bih.button.backtotop.text

ERCP (Endoscopic Retrograde Cholangio Pancreatography)

គឺជាទម្រង់ការដែលត្រូវបានប្រើបា្រស់ដើម្បីជួយក្នុងការពិនិត្យ រករោគវិនិច្ឆ័យ និងការព្យាបាលនៃភាពមិនធម្មតារបស់ផ្លូវបង្ហូរទឹកប្រម៉ាត់និងលំពែងដែលមានដូចជា ការស្ទះនៅផ្លូវបង្ហូរទឹកប្រម៉ាត់ ថង់របស់លំពែងដែលបណ្តាលមកពីគ្រាប់គ្រួស ឬដុះសាច់ជាដើម។ 

Overview
Endoscopic Retrograde Cholangio Panereatography (ERCP)គឺជាបច្ចេកទេសមួយដែលបូករួមបញ្ចូលគ្នាដោយការប្រើកាំរស្មីអ៊ិចជាមួយនឹងការឆ្លុះក្រពះពោះវៀន។ ការឆ្លុះក្រពះពោះវៀនគឺត្រូវបានស៊កបញ្ចូលតាមមាត់ និងតាម​រយៈក្រពះចូលទៅក្នុងពោះវៀនតូចហើយចូលទៅបើកផ្លូវបង្ហូរទឹកប្រម៉ាត់។

ថ្នាំព៌ណត្រូវបានចាក់បញ្ចូលទៅក្នុងផ្លូវបង្ហូរទឹកប្រម៉ាត់សម្រាប់ថតដោយកាំរស្មីអ៊ិចដើម្បីពិនិត្យរកភាពមិនធម្មតានៃផ្លូវបង្ហូរទឹកប្រម៉ាត់និងលំពែង។​ បើសិនគ្រួសក្នុងផ្លូវបង្ហូរទឺកប្រម៉ាត់ត្រូវបានរកឃើញនោះ ការបើកផ្លូវបង្ហូរទឹកប្រម៉ាត់ត្រូវបានពង្រីកដើម្បីយកគ្រាប់គ្រួសចេញដោយការប្រើខ្សែសំរាប់ចាប់យកដុំគ្រួសនោះ។ ផ្នែកដែលវះចោះដើម្បីបើកមុខនឹងជាសះស្បើយតែក្នុងអំឡុងមួយសប្តាហ៍។

Last modify: កុម្ភៈ 09, 2021

Related conditions

Doctors Related

Related Centers

Related Packages

Rating score 8.52 of 10, based on 23 vote(s)

Related Health Blogs