ប្រសិនបើមានរឿងមួយដែល Nguyen Thi Man ខិតខំធ្វើនោះ វាគឺជាការច្រៀងចម្រៀង។ ម្ចាស់អចលនទ្រព្យអាយុ 53 ឆ្នាំមកពីប្រទេសវៀតណាមមិនអាចជួយអ្វីបានទេ ប៉ុន្ដែបានតែញញឹមនិងសើចគ្រប់ពេលដែលនាងឡើងលើឆាក ទោះបីនៅពេលដែលជំងឺមហារីកសួតកំពុងតែគំរាមគំហែងយកសុភមង្គលចេញក៏ដោយ។
រឿងរ៉ាវអំពីការប្តេជ្ញាចិត្តរបស់នាងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបានចាប់ផ្តើមនៅពេលនាងកត់សំគាល់ឃើញថាមានអ្វីមួយចម្លែកអំពីរាងកាយរបស់នាង។ នាងបានទៅមន្ទីរពេទ្យនៅទីក្រុងហូជីមិញ: “ ខ្ញុំមានអារម្មណ៍ថាមិនស្រួលខ្លួន ខ្ញុំកំពុងតែក្តៅខ្លួនខ្លាំងនៅពេលដែលត្រជាក់ញ័រញាក់ ដូច្នេះខ្ញុំបានទៅជួបគ្រូពេទ្យហើយឃើញថាខ្ញុំមានជំងឺរលាកថ្លើម។ ជាងមួយខែកន្លងមក ជាមួយនិងដបថ្នាំអង់ទីប៊ីយោទិចជាង 200 ដបនៅពេលបន្ទាប់មកទៀត ការព្យាបាលរបស់ខ្ញុំក៏នៅតែគ្មានទីបញ្ចប់ ខ្ញុំស្ទើរតែអស់សង្ឃឹមទៅហើយ។ បន្ទាប់មកមិត្តភក្តិម្នាក់ដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) ពីមុនបានណែនាំខ្ញុំថាជាមន្ទីរពេទ្យដែលល្អណាស់ ដូច្នេះខ្ញុំបានធ្វើការស្រាវជ្រាវបន្ថែមទៀតរហូតដល់ខ្ញុំបានរកឃើញមជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VITALLIFE នៅមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad)។ ខ្ញុំបានរៀនអំពីកម្មវិធីព្យាបាលនិងការបន្សាបជាតិពុលដែលមាននៅទីនោះ ហើយមានអារម្មណ៍ថានោះហើយជាអ្វីដែលរាងកាយរបស់ខ្ញុំត្រូវការ ដូច្នេះហើយខ្ញុំក៏បានកក់ចូលកម្មវិធីនោះភ្លាម!”
ពពកព្យុះបក់បោកមកលើសុភមង្គលរបស់នាង
Thi Man និយាយពីចំណាប់អារម្មណ៍ដំបូងរបស់នាងនៅមន្ទីរពេទ្យបាំរុងរ៉ាតថា: “មុនពេលខ្ញុំមកទីនេះ ខ្ញុំទើបតែបានឮអំពីមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។ ខ្ញុំមិនដែលនឹកស្មានថាមានមន្ទីរពេទ្យកម្រិតនេះនៅប្រទេសថៃទេ ប៉ុន្តែបន្ទាប់ពីទទួលបាននូវការព្យាបាលដោយការបណ្ដេញជាតិពុលនៅមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) មកខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីៗ ទាំងអស់គឺល្អប្រសើរតាំងពីការយកចិត្តទុកដាក់រហូតដល់ការព្យាបាលដែលខ្ញុំបានទទួល។” ប្រហែលមួយឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីបានទទួលនូវបទពិសោធន៍ដំបូងរបស់នាងនៅមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) នៅពេលដែលនាងចាប់ផ្តើមមានអារម្មណ៍ថាមានអ្វីប្លែកកំពុងកើតឡើងជាមួយនឹងរាងកាយរបស់នាងម្តងទៀត។ នាងមិនបង្អង់យូរទេក្នុងការធ្វើដំណើរត្រង់ទៅមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) ដើម្បីដឹងថាមានអ្វីកើតឡើង។
