bih.button.backtotop.text

Medical Coordination Office

ការិយាល័យសម្របសម្រួលវេជ្ជសាស្ត្រ


MCO-website-update-02.png
 

ការិយាល័យសម្របសម្រួលផ្នែកវេជ្ជសាស្រ្ដ (MCO)  នៅមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដគឺជាសេវាកម្មពិសេសតែមួយគត់ និងឥតគិតថ្លៃដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួល និងគាំទ្រជំនួយផ្នែកវប្បធម៌ផ្ទាល់ដល់អ្នកជំងឺអន្តរជាតិរបស់យើង។ ផ្នែក MCO  រួមមានក្រុមការងារអារ៉ាប់ និងក្រុមការងារអន្តរជាតិផ្សេងៗទៀត ៖ ក្រុមការងារអារ៉ាប់មានគ្រូពេទ្យសម្របសម្រួល 9 នាក់ និងគិលានុបដ្ឋាយិកាសម្របសម្រួល 3 នាក់ ខណៈខាងក្រុមការងារអន្តរជាតិមានគ្រូពេទ្យសម្របសម្រួល 6 នាក់ និងគិលានុបដ្ឋាយិកាសម្របសម្រួល 3 នាក់ ដែលជាអង្គភាពតំណាងឱ្យជាង 30 ប្រទេស និងនិយាយបានច្រើនជាង 10  ភាសា ។ សេវាកម្មមានចាប់ផ្ដើមពីការឆ្លើយតបតាមរយៈអ៊ីមែលដំបូងរបស់អ្នកជាមួយបុគ្គលិកពេទ្យរបស់យើងរហូតដល់ថ្ងៃដែលអ្នកត្រលប់ទៅផ្ទះវិញ  ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាសម្របសម្រួលរបស់យើងត្រៀមរួចជាស្រេចដើម្បីជួយសម្រួលដល់អ្នក។

សេវាសម្របសម្រួលផ្នែកវេជ្ជសាស្រ្តរួមមាន:

មុនមកដល់
  • ផ្តល់ជំនួយក្នុងការសាកសួរវេជ្ជសាស្ត្រ ក្នុងការប្រមូលប្រវត្តិព្យាបាល ពិនិត្យមើលកំណត់ត្រាវេជ្ជសាស្ត្រដែលពាក់ព័ន្ធទៅនិងអ្នកជំងឺដែលត្រូវបានសាកសួរ ដើម្បីទទួលបានការណែនាំពីអ្នកឯកទេសជាបឋមអំពីការស៊ើបអង្កេតប្រវត្តិជំងឺ និងការព្យាបាល។
  • ផ្តល់ជំនួយក្នុងការទទួលបានតម្លៃប៉ាន់ស្មានប្រកបដោយតម្លាភាពសម្រាប់និតិវិធីនៃការព្យាបាល។
  • ផ្តល់ជំនួយក្នុងការកំណត់ពេលណាត់ជួបគ្រូពេទ្យ ដោយធ្វើការសម្រប់សម្រួលជាមួយនិងផ្នែកគ្លីនីកផ្សេងៗនៅក្នុងមន្ទីរពេទ្យ។
  • ផ្តល់ជំនួយក្នុងការរៀបចំកាលវិភាគណាត់ជួបតាមរយៈការខល​ Telemedicine ។
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយក្រុមដឹកជញ្ជូនវេជ្ជសាស្រ្តសម្រាប់អ្នកដែលត្រូវការសេវាជម្លៀសវេជ្ជសាស្រ្ត ។
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយអ្នកទូទាត់ប្រាក់ដែលជាភាគីទីបី ដូចជាក្រុមហ៊ុនធានារ៉ាប់រង ស្ថានទូត និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ។
  • រៀបចំពិសេសទៅតាមតំរូវការរបស់អ្នកជំងឺ ដូចជា ជំនួយភាសា ការជួប និងសួរសុខទុក្ខអ្នកជំងឺលំដាប់ VIP  សេវាអមដំណើរអ្នកជំងឺ ។ល។
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយផ្នែកពាណិជ្ជកម្មសម្រាប់ការធ្វើដំណើរ និងការស្នាក់នៅ ។
ពេលមកដល់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
  • ធ្វើបដិសណ្ឋារកិច្ចសម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ
  • ពិនិត្យ និងពិចារណាអំពីបញ្ហាគ្លីនិកដែលអាចកើតមានឡើងខាងមុខ និងបច្ចុប្បន្ន
  • សម្របសម្រួលជាមួយក្រុមការងារដែលមើលថែទាំអ្នកជំងឺដើម្បីរាយការណ៍បញ្ជាក់អំពីការព្រួយបារម្ភខាងគ្លីនិក ប្រសិនបើមាន
  • សម្របសម្រួល និងគាំទ្រដល់ការប្រជុំរវាងក្រុមគ្រួសារអ្នកជំងឺជាមួយក្រុមការងារមើលថែទាំអ្នកជំងឺ ដើម្បីរាយការណ៍បញ្ជាក់ពីផែនការព្យាបាល និងលទ្ធផល ប្រសិនបើចាំបាច់
  • ធ្វើរបាយការណ៍វេជ្ជសាស្រ្តផ្ដោតលើភាពលម្អិត
មុនឲ្យអ្នកជម្ងឺចេញពីមន្ទីពេទ្យ និងការតាមដាន
  • ផ្តល់ជំនួយដើម្បីធានាឲ្យបានថាតម្រូវការ និងការរំពឹងទុកទាំងអស់របស់អ្នកជំងឺត្រូវបានធ្វើរួចរាល់អស់ (ឧទាហរណ៍៖ របាយការណ៍វេជ្ជសាស្ត្រ)
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយក្រុមដឹកជញ្ជូនវេជ្ជសាស្រ្តសម្រាប់អ្នកដែលត្រូវការការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។
  • ធ្វើការខលតាមទូរសព្ទ ឬផ្ញើអ៊ីមែលទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីធ្វើការតាមដានបន្ទាប់ពីបានទៅដល់គោលដៅរបស់ពួកគាត់ ដើម្បីបញ្ចាក់ឲ្យបានច្បាស់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយឱសថស្ថានមន្ទីរពេទ្យ ការិយាល័យតំណាងមន្ទីរពេទ្យ ឬក្រុមហ៊ុនដឹកជញ្ជូនសម្រាប់អ្នកដែលត្រូវការទិញថ្នាំពីមន្ទីរពេទ្យ
 

