅកាន់កន្លែងដែលកើតមានសកម្មភាពអគ្គិសនីមិនប្រក្រតីនោះ។
 
  • Radiofrequency Ablation with the CARTO system  គឺជាបច្ចេកទេសព្យាបាលមួយដែលប្រើផែនទី ៣D ជាក់ស្តែងដើម្បីកំណត់ទីតាំង និងកម្ចាត់សកម្មភាពអគ្គិសនីមិនប្រក្រតី​។​ បំពង់​​កាតេទែរ និងរលកហ្វ្រេកង់វិទ្យុត្រូវបានគេប្រើប្រាស់ដើម្បីបំផ្លាញផ្លូវដែលបណ្តាលឲ្យចង្វាក់បេះដូងមិនប្រក្រតី។ បច្ចេកទេសនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលសកម្ម​ភាព​អគ្គិសនីដែលខុសប្រក្រតីជាច្រើន រួមមានដូចជា ៖
  • ចង្វាក់បេះដូងលោតញាប់នៃថតបេះដូងខាងលើ (atrial tachycardia)
  • ចង្វាក់បេះដូងញ័រនៃថតបេះដូងខាងលើ (Atrial Fibrillation)
  • ចង្វាក់បេះដូងលោតលឿននៃថតបេះដូងខាងក្រោម (ventricular tachycardia)
  • ចង្វាក់បេះដូងលោតលឿននៅផ្នែកខាងលើនៃថតបេះដូងខាងក្រោម (supraventricular tachycardia)
  • ឧបករណ៍សម្រួលចង្វាក់បេះដូង (Pacemaker) គឺជាឧបករណ៍អេឡិចត្រូនិកតូចមួយដែលគេ​ប្រើដើម្បីជួយគ្រប់គ្រងចង្វាក់បេះដូង។ ឧបករណ៍សម្រួលចង្វាក់បេះដូងត្រូវបានគេ​ដាក់​នៅ​ក្រោមស្បែកនៅជិតឆ្អឹងដងកាំបិតជាមួយនឹងខ្សែដែលលាតសន្ធឹងពីឧបករណ៍ទៅកាន់​បេះដូង។ ខ្សែនេះអនុញ្ញាតឲ្យឧបករណ៍ធ្វើការត្រួតពិនិត្យ និងបង្កើនចង្វាក់បេះដូង​។​ វាត្រូវបានប្រើប្រាស់ដើម្បីព្យាបាលចង្វាក់បេះដូងយឺត។
  • ឧបករណ៍ឆក់សម្រួលចង្វាក់បេះដូង (Implantable Cardioverter Defibrillator) គឺជាឧបករណ៍មួយដែលមានភាពស្រដៀងគ្នាទៅនឹងឧបករណ៍សម្រួលចង្វាក់បេះដូងខាងលើផងដែរ។ ឧបករណ៍ ICD ត្រូវបានដាក់នៅក្រោមស្បែកជាមួយនឹងខ្សែដែលលាតសន្ធឹងពីឧបករណ៍ទៅកាន់​បេះដូង​។​ ប្រសិន​បើឧបករណ៍នេះរកឃើញចង្វាក់បេះដូងដែលយឺតពេក វានឹងឆក់រំញោច​សម្រួល​ចង្វាក់​បេះដូងឲ្យប្រសើរឡើង។ នៅពេលដែលបេះដូងលោតលឿនពេក ហើយជីវិតអ្នកជំងឺរងការគំរាមកំហែង ឧបករណ៍ ICD នេះនឹងសម្រួលចង្វាក់បេះដូងឲ្យធម្មតាឡើងវិញដើម្បីជួយ​សង្គ្រោះ​​ជីវិតអ្នកជំងឺ។
  • ការព្យាបាលសមកាលកម្មបេះដូងឡើងវិញ (Cardiac Resynchronization Therapy) មានភាពស្រដៀងគ្នាទៅនឹងការវះកាត់ដាក់ឧបករណ៍​សម្រួលចង្វាក់បេះដូង ឬឧបករណ៍ ICD ផងដែរ។ ឧបករណ៍សមកាលកម្មបេះដូងឡើងវិញ ត្រូវបានគេដាក់នៅក្រោមស្បែកដើម្បីព្យាបាលជំងឺខ្សោយបេះដូងរ៉ាំរ៉ៃនៅពេលដែលការព្យាបាលដោយថ្នាំបានបង្ហាញថាមិនមានប្រសិទ្ធភាព។ ឧបករណ៍ដែលដាក់បញ្ចូលក្រោមស្បែកនេះអាច​ជួយឲ្យសាច់ដុំបេះដូងដំណើរការជាប្រក្រតីត្រឹមត្រូវ។