“មុនដំបូង អ្វីៗ គ្រប់យ៉ាងហាក់ដូចជាធម្មតា ប៉ុន្តែក្រោយមកខ្ញុំចាប់ផ្តើមឈឺខ្នង ពីស្មាចុះដល់ពាក់កណ្តាលខ្នងរបស់ខ្ញុំ។ ខ្ញុំងាយបែកញើសជាងធម្មតា ហើយសីតុណ្ហភាពខ្លួនខ្ញុំខ្ពស់ជាងធម្មតាដែរ។ គ្រូពេទ្យរបស់ខ្ញុំនៅឯមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad)
បានស្កេន CT ដោយភាពច្បាស់លាស់ មានការចាក់ពណ៌ជ្រលក់ពិសេសចូលក្នុងខ្លួនខ្ញុំ។ ខ្ញុំក៏ត្រូវបានស្កេនដោយ PET ដែលបង្ហាញពីដុំសាច់មហារីកជាច្រើនដែលមានទំហំផ្សេងៗ គ្នានៅក្នុងសួតរបស់ខ្ញុំ។
ម៉ាស៊ីន PET / CT (Positron Emission Tomography / Computed Tomography) នៅឯមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon គឺជាម៉ាស៊ីនដំបូងគេនៅក្នុងប្រទេសថៃ។ អរគុណចំពោះកម្រិតនៃភាពលំអិតនិងភាពត្រឹមត្រូវនៃម៉ាស៊ីនទាំងនេះដែលអាចរកឃើញជំងឺមហារីកក្នុងសួតរបស់ Thi Man។ “ នៅពេលដែលបានរកឃើញជំងឺមហារីក ខ្ញុំពិតជាភ័យខ្លាចនិងព្រួយបារម្ភខ្លាំងណាស់។ ខ្ញុំបានឮថាប្រសិនបើដុំសាច់ត្រូវបានយាយីលុកលុយតាមរបៀបណាមួយនោះ វានឹងរាលដាលពាសពេញរាងកាយរបស់ខ្ញុំ ដូច្នេះហើយខ្ញុំមិនធ្វើការសម្រេចចិត្តភ្លាមៗ លើការព្យាបាលនោះទេ។” ប៉ុន្តែការមិនសប្បាយចិត្តពីការធ្វើរោគវិនិច្ឆ័យរបស់នាងត្រូវបានថយចុះនៅពេលដែលប្រៀបធៀបទៅនឹងព័ត៌មានម្ដាយនាង ដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសួតនៅប្រទេសវៀតណាមរហូតដល់ពេលនេះ ទើបតែបានស្លាប់ដោយសារជំងឺនៅថ្ងៃតែមួយដែល Thi Man ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ។
“វាជាដំណឹងដ៏អាក្រក់។ ខ្ញុំបានប្រញាប់ត្រឡប់ទៅប្រទេសវៀតណាមវិញនៅថ្ងៃដដែលដើម្បីរៀបចំពិធីបុណ្យសពម្ដាយខ្ញុំ។ នៅពេលដែលពិធីបុណ្យបានចប់សព្វគ្រប់ហើយខ្ញុំបានសម្រេចចិត្តត្រឡប់ទៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ភ្លាមៗ ដើម្បីព្យាបាលជំងឺ។ ខ្ញុំមិនចង់ឲ្យខ្លួនខ្ញុំក្លាយជាអ្នករងគ្រោះដោយសារជំងឺមហារីកដូចម្តាយរបស់ខ្ញុំទេ ព្រោះខ្ញុំមានគ្រួសារត្រូវមើលថែ។ ហើយរឿងមួយទៀតដែលខ្ញុំមិនអាចទ្រាំទ្របានគឺសមត្ថភាពច្រៀងរបស់ខ្ញុំ ព្រោះការច្រៀងគឺជាសេចក្ដីស្រឡាញ់ដ៏ពិតនៃជីវិតរបស់ខ្ញុំ។ ខ្ញុំថែមទាំងបានឈ្នះរង្វាន់នៅក្នុងការប្រកួតចម្រៀងផងដែរ។ ខ្ញុំពិតជារីករាយណាស់រាល់ពេលដែលខ្ញុំឡើងលើឆាកច្រៀងនិងមានពេលសប្បាយរីករាយជាមួយមិត្តភក្តិរបស់ខ្ញុំ។” Thi Man ពន្យល់ដោយខ្សែភ្នែកដ៏ស្រស់ស្រាយ។
