bih.button.backtotop.text

Bumrungrad Health Blog

Selected Filter (s): All

Type : All

Clear All

អ្នកជំនាញផ្នែកវិទ្យុសកម្ម៖ ខ្សែការពារទីមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិងទាន់ពេលវេលាតាំងពីដំបូងគឺជាកត្តាសំខាន់បំផុតក្នុងផែនការព្យាបាលរបស់អ្នកជំងឺ។ ការធ្វើរោគវិនិច្ឆ័យយឺតមិនពេញលេញឬមិនត្រឹមត្រូវអាចបញ្ចប់ការចំណាយពេលវេលាដ៏មានតម្លៃហើយទីបំផុតធ្វើឲ្យស្មុគស្មាញដល់ការព្យាបាល។ នេះហើយជាមូលហេតុដែលវេជ្ជបណ្ឌិត Kamoltham Pulpinyo អ្នកជំនាញផ្នែកវិទ្យុសកម្មសុដន់នៅមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាតបានប្ដូរការធ្វើរោគវិនិច្ឆ័យឲ្យបានរហ័សនិងត្រឹមត្រូវឲ្យទៅជាអ្វីដែលពិសេសសម្រាប់ជាប្រយោជន៍ដល់អ្នកជំងឺ។

Read more

ការជម្នះលើឧបសគ្គ: ជាអាវុធទំនើបថ្មីក្នុងការព្យាបាលជំងឺមហារីកផ្លោកនោម

ទម្លាយភាពជាប់គាំងក្នុងការព្យាបាលជំងឺមហារីកប្លោកនោមជាមួយនឹងការព្យាបាលដោយគោលដៅ

Read more

ប្រធានបទ៖ ការព្យាបាលដោយការបង្កប់រ៉ែវិទ្យុសកម្ម ៖ ការកម្ចាត់ជំងឺមហារីកគឺជាការងារខាងក្នុង

អត្ថបទខ្លីៈ “ កាលណាយើងកាន់តែជិតទទួលបានប្រភពវិទ្យុសកម្មទៅជំងឺមហារីកប៉ុណ្ណានោះ ឱកាសនៃការជាសះស្បើយពេញលេញក៏មានច្រើនប៉ុណ្ណោះដែរ។ ស្ទើរតែគ្មានផលប៉ះពាល់អ្វីទេ អ្នកជំងឺត្រូវរស់នៅក្នុងជីវិតដែលធម្មតាឡើងវិញ” ។ វេជ្ជបណ្ឌិត Apichart Panichevaluk អ្នកជំនាញខាងជំងឺមហារីកវិទ្យុសកម្មជាន់ខ្ពស់នៅមជ្ឈមណ្ឌលមហារីកក្នុងតំបន់ Horizon សង្ខេបពីអត្ថប្រយោជន៍នៃការព្យាបាលដោយការបង្កប់រ៉ែវិទ្យុសកម្មសម្រាប់អ្នកជំងឺដែលត្រូវឆ្លងកាត់ការព្យាបាលដោយកាំរស្មី។

Read more

ប្រសិនបើមានឆន្ទៈ គឺមានផ្លូវ : ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាមួយនឹងថាមពលរបស់អ្នក

ក្រៅពីការស្ថិតនៅក្នុងដៃដ៏ជំនាញរបស់វេជ្ជបណ្ឌិតហើយនោះ ថាមពលផ្លូវចិត្តអាចជាកត្តាសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដែរ។ មានក្តីសង្ឃឹម រួមជាមួយអំណាចនៃឆន្ទៈនិងភាពបត់បែនអាចជួយឲ្យទទួលបានជោគជ័យឆ្ពោះទៅរកផ្លូវនៃការជាសះស្បើយឡើងវិញ។ នៅទិវាជំងឺមហារីកពិភពលោកក្នុងឆ្នាំនេះ មជ្ឈមណ្ឌលជំងឺមហារីកតំបន់ Horizon នៅមន្ទីរពេទ្យបាំរុងរ៉ាត សូមប្រកាសពីឆន្ទៈរបស់យើងក្នុងការថែរក្សាអ្នកជំងឺមហារីកនិងចូលរួមពង្រឹងឆន្ទៈក្នុងការតម្រង់ឆ្ពោះទៅនឹងបាវចនាថា“ ខ្ញុំគឺជាហើយខ្ញុំនឹង” ។ ក្តីសង្ឃឹមរួមជាមួយអំណាចនៃឆន្ទៈគឺជាកម្លាំងដែលមិនដូចគេ។

