bih.button.backtotop.text

ការវះកាត់ប្តូរប្រឹសសរសៃឈាមអាអ័កតាមបំពង់កាតេទែរ

ការវះកាត់ប្តូរប្រឹសសរសៃឈាមអាអ័កតាមបំពង់កាតេទែរគឺជាទម្រង់ការដែលគេប្រើប្រាស់ជាជម្រើស​មួយ​ជំនួសឲ្យ​ការវះកាត់បេះដូងបើកចំហ នៅក្នុងការព្យាបាលការត្បៀតប្រើសអាអ័កធ្ងន់ធ្ងរ ជាលក្ខខណ្ឌជំងឺមួយដែលគេប្រទះឃើញកើតមានជាទូទៅនៅក្នុងចំណោមអ្នកជំងឺវ័យចំណាស់​។​ វានឹងត្រូវបានអនុវត្ត ប្រសិនបើវេជ្ជបណ្ឌិតយល់ឃើញថា អ្នកជំងឺនឹងប្រឈមមុខនឹងហានិភ័យដោយ​សារការវះកាត់បេះដូងបើកចំហដែលមានផលប៉ះពាល់ធំជាង។ 

ទម្រង់ការនៃការវះកាត់ប្តូរប្រឹសសរសៃឈាមអាអ័កតាមបំពង់កាតេទែរ (TAVI)

វេជ្ជបណ្ឌិតនឹងចាប់ផ្តើមវះកាត់ប្តូរប្រឹសបេះដូងសិប្បនិម្មិតដោយជាដំបូងស៊កបញ្ចូលបំពង់កាតេទែរមួយទៅក្នុងរាងកាយអ្នកជំងឺតាមរយៈសរសៃអាក់ទែរហ្វេម៉ូរាល(femoral artery) (ដែលស្ថិតនៅក្នុងក្រលៀន) ឬដោយការចោះ​ជាលិកានៅចំណុចខាងលើបំផុតនៃបេះដូងតាមរយៈការវះកាត់មួយឆ្នូតតូចនៅលើទ្រូងអ្នកជំងឺ​។​ នៅពេលដែលបំពង់កាតេទែរត្រូវបាននាំឆ្ពោះទៅកាន់ និងទៅដល់ប្រឹស​អាអ័ក នោះវេជ្ជបណ្ឌិតនឹងបំប៉ោងបាឡុង (បំពង់ប្លាស្ទិក) មួយនៅខាងក្នុងបំពង់កាតេទែរ ដែល​ដាក់សម្ពាធទៅ​លើប្រឹសបេះដូងសិប្បនិម្មិត និងដាក់វាឲ្យមានលំនឹងចំទីតាំង។ បន្ទាប់មក ប្រឹសបេះដូងសិប្បនិម្មិតថ្មីនេះនឹងដាក់ជំនួសប្រឹសអាអ័កដែលមានស្រាប់ ពីព្រោះ​លក្ខខណ្ឌរបស់វាបន្តវិវឌ្ឍកាន់តែអាក្រក់ទៅៗ​។​ ជាធម្មតា ទម្រង់ការនេះត្រូវចំណាយពេលប្រហែល ២-៣ ម៉ោង​។

