“ ខ្ញុំមិនដែលគិតថាមានករណីណាមួយដែលមិនអាចយកឈ្នះបាននោះទេ” វេជ្ជបណ្ឌិត Piyawan Kensakoo គ្រូពេទ្យវះកាត់ទូទៅនៅមជ្ឈមណ្ឌលមហារីកក្នុងតំបន់ Horizon មន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) មានប្រសាសន៍។ “ វាគ្រាន់តែថាអ្នកជំងឺម្នាក់ៗ មានករណីពិសេស ហើយវាជាការងាររបស់យើងក្នុងការវះកាត់ទៅតាមករណីរបស់ពួកគេតាមដែលអាចធ្វើទៅបាន ពីព្រោះយើងចង់បានការព្យាបាលដែលល្អបំផុតសម្រាប់ពួកគេ ដើម្បីឲ្យពួកគេអាចត្រឡប់ទៅរស់នៅក្នុងជីវិតដែលមានសុខភាពល្អដូចធម្មតាវិញ” ។
គ្រូពេទ្យវះកាត់គឺជាផ្នែកសំខាន់មួយនៃការព្យាបាលជំងឺមហារីក ប៉ុន្តែមិនមែនមានន័យថាអ្នកជំងឺមហារីកទាំងអស់សុទ្ធតែត្រូវទៅជួបគ្រូពេទ្យវះកាត់នោះទេ។ ការព្យាបាលជំងឺមហារីកមានច្រើនវិធី ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយកាំរស្មី ការវះកាត់ ឬការរួមបញ្ចូលគ្នានៃជម្រើសដែលមាននឹងទទួលបានលទ្ធផលល្អបំផុតសម្រាប់អ្នកជំងឺ។
“មុនពេលឈានដល់ដៃរបស់យើងដែលជាគ្រូពេទ្យវះកាត់នោះ ត្រូវឆ្លងកាត់ដំណាក់កាលនិងដំណើរការជាច្រើន ការថតរូបសុដន់បែបឌីជីថល ultrasounds និងប្រហែលជាការធ្វើកោសល្យវិច័យផងដែរ។ យើងត្រូវពិចារណាចំណុចពិសេសនៃករណីនីមួយៗ ដោយការយកចិត្តទុកដាក់បំផុត ពីព្រោះការវះកាត់សម្រាប់អ្នកជំងឺមហារីកនិងអ្នកមិនកើតមហារីកមានលក្ខណៈខុសគ្នាដោយមានវិធីសាស្រ្តផ្សេងៗគ្នា។ វេជ្ជបណ្ឌិត Piyawan អធិប្បាយ។ “ឧទាហរណ៍ អ្នកជំងឺដែលមានជំងឺមហារីកក្នុងដំណាក់កាលដែលរាតដាល។ ការវះកាត់ភ្លាមៗ អាចមិនសមរម្យនោះទេ។ ពួកគេអាចត្រូវការការព្យាបាលដោយប្រើគីមីជាមុនសិន ហើយប្រសិនបើពួកគេឆ្លើយតបបានល្អចំពោះបញ្ហានោះហើយការរីករាលដាលនៃជំងឺមហារីកស្ថិតនៅក្រោមការគ្រប់គ្រង បន្ទាប់មកយើងអាចពិនិត្យមើលលើការវះកាត់ជាជម្រើស។ សុខុមាលភាពនិងសុវត្ថិភាពចុងក្រោយរបស់អ្នកជំងឺគឺសំខាន់បំផុត។”
ដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តនិងការព្យាបាលជាអាទិភាពកើតឡើងរួមគ្នារវាងក្រុមពហុជំនាញនៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon និងអ្នកជំងឺ។ “ អ្នកជំងឺគឺជាកត្តាសំខាន់តែមួយគត់ក្នុងការសម្រេចចិត្តរបស់យើង។ យើងដាក់ការពិតទាំងអស់នៅលើតុហើយផ្តល់ការណែនាំ ដើម្បីឲ្យអ្នកជំងឺអាចជ្រើសរើសជម្រើសដែលមានទិន្នន័យអំពីពួកគេជាមុន” ។ វេជ្ជបណ្ឌិត Piyawan បានបន្ដ។ “ប៉ុន្តែប្រសិនបើមានករណីលំបាកខ្លាំង