bih.button.backtotop.text

ការពារបេះដូងរបស់អ្នក៖ ស្វែងយល់ពីផលប៉ះពាល់នៃជំងឺប្រឹសបេះដូង

បេះដូងមានសន្ទះបិទបើកសំខាន់ៗចំនួនបួន (ប្រឹសសំខាន់ៗចំនួនបួន) —ប្រឹសបេះដូងខាងឆ្វេង (Mitral valve), ប្រឹសអាទែរ (Aortic valve), ប្រឹសបេះដូងខាងស្តាំរវាងថតលើ និងថតក្រោម (Tricuspid valve), និងប្រឹសបេះដូងទៅសួត (Pulmonary valve) - ដែលធានាថាឈាមហូរក្នុងទិសដៅត្រឹមត្រូវតាមថតរបស់វា ចេញទៅកាន់រាងកាយ។ ប្រឹសនីមួយៗបើក និងបិទគ្រប់ចង្វាក់បេះដូងលោត, ការពារមិនឱ្យឈាមលេច ឬហូរត្រឡប់ក្រោយវិញ។ មុខងារសំរបសំរួលនេះ ធ្វើឱ្យឈាមដែលសម្បូរអុកស៊ីហ្សែន ត្រូវបានបូមយ៉ាងមានប្រសិទ្ធភាពពីបេះដូងទៅសរីរាង្គផ្សេងៗ សំរាប់បំពេញបន្ថែម ខណៈពេលឈាមខ្វះអុកស៊ីសែនចរាចរទៅកាន់សួត។ នៅពេលដែលសន្ទះបិទបើកមួយ ឬច្រើនខូច ឬក៏រួមតូច, វារំខានដល់លំហូរឈាម, ហើយដាក់សម្ពាធ​ទៅលើ​បេះដូង និង​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ។

 

រោគសញ្ញានៃជំងឺប្រឹសបេះដូង
 

ជំងឺប្រឹសបេះដូងអាចបង្ហាញរោគសញ្ញាផ្សេងៗ ដែលជារឿយៗ វាអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃដំណើរការខុសប្រក្រតីរបស់វា។ រោគសញ្ញាទូទៅរួមមាន:
  • ដង្ហើមខ្លី, (ពិបាកដកដង្ហើម) ជាពិសេសអំឡុងពេលហាត់ប្រាណ
  • អស់កម្លាំង ឬខ្សោយ សូម្បីតែធ្វើកិច្ចការតិចតួចក៏ដោយ
  • ញ័រទ្រូង ឬចង្វាក់បេះដូងមិនទៀងទាត់
  • ឈឺទ្រូងអំឡុងពេលបញ្ចេញកំលាំងធ្វើអ្វីមួយ (សកម្មភាពរាងកាយ)
  • ហើមជើង, កជើង ឬហើមពោះ
រោគសញ្ញាទាំងនេះច្រើនតែវិវឌ្ឍបន្តិចម្តងៗ, មនុស្សជាច្រើនប្រហែលជាមិនបានសំគាល់វាឡើយនៅដំណាក់កាលដំបូង, ការត្រួតពិនិត្យជាប្រចាំ ពិតជាមានសារៈសំខាន់ណាស់ដើម្បីស្វែងរកបញ្ហាភ្លាមៗ។

 

ការបង្ការ៖ ថែរក្សាសុខភាពបេះដូងរបស់អ្នក
 

ការបង្ការចាប់ផ្តើមជាមួយនឹងការគ្រប់គ្រងរបៀបរស់នៅ និងការរកឃើញកត្តាហានិភ័យទាន់ពេលវេលា។ វិធានការបង្ការសំខាន់ៗរួមមាន៖
  • ការពិនិត្យសុខភាពជាប្រចាំ៖ ការរកឃើញដំបូងនៃបញ្ហាសន្ទះបិទបើក(ប្រឹស) តាមរយៈការត្រួតពិនិត្យយ៉ាងទូលំទូលាយ
  • គ្រប់គ្រងសម្ពាធឈាម និងខ្លាញ់៖ កាត់បន្ថយភាពតានតឹងលើបេះដូង និងសន្ទះបិទបើក (ប្រឹស)
  • ជម្រើសរបៀបរស់នៅដែលមានសុខភាពល្អ៖ រក្សារបបអាហារអោយមានតុល្យភាព ហាត់ប្រាណទៀងទាត់ និងជៀសវាងការជក់បារី។
  • ការពារ ការឆ្លងមេរោគ៖ បង្ការការឆ្លងមេរោគ ដែល​អាច​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់​, គឺជាមូលហេតុនាំអោយមាន ជំងឺប្រឹសបេះដូង


