“ សង្ឃឹមថាប្រពន្ធរបស់ខ្ញុំនឹងរួចផុតពីការវះកាត់។ ពាក្យនេះគឺជាអ្វីដែលធ្វើឲ្យខ្ញុំធូរចិត្តបំផុត។ យើងសង្ឃឹមថាជារឿងដែលល្អបំផុត។ ” ពាក្យជាច្រើននេះគឺជាការទទូចរបស់អ្នកការទូតអង្គការសហប្រជាជាតិលោក Sameer Sharma ចំពោះជីវិតភរិយាជាទីស្រឡាញ់របស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។
លោក Sameer Sharma គឺជាអ្នកការទូតរបស់អង្គការសហប្រជាជាតិមកពីប្រទេសឥណ្ឌាដែលបានបម្រើការងារនៅប្រទេសថៃអស់រយៈពេល 12 ឆ្នាំមកហើយរួមជាមួយភរិយារបស់គាត់ឈ្មោះ Renu និងកូនប្រុសអាយុ 15 ឆ្នាំរបស់ពួកគេ។ ជីវិតរបស់ពួកគេដែលរស់នៅក្នុងប្រទេសថៃគឺជាជីវិតដែលមានសុភមង្គលមួយរហូតដល់រឿងដែលមិននឹកស្មានដល់បានកើតឡើង។
លោក Sameer Sharma ប្រាប់ពីពេលដែលគាត់បានទទួលដំណឹងដ៏អាក្រក់នេះថា “ សុបិន្តដ៏អាក្រក់បំផុតរបស់ខ្ញុំបានចាប់ផ្តើមកាលពី 3 ឆ្នាំមុននៅពេលដែលប្រពន្ធរបស់ខ្ញុំបានកត់សម្គាល់ឃើញថាមានដុំតូចមួយឈឺចាប់នៅក្នុងសុដន់របស់នាង។ យើងបានសម្រេចចិត្តធ្វើការពិនិត្យនៅមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) ហើយប្រាកដណាស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថាមានដុំសាច់ទំហំ 5.8 ស.ម នៅទីនោះ។ អ្វីដែលសំខាន់នោះគឺវាអាចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។”
“ នៅពេលដែលនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យនោះ ខ្ញុំមិនបាននៅប្រទេសថៃទេ។ នៅពេលដែលការធ្វើដំណើរទៅបំពេញភារកិច្ចនៅក្រៅប្រទេសរបស់ខ្ញុំបានបញ្ចប់នោះ ខ្ញុំក៏ប្រញាប់ត្រឡប់ទៅមើលនាងភ្លាម” ។ លោក Sameer បាននិយាយលម្អិតអំពីដំណើរការព្យាបាល។ “ល្បឿនគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងដំណាក់កាលដំបូងនាងត្រូវតែធ្វើឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ គ្រូពេទ្យត្រូវវះកាត់សុដន់ខាងឆ្វេងរបស់នាងចេញ។ បន្ទាប់មកត្រូវបានណែនាំឲ្យប្រើការព្យាបាលដោយប្រើវិទ្យុសកម្មដែលសរុបមាន 12 វគ្គ។
ការព្យាបាលបានដំណើរការល្អទោះបីជាមិនមានផលប៉ះពាល់ខ្លះក៏ដោយ។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងក្តីសង្ឃឹមនិងកម្លាំងចិត្តដែលផ្តល់ដោយគ្រួសារទាំងមូលនោះ យកឈ្នះលើឧបសគ្គទាំងអស់បាន។ បន្ទាប់មកពេលវេលាបានមកដល់ដំណាក់កាលចុងក្រោយនៃការព្យាបាល នោះគឺការព្យាបាលដោយប្រើគីមី ដែលត្រូវចំណាយពេលប្រហែលមួយឆ្នាំ (ជុំទី 6-9)។ “ការព្យាបាលដោយប្រើគីមីគឺជាផ្នែកមួយដែលពិបាកបំផុត។ ភរិយាខ្ញុំឈឺពោះពិបាកយ៉ាងខ្លាំង ជាពិសេសពេលដែលត្រូវប្រញាប់ប្រញាល់ទៅបន្ទប់សង្គ្រោះបន្ទាន់ព្រោះរាងកាយរបស់នាងមិនឆ្លើយតបនឹងថ្នាំនោះទេ។ ប៉ុន្តែយើងសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា។ នៅទីបំផុតយើងបានទទួលដំណឹងល្អថានាងរួចផុតជំងឺមហារីកសុដន់នោះហើយ។ ខ្ញុំសូមអរគុណចំពោះអ្នករាល់គ្នា” Sameer ញញឹម។