ឬជាករណីកម្រនោះ យើងនឹងលើកយកករណីនេះមកពិភាក្សានៅសន្និសីទក្រុមប្រឹក្សាដុំពកដែលមានការចូលរួមពីគ្រូពេទ្យនិងអ្នកជំនាញខាងវេជ្ជសាស្ត្រជាច្រើនរូបដែលអាចបំភ្លឺបន្ថែមលើបញ្ហានេះ។ ឧទាហរណ៍ ករណីខ្លះនៃជំងឺមហារីកស្បែកដែលមានដុំសាច់ ឬមហារីកថ្លើម - ដែលមានភាពស្មុគស្មាញរួចទៅហើយដោយសារវាប៉ះពាល់ចំពោះកាយវិភាគសាស្ត្រ ករណីទាំងនេះអាចមានភាពស្មុគស្មាញ។
“ ខ្ញុំគិតថាចំណុចពិសេសនៃមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon គឺមានបទពិសោធន៍ជ្រៅជ្រះក្នុងចំណោមគ្រូពេទ្យវះកាត់របស់យើង។ បទពិសោធន៍រួមរបស់ពួកគេធ្វើឲ្យពួកគេព្យាបាលនិងថែទាំអ្នកជំងឺរបស់យើងប្រកបដោយប្រសិទ្ធភាពនិងលទ្ធផលល្អ។ ឧទាហរណ៍ ជំងឺមហារីកសុដន់ជាអ្វីដែលខ្ញុំជួបញឹកញាប់បំផុតក្នុងនាមជាវេជ្ជបណ្ឌិត។ នៅកន្លែងផ្សេងទៀតការព្យាបាលជាទូទៅគឺត្រូវវះកាត់យកសុដន់ចេញរួមជាមួយដុំសាច់នោះនិងកន្លែងដែលនឹងកើត។ ប៉ុន្តែសម្រាប់យើងត្រូវការការថែទាំជាច្រើនទៀត” ។
វេជ្ជបណ្ឌិត Piyawan ពន្យល់ពីការគិតនៅពីក្រោយសេចក្តីថ្លែងការណ៍របស់នាងបន្តទៀត។ “ ខ្ញុំមានជំនឿយ៉ាងមុតមាំក្នុងការថែរក្សារាងកាយឲ្យមានលក្ខណៈធម្មជាតិ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ធម្មតានិងយ៉ាងហោចណាស់អាចមិនស្រួលខ្លួនក្នុងពេលព្យាបាល។ នោះជាវិធីដើម្បីធ្វើឲ្យអ្នកជំងឺនៅពីក្រោយការព្យាបាលរបស់ពួកគេ។ នោះហើយជាមូលហេតុដែលគ្រូពេទ្យវះកាត់ប្លាស្ទិចមានជាជំនាញឯកទេស។ យើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរកវិធីព្យាបាលដែលនៅទីបំផុតនាំឲ្យអ្នកជំងឺរបស់យើងថែរក្សាសុដន់របស់ពួកគេក្នុងទម្រង់មួយចំនួនបន្ទាប់ពីការវះកាត់។ មានវិធីផ្សេងៗ គ្នាដើម្បីសម្រេចគោលដៅនេះ ដូចជាតាមរយៈការបណ្ដុះជាលិកាពីខាងក្រោយឬពីក្រពះដើម្បីបង្កើតសុដន់ថ្មី ឬដោយការបណ្ដុះស៊ីលីខូន។ យើងព្យាយាមរក្សារាងរបស់សុដន់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដូច្នេះពួកគេអាចវិលត្រឡប់ទៅរស់នៅក្នុងជីវិតដូចធម្មតាវិញបន្ទាប់ពីវះកាត់។”
វេជ្ជបណ្ឌិត Piyawan រៀបរាប់ពីករណីដែលនាងចូលចិត្ត។ “ មានអ្នកជំងឺម្នាក់បានមករកយើងដើម្បីសុំយោបល់ជាលើកទី 2 ។ ការវះកាត់យកសុដន់ចេញ (ការវះកាត់យកសុដន់) មន្ទីរពេទ្យមួយទៀតបានណែនាំនាងរួមជាមួយការយកក្រពេញទឹករំងៃចេញទាំងអស់។ រឿងនេះធ្វើឲ្យអ្នកជំងឺពិបាកចិត្តយ៉ាងខ្លាំងចំពោះអនាគតគ្រួសារនិងជីវិតស្នេហា។ ខ្ញុំមើលឃើញថាប្រសិនបើនាងទុកការវះកាត់សុដន់ឲ្យនៅបន្ដទៅមុខទៀតនោះ សុខភាពផ្លូវចិត្តនិងរាងកាយរបស់នាងនឹងទទួលរងឥទ្ធិពលយ៉ាងខ្លាំង ដូច្នេះយើងបានរៀបចំការព្យាបាលប្រភេទផ្សេងទៀតសម្រាប់នាង។
