ក្រពេញប្រូស្តាតរីកធំ គឺជាជំងឺដែលបានរកឃើញក្នុងពាក់កណ្តាលនៃបុរសដែលមានអាយុលើសពី 60 ឆ្នាំឡើងទៅ និង 80% នៃបុរសដែលមានអាយុលើសពី 70 ឆ្នាំឡើង។
ក្រពេញប្រូស្តាតរីកធំបណ្តាលឱ្យអ្នកជំងឺមានបញ្ហាក្នុងការបត់ជើងតូច ដូចជាការនោមញឹក និងការនោមទាស់ ភាពមិនទៀងទាត់ និងជូនកាលពេលខ្លះនោមមិនអស់ជាដើម។
រោគសញ្ញាទាំងនេះប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតរបស់អ្នកជំងឺ។ មានវិធីជាច្រើនដើម្បីព្យាបាលក្រពេញប្រូស្តាតរីកធំ។
ទីភ្នាក់ងារម្ហូបអាហារនិងឱសថសហរដ្ឋអាមេរិក (FDA) បានអនុម័តតាំងពីឆ្នាំ 2013 ការព្យាបាលដោយប្រើ UROLIFT គឺជានិតិវិធីការព្យាបាលមួយដែលប្រកបដោយស្តង់ដារសម្រាប់ក្រពេញប្រូស្តាតរីកធំនៅក្នុងសហរដ្ឋអាមេរិក។ UROLIFT ឥឡូវនេះត្រូវបានអនុម័តដោយទីភ្នាក់ងារម្ហូបអាហារនិងឱសថថៃ ចាប់តាំងពីថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2024។
តើ Urolift ជាអ្វី?
UROLIFT គឺជាការព្យាបាលដែលមានការប៉ះពាល់តិចតួចបំផុតទៅលើក្រពេញប្រូស្តាតរីកធំ ពង្រីកបង្ហួរនោមដែលរងផលប៉ះពាល់ដោយក្រពេញប្រូស្តាតហើមធំ។
មុនពេលធ្វើនីតិវិធីព្យាបាលអ្នកជំងឺត្រូវបានទទួលថ្នាំសណ្តំកម្រិតស្រាល។
វេជ្ជបណ្ឌិតយកឧបករណ៍បញ្ចូលតាមបង្ហួរនោម ដើម្បីចូលទៅដល់ក្រពេញប្រូស្តាត។
បន្ទាប់មកទំហំលេខ 4-6 ចំនួនលេខអាស្រ័យលើទំហំ និងភាពធ្ងន់ធ្ងរនៃជំងឺ ការដាក់ផ្សាំនីទីណុល (Nitinol) ដែលធ្វើពីដែកអ៊ីណុកសម្រាប់ការប្រើប្រាស់វេជ្ជសាស្ត្រ និងអាចបត់បែនលើកបានខ្ពស់ ឬទប់ជាលិកាក្រពេញប្រូស្តាតដែលរីកធំចេញពីផ្លូវបង្ហួរនោម ដើម្បីបើកបង្ហួរនោមជាអចិន្ត្រៃយ៍។
នីតិវិធីព្យាបាលខាងលើមិនតម្រូវឱ្យមានការវះកាត់ ឬចោះចូលក្នុងសរីរាង្គណាមួយឡើយ ហើយត្រូវចំណាយពេលត្រឹមតែ ៣០ នាទីទៅ ១ ម៉ោងប៉ុណ្ណោះ។
តើអ្នកណាសាកសមនឹងព្យាបាលដោយ UROLIFT?
- អ្នកដែលមានក្រពេញប្រូស្តាតពីកម្រិតមធ្យមទៅធំមិនលើសពី១០០ក្រាម។
- អ្នកដែលអាចនៅបត់ជើងតូច ឬមានបរិមាណទឹកនោមនៅសល់តិចជាង 350 cc ក្នុងប្លោកនាម ក្រោយពេលនោមធម្មតា (Post-Void)
- អ្នកដែលចាស់ជរា ឬមានសុខភាពទន់ខ្សោយ ក៏អាចប្រឈមនឹងការវះកាត់ធំៗផ្សេងទៀតផងដែរ
- សំរាប់អ្នកទាំងឡាយណាដែលចង់ជៀសផុតពីបញ្ហាខ្សោយផ្លូវភេទ
តើការព្យាបាល UROLIFT មានអត្ថប្រយោជន៍អ្វីខ្លះ?