នៅតែមិនទាន់ចេញផុតពីភាពគ្រោះភ័យ
“ អ្វីៗ ទាំងអស់ហាក់ដូចជាដំណើរការទៅបានល្អ យើងបានទទួលក្រុមគ្រួសាររបស់យើងត្រឡប់មកវិញ។ ប៉ុន្តែប្រហែលមួយឆ្នាំក្រោយមកនៅពេលដែលខ្ញុំធ្វើការនៅតុងហ្គាខ្ញុំបានទទួលព័ត៌មានដ៏អាក្រក់គួរឲ្យខ្លាចបំផុតជាថ្មីម្តងទៀត។ Renu កំពុងមានការឈឺចាប់ក្នុងទ្រូងនាង វាពិបាកខ្លាំងណាស់។ នាងពិបាកដកដង្ហើមហើយត្រូវស្វែងរកការព្យាបាលជាបន្ទាន់។ ខ្ញុំត្រូវទុកចោលការងាររបស់ខ្ញុំនៅតុងហ្គាជាបន្ទាន់ដើម្បីទៅមន្ទីរពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ Sameer បានរៀបរាប់ពីសុបិន្តដ៏អាក្រក់របស់គាត់។ “ រហូតមកដល់ពេលនេះខ្ញុំជឿថាភរិយារបស់ខ្ញុំមិនមានជំងឺមហារីកសុដន់ទេ។ ខ្ញុំមានអារម្មណ៍ដូចជាព្រេងសំណាងកំពុងលេងសើចជាមួយពួកយើង ព្រោះជំងឺមហារីកបានវិលមករកភរិយាខ្ញុំនៅពេលដែលនាងហាក់ដូចជាមានសុខភាពល្អឡើងវិញហើយនោះ។ សម្រាប់ពេលនេះ វាបានរាលដាលដល់សួតផងដែរ។ វាធ្វើឲ្យនាងពិបាកខ្លាំងណាស់។” Sameer បាននិយាយដោយមើលទៅដូចមនុស្សម្នាក់ដែលទើបតែត្រូវបានគេវាយប្រហារ ប៉ុន្តែនៅមិនងងឹតសូន្យសុងនោះទេ។
“ យើងបានជួបជាមួយវេជ្ជបណ្ឌិត Suthida Suwanvecho ដែលជាអ្នកជំនាញខ្ពស់ខាងជំងឺសាច់ដុះ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏ជាមនុស្សដែលមានចិត្តល្អផងដែរ ហើយគាត់អាចជួយយើងផ្លាស់ប្តូរផ្នត់គំនិតរបស់យើងឲ្យដែលជឿថាជំងឺមហារីកគឺជាជំងឺដែលពិបាកព្យាបាលនិងជាជំងឺដែលមានគ្រោះថ្នាក់ដល់អាយុជីវិតមិនអាចជៀសផុតបាន។”
វគ្គព្យាបាលដោយប្រើគីមីមិនមែនជារឿងងាយស្រួលនោះទេ។ គ្រូពេទ្យត្រូវបានបង្ខំឲ្យប្តូរវិធីការព្យាបាល ប៉ុន្តែក្រុមគ្រួសាររបស់នាងនិងក្រុមការងារដែលយកចិត្តទុកដាក់មើលថែនាងនៅឯមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon មិនដែលស្ទាក់ស្ទើរចំពោះក្តីសង្ឃឹមដែលថាពួកគេនឹងបានធូរស្បើយនោះឡើយ។”ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់មក យើងបានជួបប្រទះនូវពេលវេលាដ៏លំបាកមួយក្នុងការព្យាបាលនាង។ ស្ថានភាពរបស់នាងត្រូវតែមានការត្រួតពិនិត្យយ៉ាងដិតដល់គ្រប់ពេល ព្រោះយើងមិនអាចបញ្ជាក់បានពីមូលហេតុនៃផលវិបាកដែលបានកើតឡើងនោះទេ។ នាងក្អួតយ៉ាងខ្លាំង មានអារម្មណ៍ឈឺចាប់នៅលើឆ្អឹងខ្នងរបស់នាង មានការពិបាកយ៉ាងក្រៃលែង។ ចំណែកខ្ញុំក៏ឈឺចាប់ណាស់ដែរ។ នៅពេលនោះហើយដែលវេជ្ជបណ្ឌិត Suthida សម្រេចចិត្តធ្វើការវះកាត់ “។
