ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ (CHF) គឺជាបញ្ហាផ្នែកសុខភាពដែលរីករាលដាលទូទាំងពិភពលោក ដោយមានបញ្ហាប្រឈមជាពិសេសជាមួយភាពសុំាញុំាពីធម្មជាតិ និងផលជះធ្ងន់ធ្ងរដែលអាចមានលើជីវិតប្រចាំថ្ងៃ។ មន្ទីរពេទ្យអន្តរជាតិបំរ៉ុងរ៉ាត់ ដែលជាមន្ទីរពេទ្យនាំមុខមួយក្នុងការព្យាបាលដែលមានឯកទេសលើជំងឺសរសៃឈាមបេះដូង (CAD) ដែលជាឫសគោលនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ (CHF) ។ ជំនាញរបស់មន្ទីរពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទំនើប ដូចជាការត្រួតពិនិត្យសរសៃឈាមបេះដូង និងការព្យាបាលដោយដាក់ស្តេនក្នុងសសៃឈាមបេះដូង (PCI) បង្ហាញពីការប្តេជ្ញាចិត្តក្នុងការកំណត់ស្តង់ដារខ្ពស់ក្នុងការព្យាបាលថែទាំបេះដូង។ មន្ទីរពេទ្យអន្តរជាតិបំរ៉ុងរ៉ាត់ មានមោទនភាពដែលអត្រាជោគជ័យ PCI មានកម្រិតដល់ 99.1% ជាកម្រិតមួយគួរអោយស្ញប់ស្ញែង លើសពីស្តង់ដារសហរដ្ឋអាមេរិកដែលកំណត់ត្រឹមតែ 95% ។
ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ (CHF) ជាធម្មតាកើតឡើងពីការថយចុះបន្តិចម្តងៗនៃមុខងារបេះដូង ដែលអាចបង្ហាញឱ្យឃើញតាមរយៈនៃការថយចុះនៃសមត្ថភាពបេះដូងក្នុងការបូមឈាម (ការមិនដំណើរការនៃស៊ីស្តូលិក (systolic)) ឬការបំពេញឈាម (ការមិនដំណើរការនៃឌីអាសស្តូលិក (Diastolic))។ ការថយចុះនេះនាំអោយមានរោគសញ្ញាចុះខ្សោយ រួមទាំងការថប់ដង្ហើម និងអស់កម្លាំងខ្លាំង។ ជំងឺសរសៃឈាមបេះដូង (CAD) រួមបញ្ចូលនូវបញ្ហាប្រឈមទាំងនេះ ហើយវាធ្វើឱ្យសរសៃឈាមបេះដូងរួមតូចដោយសារតែការប្រមូលផ្តុំកំណកកើនឡើង ហើយវាធ្វើឲ្យកាត់បន្ថយលំហូរឈាមនិងធ្វើឱ្យសាច់ដុំបេះដូងចុះខ្សោយ។
ការប្រើប្រាស់ការថតកាំរស្មីអ៊ិចសរសៃឈាមបេះដូងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺសរសៃឈាមបេះដូង (CAD)។ ឧបករណ៍ធ្វើរោគវិនិច្ឆ័យដ៏សំខាន់នេះប្រើការឆ្លុះពណ៌ផ្ទុយ និងរូបភាពកាំរស្មីអ៊ិច ដើម្បីអោយមើលឃើញសរសៃឈាមបេះដូង ដោយផ្តល់ទិន្នន័យសំខាន់ៗដើម្បីណែនាំក្នុងការសម្រេចចិត្តក្នុងការព្យាបាល។ នៅពេលដែលជំងឺសរសៃឈាមបេះដូង (CAD) ត្រូវបានរកឃើញ ការព្យាបាលដោយដាក់ស្តេនក្នុងសសៃឈាមបេះដូង (PCI) តែងតែក្លាយជាជម្រើសនៃការព្យាបាលការកកស្ទះ។
វិទ្យាស្ថានបេះដូងនៃមន្ទីរពេទ្យបំរ៉ុងរ៉ាត់ មិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការផ្ដោតទៅលើការធ្វើការងារជាក្រុមគ្រូពេទ្យជំនាញដែលមកពីជំនាញចម្រុះផ្សេងៗរួមគ្នាផងដែរ។ ក្រុមការងារនេះរួមមានគ្រូពេទ្យឯកទេសជំងឺបេះដូង គ្រូពេទ្យវះកាត់បេះដូង គ្រូពេទ្យឯកទេស គិលានុបដ្ឋាយិកា អ្នកបច្ចេកទេស និងអ្នកឯកទេសស្តារនីតិសម្បទាដែលបានទទួលការបណ្តុះបណ្តាលជាអន្តរជាតិ, ដែលទាំងអស់នេះបានប្តេជ្ញាចិត្តផ្តល់ការថែទាំយ៉ាងល្អិតល្អន់។ ការព្យាយាមរួមគ្នាបានធ្វើឲ្យដំណើរការការព្យាបាលមានភាពជាក់លាក់ដូចជា ការពិនិត្យឈាមហូរតាមសរសៃឈាមបេះដូងដោយកាំរស្មីអ៊ិច និង ការព្យាបាលដោយដាក់ស្តេនក្នុងសសៃឈាមបេះដូង (PCI) យ៉ាងជាក់លាក់ និងការថែទាំអ្នកជំងឺសព្វជ្រុងជ្រោយ តាំងពីការធ្វើរោគវិនិច្ឆ័យរហូតដល់ការជាសះស្បើយឡើងវិញ។
ការព្យាបាលដោយសព្វជ្រុងជ្រោយ និងប្រកបដោយជំនាញខ្ពស់នេះជួយបង្កើនលទ្ធផលព្យាបាលយ៉ាងខ្ពស់សម្រាប់អ្នកជំងឺដែលមាន ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ (CHF) និងជំងឺសរសៃឈាមបេះដូង (CAD) បានយ៉ាងខ្ពស់ ដែលធ្វើឲ្យមន្ទីរពេទ្យអន្តរជាតិបំរ៉ុងរ៉ាត់អោយមានកេរ្តិ៍ឈ្មោះមជ្ឈមណ្ឌលឈានមុខគេសម្រាប់ការថែទាំបេះដូងកម្រិតខ្ពស់។
For more information please contact:
Last modify: ធ្នូ 04, 2024