bih.button.backtotop.text

ការសម្រាលកូន

ការសម្រេចចិត្តដើម្បីជ្រើសរើសកន្លែងការសម្រាលកូនរបស់លោកអ្នកដើម្បីមើលឃើញពិភពលោកថ្មីគឺជាការសម្រេចចិត្តដ៏សំខាន់របស់មាតានិងបិតា។​ មន្ទីរពេទ្យអន្តរជាតិ​បំរុងរ៉ាដមានបន្ទប់សម្រាលកូនយ៉ាងទំនើប​​ ដែលបំពាក់ដោយបរិក្ខារទាន់សម័យ និងបច្ខេកវិជ្ជាខ្ពស់ប្រកបដោយសុវត្ថិភាព ដែលមានបរិយាកាសប្រកបដោយភាពកក់ក្តៅនិងមានភាពជាឯកជន។ ពេលសម្រាលយើងមានបុគ្គលិកជាវេជ្ជបណ្ឌិតជំនាញឯកទេស គិលានុបដ្ឋាក នៅជុំវិញដើម្បីជួយអ្នក​ ហើយអ្នកអាចមានអារម្មណ៍ប្រាកដថា កូនរបស់អ្នកនឹងប្រសូត្រឡើងនៅក្នុងបរិដ្ឋានមួយដែលល្អបំផុត ដែលប្រព្រឹត្តទៅនៅក្នុងពេលដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់អ្នក។

ជម្រើសក្នុងការសម្រាលកូន

បន្ទប់សម្រាលនៅមន្ទីរពេទ្យ​បំរុងរ៉ាដអាចទទួលបម្រើ២៤ម៉ោងពេញមួយថ្ងៃជាមួយសេវាកម្មដួចតទៅ៖
  • សម្រាលតាមធម្មជាតិ៖ វាជាជម្រើសដ៏ប្រសើរសំរាប់មាតាដែលមានសុខភាពល្អ និងទារកដែលមិនមានលក្ខណៈខុសពីប្រក្រតី ពោលគឺមិនមានផលវិបាកដើម្បីធ្វើការវះកាត់ និងបង្កររោគ។​ ការសម្រាលតាមធម្មជាតិ បង្ហូរទឹកភ្លោះចេញពីសួតរបស់ទារកអាចជួយធ្វើឲ្យសួតរបស់ទារករីកបានល្អទៅតាមដំណើរការរបស់ធម្មជាតិ។
  • សម្រាលតាមទ្វាមាសដោយការចាក់ថ្នាំបំបាត់ការឈឺចាប់តាម epidural: គឺជម្រើសមួយផ្សេងទៀតមាតានិងទារកទាំងអស់ដែលមានសុខភាពល្អ ជាមួយជម្រើសសម្រាលតាមធម្មជាតិនេះ វេជ្ជបណ្ឌិតរបស់យើងបានប្រើវិធីសាស្រ្តដើម្បីកាត់ផ្តាច់ទំនាក់ទំនងប្រព័ន្ធប្រសាទឆ្អឹងខ្នងដើម្បីបន្ថយការឈឺចាប់នៅពេលសម្រាលដោយការចាក់ថ្នាំចូលទៅក្នុងប្រហោងរបស់ខួរឆ្អឹងខ្នង។ ទោះបីជាការឈឺចាប់ត្រួវបានកាត់បន្ថយក្តី តែស្ត្រីនៅតែមានអារម្មណ៏ថាទារកនៅតែឆ្លងកាត់ទ្វាមាស។ ​
  • សម្រាលដោយការវះកាត់៖ នេះគឺជាវិធីសាស្រ្តមានសុវត្ថិភាពបំផុតការសម្រាលបើសិនស្រ្តីមិនអាចសម្រាលតាមធម្មជាតិបាន ដោយសារស្ត្រីមានលក្ខខ័ណ្ឌផ្នែកសុខភាព ទារកមានបញ្ហាឬទម្រង់ទារកមិនធម្មតានៅក្នុងស្បូន។​ ដោយការសម្រាលដោយការវះកាត់ (C-section) វាជាទម្រង់ការវះកាត់ ដោយមានការបាត់បង់ឈាម និងរយៈពេលជាសះស្បើយយូរបន្តិចដោយសារវាត្រូវការថែទាំលើមុខរបួសវះកាត់។ មាតា និងទារកដែលមានសុខភាពល្អក៏មានសុវត្ថិភាពដែរបើសិនសម្រាលដោយការវះកាត់ ប៉ុន្តែមាតាគួរតែយល់នូវបញ្ហានៃការថែទាំបន្ទាប់ពីសម្រាលតាមប្រភេទនេះ។
នៅពេលសំរាល ក្រុមគ្រូពេទ្យដែលអ្នកជ្រើសរើស មានវេជ្ជបណ្ឌិត អ្នកដាក់ថ្នាំសណ្តំ គិលានុប្បដ្ឋាក និងអ្នកថែទារកនឹងស្ថិតនៅជាមួយហើយផ្តល់ការថែទាំយ៉ាងជាប់លាប់ទៅដល់មាតា និងទារក។ នៅពេលដែលទារកសំរាលភ្លាម បុគ្គលិកដែលមើលថែទាំទារកនឹងផ្តល់ការថែទាំដោយយកចិត្តទុកដាក់ចំពោះសុខភាពទារករបស់អ្នក។​​
 