ពេលកំពុងរង់ចាំការវះកាត់និងឆ្លងកាត់ការធ្វើតេស្ត៍លម្អិតមុនពេលវះកាត់នោះ ស្ថានភាពជំងឺរបស់នាងប្រែជាខុសប្រក្រតី។ “ ខ្ញុំមានអារម្មណ៍ជឿជាក់ថានាងស្ថិតក្នុងដៃអ្នកជំនាញ។ យើងមិនមានអ្វីក្រៅពីការដឹងគុណ ក្រុមគ្រូពេទ្យរហូតដល់ឱសថការីនោះទេ។ ពេលខ្លះខ្ញុំពិបាកចិត្តខ្លាំងណាស់រហូតត្រូវលេបថ្នាំដោយខ្លួនឯង។ ប៉ុន្តែខ្ញុំតែងតែទទួលបានដំបូន្មានល្អ ៗ និងការលើកទឹកចិត្តពីមនុស្សគ្រប់គ្នាជានិច្ច” ។ លោក Sameer បាននិយាយថានៅពេលលទ្ធផលការធ្វើតេស្ត៍បានមកដល់ហើយពួកគេត្រូវបញ្ឈប់ការវះកាត់ភរិយារបស់គាត់ពីព្រោះស្ថានភាពខ្សោយរបស់នាងមានឱកាសទទួលបានជោគជ័យតែ 10 ភាគរយប៉ុណ្ណោះ។ “ វេជ្ជបណ្ឌិត Suthida មានចិត្តស្មោះត្រង់ជាមួយខ្ញុំណាស់។ គាត់បាននិយាយថាគាត់មិនដែលឃើញការវះកាត់ដែលទទួលបានជោគជ័យលើនរណាម្នាក់ដែលរាងកាយរបស់គេស្ថិតក្នុងស្ថានភាពទន់ខ្សោយបែបនេះទេ។ គាត់មិនណែនាំឲ្យធ្វើការវះកាត់នោះទេ ពីព្រោះឱកាសដែលប្រពន្ធខ្ញុំរស់បានពីការវះកាត់នោះគឺទាបពេកហើយ។
រឹងមាំលើសពីការខកចិត្ត
“ Renu ជាពិភពលោកទាំងមូលសម្រាប់រូបខ្ញុំ។ មិនថាមានរឿងអ្វីកើតឡើងនោះទេ ខ្ញុំនឹងនៅក្បែរនាងរហូតដល់វិនាទីចុងក្រោយ។ ខ្ញុំនឹងទទួលអ្វីគ្រប់យ៉ាងដែលនាងត្រូវការទាំងរាងកាយឬផ្សេងទៀត។ គ្រូពេទ្យក៏ពូកែជួយធ្វើឲ្យស្មារតីរបស់យើងមានភាពប្រសើរឡើង។ ពួកគេបានបង្រៀនយើងឲ្យធ្វើសមាធិនិងបានផ្តល់ដំបូន្មានដ៏មានតម្លៃគ្រប់យ៉ាងទាំងអស់។ កូនប្រុសរបស់ខ្ញុំក៏បានរកឃើញវិធីផ្សេងៗ ដើម្បីជួយម្តាយរបស់គេឲ្យជាសះស្បើយទោះបីគេកំពុងសិក្សាក៏ដោយ។ វិធីដែលខ្ញុំបានឃើញគឺយើងបានរៀបការអស់រយៈពេល 25 ឆ្នាំមកហើយ ដូច្នេះយើងនឹងឆ្លងផុតពីជំងឺមហារីកបានត្រឹមតែ 25 ខែប៉ុណ្ណោះ ដែលខ្លាំងជាងពេលណាៗ ទាំងអស់។ "
ពាក្យសម្ដីលើកទឹកចិត្តដល់អ្នកដទៃ
Sammer និយាយពីអំណាចនៃក្តីសង្ឃឹមថា “យើងគួរចងចាំថាមន្ទីរពេទ្យនៅទីនោះសម្រាប់យើង មិនត្រឹមតែសម្រាប់មនុស្សជាទីស្រលាញ់របស់យើងដែលជាអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្ដែជាអ្នកថែទាំពួកយើងផងដែរ។ មន្ទីរពេទ្យដ៏ល្អនឹងមិនទុកឲ្យអ្នកជំងឺរស់នៅដោយខ្លួនឯងឆ្លងកាត់ស្ថានភាពលំបាកនោះទេ។ យើងទាំងអស់គ្នាត្រូវដឹងថាយើងមានមនុស្សនៅក្បែរយើងគ្រប់ពេលវេលាហើយពួកគេមិនត្រូវបាត់បង់ក្តីសង្ឃឹមឡើយ។ មជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon គឺល្អប្រពៃណាស់ ក្នុងករណីរបស់យើងពួកគេអាចថែទាំនិងព្យាបាលទាំងអ្នកជំងឺនិងក្រុមគ្រួសារ។ ប៉ុន្តែរឿងនេះអាចកើតឡើងបានលុះត្រាតែក្រុមគ្រួសារនិងបុគ្គលិកពេទ្យសហការនិងទំនាក់ទំនងគ្នាជាក្រុម។ សូមកុំចុះចាញ់ បន្តប្រយុទ្ធជាបន្ដទៀត ! ជឿថាគ្រូពេទ្យប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់អ្នកទាំងអស់គ្នា។ ទោះបីផ្លូវនៅខាងមុខមិនងាយស្រួលក៏ដោយ បើយើងជឿជាក់លើគ្នាយើងនឹងយកឈ្នះបាន”។
For more information please contact:
Last modify: February 11, 2021