ភាពឈានមុខគេនិងបច្ចេកវិទ្យាខ្ពស់ក្នុងការព្យាបាលថែទាំបេះដូងនៅវិទ្យាស្ថានបេះដូងនៃមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់
វិទ្យាស្ថានបេះដូងនៃមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់គឺនាំមុខគេក្នុងការថែទាំបេះដូងដោយផ្តល់ជូននូវការព្យាបាល និងសេវាកម្មកម្រិតខ្ពស់នៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា៖
បញ្ហាចង្វាក់បេះដូង៖ វិទ្យាស្ថានបានបោះជំហានទៅមុខក្នុងការព្យាបាលបញ្ហាចង្វាក់បេះដូង ដោយប្រើបច្ចេកវិទ្យាដូចជាប្រព័ន្ធ 3D mapping សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលយ៉ាងច្បាស់លាស់។ ការរីកចម្រើនជឿនលឿននេះនាំឱ្យមានការព្យាបាលកាន់តែមានប្រសិទ្ធភាព និងមិនសូវវិវត្តកាន់តែធ្ងន់ធ្ងរដូចជាជំងឺបេះដូងលោតខុសចង្វាក់ atrial fibrillation ជាដើម ។
ជំងឺបេះដូងតាមរយៈហ្សែន៖ កំណត់សម្គាល់តួនាទីនៃហ្សែននៅក្នុងជំងឺបេះដូងដោយវិទ្យាស្ថានផ្តល់ការប្រឹក្សា និងការធ្វើតេស្តហ្សែន។ វិធីសាស្រ្តនេះជួយក្នុងការរកឃើញដំបូងទាន់ពេលវេលា និងការគ្រប់គ្រងនៃស្ថានភាពបេះដូងដែលមានពីកំណើត ហើយធ្វើការសម្រួលការព្យាបាលទៅតាមទម្រង់ហ្សែននីមួយៗ។
ជំងឺបេះដូងពីកំណើត៖ វិទ្យាស្ថានជំងឺបេះដូងកុមារផ្តល់ការថែទាំយ៉ាងទូលំទូលាយសម្រាប់ពិការភាពបេះដូងពីកំណើត។ តាមរយៈបច្ចេកទេសទំនើបជឿនលឿនដោយការវះកាត់ទំហំតូចបានធ្វើឱ្យលទ្ធផលកាន់តែប្រសើរឡើងសម្រាប់អ្នកជំងឺកុមារ ដោយមានការជាសះស្បើយលឿន ជាមួយនឹងក្តីរំពឹងសុខមាលភាពប្រសើររយៈពេលវែង។
ជំងឺសរសៃឈាមបេះដូង៖ ក្នុងការព្យាបាលជំងឺសរសៃឈាមបេះដូង វិទ្យាស្ថានប្រើប្រាស់បច្ចេកទេសទំនើបៗ ដូចជាការដាក់ stents និងការវះកាត់តសសៃឈាមបេះដូង។ ការព្យាបាលទាំងនេះផ្តល់ជូនអ្នកជំងឺនូវជម្រើសដែលមានសុវត្ថិភាព ជាមួយនឹងពេលវេលានៃការជាសះស្បើយលឿនជាងមុន។
ជំងឺរចនាសម្ព័ន្ធបេះដូង៖ វិទ្យាស្ថានដឹកនាំក្នុងការព្យាបាលជំងឺទាក់ទាងរចនាសម្ព័ន្ធបេះដូង រួមទាំងនីតិវិធីច្នៃប្រឌិតទំនើបៗដូចជា ការផ្លាស់ប្តូរប្រើសបេះដូង Transcatheter Aortic Valve Replacement (TAVR) សម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់បែបបុរាណ។
ជំងឺខ្សោយបេះដូង៖ ផ្នែកគ្លីនិកជំងឺខ្សោយបេះដូងនៅមន្ទីពេទ្យអន្តរជាតិបំរុងរ៉ាត់ ផ្តោតលើការគ្រប់គ្រង និងជម្រើសនៃការព្យាបាលកម្រិតខ្ពស់ រួមទាំងឧបករណ៍ជម្រុញចរន្តឈាម និងកម្មវិធីស្តារនីតិសម្បទាដ៏សម្បូរបែប ដោយផ្តល់ក្តីសង្ឃឹមថ្មីដល់អ្នកជំងឺដែលមានស្ថានភាពដ៏លំបាកនេះ។
រាល់បញ្ហានីមួយៗទទួលបានអត្ថប្រយោជន៍ពីវិធីសាស្រ្តក្នុងការថែទាំដែលរួមបញ្ចូលការកែប្រែរបៀបរស់នៅ វិធីបង្ការ រួមជាមួយនឹងការព្យាបាលវេជ្ជសាស្រ្ត។ អ្នកជំងឺត្រូវបានលើកទឹកចិត្តឱ្យប្រកាន់យកទម្លាប់ដែលនាំអោយមានសុខភាពបេះដូងល្អ ដូចជារបបអាហារមានតុល្យភាព ការធ្វើលំហាត់ប្រាណទៀងទាត់ និងការគ្រប់គ្រងភាពស្រ្តេសតានតឹង ដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រង និងការពារជំងឺបេះដូង។ វិទ្យាស្ថានបេះដូងនៃមន្ទីពេទ្យអន្តរជាតិបំរុងរ៉ាត់ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការថែទាំបេះដូងកម្រិតខ្ពស់ និងការអប់រំអ្នកជំងឺ នៅតែបន្តកំណត់ស្តង់ដារក្នុងការការព្យាបាល និងថែសុខភាពបេះដូងរបស់លោកអ្នក។
For more information please contact:
Last modify: វិច្ឆិកា 29, 2024