“ អ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូនជាមួយនឹងការព្យាបាលរបស់ខ្ញុំ។ ខ្ញុំពិតជាមានស្មារតីល្អណាស់ ខ្ញុំពិតជាចង់ធ្វើឲ្យវាប្រសើរឡើង ដូច្នេះអ្វីក៏ដោយដែលគ្រូពេទ្យឯកទេសខាងជំងឺមហារីករបស់ខ្ញុំ លោកវេជ្ជបណ្ឌិត Tanawat Jirakulaporn ដែលបានថែរក្សាផ្ដល់ថ្នាំរបស់ខ្ញុំ និងលោកវេជ្ជបណ្ឌិត Pattanasak Lertpradit គ្រូពេទ្យវះកាត់បេះដូងដែលធ្វើការវះកាត់ខ្ញុំបានសុំឲ្យខ្ញុំធ្វើខ្ញុំធ្វើវា ខ្ញុំក៏ធ្វើ។” Thi Man រៀបរាប់។ “ គ្រូពេទ្យរបស់ខ្ញុំពិតជាបានមើលថែខ្ញុំយ៉ាងល្អក្នុងពេលព្យាបាល ពួកគាត់ថែមទាំងមមាញឹកនឹងអ្វីៗ ដូចជាការយកសម្ពាធឈាមរបស់ខ្ញុំនិងជួយខ្ញុំក្នុងការត្រៀមខ្លួនដើម្បីទទួលថ្នាំ។ នៅបន្ទប់ CCU គិលានុប្បដ្ឋាយិកាក៏បានយកចិត្តទុកដាក់ផងដែរ ពួកគេរួសរាយរាក់ទាក់ណាស់ ញញឹមនិងលើកទឹកចិត្ត។ ចំពោះឧបសគ្គភាសា គឺគ្មានអ្វីទាំងអស់! មានអ្នកបកប្រែពេទ្យមកពីប្រទេសវៀតណាមនៅជាមួយខ្ញុំគ្រប់ពេលដែលពិតជាធ្វើឲ្យខ្ញុំទុកចិត្តណាស់។” Thi Man បានប្រាប់ពីការព្យាបាលរបស់នាង ដែលបានធ្វើការវះកាត់មិនតិចជាងបួនដងក្នុងរយៈពេលពីរសប្តាហ៍។
អ្នកដឹងកាន់តែលឿន អ្នកកាន់តែច្បាស់ថាជាសះស្បើយ
“
ខ្ញុំមានសំណាងណាស់ដែលបានរកឃើញជំងឺមហារីកសួតរបស់ខ្ញុំក្នុងដំណាក់កាលដំបូង ដូច្នេះខ្ញុំមិនចាំបាច់ឆ្លងកាត់ការព្យាបាលដោយប្រើគីមីឬការព្យាបាលដោយកាំរស្មីឡើយ។ ការព្យាបាលមុនបានន័យថាជីវិតខ្ញុំមានកន្លែងសម្រាប់សុភមង្គលក្នុងការត្រឡប់មកវិញឆាប់ៗ។ ខ្ញុំពិតជាអរគុណដល់អ្នករាល់គ្នានៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon។” ក្នុងពេលផ្ដល់បទសម្ភាសន៍នេះ Thi Man គឺនៅសល់ពេលមួយសប្តាហ៍ពីការប្រកួតចម្រៀងបន្ទាប់ទៀតរបស់នាង បន្ទាប់ពីត្រូវបានគេបញ្ជាក់ប្រាប់ថាជាពីជំងឺមហារីកហើយ នាងមានការសប្បាយរីករាយជាខ្លាំងឥតឧបមា។
មេរៀនពីជំងឺមហារីក
“អ្វីៗ គ្រប់យ៉ាងដែលបានកើតឡើងបានធ្វើឲ្យខ្ញុំងាកមកផ្តោតអារម្មណ៍លើការថែរក្សាសុខភាពរបស់ខ្ញុំ និងសុខភាពគ្រួសារខ្ញុំកាន់តែច្រើនជាងមុនទៅទៀត។ ខ្ញុំធ្វើឲ្យប្រាកដថាផ្ទះរបស់ខ្ញុំស្អាតជាងមុន ខ្ញុំយកចិត្តទុកដាក់លើរបបអាហាររបស់ខ្ញុំច្រើនជាងមុន ខ្ញុំច្រោះទឹកបរិភោគ ហើយឥឡូវនេះខ្ញុំមានម៉ាស៊ីនចម្រោះអាកាសធាតុនៅក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំបានកាត់សាច់ក្រហមចេញពីរបបអាហាររបស់ខ្ញុំនិងអាហារដុតផងដែរ។ អាហារដែលមានជាតិខ្លាញ់ក៏បញ្ឈប់ផងដែរ។ ប្រសិនបើខ្ញុំត្រូវជ្រើសរើសរវាងអាហារដុតនិងការច្រៀងនោះ វាមិនមានការប្រកួតប្រជែងទេ។ ខ្ញុំបោះបង់ចោលសាច់អាំងមុនការឈប់ច្រៀង ពីព្រោះវាជាអ្វីដែលធ្វើឲ្យខ្ញុំរីករាយបំផុត។ " Thi Man បញ្ចប់ជាមួយស្នាមញញឹម។
For more information please contact:
Last modify: វិច្ឆិកា 29, 2024