bih.button.backtotop.text

ជំងឺខ្លាញ់រុំថ្លើម

ជំងឺខ្លាញ់រុំថ្លើមជាពាក្យទូលំទូលាយមួយដែលរៀបរាប់អំពីស្ថានភាពជាច្រើន ដែលបណ្តាលមកពីការកើនឡើងនៃខ្លាញ់នៅក្នុងកោសិកាថ្លើម។ ជាធម្មតាគេដឹងតាមរយៈការធ្វើតេស្តមុខងារថ្លើម។ ទោះបីជាវាមិនបណ្តាលឲ្យមានការឈឺចាប់ក្តី តែវាអាចបង្ហាញពីបញ្ហាសុខភាពផ្សេងទៀត។

មូលហេតុនៃជំងឺខ្លាញ់រុំថ្លើម
មានមូលហេតុចម្បងពីនៃជំងឺខ្លាញ់រុំថ្លើមគឺ៖
  • ជំងឺខ្លាញ់រុំថ្លើមដោយជាតិអាល់កុល៖ ភាពធ្ងន់ធ្ងរខុសគ្នាទៅតាមប្រភេទ បរិមាណនិងរយៈពេលនៃការប្រើប្រាស់ជាតិអាល់កុល។
  • ជំងឺខ្លាញ់រុំថ្លើមមិនមែនដោយសារអាល់កុល៖ ជាធម្មតាទាក់ទងជាមួយនឹង ចង្កោមរោកសញ្ញាមេតាបូលីស ដូចជាជំងឺធាត់ ជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ កូឡេស្តេរ៉ុលខ្ពស់ និងរលាកថ្លើមប្រភេទ C ។
មុខងារចម្បងមួយនៃថ្លើមគឺរក្សាទុកថាមពល។ ការបរិភោគហួសកំរិតនៃប្រភេទអាហារមួយចំនួនបណ្តាលឲ្យជាតិខ្លាញ់ចេះតែកើនឡើងនៅក្នុងថ្លើម។ ជាតិខ្លាញ់ដែលលើសនោះបន្ទាប់មកចេះតែកើនឡើងក្នុងកោសិកាថ្លើម។ ការលើសទម្ងន់ ជំងឺទឹកនោមផ្អែម កូឡេស្តេរ៉ុលខ្ពស់ ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ ការសម្រកទម្ងន់យ៉ាងគំហុកនិងកង្វះអាហារូបត្ថម្ភជាកត្តារួមចំណែកឲ្យមានជំងឺខ្លាញ់រុំថ្លើម។ ទោះជាយ៉ាងណា អ្នកជំងឺមួយចំនួនអាចមានខ្លាញ់រុំថ្លើមដោយគ្មានកត្តាទាំងនេះដែរ។
  • ធាត់៖ ប្រហែលជា២០%នៃអ្នកធាត់មានខ្លាញ់រុំថ្លើម។
  • លើសទំងន់ហួសហេតុ៖ អ្នកមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ចន្លោះពី២៥-៣០គឺមានហានិភ័យ។
  • ជំងឺទឹកនោមផ្អែម
  • ទទួលទានស្រាច្រើន
  • អាហារមានជាតិផ្អែមខ្លាំង៖ ការញ៉ាំអាហារនិងភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ដូចជាតែផ្អែមបៃតងគឺជាកត្តាហានិភ័យមួយដែរ។
មាន ៤ដំណាក់កាលផ្សេងគ្នានៃខ្លាញ់រុំថ្លើមមានដូចខាងក្រោម៖
  • ដំណាក់កាលទី១៖ ជាតិខ្លាញ់ចាប់ផ្តើមចាល់នៅក្នុងថ្លើមដោយគ្មានការរលាកឬមានក្រិន។
  • ដំណាក់កាលទី២៖ ជាតិខ្លាញ់ដែលចាល់នោះបណ្តាលឲ្យរលាក។ ប្រសិនបើមានការរលាកនៅបន្តនិងមិនត្រូវបានព្យាបាលអស់រយៈពេលច្រើនជាង៦ខែ នោះនឹងមានការរលាកថ្លើមរ៉ាំរ៉ៃ ។
  • ដំណាក់កាលទី៣៖ ការរលាកថ្លើមធ្ងន់ធ្ងរនិងចាប់មានក្រិនថ្លើម។ នេះកោសិកាថ្លើមត្រូវបានបំផ្លាញម្តងបន្តិចៗ។
  • ដំណាក់កាលទី៤៖ ការខូចខាតធ្ងន់ធ្ងរនៅកោសិកាថ្លើមបណ្តាលអោយមុខងារថ្លើមមានភាពមិនប្រក្រតី នាំឲ្យមានការក្រិនថ្លើមនិងមហារីកថ្លើម។
ជាទូទៅខ្លាញ់រុំថ្លើមមិនបណ្តាលអោយមានសញ្ញានិងរោគសញ្ញាគួរឲ្យកត់ឡើយ ។ ទោះបីអ្នកជំងឺមានរោគសញ្ញាដូចជាការអស់កម្លាំង ចង្អោរនិងឈឺចាប់នៅក្នុងពោះខាងលើផ្នែកខាងស្តាំក៏ដោយ ជាធម្មតាវាមិនមានខ្លាញ់រុំថ្លើមទេ។ អ្នកជំងឺភាគច្រើនដឹងថាពួកគេមានខ្លាញ់រុំថ្លើមអំឡុងពេលពិនិត្យសុខភាពប្រចាំឆ្នាំឬពិនិត្យសុខភាពសម្រាប់ហេតុផលផ្សេងទៀត។
  • តេស្តឈាម
  • អេកូសាស្រ្ត
  • MRI
  • ការច្រឹបសាច់ថ្លើមយកទៅវិភាគ 
  • ការបង្ការនិងជំហានដើម្បីគ្រប់គ្រងខ្លាញ់រុំថ្លើម
  • បញ្ចុះទម្ងន់ប្រសិនបើលើសទម្ងន់ ឬធាត់។ អត្រាល្អបំផុតនៃការសម្រកទម្ងន់គឺ ០.២៥-០.៥ គីឡូក្រាមក្នុងមួយសប្តាហ៍រហូតដល់ឈានដល់ទំងន់ដែលមានសុខភាពល្អ។
  • ការធ្វើលំហាត់ប្រាណទៀងទាត់យ៉ាងហោចណាស់៥ថ្ងៃក្នុងមួយសប្តាហ៍។ បើអាចធ្វើបានការធ្វើលំហាត់​ប្រាណ ដូចជាការដើរលឿន និងលើកទម្ងន់ស្រាលៗ។
  • ជ្រើសរើសរបបអាហារដែលមានសុខភាពល្អដោយការបរិភោគជាតិខ្លាញ់ទាប មានជាតិសរសៃខ្ពស់និងអាហារថាមពលទាប។
  • គ្រប់គ្រងជំងឺទឹកនោមផ្អែមនិងខ្លាញ់ដែលឡើងខ្ពស់។ លេបថ្នាំតាមបញ្ជា។ កំណត់របបអាហារនិងហាត់ប្រាណទៀងទាត់។
  • ជៀសវាងការប្រើថ្នាំដែលមិនមានវេជ្ជបញ្ជានិងថ្នាំគ្រាប់ប៉ូវសុខភាព។
  • ជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង។
  • ត្រូវធ្វើការពិនិត្យសុខភាពទៀងទាត់
Last modify: កុម្ភៈ 09, 2021

Related Treatments

Doctors Related

Related Centers

Related Packages

Rating score 8.94 of 10, based on 17 vote(s)

Related Health Blogs