bih.button.backtotop.text

មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ផ្តល់ជូនការព្យាបាលជំងឺមហារីកប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបជាមួយនឹងការធ្វើតេស្តហ្សែននៅប្រទេសថៃ

ទីក្រុងបាងកក ប្រទេសថៃ៖ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ជាមន្ទីរពេទ្យឈានមុខគេមួយក្នុងការផ្តល់ជូនការព្យាបាលជំងឺមហារីកជាមួយនឹងការធ្វើតេស្តហ្សែនដោយបច្ចេកវិទ្យាដ៏ទំនើប និងមានលក្ខណៈច្នៃប្រឌិតដែលនឹងនាំឱ្យមានការធ្វើរោគ    វិនិច្ឆ័យបានត្រឹមត្រូវ និងការវិភាគបានល្អប្រសើរអំពីលទ្ធផលសម្រាប់អ្នកកើតជំងឺមហារីក។

មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែលជាគោលដៅទេសចរណ៍ផ្នែកវេជ្ជសាស្ត្រ និងឈានមុខគេមួយក្នុងការថែទាំសុខភាពអស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ ជាមន្ទីរពេទ្យដំបូងបង្អស់នៅក្នុងតំបន់អាស៊ីដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីគណៈកម្មការរួមអន្តរជាតិ(JCI) សម្រាប់ស្តង់ដារប្រតិបត្តិការគ្លីនិកកាលពីឆ្នាំ២០០២ ដូចគ្នាទៅនឹងសហរដ្ឋអាមេរិចផងដែរ​។ ជាមួយនឹងការផ្តល់ជូនសេវាកម្ម និងបរិក្ខាររោគវិនិច្ឆ័យ ព្យាបាល និងថែទាំដ៏ទំនើបទាន់សម័យរួមតែមួយកន្លែង មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុ ងរ៉ាត់ បានផ្តល់នូវការថែទាំ ព្យាបាល យ៉ាងទូលំទូលាយជាមួយនឹងគ្លីនិកឯកទេសជាង ៧០ ដល់អ្នកជំងឺជាង ១៩០ ប្រទេសនៅទូទាំងពិភពលោក ដោយបានកំណត់យ៉ាងច្បាស់នូវគោលជំហររបស់ខ្លួនក្នុងការព្យាបាលជំងឺមហារីកតាមរយៈការប្តេជ្ញាចិត្តខ្ពស់ចំពោះការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយបំផុតក្នុងការបង្ការ ការព្យាបាល និងការស្រាវជ្រាវជំងឺមហារីក។

 
Chemotherapy600X401.jpg

ការធ្វើតេស្តហ្សែនជាមួយនឹងបច្ចេកវិទ្យាខ្ពស់នេះ រួមបញ្ចូលទាំងបញ្ជីហ្សែនដែលបានធ្វើបច្ចុប្បន្នភាព និងការប្រែប្រួលរបស់ហ្សែន ដែលធ្វើឲ្យយើងបានដឹងពីការវិវឌ្ឍពិតប្រាកដនៃជំងឺមហារីក។ ការធ្វើតេស្តថ្មីនេះ អាចបញ្ជាក់បានយ៉ាងលម្អិតអំពី      លក្ខណៈរបស់ហ្សែន ដែលអាចធ្វើឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវក្នុងការព្យាបាល។ ដោយសារអ្នកជំងឺទាំងអស់មានលក្ខណៈខុស​ៗគ្នា ការព្យាបាលដែលត្រូវបានគេហៅថា ការព្យាបាលមួយដែលមានភាពជាក់លាក់ ត្រូវបានធ្វើឡើងដោយផ្ទាល់ចំពោះអ្នកជំងឺម្នាក់ៗ និងអាចមានប្រសិទ្ធភាពជាងការព្យាបាលមហារីកតាមស្តង់ដារ។

 
Dr-Harit-S.jpg

លោកវេជ្ជបណ្ឌិត Harit Suwanrusme វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីកនៅមជ្ឈមណ្ឌល Horizon Regional Cancer Center នៃមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានមានប្រសាសន៍ថា បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ធ្វើឱ្យការធ្វើរោគវិនិច្ឆ័យរបស់យើងកាន់តែមានភាពឆាប់រហ័ស និងច្បាស់លាស់ជាងមុន ដែលវាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការព្យាបាលជំងឺមហារីក ដោយសារជំងឺមហារីក គឺជាមូលហេតុចម្បងដែលឈានទៅរកការបាត់បង់ជីវិតមនុស្សនៅក្នុងប្រទេសអភិវឌ្ឍន៍ភាគច្រើន។