នឹងមានធ្វើការតាមដានរុករកភាពមិនប្រក្រតីចំពោះទារក ហើយទារកនឹងទទួលបានការទទួលបានការថែទាំយ៉ាងឆាប់រហ័សពីសំណាក់វេជ្ជបណ្ឌិតនៅផ្នែក NICU និងគិលានុបដ្ឋាកដែលមានការបណ្តុះបណ្តាល​ជំនាញឯកទេសដែលនៅប្រចាំការ ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។​.

ចំពោះកញ្ចប់សម្រាលអាចនឹងត្រូវបង្ហាញនៅទំព័រ​កញ្ចប់សម្រាលរបស់យើង។
 
  • សេវាសម្រាប់ពិនិត្យផ្ទែពោះដែលកត្តាប្រឈមខ្ពស់ និងផលវិបាក
មន្ទីរពេទ្យ​បំរុងរ៉ាដយល់ថាមិនមែនគ្រប់ករណីមានផ្ទៃពោះទាំងអស់មានការវិវត្តន៍ទៅដោយរលូននោះទេ។​ យើងមានសេវាកម្មច្បាស់លាស់ដើម្បីជួយចំពោះផលវិបាកនានាដែលអ្នក និងទារករបស់អ្នកអាចជួបប្រទះនៅពេលមានផ្ទៃពោះ។​ យើងអាចធ្វើការតាមដានសុខភាពរបស់មាតា និងទារកនៅគ្រប់ដំណាក់កាលនៃការមានផ្ទៃពោះ ជាពិសេសជាមួយផលវិបាកនានាដូចតទៅនេះ៖​​
  • បើសិនស្ត្រីមានប្រវត្តិក្នុងការសម្រាលកូនពិបាក រលូត ឬវះតាត់
  •  បើសិនស្ត្រីមានប្រវត្តិក្នុងការសម្រាលកូនមិនគ្រប់ខែ (​មុន​៣៧​សប្តាហ៍)
  • បើសិនមានផលវិបាក ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺតំរងនោម ជំងឺបេះដូង ។ល។
  • ស្ត្រីមានមានអាយុតិចជាង​១៦ឆ្នាំ ឬច្រើនជាង ៤០ឆ្នាំ
  • កូនភ្លោះ
  • ទារកស្ថិតនៅក្នុងទម្រង់កូនបញ្ច្រាស ឬមានបញ្ហាជាមួយទម្រង់កូន (​រកឃើញនៅសប្តាហ៍ទី៣៤ និងក្រោយមកទៀត)
  • ទំហំរបស់ស្បូនមិនត្រួវជាមួយអាយុរបស់ផ្ទៃពោះ
  • បើសិនទម្ងន់របស់ទារក​តិចជាង​២៥០០ក្រាម ឬច្រើនជាង​៤០០០ក្រាម
  • បើសិនមានធ្លាក់ឈាមអំឡុងមានផ្ទៃពោះ
  • បើសិនស្រ្តីមានផ្ទៃពោះលើសពី៤០​សប្តាហ៍
  • បើសិនការលូតលាស់របស់ទារកតិចជាង១គក្រ/ខែបន្ទាប់ពី២៤សប្តាហ៍
  • ការពិនិត្យតាមដានចង្វាក់បេះដូងទារក Heart NST (Non Stress Test): បន្ទាប់ពីទារកចាប់ផ្តើមកំរើកនៅក្នុងស្បូន Heart NST អាចធ្វើឡើងដើម្បីត្រួតពិនិត្យចង្វាក់បេះដូងរបស់ទារកបើសិនស្រ្តីមានលក្ខខ័ណ្ឌដូចតទៅនេះ៖
    • ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង​ និងផលវិបាកទាំងឡាយដែលស្រដៀងគ្នាដ៏ទៃទៀត
    • ទារកកំរើកមិនទៀងទាត់