Read more

ទិវាជំងឺមហារីកពិភពលោក : បោះជំហានរួមគ្នាទៅកាន់ពិភពលោកដែលគ្មានជំងឺមហារីក

ជំងឺមហារីកនៅតែជាសត្រូវដ៏ធំបំផុតមួយចំពោះសុខភាពនិងសុខុមាលភាពរបស់យើងនៅសតវត្សរ៍ទី 20 នេះ ។ ក្នុងអត្រាបច្ចុប្បន្ន ជំងឺនេះបានកើតឡើងយ៉ាងឆាប់រហ័សលើសពីជំងឺបេះដូង - សរសៃឈាមដែលជាមូលហេតុទីមួយនៃការស្លាប់បាត់បង់ជីវិត។ ពួកយើងស្ទើរតែគ្មាននរណាម្នាក់ដែលមិនត្រូវបានប៉ះពាល់ដោយជំងឺមហារីកនោះទេ យ៉ាងហោចណាស់យើងប្រហែលជាដឹងថាអ្នកណាដែលប្រឈមមុខនឹងជំងឺមហារីកឬជិតកើតជំងឺនេះ។ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ពិភពលោកប្រឆាំងនឹងជំងឺមហារីកដែលប្រារព្ធធ្វើនៅទីក្រុងប៉ារីសក្នុងឆ្នាំ 2000 តំណាងថ្នាក់ជាតិមកពីបណ្ដាប្រទេសទូទាំងពិភពលោកបានប្រកាសយកថ្ងៃទី 4 ខែកុម្ភៈជាទិវាជំងឺមហារីកពិភពលោក។ វត្ថុបំណងនៃទិវាជំងឺមហារីកពិភពលោក គឺដើម្បីលើកកម្ពស់ការដឹងនិងការយល់អំពីគ្រប់ទិដ្ឋភាពនៃជំងឺមហារីក និងដើម្បីរំលឹកដល់រដ្ឋាភិបាលនៅទូទាំងពិភពលោកអំពីបញ្ហានេះ។

Read more

ការបណ្ដុះកោសិកាដើមដែលចាប់គូពាក់កណ្តាល: ក្ដីសង្ឃឹមទ្វេដង ការរង់ចាំពាក់កណ្តាល ការសះស្បើយវិញពេញលេញ

អត្ថបទខ្លីៈការប្តូរកោសិកាដើមដោយគ្មានការគ្រោងទុក (ហៅជាផ្លូវការថា“ ការបណ្ដុះដែលបានចាប់គូពាក់កណ្តាល”) គឺជាជម្រើសការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់ដែលមាននៅមជ្ឍមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon។ “ការបណ្ដុះខួរឆ្អឹងខ្នងគឺជាជម្រើសមួយដើម្បីព្យាបាលជំងឺមហារីកឈាម។ ក្នុងករណីខ្លះ វាជាក្តីសង្ឃឹមតែមួយគត់ដែលអាចព្យាបាលជំងឺមហារីកបានទាំងស្រុង ប៉ុន្តែឱកាសនៃការស្វែងរកអ្នកបរិច្ចាគខួរឆ្អឹងខ្នងពេញលេញគឺមានតិចណាស់។ ទោះជាយ៉ាងណាក្ដី ដោយការចាប់គូ 50% នាពេលបច្ចុប្បន្នគឺជាអ្វីដែលចាំបាច់សម្រាប់ការព្យាបាលដោយមានអត្រាភាពជោគជ័យខ្ពស់។ ” លោកជំនួយសាស្ដ្រាចារ្យបណ្ឌិត Wichean Mongkonsritragoon អ្នកជំនាញខាងឈាមនិងសាច់ដុំបានមានប្រសាសន៍។

