មិនអាចទៅរួចទេក្នុងការនិយាយអំពីឡូហ្គោថ្មីរបស់មជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ដោយមិននិយាយបានពីនិមិត្តរូបរបស់ horizon ដែលតំណាងឲ្យសេចក្តីសង្ឃឹមដ៏ស្ថិតស្ថេរដែលមើលឃើញនោះ។
យើងទាំងអស់គ្នាដឹងថាមានច្រើនសម្រាប់ការព្យាបាលជំងឺមហារីកប្រកបដោយភាពជោគជ័យជាងក្រុមបច្ចេកទេសនិងក្រុមវេជ្ជសាស្រ្តខ្ពស់។ ក្តីសង្ឃឹម កម្លាំងចិត្ត និងផ្លូវចិត្តដ៏ល្អរបស់អ្នកជំងឺជាអ្វីដែលមិនអាចខ្វះបានទេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ នេះគឺជាមគ្គុទេសក៍ណែនាំរបស់មជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon។
លោកវេជ្ជបណ្ឌិត Dr.Narongsak Kiatkhajonthada— គ្រូពេទ្យឯកទេសជំងឺឈាមនិងជំងឺមហារីក ក៏ដូចជាសហប្រធាននៃមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon— ពន្យល់ពីអត្ថន័យលាក់ដែលនៅពីក្រោយឡូហ្គោរបស់ Horizon។ “អ្នកជំងឺមហារីកមានទំនោរទៅរកភាពតានតឹងខ្លាំងជាងអ្នកជំងឺដែលមានជំងឺផ្សេងទៀត ពីព្រោះជំងឺមហារីកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតនិងក្រុមគ្រួសារទាំងមូល។ ជំងឺនេះតែងតែត្រូវបានគេមើលឃើញថាមានគ្រោះថ្នាក់ដល់អាយុជីវិតដែលមិនអាចគេចផុតបាន ស្របពេលដែលមនុស្សគ្រប់រូបមានក្តីសង្ឃឹម ក្ដីសុបិននិងបំណងប្រាថ្នារបស់ខ្លួនដើម្បីបន្តជីវិតរស់នៅដ៏មានន័យរបស់ពួកគេឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ នោះហើយគឺជាវិធីដែលយើងយល់អំពីឡូហ្គោថ្មីរបស់មជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ជានិមិត្តរូបនៃក្តីសង្ឃឹមដែលស្ថិតស្ថេរគង់វង្សនៅឆ្ងាយឯជើងមេឃ។ វាតំណាងឲ្យឆន្ទៈក្នុងការរស់នៅ ពីព្រោះក្រៅពីទទួលបានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ហើយនោះ ផ្លូវចិត្តរបស់អ្នកជំងឺក៏សំខាន់ផងដែរក្នុងការព្យាបាលជំងឺមហារីកប្រកបដោយប្រសិទ្ធភាព។ ”
អ្វីៗ គ្រប់យ៉ាងអាចធ្វើទៅបានតាមរយៈឧត្តមភាព
“ឧត្តមភាពអាចធ្វើទៅបាន គឺជាឃ្លាមួយដែលផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងដែលសរុបគោលគំនិតរបស់មជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon។ ក្រុមពហុជំនាញរបស់យើងមានគោលបំណងតែមួយគឺព្យាបាលអ្នកជំងឺឲ្យអស់ពីសមត្ថភាពរបស់ពួកគេ។ ម្តងហើយម្តងទៀត ពួកគេរួមគ្នាដើម្បីយកឈ្នះលើបញ្ហាប្រឈមរបស់អ្នកជំងឺក្នុងពេលព្យាបាល។ ពួកគេពិតជាខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ វាអាចធ្វើឲ្យបុគ្គលិកពេទ្យនឿយហត់ផងដែរ ពីព្រោះពួកគេកំពុងខិតខំអស់ពីបេះដុងរបស់ខ្លួនដើម្បីផ្តល់នូវការថែរក្សាព្យាបាលដ៍ល្អបំផុត។ នេះមិនមែនគ្រាន់តែជាពាក្យស្លោកបែបកំប្លែងប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការពិតសម្រាប់ការងាររបស់យើង។”
ការផ្ទេរកម្លាំងចិត្ត
កម្លាំងចិត្តសម្រាប់ឡូហ្គោថ្មីរបស់មជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon បានទាញយ៉ាងខ្លាំងពីនិមិត្តសញ្ញារបស់មន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) ដែលមានលក្ខណៈប្លែកៗ។ ក្តីសង្ឃឹមនិងបំណងប្រាថ្នារបស់អ្នកជំងឺមហារីកគ្រប់រូបក៏ត្រូវបានបញ្ចូលទៅក្នុងនិមិត្តរូបនេះផងដែរ។ វង់ចិញ្ចៀនខាងក្រៅតំណាងឲ្យមន្ទីរពេទ្យ។ ខ្សែបន្ទាត់ពណ៌ក្រហមកាត់អក្សរ H គឺតំណាងពាក្យថា Horizon ជាកន្លែងនៃក្តីសង្ឃឹម