bih.button.backtotop.text

ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ

ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើគឺជាអ្វី?

ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ (Atrial fibrillation ឬហៅថាAF ឬ A-Fib) គឺជាប្រភេទជំងឺចង្វាក់បេះដូងមិនប្រក្រតី ដែលជួបប្រទះញឹកញាប់ជាងគេ ដែលកើតឡើង 1-2% នៃចំនួនប្រជាជនទូទៅ។ ទោះជាយ៉ាងណាវាជាបញ្ហាមួយដែលកើនឡើងទៅតាមអាយុ​ប្រមាណ 5-15% នៃមនុស្សអាយុ 80-90 ឆ្នាំ​​​ដែលរងផលប៉ះពាល់។ វាមានការកើនឡើងហានិភ័យក្នុងចំណោមមនុស្សដែលមានជំងឺបេះដូង រួមបញ្ចូលទាំងការរលាកនៃភ្នាសជុំវិញបេះដូង (Pericarditis) ជំងឺសាច់ដុំបេះដូង (Cardiomyopathy) ប្រឹសបេះដូងមិនប្រក្រតីឬ មានភាពមិនប្រក្រតីបេះដូងពីកំណើត។

ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ កើតឡើងនៅពេលដែលអគ្គិសនីនៅបេះដូងថតលើ (atrium) ដែលធ្វើឲ្យបេះដូងថតលើលោតលឿនខុសធម្មតា​ធ្វើឲ្យចង្វាក់បេះដូងមិនទៀងទាត់និងមិនប្រក្រតី។ ជាលទ្ធផលនាំឲ្យបេះដូងមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ ឬ មិនចេញអស់ពីបេះដូងថតលើជាមួយនឹងការកន្ត្រាក់ម្តងៗ។ ប្រសិនបើមិនបានព្យាបាលឲ្យបានត្រឹមត្រូវវាអាចនាំទៅរកការខ្សោយបេះដូង។ អ្នកដែលមាន ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ មានហានិភ័យខ្ពស់ជាង 5ដងធៀបនឹងអ្នកអ្នកធម្មតា នឹងមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរដល់អាយុជីវិតដែលស្ថានភាពនេះអាចមានឈាមកកដែលធ្វើអោយស្ទះលំហូឈាមទៅផ្គត់ផ្គង់ទៅខួរក្បាល។