Transcatheter Aortic Valve Implantation (TAVI) Procedure Treatment Thailand

ការវះកាត់ប្តូរប្រឹសអាអ័កតាមបំពង់កាតេទែរជួយកាត់បន្ថយផលវិបាកដូចជាការឆ្លងមេរោគ ពីព្រោះបច្ចេកទេស ការវះកាត់ប្តូរប្រឹសអាអ័កតាមបំពង់កាតេទែ ផ្ដល់នូវជម្រើសមួយផ្សេងជំនួសឲ្យការវះកាត់បេះដូងបើកចំហដែលមានផលប៉ះពាល់ធំជាង។ អ្នកជំងឺដែលទទួលបានការវះកាត់ដោយបច្ចេកទេស ការវះកាត់ប្តូរប្រឹសអាអ័កតាមបំពង់កាតេទែ អាចជាសះស្បើយយ៉ាងឆាប់រហ័សដោយសារតែការវះកាត់តែមួយឆ្នូតតូចប៉ុណ្ណោះ។ អ្នកជំងឺវះកាត់ដោយបច្ចេកទេសការវះកាត់ប្តូរប្រឹសអាអ័កតាមបំពង់កាតេទែត្រូវការសម្រាកនៅមន្ទីរពេទ្យប្រហែល ៥-៧ ថ្ងៃដើម្បីជាសះស្បើយឡើងវិញ ខណៈដែលអ្នកជំងឺដែលទទួលការវះកាត់បេះដូងបេះដូងបើកចំហដែលមានផលប៉ះពាល់ធំជាង ត្រូវការរយៈ​ពេលប្រហែល ៧-១០ ថ្ងៃដើម្បីជាសះស្បើយ។
  • អ្នកជំងឺដែលរងគ្រោះពីការត្បៀតប្រើសអាអ័កធ្ងន់ធ្ងរ។
  • អ្នកជំងឺវ័យចំណាស់ ជាពិសេសអ្នកដែលមានអាយុចាប់ពី ៨០ ឆ្នាំឡើង។
  • អ្នកជំងឺវះកាត់ដែលមានហានិភ័យខ្ពស់ ដោយវេជ្ជបណ្ឌិតឬអ្នកផ្តល់សេវាព្យាបាលនឹងវាយតម្លៃកម្រិតហានិភ័យវះកាត់របស់អ្នកជំងឺដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាក់លាក់មួយចំនួន។
  • អ្នកជំងឺដែលគេរំពឹងថានឹងអាចរស់បានលើសពី ១ ឆ្នាំ ហើយមិនស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរនៃ​ជំងឺមហារីក។
  • អ្នកជំងឺដែលទទួលរងស្ថានភាពជំងឺរ៉ាំរ៉ៃ ដូចជាខ្លាញ់កកស្ទះសរសៃឈាមអាក់ទែរធ្ងន់ធ្ងរ ឬដែលបានឆ្លងកាត់ការវះកាត់បេះដូងនាពេលកន្លងមក។

ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំងនេះ វេជ្ជបណ្ឌិតនឹងពិចារណាថាតើវិធីព្យាបាលមួយណាដែលសមស្របសម្រាប់អ្នកជំងឺម្នាក់ៗ។ 

ហានិភ័យដែលទាក់ទងនឹងការវះកាត់ប្តូរប្រឹសបេះដូងសិប្បនិម្មិតដោយការប្រើប្រាស់បំពង់កាតេទែរ មានដូចខាងក្រោម ៖

  • ការហូរឈាមឬការកកឈាមនៅក្រោមស្បែក ឬឆ្លងមេរោគនៅកន្លែងស៊កបញ្ចូលបំពង់កាតេទែរ
  • សរសៃឈាមរងការខូចខាត
  • ការរងរបួសតម្រងនោមស្រួចស្រាវ
  • កំណកឈាមដែលអាចបង្កឲ្យមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
  • គាំងបេះដូង
  • ចង្វាក់បេះដូងដើរមិនប្រក្រតី (arrhythmia)
  • បញ្ហាដែលបង្កឡើងដោយសារប្រឹសបេះដូងសិប្បនិម្មិតងាកចេញពីទីតាំងត្រឹមត្រូវ
  • ដូចគ្នានឹងទម្រង់ការវះកាត់បេះដូងផ្សេងទៀតដែរ ហានិភ័យនៃការស្លាប់តែងតែអាចកើតមានជានិច្ច​
Last modify: មេសា 23, 2024

Related conditions

Doctors Related

Related Centers

វិទ្យាស្ថានបេះដូង

Learn more

Related Packages

Rating score 9.06 of 10, based on 32 vote(s)

Related Health Blogs