bih.button.backtotop.text

ការព្យាបាលប្រឆាំងកំណកឈាម

ដោយសារភាពគ្រោះថ្នាក់នៃការមិនកកឈាមមិនធម្មតា (ការវិវត្តន៍នៃដុំរឹងរបស់ឈាមនៅក្នុងរាងកាយ ជារួមយើងដឹងតាមរយៈកំណកឈាមដែលមានលក្ខណៈខុសពីធម្មតា ) មន្ទីរពេទ្យកម្រិតអន្តរជាតិបំរុងរ៉ាដ បានកំណត់ដោយបញ្ជាក់យ៉ាងមុតមាំស្តីអំពីការបង្ការ ដើម្បីឲ្យប្រាកដថាការព្យាបាលមានប្រសិទ្ធិភាពខ្ពស់ និងការថែទាំអ្នកជំងឺដែលប្រឈមមុខ។

កំណកឈាមអាចជារោគសញ្ញាដែលមានលក្ខណៈមធ្យមដូចការឈឺចាប់ និងមានលក្ខណៈធ្ងន់ធ្ងរដូចជា ការគ្រោះថ្នាក់សសៃឈាមខួរក្បាល វិបត្តិរបស់បេះដូង និង ការស្ទះកំណកឈាមនៅសួត។ ជាទូទៅ វាត្រូវបានព្យាបាលតាមរយៈការប្រើប្រាស់ថ្នាំដែលមានឈ្មោះថា ថ្នាំប្រឆាំងនឹងឈាមកក (anticoagulants)។​

តើថ្នាំប្រឆាំងនឹងឈាមកកជាអ្វី?

ថ្នាំប្រឆាំងនឹងឈាមកក គឺជាថ្នាំដែលកាត់បន្ថយដំណើរការនៃការកកើតកំណក ឈាម។​ ទិសដៅគឺបង្ការការកើតកំណកឈាមនៅក្នុងប្រព័ន្ធឈាមរត់។ ជាទូទៅតាមធម្មតា ឳសថមួយក្នុងចំណោមថ្នាំប្រឆាំងនឹងឈាមកកគឺ វ៉ាហ្វារីន (warfarin)។

ពេលដែលអ្នកជំងឺប្រើប្រាស់ឱសថប្រភេទនេះ យើងត្រូវត្រួតពិនិត្យជាប្រចាំនូវកម្រិតសមស្របនៃការប្រឆាំងទប់ទល់របស់កំណកឈាម។ វាត្រូវបានផ្តល់ឲ្យដោយមានការណែនាំយ៉ាងពិសេសដែលត្រូវតែធ្វើតាមនៅពេលដែលកំពុងប្រើប្រាស់ឱសថនេះ។ អ្នកជំងឺត្រូវតែយល់ដឹងពីផលវិបាកបន្ទាប់បន្សំ ចំណីអាហារដែលមានអន្តរកម្មជាមួយវ៉ាហ្វារីន និងការប្រុងប្រយ័ត្នដ៏ទៃទៀតដែលមានផលចំណេញល្អ និងកាត់បន្ថយកត្កាប្រឈម។  
ដើម្បីប្រាកដក្នុងការព្យាបាលឲ្យបានត្រឹមត្រូវ​ មន្ទីរពេទ្យបំរុងរ៉ាដ បានធ្វើការសម្របសម្រួល ដោយមានរបៀបក្រុមការងារចម្រុះដូចជា៖

  • វេជ្ជបណ្ឌិត
  • ឱសថការី
  • គិលានុបដ្ឋាកដែលជាអ្នកសម្របសម្រួលផ្នែកគ្លីនិកជំងឺបេះដូង

អ្នកទាំងអស់គ្នាបានធ្វើការរួមគ្នាដើម្បីកំណត់នូវកម្រិតថ្នាំឲ្យបានត្រឹមត្រូវ​

  • រំញ័រថតខាងលើរបស់បេះដូង (Atrial fibrillation)
  • កំណកឈាមនៅសសៃវ៉ែនជ្រៅ/ឬ កំណកឈាមនៅសួត
  • ប្រភេទនៃការគ្រោះថ្នាក់សសៃឈាមខួរក្បាលខ្លះ (types of stroke
  • ប្រឺសបេះដូងសិប្បនិម្មិតខ្លះ
  • ឧបករណ៍របស់សសៃឈាមដ៏ទៃទៀត
  • ផ្តល់ព័ត៌មានអំពីថ្នាំប្រឆាំងនឹងឈាមកក (ជាទូទៅ វ៉ាហ្វារីន)  ការណែនាំ និងការប្រុងប្រយ័ត្ននៅពេលដែលកំពុងប្រើប្រាស់ថ្នាំប្រភេទនេះ
  • តាមដានធ្វើតេស្តឈាម - INR (International Normalized Ratio) និងបន្ថែមកំរិតរបស់វ៉ាហ្វារីន
  • ណែនាំឲ្យបញ្ឈប់ការប្រើប្រាស់ថ្នាំបើសិនអ្នកជំងឺត្រូវទទួលព្យាបាលដែលស្ថិតនៅក្នុងទម្រង់ការដែលបណ្តាលឲ្យមានការធ្លាក់ឈាម ( ដូចជា ការធ្វើធ្មេញ ឬការវះកាត់)
  • ការបំពេញថ្នាំប្រឆាំងនឹងឈាមកក
  • ទូរស័ព្ទ ឬអ៊ីម៉ែលផ្តល់សេវាព័ត៌មានដោយផ្អែកទៅលើថ្នាំប្រឆាំងនឹងឈាមកក
  • មានអត្ថបទចែកឲ្យស្តីអំពីការប្រើប្រាស់ថ្នាំប្រឆាំងនឹងឈាមកក និងត្រូវចែកនាមប័ណ្ណឲ្យអ្នកជំងឺដែលប្រើប្រាស់ថ្នាំប្រឆាំងនឹងឈាមកក
Last modify: កញ្ញា 24, 2024

Related conditions

Doctors Related

Related Centers

វិទ្យាស្ថានបេះដូង

Learn more

Related Packages

Rating score 7.30 of 10, based on 23 vote(s)

Related Health Blogs