bih.button.backtotop.text

ការបាញ់កាំរស្មី

ការបាញ់កាំរស្មីគឺជាប្រភេទនៃការព្យាបាលដោយកាំរស្មី​ប្រើសម្រាប់ព្យាបាលជំងឺមហារីក។ ការបាញ់កាំរស្មីដោយប្រើថាមពលខ្ពស់គឺមានបំណងកំចាត់នូវកោសិការមហារីក។ ការប្រើកាំរស្មីសម្រាប់ព្យាបាលជំងឺមហារីកគឺផ្អែកទៅលើដំណាក់កាលរបស់ជំងឺ និងប្រភេទរបស់មហារីក និងសុខភាពរបស់អ្នកជំងឺផងដែរ។   

Overview

ទីតាំង និងប្រភេទរបស់មហារីកដែលអាចជាគោលដៅសម្រាប់ការបាញ់កាំរស្មី មានដូចតទៅនេះ៖

  • ក្បាល និង​ក - មហារីកច្រមុះ និងឆ្អឹងស៊ីនូស មហារីកច្រមុះ មហារីកមាត់ មហារីកក មហារីកបំពង់សំលេង មហារីកក្រពេញទឹកមាត់ និងមហារីកក្រពេញទីរ៉ូអ៊ីត
  • ទ្រូង - មហារីកសួត មហារីកបំពង់អាហារ មហារីកកូនកណ្តុរ មហារីកសុដន់
  • ពោះ  -  មហារីកក្រពះ មហារីកថ្លើម មហារីកលំពែង មហារីកតំរងនោម និងមហារីកកូនកណ្តុរ
  • ពោះផ្នែកខាងក្រោម -  មហារីកពោះវៀនធំ មហារីកប្លោកនោម មហារីកស្បួន មហារីកមាត់ស្បូន និងមហារីកក្រពេញប្រូស្តាត
ការបាញ់កាំរស្មីនៅក្បាល និងកត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកដូចតទៅនេះ៖ មហារីកខួរក្បាល មហារីកច្រមុះ និងឆ្អឹងស៊ីនូស មហារីកច្រមុះ មហារីកមាត់ មហារីកក មហារីកបំពង់សំលេង មហារីកក្រពេញទឹកមាត់ និងមហារីកក្រពេញទីរ៉ូអ៊ីត។​
 
ការព្យាបាលជាមួយការបាញ់កាំរស្មី
ក្បាល និងករបស់អ្នកជំងឺនឹងត្រូវបានដាក់ក្នុងស្ថានភាពដោយរុំជាមួយរបាំងប្លាស្ទិចដើម្បីទប់កនិងក្បាលឲ្យហ្នឹងក្នុងពេលទទួលការព្យាបាល។ វេជ្ជបណ្ឌិតនឹងអនុវត្តការព្យាបាលដោយបាញ់កាំរស្មីទៅតាមផែនការនៃការព្យាបាលដែលបានកំណត់ឡើង។ ប្រភេទនៃការបាញ់កម្មរស្មី និងរយៈពេលនៃការព្យាបាលនឹងខុសគ្នាដោយផ្អែកទៅលើបច្ចេកទេសដែលបានប្រើប្រាស់។ ការព្យាបាលដោយបាញ់កាំរស្មីចំណាយពេលប្រហែល១០នាទី ដោយបូករួមទាំងការរៀបចំអ្នកជំងឺផងដែរ ចំពោះទម្រង់ការអាចចំណាយពេលពី​១៥ ទៅ ២៥នាទី។ការព្យាបាលដោយបាញ់កាំរស្មីគឺត្រូវអនុវត្តចំនួន៥ដងក្នុងមួយសប្តាហ៍ ដែលចំណាយសារុបទាំងអស់ប្រហែល៥ទៅ៨សប្តាហ៍ ដោយផ្អែកទៅលើប្រភេទរបស់មហារីក និងផែនការព្យាបាលដែលបង្កើតដោយវេជ្ជបណ្ឌិត។  