ជម្រើសព្យាបាល៖ ការព្យាបាលជំងឺបេះដូងទំនើប
 

នៅពេលដែលជំងឺប្រឹសបេះដូងវិវឌ្ឍឡើង ជម្រើសនៃការព្យាបាលអាស្រ័យលើភាពស្មុគស្មាញនៃស្ថានភាពជំងឺ។ ភាពជឿនលឿនក្នុងការព្យាបាលជំងឺបេះដូង អនុញ្ញាតឱ្យមាននីតិវិធីរាតត្បាតតិចតួច និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃករណីធ្ងន់ធ្ងរ។
  • ការប្រើថ្នាំ៖ ប្រើដើម្បីគ្រប់គ្រងរោគសញ្ញា និងបង្ការផលវិបាកផ្សេងៗ។
  • នីតិវិធីរាត្បាតតិចតួចបំផុត៖ បច្ចេកទេសប្រើបំពង់តូចស្តើង ដូចជា នីតិវិធីប្តូរប្រឹសអាទែរបេះដូង (TAVR), ផ្តល់ដំណោះស្រាយរាតត្បាតតិចសម្រាប់អ្នកជំងឺជាច្រើន។
  • នីតិវិធីព្យាបាល, កែតម្រូវ​ និងវៈកាត់ប្រឹសបេះដូង៖ ការវះកាត់បើកបេះដូង អាចចាំបាច់ត្រូវប្រើ ក្នុងករណីស្មុគស្មាញជាងនេះ។
     
 
នៅមជ្ឈមណ្ឌលប្រឹសបេះដូងរបស់មន្ទីរពេទ្យអន្តរជាតិ បាំរុងរ៉ាដ, អ្នកឯកទេសរបស់យើងផ្តល់ការថែទាំយ៉ាងទូលំទូលាយ, និងប្រើប្រាស់បច្ចេកវិជ្ជាទំនើប ទាំងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ ថាតើវាកំពុងគ្រប់គ្រងរោគសញ្ញាដំបូង ឬដោះស្រាយបញ្ហាប្រឹសបេះដូងកម្រិតខ្ពស់ក៏ដោយ, យើងផ្តល់ជូននូវការថែទាំផ្ទាល់ខ្លួន ដើម្បីកែលម្អលទ្ធផលអ្នកជំងឺ។ ជំនាញរបស់យើងក្នុងការថែទាំបេះដូងស្មុគស្មាញ ធានាបាននូវការព្យាបាលល្អបំផុត, ដោយផ្តល់ឱ្យអ្នកជំងឺនូវទំនុកចិត្ត ដែលពួកគេត្រូវការដើម្បីរស់នៅក្នុងជីវិតដែលមានសុខភាពល្អ។
ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់មានរោគសញ្ញានៃជំងឺប្រឹសបេះដូង, កំណត់ពេលពិគ្រោះយោបល់ជាមួយវិទ្យាស្ថានបេះដូង បាំរុងរ៉ាដ ថ្ងៃនេះ។ ការព្យាបាលទាន់ពេល អាចធ្វើឱ្យមានភាពខុសគ្នាទាំងស្រុង។


ផ្តល់ដោយលោកវេជ្ជបណ្ឌិត វឌ្ឍនាផុល ភីផាថាណានុត
Dr. Wattanaphol Phipathananunth



 
For more information please contact:
Last modify: មករា 20, 2025

Related Packages

Related Health Blogs