- ដំណោះស្រាយឆាប់រហ័សចំពោះបញ្ហាបត់ជើងតូច ទទួលបានលទ្ធផលភ្លាមៗ ក្រោយការវះកាត់
- មិនចាំបាច់ប្រើបំពង់សុងទឹកនោមក្រោយពេលវះកាត់
- មានការប៉ះពាល់រាងកាយតិចតួចបំផុត។
- តម្រូវឱ្យប្រើថ្នាំសណ្តំកម្រិតស្រាល ឬថ្នាំស្ពឹកចាក់លើឆ្អឹងខ្នងដោយមិនបាច់ប្រើថ្នាំសន្លប់ឡើយ។
- មិនមានផលប៉ះពាល់ដល់សុខភាពផ្លូវភេទ
- មិនចាំបាច់សម្រាកព្យាបាលនៅមន្ទីរពេទ្យ
- អាចព្យាបាលបានទាំងអ្នកជំងឺដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់ផងដែរ
How to get ready for UROLIFT treatment
- ជូនដំណឹងទៅវេជ្ជបណ្ឌិតរបស់អ្នកជាមុនអំពីថ្នាំ វីតាមីន និងឱសថបុរាណដែលលោកអ្នកប្រើប្រាស់ជាប្រចាំ ក៏ដូចជាប្រវត្តិជំងឺប្រចាំកាយផ្សេងៗដែលលោកអ្នកមាន និងប្រវត្តិប្រតិកម្មថ្នាំរបស់លោកអ្នក។
- តមអាហារនិងភេសជ្ជៈរយៈពេល 8 ម៉ោងមុនពេលចាប់ផ្តើមនីតិវិធីព្យាបាល
- ត្រូវមកដល់មន្ទីរពេទ្យយ៉ាងហោចណាស់ 1 ម៉ោងមុនពេលចាប់ផ្តើមនីតិវិធីព្យាបាល គប្បីនំាសាច់ញាតិ ឬមិត្តភក្តិមកជាមួយម្នាក់ផង
ការថែទាំខ្លួនឯងបន្ទាប់ពីការព្យាបាលដោយ UROLIFT
ធ្វើតែសកម្មភាពស្រាលៗរយៈពេល 2-3 ថ្ងៃបន្ទាប់ពីការព្យាលបាល។
បន្ទាប់ពីនោះ អ្នកអាចត្រលប់ធ្វើសកម្មភាពប្រចាំថ្ងៃធម្មតាបាន ប៉ុន្តែជៀសវាងការហាត់ប្រាណ ឬលេងកីឡាដោយាប្រើកំលាំងខ្លាំងៗ រយៈពេល 1-2 សប្តាហ៍។
តើការព្យាបាល UROLIFT មានហានិភ័យអ្វីខ្លះ?
មានហានិភ័យតិចតួច និងផលប៉ះពាល់អវិជ្ជស្រាលៗ រួមមាន ឧ.
- មានឈាមក្នុងទឹកនោម
- នោមញឹកញាប់
- ការឆ្លងមេរោគក្នុងផ្លូវបង្ហូរនោម
- ការផ្លាស់ប្តូរទីតាំងនៃឧបករណ៍ដែលបានដាក់រួច, ករណីនេះកម្រ តែក៏អាចកើតមានឡើងដែរ
មជ្ឈមណ្ឌលផ្នែកប្រព័ន្ធបង្ហូរនោមនៃមន្ទីរពេទ្យបំរ៉ុងរ៉ាត់ គឺជាមន្ទីរពេទ្យទីមួយក្នុងប្រទេសថៃ ដែលប្រើប្រាស់បច្ចេកវិទ្យា UROLIFT សម្រាប់ការព្យាបាលក្រពេញប្រូស្តាតរីកធំ។
យើងមានវេជ្ជបណ្ឌិតជំនាញខាងប្រព័ន្ធបង្ហូរនោមដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់ UROLIFT ពីសហរដ្ឋអាមេរិក ដើម្បីព្យាបាលអ្នកជំងឺដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ ដោយធានានូវលទ្ធផលនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកជំងឺ។
by Dr.
Atip Chatsudthipong
For more information please contact:
Last modify: វិច្ឆិកា 29, 2024