ផលរំខានដែលជួបញឹកញាប់ និង ការព្យាបាល
ផលរំខាន ការព្យាបាល
ស្បែកឡើងក្រហម ស្ងួត ឬរមាស់ - ត្រូវដាក់ស្បែកឲ្យត្រូវជាមួយខ្យល់ឲ្យបានច្រើនដែលអាចធ្វើទៅបាន ប៉ុន្តែចៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ។
- ស្បែកអាចដាក់ឲ្យត្រូវទឹកប៉ុន្តែត្រូវប្រាកដថាវាត្រូវបានជូតសម្ងួតជាមួយនឹងក្រណាត់ទន់។ 
- មិនត្រូវប្រើសាប៊ូ ទឹកអប់ ម្សៅ ឬគ្រឿសំអាងនានានៅលើស្បែក។ សូមលាបត្រឹមតែថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត។
 
ឈឺបំពង់ក ស្ងួតមាត់ ប្តូររសជាតិ - ក្រេបទឹកឲ្យបានញឹកញាប់។
- ត្រូវរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ ដោយសំអាតធ្មេញរបស់អ្នកជាមួយច្រាសដុសធ្មេញទន់ៗ​ និងប្រើខ្សែសំអាតធ្មេញជាប្រចាំ។ សំអាតធ្មេញនូវរៀងរាល់ញាំអាហារហើយ។ ត្រូវចៀសវាងការសំអាតមាត់ដោយវត្ថុរាវមានក្លិនក្រអូបដែលដាក់លក់នៅហាង។
- ចៀសវាងជក់បារី ផឹកស្រា ញាំអាហារហិរ ឬអាហារសល់ ឬត្រជាក់ពេក។ ត្រូវញាំអាហារទន់ សាប និងចំអិនបានល្អដែលងាយស្រួលក្នុងការលេប។
- បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
 
អស់កម្លាំង - ត្រូវសំរាកឲ្យច្រើនដែលអាចធ្វើទៅបាន។
- ត្រូវបរិភោគអាហារដែលមានអាហាររូបត្ថម្ភ
- ត្រូវកាត់បន្ថយស្រ្តេស។​
- ការអស់កម្លាំងជាទូទៅនឹងបាត់ទៅវិញសន្សឹមៗដោយឯកឯងបន្ទាប៉ពីការព្យាបាលដោយបាញ់កាំរស្មីត្រូវបានបញ្ចប់។បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
 
ចំណាំ៖ ផលរំខានដ៍ទៃទៀតអាចកើតឡើងនៅកន្លែងគោលដៅដែលទទួលការបញ្ចាំងកាំរស្មី​​ តែវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលបញ្ជូនទៅដោយសួរគាត់នូវសំណួរ និងចម្ងល់ទាំងឡាយ។
ការបាញ់កាំរស្មីនៅទ្រូងត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកដូចតទៅនេះ៖ មហារីកសួត មហារីកបំពង់អាហារ មហារីកកូនកណ្តុរ មហារីកសុដន់។  
 
ការព្យាបាលជាមួយការបាញ់កាំរស្មី
 
ក្នុងពេលកំពុងព្យាបាលដោយការបាញ់កាំរស្មីអ្នកជំងឺត្រូវនៅតែគេង អាចសុំឲ្យអ្នកជំងឺដាក់ដៃរបស់គាត់នៅក្រោមក្បាល ឬដាក់វានៅចំហៀងសងខាង។ អ្នកជំងឺគួរតែដកដង្ហើមធម្មតា។    ការព្យាបាលដោយបាញ់កាំរស្មីចំណាយពេលប្រហែល១០នាទី ដោយបូករួមទាំងការរៀបចំអ្នកជំងឺផងដែរ ចំពោះទម្រង់ការអាចចំណាយពេលពី​១៥ ទៅ ២៥នាទី។ការព្យាបាលដោយបាញ់កាំរស្មីគឺត្រូវអនុវត្តចំនួន៥ដងក្នុងមួយសប្តាហ៍ ដែលចំណាយសារុបទាំងអស់ប្រហែល៥ទៅ៨សប្តាហ៍ ដោយផ្អែកទៅលើប្រភេទរបស់មហារីក និងផែនការព្យាបាលដែលបង្កើតដោយវេជ្ជបណ្ឌិត។ 