    • មានផ្ទៃពោះហួសថ្ងៃកំណត់
    • ចំណុះទឹកភ្លោះមានតិច ឬច្រើនខុសពីធម្មតាដែលបណ្តាលឲ្យមានកំណើតមិនធម្មតា
    • ទារកក្នុងផ្ទៃមានការរីកការលូតលាស់យឺតជាងធម្មតា
  • សំបុត្រកំណើត៖ សំបុត្រកំណើតអាចត្រូវបានធ្វើឡើងទាំងពីរភាសា​ ថៃ និងអង់គ្លេស។​ សំបុត្រកំណើតជាភាសាអង់គ្លេសនឹងត្រួវបញ្ជូនទៅក្រសួងការបរទេសដើម្បីបញ្ជាក់លិខិតជាផ្លូវការណ៏។
  • ថ្នាក់ត្រៀមមុនកំណើត៖ ថ្នាក់ត្រៀមមុនកំណើតត្រូវបានរៀបចំឡើងដើម្បីជួយដល់ឪពុកម្តាយដែលមានកូនដំបូង។​​ ឪពុកម្តាយរបស់យើងរៀននូវព័ត៌ដែលមានសារៈសំខាន់ដំណើរការសម្រាល ក៏ដូចជាផលប្រយោជន៍ដ៏ទៃផ្សេងទៀតបទពិសោធន៍សម្រាលប្រកបដោយគុណភាព។
  • ផ្តល់ប្រឹក្សា និងយោបល់៖ បុគ្គលិកជំនាញរបស់យើងនឹងចែករំលែកយោបល់ និងបទពិសោធន៍ទិដ្ឋភាពទាំងអស់នៃដំណើរការសម្រាល។
មន្ទីរពេទ្យ​បំរុងរ៉ាដបានផ្តល់ជូននូវបន្ទប់សម្រាលដែលទំនើបហើយមានគុណភាពខ្ពស់ 
  • បន្ទប់សម្រាលតាមបែបធម្មជាតិដែលរៀបចំឡើងយ៉ាងពិសេសចំនួន៦ ជាមួយនឹងគ្រែសម្រាលដែលមានលក្ខណៈជាឯកជនផ្ទាល់របស់អ្នក និងបន្ទប់ទឹក ដែលអនុញ្ញាត្តឲ្យ ម្តាយនិងឪពុកនាំទារករបស់ពួកគេចូលទៅក្នុងបរិយាកាសដែលមានផាសុខភាពសេរីនែការថែទាំព្យាបាល។
  • បន្ទប់ប្រតិបត្តិការត្រួតពិនិត្យកម្តៅចំនួន៤ វាត្រូវបានរៀបចំឡើងជាពិសេសផ្តល់​ជូនចំពោះសេវាកម្មសម្រាល ដោយរក្សាទុកជាមួយនឹងស្តង់ដាដែលមានកម្រិតខ្ពស់បំផុតនៅមន្ទីរពេទ្យបំរុងរ៉ាដ ។​
ទារកទាំងឡាយដែលកើតនៅមន្ទីរពេទ្យបំរុងរ៉ាដ  ទារកនឹងទទួលបានជាសមាជិកដោយស្វ័យប្រវត្តិចូលទៅក្នុងកម្មវិធីក្លឹបទារករបស់យើង​ ដោយផ្តល់ឲ្យនូវការចុះតម្លៃចំនួន១២ឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។
  • បញ្ចុះតម្លៃ១០%សម្រាប់សេវាកម្មពិនិត្យជម្ងឺក្រៅ
  • បញ្ចុះតម្លៃ១០%សម្រាប់ការទិញឱសថ
  • បញ្ចុះតម្លៃ១០%សម្រាប់តម្លៃបន្ទប់សម្រាកពេទ្យផ្សេងៗ
Last modify: មករា 26, 2021

Related conditions

Doctors Related

Related Centers

Related Packages

Rating score 8.20 of 10, based on 20 vote(s)

Related Health Blogs