bih.button.backtotop.text

Nurse Navigator; ផ្ដល់យោបល់ និងអ្នកលើកទឹកចិត្តអ្នកជំងឺមហារីក

 
 “នៅពេលដែលអ្នកជំងឺត្រូវវិនិច្ឆ័យរោគ ហើយឃើញថាខ្លួនមានជំងឺមហារីក អារម្មណ៍អ្នកជំងឺប្រាកដជាគិតថាដូចកំពុងលង់ទឹក ហេតុនេះ យើងត្រូវមានអ្វីយ៉ាងឱ្យគាត់ចាប់ ហើយស្រង់គាត់ចេញពីទឹកឱ្យទាល់តែបាន” មានន័យថា គឺជាតួនាទីរបស់សំខាន់របស់លោកស្រី ណាត់ថា សុខតួ ជា Nurse Navigator ប្រចាំមជ្ឈមណ្ឌលជំងឺមហារីក Horizon នៃមន្ទីរពេទ្យបំរុងរ៉ាត។ ” 
 
nurse-navigator.jpg
 
          ការធ្វើការរបស់ Nurse Navigator ក្នុងមួយថ្ងៃៗ ត្រូវជួបនឹងបញ្ហាប្រឈម និងការភ័យរន្ធត់គ្រប់ពេលវេលា ដោយសារតែជួបអ្នកជំងឺច្រើនប្រភេទដែលអញ្ជើញមកព្យាបាលក្នុងមួយថ្ងៃៗស្ទើរតែមិនដូចគ្នា ប៉ុន្តែយោងតាមបទពិសោធន៍ជាង ១៣ឆ្នាំ ធ្វើឱ្យលោកស្រី អាចដោះស្រាយ និងផ្ដល់យោបល់ ដើម្បីព្យាបាលអ្នកជំងឺបានយ៉ាងល្អជាបន្តបន្ទាប់។ “នៅពេលយើងភ្ញាក់ពីគេង យើងត្រូវគិតថាទោះបីជាថ្ងៃនេះនឹងមានបញ្ហាអ្វី ឬករណីមានអ្នកជំងឺពិបាក និងស្មុគស្មាញក្នុងព្យាបាលយ៉ាងក៏ដោយ យើងនៅតែត្រូវបំពេញកាតព្វកិច្ចឱ្យបានល្អបំផុត ហើយមានអារម្មណ៍ថាមានសេចក្ដីសុខគ្រប់ពេលដែលបានឃើញអ្នកជំងឺទទួលបានការព្យាបាលយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។ សកម្មភាពទាំងអស់នេះ ប្រៀបបីដូចជាការចិញ្ចឹមចិត្ត ដែលធ្វើឱ្យមានកំលាំងចិត្តក្នុងធ្វើបំពេញការងារនៅថ្ងៃបន្ទាប់”។