MCO-website-update-01.jpg
 

ការិយាល័យសម្របសម្រួលផ្នែកវេជ្ជសាស្រ្តមានទីតាំងនៅជាន់ទី 10 នៃអគារ A (អគារគ្លីនិក) ។ អ្នកជំងឺអាចស្នើសុំសេវាកម្មរបស់ការិយាល័យសម្របសម្រួលវេជ្ជសាស្ត្រ តាមរយៈបញ្ជរសេវាអតិថិជន បញ្ជរចុះឈ្មោះ និងបញ្ជរថែទាំអ្នកជំងឺ ឬនៅពេលទាក់ទងមកកាន់មន្ទីរពេទ្យសម្រាប់ការណាត់ជួប ។
 
ការិយាល័យសម្របសម្រួលផ្នែកវេជ្ជសាស្រ្ដរបស់មន្ទីរពេទ្យបាំរុងរ៉ាដ គឺជាក្រុមជំនួយផ្នែកវេជ្ជសាស្រ្តអន្តរជាតិដ៏ទូលំទូលាយបំផុតនៅទ្វីបអាស៊ី ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់សេវាការព្យាបាលថែទាំសុខភាពដោយគ្មានភាពតានតឹងនៅពេលដែលព្យាលបាលក្រៅប្រទេស។

Medical coordination team

Mr. Rajeev Rajan
Chief Business Development Officer
 
 

International Medical coordination

Dr. Donya Hemmadhun
Senior Director, Medical Coordination
& Hospital Duty Management
 

Dr. Nisarat Chanunpanich
Senior Coordination Physician
International Medical Coordination
 

Dr. Zarni Min
Senior Coordination Physician
Myanmar Medical Coordination
 

Dr. Nyo Min Ko, DDS
Senior Coordination Physician
Myanmar Medical Coordination
 

Dr. Aung Linn Htut
Coordination Physician
SAARC
 

Dr. John Gachuiwung Shimray
Coordination Physician
International Medical Coordination
 

Dr. Sereywat Keo
Coordination Physician
Cambodian Medical Coordination
 

Ms. Suthatip Tong-Orn
Senior Coordinator
International Medical Coordinatio
 

Mr. Ganda Boy Sihotang
Senior Coordinator, International
International Medical Coordination
 
 

Arabic Medical coordination

Dr. Kasidis Srisanga
Division Director
Arabic Medical Coordination
 

Dr. Abdo Showah
Coordination Physician
Arabic Medical Coordination
 

Dr. Najood A. Issa
Senior Coordination Physician
Arabic Medical Coordination
 

Dr. Peerada Piriyahaphan
Coordination Physician
Arabic Medical Coordination
 

Dr. Nora Yumyuang, DDS
Coordination Physician
Arabic Medical Coordination
 

Dr. Mohamed Hayedaud
Coordination Physician
Arabic Medical Coordination
 

Dr. Zakiah Abdullah
Coordination Physician
Arabic Medical Coordination
 

Dr. Nasihah Dama
Coordination Physician
Arabic Medical Coordination
 

Dr. Bismellah Kassem
Coordination Physician
Arabic Medical Coordination
 

Ms. Halimah Mauseng
Nurse Coordinator
Arabic Medical Coordination
 

Ms. Sofa Homsuwan
Coordination Nurse
Arabic Medical Coordination
 

Ms. Faesah Pohchi
Coordination Nurse
Arabic Medical Coordinatio
 

Location

Medical Coordination Office
Bumrungrad International Clinic (BIC) Building, 10th floor,
Bumrungrad International Hospital, Bangkok, Thailand

For more information or to receive support, please contact:

Phone: +66 (0) 2066 8888

Fax: +66 (0) 0 2011 5100
Online Appointment: Make appointment here
Learn more: Ask us a question