ផលរំខានដែលជួបញឹកញាប់ និង ការព្យាបាល
 
ផលរំខាន ការព្យាបាល
ស្បែកឡើងក្រហម ស្ងួត ឬរមាស់ - ត្រូវដាក់ស្បែកឲ្យត្រូវជាមួយខ្យល់ឲ្យបានច្រើនដែលអាចធ្វើទៅបាន ប៉ុន្តែជៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ។
- ស្បែកអាចដាក់ឲ្យត្រូវទឹកប៉ុន្តែត្រូវប្រាកដថាវាត្រូវបានជូតសម្ងួតជាមួយនឹងក្រណាត់ទន់។ 
- មិនត្រូវប្រើសាប៊ូ ទឹកអប់ ម្សៅ ឬគ្រឿសំអាងនានានៅលើស្បែក។ សូមលាបត្រឹមតែថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត។ 
 
ឈឺពេលលេប - ក្រេបទឹកឲ្យបានញឹកញាប់។ បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
 
អស់កម្លាំង - ក្រេបទឹកឲ្យបានញឹកញាប់។ បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
 
អស់កម្លាំង - ត្រូវសំរាកឲ្យច្រើនដែលអាចធ្វើទៅបាន។
- ត្រូវបរិភោគអាហារដែលមានអាហាររូបត្ថម្ភ
- ត្រូវកាត់បន្ថយស្រ្តេស។​
- ការអស់កម្លាំងជាទូទៅនឹងបាត់ទៅវិញសន្សឹមៗដោយឯកឯងបន្ទាប៉ពីការព្យាបាលដោយបាញ់កាំរស្មីត្រូវបានបញ្ចប់។បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។ 
ចំណាំ៖ ផលរំខានដ៍ទៃទៀតអាចកើតឡើងនៅកន្លែងគោលដៅដែលទទួលការបញ្ចាំងកាំរស្មី​​ តែវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលបញ្ជូនទៅដោយសួរគាត់នូវសំណួរ និងចម្ងល់ទាំងឡាយ។
ការបាញ់កាំរស្មីនៅពោះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកដូចតទៅនេះ៖  មហារីកក្រពះ មហារីកថ្លើម មហារីកលំពែង មហារីកតំរងនោម និងមហារីកកូនកណ្តុរ។
 
ការព្យាបាលជាមួយការបាញ់កាំរស្មី
 
នៅពេលព្យាបាលអ្នកជំងឺគួរឲ្យគាត់ដេក​និងនៅតែដកដង្ហើមធម្មតា។ វេជ្ជបណ្ឌិតឯកទេសខាងវិទ្យុសាស្ត្រនឹងរៀចបំកែសម្រួលស្ថានភាពអ្នកជំងឺ និងទីកន្លែងសម្រាប់ការបាញ់កាំរស្មីនេះដោយផ្អែកទៅលើផែនការព្យាបាលដែលបានបង្កើត។ ការបាញ់កាំរស្មីនឹងត្រូវបានអនុវត្តតាមបច្ចេកទេសដែលបានបញ្ជាក់យ៉ាងច្បាស់ផែនការព្យាបាល។ ការព្យាបាលដោយបាញ់កាំរស្មីចំណាយពេលប្រហែល១០នាទី ដោយបូករួមទាំងការរៀបចំអ្នកជំងឺផងដែរ ចំពោះទម្រង់ការនេះអាចចំណាយពេលពី​១៥ ទៅ ២៥នាទី។ការព្យាបាលដោយបាញ់កាំរស្មីគឺត្រូវអនុវត្តចំនួន៥ដងក្នុងមួយសប្តាហ៍ ដែលចំណាយសារុបទាំងអស់ប្រហែល៥ ទៅ៨សប្តាហ៍ ដោយផ្អែកទៅលើប្រភេទរបស់មហារីក និងផែនការព្យាបាលដែលបង្កើតដោយវេជ្ជបណ្ឌិត។ 
 