ស្ថានភាពរបស់អ្នកជំងឺមហារីកទាំងអស់មានលក្ខណៈផ្ទាល់ជាមួយសរីរវិទ្យារបស់ពួកគេ ដូច្នេះយើងចាប់ផ្តើមជាមួយនឹងការធ្វើតេស្តប្រព័ន្ធភាពស៊ាំ (IHC)។ នៅក្នុងការធ្វើតេស្តនេះប្រើថ្នាំជ្រលក់សារធាតុគីមីដើម្បីធ្វើឲ្យប្រឡាក់ប្រូតេអ៊ីនដែលបង្ហាញដោយកោសិកាមហារីក។ ពីបន្ទះប្រូតេអ៊ីន យើងអាចកំណត់ប្រភេទជំងឺមហារីកជាក់លាក់ដែលក្នុងករណីរបស់នាងត្រូវបានគេរកឃើញថាជាប្រភេទមួយដែលអាចឆ្លើយតបបានល្អចំពោះការព្យាបាលដោយគោលដៅ។ បន្ទាប់ពីការពិគ្រោះយោបល់រវាងក្រុមវេជ្ជសាស្រ្តនិងអ្នកជំងឺហើយនោះ យើងបានសម្រេចចិត្តបន្តដំណើរការទៅមុខទៀតជាមួយនឹងការព្យាបាលដោយប្រើគីមីមុនពេលវះកាត់។
ពេលដល់ពេលដែលត្រូវវះកាត់យើងឃើញថាដុំពកបានរួញតូចនៅត្រឹមតែ 1 សង់ទីម៉ែត្រ ក្រពេញទឹករំងៃមិនត្រូវបានយកចេញនោះទេ ហើយថាសុដន់របស់នាងត្រូវបានរក្សាទុកទាំងស្រុង។ នេះគឺជាអ្វីដែលគេហៅថាការឆ្លើយតបខាងរោគសាស្ត្រពេញលេញ។ សុដន់របស់នាងត្រូវបានសង្គ្រោះនិងជៀសវាងការជ្រៀតជ្រែកដែលមិនស្រួលដូចជាដៃហើម ដោយសារការយកចិត្តទុកដាក់ដែលយើងបានធ្វើរោគវិនិច្ឆ័យលម្អិតនិងព្យាបាលឲ្យបានហ្មត់ចត់” ។ វេជ្ជបណ្ឌិត Piyawan រៀបរាប់ដោយស្នាមញញឹមស្រស់ស្រាយ។
ដំបូន្មានរបស់គ្រូពេទ្យវះកាត់
ទាំងស្ថានភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក មានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាពជោគជ័យនៃការព្យាបាល។ អ្នកជំងឺដែលមានគំនិតល្អ អាកប្បកិរិយាវិជ្ជមាន អនុវត្តរបបអាហារដែលមានសុខភាពល្អនិងការហាត់ប្រាណ ទាំងនេះគឺជាអ្នកជំងឺដែលមានឱកាសល្អបំផុតក្នុងការទទួលបាននូវភាពជោគជ័យក្នុងការព្យាបាល” វេជ្ជបណ្ឌិត Piyawan ផ្ដល់នូវពាក្យចុងក្រោយនៃការផ្តល់ដំបូន្មានដែលជាផ្នែកមួយនៃការប្រុងប្រយ័ត្ន។ “ប៉ុន្តែឱកាសកាន់តែប្រសើរជាមួយនឹងការរកឃើញភាពមិនប្រក្រតីមុនកាលកំណត់ ឬបើជំងឺមហារីកត្រូវបានរកឃើញក្នុងដំណាក់កាលដំបូង ដែលនឹងបង្កើនឱកាសនៃការក្លាយជាជំងឺមហារីកកាន់តែច្បាស់បំផុត។ នេះជាមូលហេតុដែលខ្ញុំណែនាំឲ្យមានការត្រួតពិនិត្យយ៉ាងទៀងទាត់រាល់ឆ្នាំ។”
For more information please contact:
Last modify: វិច្ឆិកា 13, 2024