bih.button.backtotop.text

បញ្ហាបេះដូង៖ គ្រប់គ្រងជំងឺសរសៃឈាមបេះដូងឱ្យមានប្រសិទ្ធភាព

បញ្ហាបេះដូង៖ គ្រប់គ្រងជំងឺសរសៃឈាមបេះដូងឱ្យមានប្រសិទ្ធភាព

ជំងឺសរសៃឈាមបេះដូង (CAD) គឺជាជំងឺស្មុគ្រស្មាញមួយ ដែលសរសៃឈាមផ្គត់ផ្គង់ឈាមសំបូរទៅដោយអុកស៊ីហ្សែនទៅកាន់បេះដូង រួមតូច ឬស្ទះដោយសារតែការប្រមូលផ្តុំនូវកំណក។ ជំងឺសរសៃឈាមបេះដូង (CAD) អាចកើនឡើងដោយស្ងៀមស្ងាត់តាមពេលវេលា នៅពេលយើងមិនបានព្យាបាល, វាអាឈានទៅដល់ ផលវិបាកធ្ងន់ធ្ងរ រួមទាំងការគាំងបេះដូងជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការរកឃើញទាន់ពេលវេលា និងការព្យាបាលទៅតាមគោលដៅ អាចការពារ ការគំរាមកំហែងដល់អាយុជីវិតបាន, និងធ្វើអោយគុណភាពជីវិតរបស់អ្នកកាន់តែប្រសើរឡើង។
 
 

រោគសញ្ញានៃជំងឺសរសៃឈាមបេះដូង

រោគសញ្ញានៃជំងឺសរសៃឈាមបេះដូង មានលក្ខណៈខុសគ្នា, គ្មានអ្វីក្រៅពី ឈឺទ្រូង ឬមិនស្រួលក្នុងទ្រូង, ដង្ហើមខ្លី អស់កម្លាំង និងគាំងបេះដូងជាដើម វាជារោគសញ្ញាទូទៅប៉ុណ្ណោះ។ រោគសញ្ញាស្រាលៗផ្សេងទៀតអាច រួមមាន ចង្អោរ វិលមុខ ឬការឈឺចាប់ដែលរាលដាលដល់ដៃ ថ្គាម ឬខ្នង ដែលជារឿយៗកើតឡើងអំឡុងពេលហាត់ប្រាណ ឬភាពតានតឹង។ ការរកឃើញរោគសញ្ញានេះទាន់ពេលវេលា គឺជាគន្លឹះក្នុងការទប់ស្កាត់ផលវិបាកធ្ងន់ធ្ងរផ្សេងៗ។

 

កត្តាហានិភ័យ៖ តើអ្វីជាការបង្កើនហានិភ័យរបស់អ្នក?

ខ្លាញ់ខ្ពស់ លើសឈាម ទឹកនោមផ្អែម ការជក់បារី  ភាពធាត់ និងរបៀបរស់នៅមិនមានសក្មភាព ទាំងអស់នេះ ជាកត្តាហានិភ័យដែលត្រូវបានគេស្គាល់យ៉ាងច្បាស់។ ប្រវត្តិគ្រួសារ អាយុ និងភេទក៏អាចបង្កើនហានិភ័យផងដែរ—បុរសប្រឈមមុខនឹងហានិភ័យខ្ពស់មុនអាយុ, ខណៈពេលដែលស្ត្រីក្រោយអស់រដូវក៏ងាយរងគ្រោះដូចគ្នាដែរ។ ការពារជាមុននូវហានិភ័យទាំងនេះ តាមរយៈទម្លាប់ដែលមានសុខភាពល្អ និងដំបូន្មានវេជ្ជសាស្រ្ត អាចកាត់បន្ថយលទ្ធភាពនៃការវិវត្តន៍នៃជំងឺសរសៃឈាមបេះដូងនេះបាន (CAD)។



ការការពារ៖ ទទួលខុសត្រូវចំពោះសុខភាពបេះដូងរបស់អ្នក

ការទប់ស្កាត់ជំងឺសរសៃឈាមបេះដូង (CAD) តម្រូវឱ្យមានការប្តេជ្ញាចិត្ត ផ្លាស់ប្តូររបៀបរស់នៅ, រួមទាំងរបបអាហារដែលជួយផ្តល់សុខភាពបេះដូង លំហាត់ប្រាណទៀងទាត់ ការគ្រប់គ្រងភាពតានតឹង និងការឈប់ជក់បារី។ ការ​គ្រប់គ្រង​ ​ដូច​ជា​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​តាម​រយៈ​ថ្នាំ​គឺ​មាន​សារៈ​សំខាន់​ដូចគ្នា។ ការពិនិត្យសុខភាពជាប្រចាំអាចរកឃើញហានិភ័យដែលអាចកើតមាននៅដំណាក់កាលដំបូងបាន ដោយជួយបុគ្គលម្នាក់ៗអោយជៀសវាងបាននូវផលវិបាកផ្សេងៗ មុនពេលវាកើតឡើង។