តួនាទីចម្បងរបស់ Nurse Navigator

          លោកស្រីមានប្រសាសន៍ថា តួនាទីរបស់លោកស្រី ស្ដាប់ទៅទំនងជាការងារធម្មតា ដែលត្រូវធ្វើការទំនាក់ទំនង និងប្រើវិធីសាស្រ្តទាក់ទងជាមួយបុគ្គលផ្សេងៗជាចម្បង ប៉ុន្តែការពិតទៅគឺជាតួនាទីមួយដ៏សំខាន់ខ្លាំងណាស់នៅក្នុងមជ្ឈមណ្ឌលជំងឺមហារីក Horizon ព្រោះថាក្រោយអ្នកជំងឺត្រូវបញ្ជូនមកដល់មណ្ឌលហើយ អ្នកជំងឺភាគច្រើនតែងតែមានអារម្មណ៍ថាតាងតឹង ទន់ជ្រាយ អស់សង្ឃឹម ជាមួយនឹងជំងឺដែលខ្លួនមាន ហើយមិនដឹងថានឹងត្រូវធ្វើយ៉ាងណាបន្តទៀតឡើយ លោកស្រីក៏ដើរតួនាទីក្នុងការមើលថែករណីផ្សេងៗនេះ។ “អ្នកជំងឺច្រើនជាង ៦០% ដែលដឹកថាខ្លួនមានជំងឺមហារីក នឹងមានអារម្មណ៍ឈឺចាប់ អ្នកខ្លះគិតតិច អ្នកខ្លះគិតច្រើន រកធ្វើអ្វីមិនត្រូវ ដោយនៅពេលដែលយើងទទួលបានករណីហើយ យើងត្រូវបំពេញតួនាទីមើលថែអ្នកជំងឺឱ្យបានល្អបំផុត”។  “យើងខ្ញុំតែងតែគិតពីអត្ថប្រយោជន៍របស់អ្នកជំងឺទាំងអស់ជាចម្បង ដែលយើងមើលជារួម ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី មានន័យថា យើងត្រូវធ្វើការទាក់ទងឱ្យបានល្អបំផុត លឿនបំផុត ដូចជា ប្រសិនបើអ្នកជំងឺត្រូវការព្យាបាលដោយប្រើគីមី ដូច្នេះយើងត្រូវទាក់ទងពេទ្យផ្នែកគីមី ឬអ្នកជំងឺដែលមិនអាចពិសាអ្វីបាន យើងក៏ត្រូវទាក់ទងទៅ Nutritionist ដើម្បីសុំយោបល់ និងឱ្យគេមកមើលថែ ដោយយើងត្រូវមើលថានរណាអាចដោះស្រាយបញ្ហាជូនអ្នកជំងឺបានលឿនបំផុត យើងនឹងទាក់ទងទៅភ្លាម”។
          លោកស្រីមានបន្ថែមថា “ផ្នែកចិត្តវិទ្យាក៏សំខាន់ដូចគ្នា ព្រោះថាអ្នកជំងឺអាចមានអាការៈប្រសើរ​ឡើងបាន អារម្មណ៍ផ្លូវចិត្តសំខាន់ខ្លាំងណាស់ ហេតុនេះ យើងនឹងនិយាយផ្ដល់ប្រឹក្សាយោបល់​ និងបង្កើតទំនាក់ទំនងល្អ ដើម្បីឱ្យអ្នកជំងឺមានអារម្មណ៍ស្រស់ស្រាយ និងមានអារម្មណ៍ថាមានអ្នកនៅក្បែរពិតប្រាកដ ហើយរឿងចុងក្រោយគឺសតិស្មារតី រឿងនេះពិតជាសំខាន់ណាស់ ឧទាហរណ៍៖ អ្នកជំងឺជនជាតិអារ៉ាប់ដែលកាន់សាសនាជឿលើព្រះ។ ប្រសិនបើយើងទាក់ទងទៅគាត់ក្នុងអំឡុងពេលកំពុង
នមស្សកាព្រះ យើងត្រូវរង់ចាំគាត់សិន ដូច្នេះ យើងត្រូវយល់ពីស្ថានភាពបែបនេះផងដែរ។
          
ការរៀបចំព្យាបាលអ្នកជំងឺឱ្យបានល្អបំផុត
          មុខងារសំខាន់មួយទៀតរបស់ Nurse Navigator​ គឺជាការប្រាស្រ័យទាក់ទងជាមួយបុគ្គលតាមផ្នែកផ្សេងៗទាំងក្នុងកន្លែងខ្លួនឯង រួមទាំងជាមួយនឹងក្រុមហ៊ុនក្រៅប្រទេសដែលពាក់ព័ន្ធផងដែរ ដូចជា ការទាក់ទងអញ្ជើញអ្នកពាក់ព័ន្ធមកចូលរួមកិច្ចប្រជុំ Multidisciplinary tumor Board រៀងរាល់ថ្ងៃពុធ ដោយគ្រូពេទ្យម្ចាស់ករណី លើកបញ្ហា ឬករណីពិបាកៗ មកប្រឹក្សាយោបល់ ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការព្យាបាកដ៏ល្អបំផុត ដោយគណៈ Multidisciplinary tumor Board មានតំណែងជាង ៣០ តំណែង ដូចជា ពេទ្យវិទ្យុសកម្មរោគវិនិច្ឆ័យ ពេទ្យផ្នែករោគសាស្ដ្រ និងគិលានុបដ្ឋាកយិការ ឬប្រសិនបើត្រូវបញ្ជូនដុំសាច់ទៅពិនិត្យ បញ្ជូនឈាមទៅពិនិត្យនៅ Lab Molecular មិនថាតែនៅប្រទេសសិង្ហបុរី ឬសហរដ្ឋអាមេរិក លោកស្រីគឺជាអ្នកទំនាក់ទំនងទៅ Key person របស់ក្រុមហ៊ុន ដើម្បីចូលរួមកិច្ចប្រជុំសម្រាប់ករណីជំងឺនីមួយៗ។