និងដើម្បី “កាត់ផ្ដាច់” ជំងឺមហារីកផងដែរ។ សេចក្ដីលំអិតដែលគួរឲ្យចាប់អារម្មណ៍ជាពិសេសមួយនោះគឺ ពុម្ពអក្សរដែលត្រូវបានប្រើសម្រាប់ពាក្យថា ”មហារីក” តែម្ដង។ វាគឺជាពុម្ពអក្សរ Anna Maria Homeless ពីគម្រោងពុម្ពអក្សរ Homeless របស់មូលនិធិ Arrels នៅប្រទេសអេស្ប៉ាញ ដោយបានយកអក្សរនីមួយៗ នៃអក្ខរក្រមដែលបានសរសេរដោយជនអនាថាហើយធ្វើជាពុម្ពអក្សរឌីជីថលដោយមានជំនួយពីអ្នករចនាក្រាហ្វិច។ ប្រាក់ចំណូលដែលបានមកពីការលក់ពុម្ពអក្សរទាំងនេះផ្ដល់ជាជំនួយដល់ប្រជាជនដែលជនអនាថាគ្មានផ្ទះសម្បែងនៅបាសេឡូណា។
ពណ៌នៃការយកចិត្តទុកដាក់ថែទាំនិងការយល់ដឹង
ក្ដារលាយដែលប្រើនៅទីនេះក៏ជាភាសាថៃផងដែរ។ ពួកគេគូរចេញពីស្រមោលនៃគ្រាប់ពណ៌ដែលបានរកឃើញនៅក្នុងគំនូរ សិប្បកម្មនិងអក្សរសាស្ត្រថៃបុរាណ។ ពណ៌ទាំងនេះតំណាងឲ្យចំណេះដឹងដើមរបស់សិប្បករប្រពៃណីថៃបុរាណ ជាអ្នកដែលបានប្រែពណ៌ដែលបានរកឃើញនៅក្នុងធម្មជាតិដើម្បីដាក់ជាពណ៌ ដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេ។ ការយកចិត្តទុកដាក់ខ្ពស់បំផុតលើសេចក្ដីលំអិតនេះ ជាចំណុចលេចធ្លោរបស់និមិត្តរូបនៃមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ដែលបានបង្កើតកេរ្តិ៍ឈ្មោះជាលក្ខណៈអន្តរជាតិសម្រាប់ការថែទាំព្យាបាលដ៏ល្អឥតខ្ចោះដែលផ្តល់ជូនដោយភាពកក់ក្តៅនិងមន្ទីរពេទ្យថៃដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញលំដាប់អន្តរជាតិ។
ពណ៌សតំណាងឲ្យវិធីសាស្រ្តនៃការព្យាបាលប្រកបដោយនវានុវត្តន៍ថ្មីដែលស្អាតនិងល្អបរិសុទ្ធ។ ពណ៌ខៀវចាស់ គឺជាពណ៌ត្រជាក់និងស្ងប់ស្ងាត់ដែលឆ្លុះបញ្ចាំងពីអាកប្បកិរិយាដែលរួបរួមបានពីក្រុមពហុជំនាញ។ តាមពិតទៅ វាគឺជាម្លប់នៃគ្រាប់ពណ៌ធម្មជាតិដែលបានមកពីដើមឈើក្រំ—ពណ៌ឆ្លុះពិតៗ —ដែលជាការខិតខំប្រឹងប្រែងនិងភាពស្មុគស្មាញក្នុងការបង្កើត ប៉ុន្តែផ្តល់លទ្ធផលគួរជាទីមោទនៈនិងគាប់ចិត្តបំផុតនៅចុងបញ្ចប់។ ពណ៌ក្រហមគឺជាពណ៌នៃថាមពលជីវិតហួសពីការកម្រិត។ វាបង្ហាញពីភាពបើកចំហយ៉ាងទូលំទូលាយនិងការរួមគ្នានៃមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ចំពោះការវិវត្តចុងក្រោយនៃការព្យាបាលជំងឺមហារីក។ ម្លប់ពណ៌ក្រហមមកពីរ៉ែពណ៌ក្រហមភ្លឺដែលបានពីបារ៉ត ជាពណ៌ចម្បងនៅក្នុងសិល្បៈថៃបុរាណនិងជាពណ៌ដ៏ពេញនិយមនៅក្នុងវប្បធម៌អាស៊ី។ វាក៏ត្រូវបានប្រើដើម្បីដាក់លាយពណ៌របស់សុគ្រីពដែលជាពលម្នាក់របស់ព្រះរាមនៅក្នុងរឿងរាមាយណៈ។ ពណ៌ចុងក្រោយគឺជាម្លប់ពណ៌ខៀវ ដែលបង្ហាញពីរឿងរ៉ាវ កម្លាំងចិត្ត ការលើកទឹកចិត្តនិងដំណើរព្យាបាលអ្នកជំងឺមហារីក។ កាលពីដើម ពណ៌នេះក៏ត្រូវបានចេញមកពីពណ៌ឆ្លុះពិតផងដែរ ដោយលាយជាមួយពណ៌សនិងប៉ះពណ៌លឿងបន្តិច។ វាត្រូវបានគេហៅថា "លំហូរទឹក" នៅក្នុងប្រព័ន្ធពណ៌របស់ថៃព្រោះវាស្រដៀងនឹងពណ៌ទឹកដែលឆ្លុះបញ្ចាំងពីមេឃដែលនៅខាងលើ។
“ក្តីសង្ឃឹមរបស់អ្នកជំងឺដែលនឹងរួចផុតពីជំងឺមហារីក ទោះបីជាវាហាក់ដូចនៅឆ្ងាយឯជើងមេឃក្ដី វាក៏នៅតែមើលឃើញ។ វាគឺជាអនាគតដែលអាចឈោងចាប់បាន។ វាអាចធ្វើទៅបានយ៉ាងល្អប្រសើរបំផុត។” នេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Narongsak Kiatkhajonthada នៅពេលគាត់បកស្រាយលម្អិតចុងក្រោយអំពីឡូហ្គោថ្មីរបស់មជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon។
For more information please contact:
Last modify: December 19, 2019