លោកវេជ្ជបណ្ឌិត Harit បានបន្តថា ជំងឺមហារីកមួយចំនួនអាចត្រូវបានគេរកឃើញញឹកញាប់នៅក្នុងគ្រួសារមួយចំនួន។ ដូច្នេះ ការធ្វើតេស្តហ្សែននឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺមួយចំនួន ដោយសារវាបានផ្តល់ព័ត៌មានបន្ថែមអំពីហ្សែនរបស់អ្នកជំងឺ និងហ្សែននៃសមាជិកគ្រួសាររបស់ពួកគេ។

 «មនុស្សម្នាក់ៗ មានហ្សែនខុសៗគ្នា ដែលធ្វើឲ្យយើងងាយនឹងកើតមានជំងឺផ្សេងៗគ្នាផងដែរ ដែលនេះមានន័យថា ការដាក់ថ្នាំព្យាបាលអាចធ្វើឡើងតាមរបៀបផ្សេងៗគ្នាសម្រាប់មនុស្សផ្សេងៗគ្នា។ ក្នុងករណីខ្លះ យើងអាចប្រើការព្យាបាលតាមគោលដៅជាក់លាក់ដើម្បីជួយគ្រប់គ្រងជំងឺមហារីកបាន។» នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Harit

លោកវេជ្ជបណ្ឌិត Harit បានបន្ថែមទៀតថា ទោះបីជាការព្យាបាលតាមស្តង់ដារនៅតែមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ក៏ករណីខ្លះ វានៅតែត្រូវការ ការយល់ដឹងព័ត៌មានកាន់តែច្រើនឡើងបន្ថែមទៀតដែរ អំពីស្ថានភាពនៃជំងឺ។ ដោយសារតែហេតុផលនេះហើយ បានជាបច្ចេកវិទ្យាថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការវាយតម្លៃ ការប្រែប្រួលហ្សែនរបស់ដុំសាច់ និងអាចពង្រីកជម្រើសក្នុងការព្យាបាលសម្រាប់អ្នកជំងឺមួយចំនួនបានយ៉ាងល្អប្រសើរ។

សព្វថ្ងៃនេះ ​ការប្រើប្រាស់បច្ចេកវិទ្យាធ្វើតេស្តហ្សែន (CGP) នៃដុំសាច់ អាចផ្តល់នូវការយល់ដឹងបន្ថែមទៀតអំពីការប្រែប្រួលហ្សែនទាក់ទងនឹងវេជ្ជសាស្ត្រ ដែលវាជាកត្តាមួយធ្វើឲ្យយើងទទួលបានគោលដៅច្បាស់លាស់ក្នុងការសម្រេចចិត្តព្យាបាល និងការបង្កើនជម្រើសនៃការព្យាបាលជំងឺ។ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានសហការជាមួយដៃគូជាច្រើនដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាធ្វើរោគវិនិច្ឆ័យយ៉ាងទំនើប ហើយឥឡូវ បច្ចេកវិទ្យានេះ អាចធ្វើតេស្តហ្សែនបានយ៉ាងល្អប្រសើរដែលរួមបញ្ចូលទាំងការវិភាគផ្សេងៗលើរាងកាយមនុស្ស (ដុំសាច់) ដើម្បីរកមើល DNA របស់ដុំសាច់ដែលអណ្តែតលើចរន្តឈាមរបស់អ្នកជំងឺ។

ក្រៅពីសហរដ្ឋអាមេរិក មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ គឺជាមន្ទីរពេទ្យតែមួយគត់ដែលប្រើប្រាស់ម៉ាស៊ីន IBM Watson សម្រាប់ព្យាបាលជំងឺមហារីក ដែលជាម៉ាស៊ីនមួយប្រភេទប្រើដោយបច្ចេកវិទ្យាខ្ពស់ AI ដើម្បីជួយដល់ក្រុមវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺបានយ៉ាងល្អប្រសើរជាមួយនឹងការប្រមូលទិន្នន័យទាំងអស់នៃការស្រាវជ្រាវទាំងចាស់ទាំងថ្មី។ នៅឆ្នាំ ២០១៩ នេះ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ នឹងចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីន IBM Watson សម្រាប់ការធ្វើតេស្តហ្សែនផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង www.bumrungrad.com ឬទាក់ទងការិយាល័យតំណាងក្នុងស្រុករបស់យើងនៅតំបន់របស់លោកអ្នក https://www.bumrungrad.com/en/contact-us/international-referral-offices