ផលរំខានដែលជួបញឹកញាប់ និង ការព្យាបាល
ផលរំខាន ការព្យាបាល
ស្បែកឡើងក្រហម ស្ងួត ឬរមាស់ - ត្រូវដាក់ស្បែកឲ្យត្រូវជាមួយខ្យល់ឲ្យបានច្រើនដូចដេលអាចធ្វើទៅបាន ប៉ុន្តែចៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ។
- ស្បែកអាចដាក់ឲ្យត្រូវទឹកប៉ុន្តែត្រូវប្រាកដថាវាត្រូវបានជូតសម្ងួតជាមួយនឹងក្រណាត់ទន់។ 
- មិនត្រូវប្រើសាប៊ូ ទឹកអប់ ម្សៅ ឬគ្រឿសំអាងនានានៅលើស្បែក។ សូមលាបត្រឹមតែថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត។ 
 
មានចង្អោ ពី២ទៅ៣ដងបន្ទាប់ពីបាញ់កាំរស្មីរួច - ត្រូវចៀសវាងញាំអាហារពី ២ទៅ៣ម៉ោងនៅមុនការព្យាបាលដោយបាញ់កាំរស្មី ឬញាំអាហារទន់។ ការនេះវានឹងជួយកាត់បន្ថយការចង្អោដែលអាចមានតាមក្រោយ។
 
ក្អួត - ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យចេញវេជ្ជបញ្ជាសម្រាប់ថ្នាំប្រឆាំងការក្អួត។
 
រាកបន្ទាប់ពី ២​ទៅ៣សប្តាហ៍បន្ទាប់ពីបាញ់កាំរស្មីហើយ - ត្រូវបរិភោគអាហារដែលមានជាតិសរសៃទាប និងជៀសវាងញាំបន្លែឆៅ និងផ្លែឈើមិនទាន់ទុំ។ អ្នកជំងឺអាចញាំបន្លែឆ្អិន និងផ្លែទុំមែនទែន។
- ជៀសវាងញាំអាហារដែលមានជាតិខ្លាញ់និងឆា ទឹកដោះគោ​ និងអាហារដែលមានរសជាតិខ្លាំង និងស្រា។
- សូមផឹកទឹកឲ្យបានច្រើន។
- បើសិនមានរាកធ្ងន់ធ្ងរ សូមធ្វើការទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
 
អស់កម្លាំង -ត្រូវសំរាកឲ្យច្រើនដែលអាចធ្វើទៅបាន។
- ត្រូវបរិភោគអាហារដែលមានអាហាររូបត្ថម្ភ
- ត្រូវកាត់បន្ថយស្រ្តេស។​
- ការអស់កម្លាំងជាទូទៅនឹងបាត់ទៅវិញសន្សឹមៗដោយឯកឯងបន្ទាប៉ពីការព្យាបាលដោយបាញ់កាំរស្មីត្រូវបានបញ្ចប់។ បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
 

ចំណាំ៖ ផលរំខានដ៍ទៃទៀតអាចកើតឡើងនៅកន្លែងគោលដៅដែលទទួលការបញ្ចាំងកាំរស្មី​​ តែវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលបញ្ជូនទៅដោយសួរគាត់នូវសំណួរ និងចម្ងល់ទាំងឡាយ។
ការបាញ់កាំរស្មីនៅពោះផ្នែកខាងក្រោមត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកដូចតទៅនេះ៖ មហារីកពោះវៀនធំ មហារីកប្លោកនោម មហារីកស្បួន មហារីកមាត់ស្បូន និងមហារីកក្រពេញប្រូស្តាត។
 