Read more

HPV - Zip Up Challenge: អ្នកអាចផ្ទុកមេរោគ HPV រហូតមួយជីវិតអ្នក

ក្នុងឆ្នាំ ២០១៨ ស្ត្រីប្រមាណ ៥៧០,០០០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកមាត់ស្បូននៅទូទាំងពិភពលោក ហើយស្ត្រីប្រហែលជា ៣១១,០០០ នាក់បានស្លាប់ដោយសារជំងឺនេះ។ ការឆ្លងមេរោគជាប់លាប់ជាមួយនឹងប្រភេទមេរោគ (HPV) ដែលមានហានិភ័យខ្ពស់គឺជាបុព្វហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន។

Read more

ពិនិត្យរកជំងឺមហារីកសួតបានលឿនរហ័សបំផុត

ទម្រាំតែជំងឺមហារីកសួតបញ្ចេញជារោគសញ្ញាដ៏គួរឱ្យកត់សម្គាល់ នោះគេអាចសន្មតបានថាជំងឺមហារីកបានរីករាលដាលទៅកាន់សរីរាង្គផ្សេងៗរួចទៅហើយ ហើយភាគរយនៃការព្យាបាលមានការបរាជ័យខ្ពស់។ នេះគឺជាមូលហេតុដ៏ចំបងដែលជំងឺមហារីកសួតក្លាយជាជំងឺដ៏កាចសាហាវមួយក្នុងបណ្ដាលជំងឺមហារីកផ្សេងទៀត ដោយសារហេតុនេះហើយការជម្រុញឱ្យមានការឆាប់ពិនិត្យស្វែងរកមហារីកក្នុងដំណាក់កាលដំបូងពិតជាសំខាន់ក្នុងការកំណត់ភាពស្លាប់រស់របស់អ្នកជំងឺ ។ ស្ទើរតែគ្រប់ការស្រាវជ្រាវជំងឺមហារីកទាំងអស់បានអះអាងថាការពិនិត្យរកឃើញជំងឺមហារីកនូវដំណាក់កាលដំបូងគឺជាកត្តាសំខាន់បំផុតក្នុងការទទួលជោគជ័យពីការព្យាបាលជំងឺមហារីកដ៏មិនអាចប្រកែកបាន ។

Read more

រោគសាស្ត្រខាងវះកាត់: អ្នកព្យាបាលរោគ

“ខ្ញុំខ្លួនឯងក៏ធ្លាប់ជាអ្នកជំងឺមហារីកនៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ដែរ។ ប្រាំមួយឆ្នាំបានកន្លងផុតទៅហើយ ខ្ញុំនៅតែទទួលការត្រួតពិនិត្យជាប្រចាំ។ ខ្ញុំធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតខ្ញុំទៅនឹងគ្រាប់ហើយប្រើថ្នាំប្រឆាំងនឹងអកម៉ូនរបស់ខ្ញុំយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំរក្សារាងឲ្យរឹងមាំនិងមាំមួន ហើយប្រសិនបើខ្ញុំមិនបានប្រាប់នរណាម្នាក់ទេ ក៏គ្មាននរណាម្នាក់អាចប្រាប់បានដែរថាខ្ញុំបានឆ្លងជំងឺមហារីកនោះទេ។ ខ្ញុំចង់ប្រាប់អ្នកជំងឺមហារីកផ្សេងទៀតថាមានសង្ឃឹមជានិច្ច។ ជំងឺមហារីកមិនមែនជាការកាត់ទោសប្រហារជីវិតទេ។ ខ្ញុំនៅទីនេះហើយរស់នៅក្នុងជីវិតរបស់ខ្ញុំដោយរីករាយ។ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកថាមានអ្នកជំងឺមហារីកប៉ុន្មាននាក់ដែលឆ្លងកាត់រឿងនេះហើយបន្តរស់នៅដោយរីករាយនិងមានក្ដីសុខ ព្រោះពួកគេមិនដែលបាត់បង់ក្តីសង្ឃឹមនិងបន្តប្រយុទ្ធតទៅទៀត”

Read more