អំពី មន្ទីរពេទ្យ​ អន្តរជាតិ បំរ៉ុងរ៉ាត់
​មន្ទីរពេទ្យ​ អន្តរជាតិបំ​រ៉ុង​រ៉ាត់ គឺជា​មន្ទីរពេទ្យ​ពហុ​ឯកទេស​មួយ ដែលមាន​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​គណៈកម្មការ​រួម​អន្តរជាតិ​យ៉ាង​ត្រឹមត្រូវ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំ​បេះដូង​នៃ​ទីក្រុង​បាងកក ប្រទេស​ថៃ​ ។ មន្ទីរពេទ្យ​នេះ ត្រូវបង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨០ បច្ចុប្បន្ន គឺជា​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុងចំណោម​មន្ទីរពេទ្យ​ដែល​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ដោយមាន ៥៨០ ​គ្រែ​សម្រាក​ព្យាបាល និង​ ម​ជ្ឈ​ម​ណ្ឌ​ឯកទេស​ជំងឺ​ផ្សេងៗ​ចំនួន​ជាង ៣០ កន្លែង​ ។ មន្ទីរពេទ្យ ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ ផ្តល់នូវ​សេវាកម្ម និង​ បរិក្ខា​រោគវិនិច្ឆ័យ ព្យាបាល និង​ ថែទាំ​ដ៏​ទំនើប​ទាន់សម័យ​រួម​នៅ​កន្លែង​តែមួយ ដោយ​អតិថិជន​មិនចាំបាច់​ចូលទៅ​កន្លែង​នានា​ឡើយ​ ។​ ជារៀងរាល់ឆ្នាំ អ្នកជំងឺជាងមួយលាននាក់រួមទាំងអ្នកជំងឺអន្តរជាតិចំនួន ៥២០ ០០០នាក់ មកពីជាង ១៩០ ប្រទេសជុំវិញពិភពលោក បានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីទទួលបានការព្យាបាល និងការថែទាំសុខភាពនៅមន្ទីរពេទ្យ អន្តរជាតិបំរ៉ុងរ៉ាត់ ។


អំពីមជ្ឈមណ្ឌល Horizon Regional Cancer Center
Horizon Regional Cancer Center នៅមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ គឺជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដែលត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុតក្នុងតំបន់។ យើងប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ការជំងឺមហារីក ការព្យាបាល និងការស្រាវជ្រាវ។ យើងផ្តល់ជូននូវវិធីសាស្រ្តជាច្រើនក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកតាមរយៈក្រុមវេជ្ជបណ្ឌិតឯកទេសខាងជំងឺមហារីក វេជ្ជបណ្ឌិតឯកទេសវិទ្យុសកម្ម វេជ្ជបណ្ឌិតឯកទេសខាងឈាម និងសហការីជាច្រើនទៀត ដែលវេជ្ជបណ្ឌិតជំនាញទាំងអស់នេះ ធានាថានឹងផ្តល់ជូនអ្នកជំងឺនូវគុណភាពជីវិតបានយ៉ាងល្អប្រសើរបំផុត។ ជារៀងរាល់ឆ្នាំ មានអ្នកជំងឺជាង ២៩០០០នាក់នៅទូទាំងពិភពលោក បានមកកាន់មជ្ឈមណ្ឌល Horizon Regional Cancer Center ដើម្បីសាកសួរព័ត៌មាន និងព្យាបាលជំងឺមហារីក។ ដោយមានបុគ្គលិកជាង ៣០ នាក់ និងវេជ្ជបណ្ឌិតឯកទេសចំនួន ២៧ រូប ដែលភាគច្រើនសុទ្ធសឹងតែជាសមាជិកនៃ American Board of Medical Oncology អ្នកជំងឺទាំងអស់នឹងអាចផ្តោតលើការរស់នៅបានយ៉ាងល្អប្រសើរពេញមួយជីវិតរបស់ពួកគេ។
 
For more information please contact:

Last modify: October 30, 2019

Related Packages

Related Health Blogs