  • ជំងឺបេះដូង​ដូចជា គាំងបេះដូងពីការស្ទះសរសៃឈាមបេះដូង (ជំងឺសរសៃឈាមបេះដូង ឬស្លោកសាច់ដុំបេះដូងស្រួចស្រាល់) ប្រឹសបេះដូងមិនធម្មតា ជំងឺសាច់ដុំបេះដូងឬរលាកសាច់ដុំបេះដូង សម្ពាធឈាមខ្ពស់ (Hypertension)  និងការរលាកនៃភ្នាសជុំវិញបេះដូង (pericarditis)
  • ជំងឺផ្សេងទៀតរួមបញ្ចូលទាំងមុខងារនៃការធ្វើការហួសហេតុរបស់ក្រពេញទីរ៉ូអ៊ីត (hyperthyroidism) និងជំងឺសួតដូចជាខ្យល់ដក់ក្នុថដង់សួត (Emphysema) មេរោគចូលក្នុងឈាមធ្ងន់ធ្ងរ ផលវិបាកក្រោយការវះកាត់ ជម្ងឺហូរឈាមខួរក្បាលនិងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
  • មូលហេតុមួយចំនួនទៀតដោយមិនដឹងមូលហេតុច្បាស់លាស់
  • ធ្វើរោគវិនិច្ឆ័យដំបូងចំពោះ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ៖ នៅពេលដែលចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ ត្រូវបានរកឃើញ​ជាលើកដំបូង វាត្រូវបានចាត់ថ្នាក់ជាចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើដំបូង។ វាទើបកើតថ្មីលើកដំបូង មិនដែលមានពីមុនមកទេ គេហៅម៉្យាងទៀតថា ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ ស្រួចស្រាល់ ដែលជាបញ្ហាជួប្រទះញឹកញាប់ជាងគេបន្ទាប់ពីវះកាត់​បេះដូងរួច។ បើវាកើតមានឡើងច្រើនជាងម្តងនោះគេចាត់ថ្នាក់ជា Paroxysmal Atrial fibrillation និងតម្រូវឲ្យមានការព្យាបាល។
  • Paroxysmal Atrial fibrillation: ក្នុងករណីនេះ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើកើតឡើង ភ្លាមៗហើយបាត់ទៅវិញដោយខ្លួនឯង ។ ភាគច្រើនវាបាត់ទៅវិញក្នុង​រយៈពេលមិនយូរជាង 24 ម៉ោង​បើទោះជាវាអាចកើតរហូតដល់ទៅ7ថ្ងៃក៏ដោយ។
  • ចង្វាក់បេះដូងញ័រនថតបេះដូងខាងលជាប់បន្ត៖ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើនេះមានរយៈពេលច្រើន ជាង 7 ថ្ងៃឬមិនបាត់ទៅវិញដោយខ្លួនឯង។
  • ចង្វាក់បេះដូងញ័រនថតបេះដូងខាងលជាប់បន្តរយៈពេលយូរ: ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើដែលមានរយៈពេល​ជាង 1ឆ្នាំហើយគ្រូពេទ្យនិងអ្នកជំងឺសម្រេចចិត្តព្យាបាលឲ្យមកធម្មតាវិញ។ វាត្រូវបានចាត់ទុកជា ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើជាប់បន្តរយ: ពេលយូរ។
  • ចង្វាក់បេះដូងញ័រនថតបេះដូងខាងលអចិន្រ្តៃយ៍: ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើដែលមានរយៈពេលជាង 1ឆ្នាំហើយគ្រូពេទ្យនិងអ្នកជំងឺសម្រេច ចិត្តមិនព្យាបាល ។ វាគឺ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើអចិន្រ្តៃយ៍។
ជាងពាក់កណ្តាលនៃអ្នកជំងឺនេះមិនមានរោគសញ្ញាដែលអាចមើលឃើញឡើយ ។ ជម្ងឺនេះជាធម្មតាត្រូវបានរកឃើញនៅពេលដែលអ្នកជំងឺមកជួបគ្រូពេទ្យអំពីផលវិបាកផ្សេងទៀត ជាពិសេសខ្សោយនៅផ្នែកណាមួយនៃរាងកាយ។ អ្នកជំងឺដែលធ្វើមានរោគសញ្ញាអាចជួបប្រទះសញ្ញាមួយចំនួនដូចខាងក្រោម:
  • ការញ័រទ្រូង ចង្វាក់បេះដូងមិនទៀងទាត់
  • ពិបាកដកដង្ហើម ខ្សោយ
  • ឆាប់អស់កម្លាំងនៅពេលធ្វើលំហាត់ប្រាណ
  • ការចុះថយសមត្ថភាពធ្វើលំហាត់ប្រាណ
  • ឈឺ​ទ្រូង
  • ឈឺក្បាលធីងធោង
  • ពិបាកដកដង្ហើម
  • ដួលសន្លប់
  • ពិនិត្យនៃចង្វាក់បេះដូង និងល្បើនរបស់វា
  • អគ្គិសនីបេះដូង ECG
  • តេស្តមន្ទីរពិសោធន៍ផ្សេងទៀតរួមមាន
    • ការធ្វើតេស្តភាពស្លេកស្លាំងឬមុខងារនៃតម្រងនោម
    • ការធ្វើតេស្តមុខងារក្រពេញទីរ៉ូអ៊ីត
    • ការថតសូត
    • ធ្វើអេកូបេះដូង
គោលដៅនៃការព្យាបាលចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើរួមមានការកាត់បន្ថយរោគសញ្ញានិង ផលវិបាកដោយមានគោលបំណងកាត់បន្ថយអត្រាស្លាប់និងការសម្រាកពេទ្យ។ ប្រភេទនៃការព្យាបាលគឺអាស្រ័យលើអាយុរបស់អ្នកជំងឺ ប្រវត្តិវេជ្ជសាស្រ្ត រោគសញ្ញា បញ្ហាសុខភាពផ្សេងទៀត និង ប្រភេទនៃចង្វាក់បេះដូងញ័រនៅថតខាងលើ។ ជម្រើសនៃការព្យាបាលរួមមានដូចខាងក្រោម៖
  • ថ្នាំអាចត្រូវបានផ្តល់៖
    • ពន្យឺតចំនូនចង្វាក់បេះដូង (គ្រប់គ្រងចំនួនចង្វាក់បេះដូង)
    • គ្រប់គ្រងចង្វាក់បេះដូង (គ្រប់គ្រងចង្វាក់បេះដូង)
    • កាត់បន្ថយហានិភ័យនៃការកកឈាមដែលបង្កើតនិងបង្កឲ្យមានការស្ទះនៃការផ្គត់ផ្គង់ឈាមតាមសរសៃឈាមទៅឲ្យផ្នែកណាមួយនៃរាងកាយជាពិសេសខួរក្បាល។
  • ការធ្វើការឆក់បេះដូង (cardioversion) ដោយប្រើអគ្គិសនីត្រូវបានប្រើដើម្បីស្ដារចង្វាក់បេះដូង​ឲ្យវិញភ្លាមៗនិងត្រូវបានប្រើតែនៅក្នុងស្ថានភាពបន្ទាន់។ វិធីនេះមិនអាចទប់ស្កាត់ការកើតមានឡើងវិញនៃ ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើបានទេ។ ចង្វាក់បេះដូង​ទៀងទាត់ត្រូវបានរក្សាតាមរយៈការប្រើថ្នាំរយៈពេលវែងឬតាមរយៈការព្យា​បាលឲ្យជាដាច់តែម្តង ។
  • ការប្រើកាំរស្មីទៅកាត់ផ្តាច់ចរន្តអគ្គសនីមិនធម្មតានៅជាលិកាណាមូយនៃបេះដូង(radiofrequency ablation or cryoablation) ត្រូវបានប្រើក្នុងការលុបបំបាត់សញ្ញាមិនធម្មតាដែលបង្កឲ្យមានចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ។ វិធីនេះស្ដារការចង្វាក់បេះដូងធម្មតាភ្លាមៗនិងការពារការកើតមានឡើងវិញនៃចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើនៅក្នុងពេលអនាគត។
 

Related Treatments

Doctors Related

Related Centers

វិទ្យាស្ថានបេះដូង

Learn more

Related Packages

Rating score 9.22 of 10, based on 54 vote(s)

Related Health Blogs