ការព្យាបាលជាមួយការបាញ់កាំរស្មី
 
នៅពេលព្យាបាលអ្នកជំងឺគួរឲ្យគាត់ដេក​និងនៅតែដកកង្ហើមធម្មតា។ វេជ្ជបណ្ឌិតឯកទេសខាងវិទ្យុសាស្ត្រនឹងរៀចបំកែសម្រួលស្ថានភាពអ្នកជំងឺ និងទីកន្លែងសម្រាប់ការបាញ់កាំរស្មីនេះដោយផ្អែកទៅលើផែនការព្យាបាលដែលបានបង្កើត។ ការបាញ់កាំរស្មីនឹងត្រូវបានអនុវត្តតាមបច្ចេកទេសដែលបានបញ្ជាក់យ៉ាងច្បាស់ផែនការព្យាបាល។ ការព្យាបាលដោយបាញ់កាំរស្មីចំណាយពេលប្រហែល១០នាទី ដោយបូករួមទាំងការរៀបចំអ្នកជំងឺផងដែរ ចំពោះទម្រង់ការនេះអាចចំណាយពេលពី​១៥ ទៅ ២៥នាទី។ការព្យាបាលដោយបាញ់កាំរស្មីគឺត្រូវអនុវត្តចំនួន៥ដងក្នុងមួយសប្តាហ៍ ដែលចំណាយសារុបទាំងអស់ប្រហែល៥ ទៅ៨សប្តាហ៍ ដោយផ្អែកទៅលើប្រភេទរបស់មហារីក និងផែនការព្យាបាលដែលបង្កើតដោយវេជ្ជបណ្ឌិត។ 


ផលរំខានដែលជួបញឹកញាប់ និង ការព្យាបាល
ផលរំខាន ការព្យាបាល
ស្បែកឡើងក្រហម ស្ងួត ឬរមាស់ - ត្រូវដាក់ស្បែកឲ្យត្រូវជាមួយខ្យល់ឲ្យបានច្រើនដូចដេលអាចធ្វើទៅបាន ប៉ុន្តែចៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ។
- ស្បែកអាចដាក់ឲ្យត្រូវទឹកប៉ុន្តែត្រូវប្រាកដថាវាត្រូវបានជូតសម្ងួតជាមួយនឹងក្រណាត់ទន់។ 
- មិនត្រូវប្រើសាប៊ូ ទឹកអប់ ម្សៅ ឬគ្រឿសំអាងនានានៅលើស្បែក។ សូមលាបត្រឹមតែថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត។ 
 
បត់ជើងតូចឈឺ ឬញឹកញាប់ - សូមផឹកទឹកឲ្យបានច្រើន ជាពិសេសទឹកផ្លែឈើដែលមានជាតិអាស៊ីតតិច។
- កុំទប់នោម។
 
រាក ឬមានអារម្មណ៍ថាមានកូរពោះបន្ទាន់ - ត្រូវបរិភោគអាហារដែលមានជាតិសរសៃទាប និងជៀសវាងញាំបន្លែឆៅ និងផ្លែឈើមិនទាន់ទុំ។ អ្នកជំងឺអាចញាំបន្លែឆ្អិន និងផ្លែទុំមែនទែន។
- ជៀសវាងញាំអាហារដែលមានជាតិខ្លាញ់និងឆា ទឹកដោះគោ​ និងអាហារដែលមានរសជាតិខ្លាំង និងស្រា។
- សូមផឹកទឹកឲ្យបានច្រើន។
- បើសិនមានរាកធ្ងន់ធ្ងរ សូមធ្វើការទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
 
មានកូរពោះញឹកញាប់ពី ២​ទៅ៤សប្តាហ៍បន្ទាប់ពីបាញ់កាំរស្មីហើយ - សូមធ្វើការទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់ ​បើសិនមានទល់លាមក​ ឬមានកូពោះញឹកញាប់។
 