ការធ្វើការងារជាក្រុម និងដោះស្រាយបញ្ហាចំពោះមុខ

          លោកស្រីបរិយាអំពីសារសំខាន់ក្នុងការធ្វើការជាក្រុមថា “បើសួរថា តើតួនាទីអ្វីសំខាន់បំផុតនៅ មជ្ឈមណ្ឌលជំងឺមហារីក Horizon នោះ លោកស្រីយល់ឃើញថា គ្រប់តួនាទីទាំងអស់សុទ្ធតែសំខាន់ ព្រោះថា មជ្ឈមណ្ឌល Horizon ប្រកាន់គោលការណ៍ថា ការព្យាបាលអ្នកជំងឺជាបញ្ហាអាទិភាពជានិច្ច ដោយយើងនឹងធ្វើការងារជាមួយក្រុមពហុជំនាញតាមដំណាក់កាល ដូចជា ករណីជនជាតិបរទេសម្នាក់ យើងបានទាក់ទងរកអ្នកបកប្រែភាសារបស់ប្រទេសនោះ ហើយនៅពេលដែលគ្រូពេទ្យពិនិត្យកាំរស្មីហើយ ត្រូវទាក់ទងទៅគ្រូពេទ្យព្យាបាលជំងឺដោយប្រើសារជាតិគីមី។ ក្រោយពីបានប្រឹក្សាយោបល់គ្នាហើយ រកឃើញថា ត្រូវបាញ់កាំរស្មី យើងក៏ត្រូវអញ្ជើញគ្រូពេទ្យផ្នែកកាំរស្មីចូលរួមប្រជុំជាមួយគ្នា ចុងក្រោយក៏ត្រូវមានវត្តមានរបស់គ្រូពេទ្យផ្នែកវះកាត់ ក៏ត្រូវទាក់ទងគ្រូពេទ្យ Phone In មកចូលរួមពេលនោះតែម្ដង ដូច្នេះ លោកស្រីយល់ឃើញថា ការធ្វើការជាក្រុមបានឆាប់រហ័សបែបនេះគឺពិបាករកខ្លាំងណាស់នៅក្នុងមន្ទីរពេទ្យទូទៅ”។

រីករាយ និងពេញចិត្តធ្វើការគ្រប់ពេលវេលាសូម្បីតែថ្ងៃឈប់សម្រាក

            ការធ្វើការងារត្រូវគិតអំពីអ្នកជំងឺជាចម្បង ព្រោះថាគោលការណ៍ការធ្វើការរបស់លោកស្រី អាចចាត់ទុកបានថា One Stop Service សូម្បីក្នុងថ្ងៃសម្រាករបស់គាត់ ក៏ត្រូវធ្វើខ្លួនឱ្យទំនេរសម្រាប់អ្នកជំងឺគ្រប់ពេល “មានករណីជាច្រើន ដែលបានខលមកឱ្យយើងសម្រេចចិត្ត ដែលពេលនោះគឺជាពេលវេលាឈប់សម្រាករបស់យើង ប៉ុន្តែលោកស្រីនៅតែរីករាយក្នុងការប្រស្រ័យទាក់ទងដោះស្រាយករណីនោះ។ មានករណីមួយ ដែលអ្នកជំងឺជុះលាមក និងក្អួតចេញឈាម គិលានុបដ្ឋាកយិការពិនិត្យហើយឃើញថាមានអាការៈមិនស្រួល ក៏បានសម្រេចចិត្តខលទៅលោកស្រីឱ្យចាត់ចែងខលរកគ្រូពេទ្យម្ចាស់ករណី ខលរកបន្ទប់សង្រ្គោះបន្ទាន់ឱ្យត្រៀមបន្ទប់សម្រាប់ព្យាបាល ព្រោះថាបើបណ្ដោយ អ្នកជំងឺមានឱកាសនឹងញាក់ និងបាត់បង់ជីវិតខ្ពស់។ បន្ទាប់ពីអ្នកជំងឺទទួលបានការព្យាបាលភ្លាមៗបែបនេះ ធ្វើឱ្យយើងមានអារម្មណ៍ថាសប្បាយចិត្ត ភាពហត់នឿយបាត់ឈឹងតែម្ដង សប្បាយចិត្តមែនទែន”។​

ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ចំពោះអ្នកជំងឺ គឺជារឿងសំខាន់

            “មានករណីជាច្រើនដែលអ្នកជំងឺប្រើវិធីព្យាបាលតាមបែបជម្មើសជំនួស ឬតាមអបិយជំនឿក្នុងព្យាបាលខ្លួនឯង ដែលភាគច្រើនគាត់លួចធ្វើការព្យាបាលដោយស្ងាត់ៗ។ បើយើងមើលលទ្ធផលការព្យាបាល យើងអាចទាយដឹងបាន ព្រោះថាលទ្ធផលនៃការព្យាបាលពិតប្រាកដមិនអាចចេញជាលទ្ធផលបែបនោះទេ ប៉ុន្តែអ្នកជំងឺភាគច្រើនមិនបានប្រាប់យើងត្រង់ៗទេ ដូច្នេះយើងត្រូវព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយអ្នកជំងឺ ធ្វើឱ្យអ្នកជំងឺទទួលបានអារម្មណ៍ថា យើងគឺជាមនុស្សដែលគាត់ទុកចិត្តជាទីបំផុត ហើយនៅពេលដែលគាត់ទុកចិត្តយើង អ្នកជំងឺនឹងនិយាយប្រាប់ពីរឿងរ៉ាវផ្សេងៗដែលជាឧបសគ្គក្នុងការរក្សាព្យាបាល។ ករណីខ្លះលួចប្រើថ្នាំឱសថបូរាណ ថ្នាំឆ្នាំងដី រហូតដល់ធ្វើឱ្យគ្រាប់ឈាមសថយចុះ ឬថ្លើមស្ទើរតែខូច ឬប្រើប្រាស់កញ្ឆាព្យាបាលខ្លួនឯង ដែលខ្លួនគាត់ផ្ទាល់ក៏មិនដឹងដែរថា លទ្ធផលខាងមុននឹងក្លាយទៅជាយ៉ាងណា។ នៅពេលដែលយើងទទួលបានព័ត៌មានពីអ្នកជំងឺហើយ យើងនឹងរាយការណ៍ជូនគ្រូពេទ្យម្ចាស់ករណី ដើម្បីស្វែងរកដំណោះស្រាយបន្ត”។
 
            ចុងក្រោយលោកស្រីបន្ថែមថា “យើងចាត់ទុកអ្នកជំងឺជាសាច់ញាតិម្នាក់របស់យើង។ បើគាត់ឈឺ មិនស្រួលខ្លួន មានកង្វល់ក្នុងចិត្ត ហើយត្រូវការមនុស្សម្នាក់ដើម្បីជាទីពឹងក្នុងអំឡុងពេលមានវិបត្តិក្នុងជីវិត ដូច្នេះហើយបានជាយើងបំពេញតួនាទីយ៉ាងល្អបំផុត ទាក់ទងទៅគ្រប់ផ្នែកឱ្យបានល្អបំផុត ដើម្បីទទួលបានការរក្សាព្យាបាលត្រូវចំណុច និងឆាប់រហ័ស”។

គោលការណ៍ធ្វើការ ដែលចាត់ទុកថាសំខាន់ក្នុងតំណែងជា Nurse Navigator

          “រៀងរាល់ព្រឹកនៅពេលដែលលោកស្រីភ្ញាក់ពីគេង លោកស្រីគិតថា វាគឺជាបញ្ហាប្រឈម។ យើងតែងតែគិតថា ថ្ងៃនេះនឹងមានករណីអ្វីខ្លះដែលយើងត្រូវដោះស្រាយ ហើយចប់ការងារមួយថ្ងៃៗ លោកស្រីអង្គុយគិតឡើងវិញថា ថ្ងៃនេះមានរឿងអ្វីកើតឡើងខ្លះ មានអ្វីដែលយើងត្រូវកែលម្អ ឬមានអ្វីដែលអាចនឹងធ្វើបានល្អជាងនេះ ខ្លាំំងជាងនេះ ឬអត់។ បើសួរថា​ រាល់ថ្ងៃនេះហត់នឿយអត់ជាមួយនឹងតួនាទីជា​ Nurse Navigator? យើងក៏ទទួលស្គាល់ដែរថានឿយហត់ដូចគ្នា ប៉ុន្តែបើគិតត្រឡប់ទៅវិញ ហើយយើងឃើញថា អ្នកជំងឺដែលយើងមើលថែរក្សា គាត់មានអាការៈប្រសើរជាងមុន មានសុវត្ថិភាព និងទទួលបានការរក្សាព្យាបាលទាន់ពេលវេលា យើងក៏ធូរចិត្ត ភាពហត់នឿយបាត់អស់ដូចគ្នា”។
For more information please contact:
Last modify: មេសា 30, 2021

Related Packages

Related Health Blogs