Cardiac Electrophysiology Lab (EP Lab)
មន្ទីរពិសោធន៍ការសិក្សារចរន្តអគ្គីសនីបេះដូង នៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដ ត្រូវបានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗនិងបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺចង្វាក់បេះដូងមិនប្រក្រតី (ចង្វាក់បេះដូងដើរមិនស្មើ) រួមទាំងឧបករណ៍ដូចខាងក្រោម:
  • ប្រព័ន្ធ CARTO  គឺជាបច្ចេកវិទ្យាប្រើប្រាស់កុំព្យូទ័រដែលបង្កើតរូបភាព ៣D នៃរចនាសម្ព័ន្ធបេះដូង និងសញ្ញាអគ្គិសនីបេះដូង។ តំបន់ត្រូវបានកំណត់សម្គាល់តាមពណ៌ដោយផ្អែកទៅលើតុងស្យុង​អេឡិច​ត្រូក្រាម​។ តាមរយៈការបង្កើតរូបភាពជាក់លាក់ផ្សេងៗ ប្រព័ន្ធអនុញ្ញាតឲ្យវេជ្ជបណ្ឌិតធ្វើ​ការ​កំណត់​ទីតាំងជាក់លាក់នៃភាពមិនប្រក្រតី និងជ្រើសរើសវិធីព្យាបាលដែលសមស្របបំផុត​។​ តាមរយៈការប្រើប្រាស់ប្រព័ន្ធ CARTO  វេជ្ជបណ្ឌិតអាចផ្តល់នូវការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់ដោយប្រើប្រាស់រលកហ្វ្រេកង់វិទ្យុនៅត្រង់ទីតាំងច្បាស់លាស់នៃបេះដូង ដែលជាកន្លែងកើតមានភាពមិនប្រក្រតី។ ប្រព័ន្ធ CARTO ត្រូវបានប្រើប្រាស់អមជាមួយនឹងសម្ភារបរិក្ខារ​វេជ្ជសាស្រ្តដូចខាងក្រោម​៖
    • CARTOSOUND គឺជាប្រព័ន្ធរូបភាពអេកូដែលប្រើប្រាស់សូហ្វវែរ​ដើម្បីបង្កើតរូបភាពក្រាហ្វិក ៣D ។ ប្រព័ន្ធ Cartosound បង្កើនសមត្ថភាពរបស់វេជ្ជបណ្ឌិតក្នុងការពិនិត្យ​មើលរចនាសម្ព័ន្ធបេះដូង និងកំណត់ទីតាំងនៃភាពមិនប្រក្រតីនានា។
    • ការថតកាំរស្មីអ៊ិចដោយកុំព្យូទ័រ
    • ប្រព័ន្ធប្រតិបត្តិការផែនទីដែលប្រតិបត្តិការផ្អែកលើគោលការណ៍ស្រដៀងគ្នាទៅនឹងប្រព័ន្ធ GPS ដែរនោះ ជួយជំរុញឲ្យការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលមានភាពត្រឹមត្រូវ​ច្បាស់​លាស់​។
    • កម្មវិធីសូហ្វវែរជាច្រើនផ្សេងទៀតដូចជា កម្មវិធី CFAEs (ការថតបេះដូងដោយចរន្តអគ្គិសនី​តាមផ្នែកដែលមានភាពស្មុគ្រស្មាញ) គឺអាចឲ្យប្រើប្រាស់បានសម្រាប់បង្កើតរូបភាពកាន់តែ​ជាក់លាក់បន្ថែមទៀតដោយផ្អែកទៅតាមប្រភេទផ្សេងៗនៃភាពមិនប្រក្រតីដែលអ្នកជំងឺម្នាក់​ៗជួបប្រទះ។
ក្នុងអំឡុងពេលធ្វើរោគវិនិច្ឆ័យ ឬព្យាបាល ប្រព័ន្ធ CARTO បង្កើតផែនទី ៣D ច្បាស់​ដែល​អនុញ្ញាតឲ្យវេជ្ជបណ្ឌិតផ្តល់ការព្យាបាលនៅត្រង់ទីតាំងជាក់លាក់នៃភាពមិនប្រក្រតីនោះ។
  • The radiofrequency ablation system  បង្កើនភាពជោគជ័យនៃការចៀរតាមរយៈការប្រើប្រាស់ការបញ្ជូន​​ថាមពលដែលគ្រប់គ្រងតាមសីតុណ្ហភាព និងបំពង់កាតេទែរត្រជាក់ខាងចុង។ 
ដោយសារតែមន្ទីរពិសោធន៍ការសិក្សារចរន្តអគ្គីសនីបេះដូង ត្រូវបានរចនាឡើងសម្រាប់ដំណើរការ​ជាបន្ទប់ប្រតិបត្តិការវះកាត់ មន្ទីរពិសោធន៍នេះត្រូវបានរម្ងាប់រោគយ៉ាងល្អិតល្អន់។ ប្រព័ន្ធលំហូរខ្យល់ឡាមីនែ ត្រូវបានដាក់ឲ្យប្រើប្រាស់ ហើយតម្រង HEPA ត្រូវបានគេប្រើដើម្បីកម្ចាត់អតិសុខុមប្រាណ។ នៅពេលណាដែល​ចាំ​បាច់ ការវះកាត់អាចត្រូវបានអនុវត្តភ្លាមៗនៅក្នុងមន្ទីរពិសោធន៍ការសិក្សារចរន្តអគ្គីសនីបេះដូងនេះ។
ក្រុមអ្នកឯកទេសផ្នែកវេជ្ជសាស្ត្ររបស់យើងនៅក្នុងមន្ទីរពិសោធន៍ការសិក្សារចរន្តអគ្គីសនីបេះដូង ធ្វើការសហការគ្នា​យ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបានលទ្ធផលព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺគ្រប់រូប​។​ ក្រុមនេះមានអ្នកឯកទេសផ្សេងៗដូចខាងក្រោម ៖
  • អ្នកឯកទេសផ្នែកការសិក្សារចរន្តអគ្គីសនីបេះដូង
  • គិលានុបដ្ឋាកដែលអនុវត្តន៍គ្លីនិកផ្នែកការសិក្សារចរន្តអគ្គីសនីបេះដូង
  • អ្នកបច្ចេកទេសផ្នែកវិទ្យុសាស្ត្រ
  • អ្នកបច្ចេកទេសផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពិសោធន៍ការសិក្សារចរន្តអគ្គីសនីបេះដូង
Last modify: ធ្នូ 16, 2020

Related conditions

Doctors Related

Related Centers

Related Packages

Rating score 8.81 of 10, based on 37 vote(s)

Related Health Blogs