អស់កម្លាំង - ត្រូវសំរាកឲ្យច្រើនដែលអាចធ្វើទៅបាន។
- ត្រូវបរិភោគអាហារដែលមានអាហាររូបត្ថម្ភ
- ត្រូវកាត់បន្ថយស្រ្តេស។​
- ការអស់កម្លាំងជាទូទៅនឹងបាត់ទៅវិញសន្សឹមៗដោយឯកឯងបន្ទាប៉ពីការព្យាបាលដោយបាញ់កាំរស្មីត្រូវបានបញ្ចប់។ បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
 
ចំណាំ៖ ផលរំខានដ៍ទៃទៀតអាចកើតឡើងនៅកន្លែងគោលដៅដែលទទួលការបញ្ចាំងកាំរស្មី​​ តែវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលបញ្ជូនទៅដោយសួរគាត់នូវសំណួរ និងចម្ងល់ទាំងឡាយ។
អំឡុងពេលព្យាបាលដោយការបាញ់កាំរស្មី វេជ្ជបណ្ឌិតឯកទេសផ្នែកវិទ្យុសាស្រ្តនឹងធ្វើការប៉ាន់ប្រមាណលទ្ធភលនៃការព្យបាលនូវរាល់សប្តាហ៍ និងចាត់ចែងនូវផលរំខាន​ដេលកើតមានឡើង។ លើសពីនេះទៅទៀតអ្នកជំងឺអាចត្រូវការធ្វើការតាមដានតេស្តឈាមផងដែរ។ អ្នកជំងឺដែលទទួលរងនូវផលរំខានធ្ងន់ធ្ងរអាចត្រូវបញ្ឈប់ការព្យាបាល​ឬក៍ឲ្យសម្រាកពេទ្យដើម្បីតាមដាន ឬអាចឲ្យថ្នាំដើម្បីបន្ថយស្ថានភាព ដោយពឹងផ្អែកទៅលើអនុសាស្ត្ររបស់វេជ្ជបណ្ឌិត។
 
បន្ទាប់ពីការព្យាបាលដោយការបាញ់កាំរស្មីបានបញ្ជប់ហើយ អ្នកជំងឺត្រូវតែបន្តធ្វើតាមទម្រង់ការដដែល ដូចពួកគាត់ធ្វើនៅអំឡុងពេលបាញ់កាំរស្មី​ដោយយ៉ាងហោចណាស់ពី​២ទៅ៣សប្តាហ៍។ ២ឬ៣សប្តាហ៍បន្ទាប់ពីការព្យាបាលបានបញ្ចប់ វេជ្ជបណ្ឌិតនឹងកាលវិភាគសម្រាប់ការវិលត្រឡប់មកតាមដានបន្តលើលទ្ធផលនៃការព្យាបាល។ ​បន្ទាប់ពីនោះមកការណាត់ជួបវេជ្ជបណ្ឌិត នឹងត្រូវបានណាត់នូវរៀងរាល់១ទៅ៣ខែម្តង ដោយផ្អែកទៅលើការព្យាបាល និងដំណើរការរបស់វា។ បន្ទាប់មក ការណាត់ជួបរាងឆ្ងាយជាងមុន គឺនូវរៀងរាល់៤ទៅ៦ខែសម្រាប់រយៈពេល៥ឆ្នាំ បើសិនបន្ទាប់ពី៥ឆ្នាំ អ្នកជំងឺមិនមានបញ្ចេញសញ្ញានៃជំងឺ ការណាត់ជួបនឹងធ្វើឡើងនូវរៀងរាល់មួយឆ្នាំម្តង។ 
Last modify: ធ្នូ 28, 2020

Related conditions

Doctors Related

Related Centers

Related Packages

Rating score 9.10 of 10, based on 20 vote(s)

Related Health Blogs