 

ជម្រើសនៃការព្យាបាល៖ តួនាទីនៃការព្យាបាលដំបូង

នៅពេលដែលជំងឺសរសៃឈាមបេះ (CAD) ត្រូវបានរកឃើញ ការព្យាបាលទាន់ពេលវេលាអាចធ្វើឱ្យមានភាពខុសគ្នាទាំងអស់។ ការព្យាបាលមានចាប់ពីថ្នាំដើម្បីបំបន្ធូរបន្ធយរោគសញ្ញា និងគ្រប់គ្រងកត្តាហានិភ័យ ចំពោះនីតិវិធីទំនើបបន្ថែមទៀតដូចជា ការចាក់ថ្នាំពណ៌ឆ្លុមើលសរសៃឈាមបេះដូង ជាមួយនឹងការដាក់ស្តេន (stent) និង ការវះកាត់ត(ផ្សាំ)សរសៃឈាមបេះដូង  (CABG)។ ការចាក់ថ្នាំពណ៌ឆ្លុមើលសរសៃឈាមបេះដូង គឺជានីតិវិធីដែលរាតត្បាតតិចតួចបំផុត ដែលប៉េងប៉ោងតូចមួយ ត្រូវបានប្រើដើម្បីបើកសរសៃឈាមដែលស្ទះ ជារឿយៗត្រូវបានអនុវត្តដោយការដាក់ស្តេន (stent) ដើម្បីរក្សាសរសៃឈាមឱ្យបើកចំហ។ ម្យ៉ាងវិញទៀត ការវះកាត់ត(ផ្សាំ)សរសៃឈាមបេះដូង  (CABG) គឺផ្លាស់ប្តូរលំហូរឈាមជុំវិញសរសៃឈាមដែលស្ទះ ដោយប្រើសរសៃដែលមានសុខភាពល្អ ពីផ្នែកផ្សេងទៀតនៃរាងកាយដើម្បី(ផ្សាំ)។

នៅវិទ្យាស្ថានបេះដូង បាំរុងរ៉ាដ យើងមានឯកទេសក្នុងការព្យាបាលកម្រិតខ្ពស់ ដែលតម្រូវតាមសេចក្តីត្រូវការរបស់អ្នកជំងឺម្នាក់ៗ។ ក្រុមអ្នកជំនាញរបស់យើងផ្តល់ជូននូវឈុតសេវាកម្មដ៏ទូលំទូលាយ—ពីការធ្វើរោគវិនិច្ឆ័យមិនរាតត្បាត ដល់នីតិវិធីព្យាបាលដ៏ស្មុគស្មាញ -ការព្យាបាលទាំងអស់នេះ ត្រូវបានអនុវត្តជាមួយបច្ចេកវិទ្យាទំនើប។ មិនថាអ្នកត្រូវការប្រើថ្នាំ ឬវះកាត់សង្គ្រោះជីវិតឡើយ, យើងផ្តល់ជូននូវការថែទាំផ្ទាល់ខ្លួន ដែលផ្តោតលើភាពជោគជ័យរយៈពេលវែង និងការកែលម្អគុណភាពនៃជីវិត។ ការជ្រើសរើសអ្នកផ្តល់សេវាថែទាំសុខភាពត្រឹមត្រូវ គឺមានសារៈសំខាន់ក្នុងការគ្រប់គ្រងជំងឺសរសៃឈាមបេះដូង (CAD)  ប្រកបដោយប្រសិទ្ធភាព។ នៅវិទ្យាស្ថានបេះដូង បាំរុងរ៉ាដ អ្នកឯកទេសដែលមានបទពិសោធន៍របស់យើងប្រើឧបករណ៍វិនិច្ឆ័យទំនើប និង

បច្ចេកទេសជួយសង្គ្រោះកម្រិតខ្ពស់ ដើម្បីធានាបាននូវការព្យាបាលប្រកបដោយប្រសិទ្ធភាព និងច្បាស់លាស់។ ពីនីតិវិធីរាតត្បាតតិចតួច រហូតដល់ការវះកាត់បេះដូងស្មុគ្រស្មាញ, យើងប្តេជ្ញាក្នុងការផ្តល់នូវលទ្ធផលអោយកាន់តែប្រសើរ និងជួយអ្នកឱ្យត្រលប់ទៅជីវិតដែលមានសុខភាពល្អ និងរស់រវើកជាងមុន។

គ្រប់គ្រងសុខភាពបេះដូងរបស់អ្នកនៅថ្ងៃនេះ -កំណត់ពេលពិគ្រោះយោបល់របស់អ្នក និងបទពិសោធន៍ពីភាពខុសគ្នានៃការថែទាំដោយអ្នកជំនាញ។


 
ផ្តល់ដោយ លោកវេជ្ជបណ្ឌិត វឌ្ឍនាផុល ភីផាថាណានុត
Dr. Wattanaphol Phipathananunth




 
For more information please contact:
Last modify: មករា 13, 2025

Related Packages

Related Health Blogs