ខ្លាចមិនភ្ញាក់ពីគេងម្តងទៀតបន្ទាប់ពីគេងលង់លក់។ បាត់បង់ការចងចាំដ៏មានតម្លៃបំផុតរបស់អ្នក មិនអាចចាំបានសូម្បីតែមនុស្សជាទីស្រឡាញ់របស់អ្នក។ តស៊ូជាមួយជំងឺដែលគំរាមកំហែងដល់អាយុជីវិត។ ជាពេលមួយដែលមនុស្សម្នាក់ត្រូវសម្រេចចិត្តថាតើព្រមចុះចាញ់ចំពោះការភ័យខ្លាចឬប្រយុទ្ធជាមួយវាឲ្យអស់ពីកម្លាំងរបស់ខ្លួននោះ។
ការមិនព្រមចុះចាញ់របស់នាង គឺជាអ្វីដែលធ្វើឲ្យ Nguyen Thi Kieu Vuong ដែលជាមេធាវីវ័យក្មេងពីប្រទេសវៀតណាមត្រូវទៅព្យាបាលនៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់នៅមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាត (Bumrungrad)។
រឿងរ៉ាវរបស់នាងបានចាប់ផ្តើមឡើងតាំងពីឆ្នាំ 2014 នៅពេលដែលគ្រូពេទ្យសង្ស័យថានាងមានជំងឺមហារីកសុដន់។ នាងបានរៀបរាប់ថា “មុនដំបូង នាងខ្ញុំមានអារម្មណ៍ថាឈឺចាប់ត្រង់បរិវេណទ្រូងរបស់ខ្ញុំ ដូច្នេះហើយ នាងខ្ញុំក៏បានទៅជួបគ្រូពេទ្យ។ គ្រូពេទ្យបានយកសំណាកជាលិកាមួយចំនួនពីខ្ញុំ ហើយចុងក្រោយខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសាច់ដុះ (ប្រភេទនៃជំងឺមហារីកឈាមមួយប្រភេទដែលកំពុងលូតលាស់ក្នុងកោសិកាឈាមស)។ ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំង ខ្ញុំពិតជាមិនដឹងថាត្រូវធ្វើអ្វីនោះទេ” ។ ”
“ខ្ញុំបានទទួលការព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងហូជីមិញនិងធ្វើការព្យាបាលដោយប្រើគីមីចំនួន 8 វគ្គ។ ដុំមហារីកបានបាត់ទៅវិញ ប៉ុន្តែមិនយូរប៉ុន្មានខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាចុះខ្សោយនិងឈឺក្បាលយ៉ាងខ្លាំង។ ខ្ញុំក៏បានទៅជួបគ្រូពេទ្យម្តងទៀតហើយឃើញថាមហារីកបានត្រឡប់មកកើតឡើងវិញ។ មហារីកសាច់ដុះរបស់ខ្ញុំបានរាលដាលដល់ខួរក្បាល។ ខ្ញុំមានអារម្មណ៍ធុញថប់និងខ្វាយខ្វល់ខ្លាំងណាស់។”
ការចាប់ផ្តើមថ្មីនៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់
ភាពឆាប់រហ័សនៃស្ថានភាពរបស់នាងនិងការយល់ដឹងរបស់នាងផ្ទាល់ថាជំងឺនេះអាចបណ្តាលឲ្យមានជំងឺជ្រៀតជ្រែកដ៏សំខាន់សម្រាប់នាងទាំងផ្លូវកាយនិងផ្លូវចិត្ត នាំឲ្យអ្នកនាង Vuong ពង្រីកជម្រើសក្នុងការស្រាវជ្រាវវិធីព្យាបាលរបស់នាង។
“សំណួរដែលត្រូវស្វែងរកភាពជាក់លាក់នៃព្យាបាលសង្កត់យ៉ាងធ្ងន់លើខ្ញុំ។ ខ្ញុំដឹងថាខ្ញុំត្រូវរង់ចាំជាយូរដើម្បីឲ្យបានជួបអ្នកជំនាញផ្នែកជំងឺសាច់ដុះដ៏ល្អបំផុតរបស់វៀតណាម។ ខ្ញុំខ្លាចថាខ្ញុំនៅមិនបានយូរទេ។ ប៉ុន្តែមិនយូរប៉ុន្មាន
ខ្ញុំបានជួបអ្នករស់រានមានជីវិតពីជំងឺមហារីកដែលបានចែករំលែកបទពិសោធន៍ខ្លះៗ។
មិត្តភក្តិខ្ញុំខ្លះក៏មានចំណេះដឹងអំពីរឿងនេះដែរ។ ពួកគេបានណែនាំឲ្យខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាត របស់ប្រទេសថៃ។
“តាមពិតទៅ មានជម្រើសដ៏សំខាន់ផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង សិង្ហបុរី និងសូម្បីតែនៅសហរដ្ឋអាមេរិក។ នៅទីបញ្ចប់ ខ្ញុំបានជ្រើសរើសមន្ទីរពេទ្យបាំរុងរ៉ាត ព្រោះខ្ញុំបានទៅកំសាន្ដនៅប្រទេសថៃកាលថ្ងៃឈប់សម្រាកពីមុន ហើយខ្ញុំរីករាយនឹងបទពិសោធន៍នេះ។ ទីក្រុងបាងកកចំណាយពេលក្នុងការហោះហើរត្រឹមតែពីរម៉ោងប៉ុណ្ណោះ ហើយមន្ទីរពេទ្យបាំរុងរ៉ាតក៏មានកេរ្តិ៍ឈ្មោះល្បីក្នុងការព្យាបាលជំងឺមហារីកផងដែរ។ តម្លៃការព្យាបាលក៏មានការប្រកួតប្រជែងខ្ពស់ផងដែរបើប្រៀបធៀបជាមួយជម្រើសផ្សេងទៀត។ ដូច្នេះខ្ញុំក៏បានសម្រេចចិត្តមកប្រទេសថៃ។”
ការផ្ដល់ភាពកក់ក្ដី
ក្នុងកំឡុងពេលព្យាបាលជំងឺមហារីកដែលត្រូវបានរាលដាលទៅក្នុងខួរក្បាលរបស់នាង មានហេតុការណ៍មួយដែលបានផ្តល់កម្លាំងចិត្តដល់នាងដើម្បីបន្តទៅទៀត។
នាងបាននិយាយថា “ពេលខ្ញុំមកព្យាបាលនៅទីនេះលើកដំបូង វេជ្ជបណ្ឌិតបានបញ្ជាឲ្យចាប់ផ្ដើមការព្យាបាលដោយប្រើគីមី។ នៅពេលដែលកោសិកាឈាមសរបស់ខ្ញុំធ្លាក់ចុះ គេបានផ្ដល់ថ្នាំរហូតដល់ខ្ញុំមានកម្លាំងគ្រប់គ្រាន់សម្រាប់ការព្យាបាលដោយប្រើគីមីជាបន្ទាប់។ សរុបទៅខ្ញុំបានឆ្លងកាត់វគ្គការព្យាបាលដោយគីមីចំនួន 12 វគ្គ។ បន្ទាប់ពីខ្ញុំបានព្យាបាលដោយប្រើគីមី គ្រូពេទ្យប្រាប់ខ្ញុំពីរឿងដែលត្រូវធ្វើជាបន្ទាប់។ ខ្ញុំត្រូវធ្វើការវះកាត់ដើម្បីយកមហារីកចេញពីខួរក្បាល និងការព្យាបាលកោសិកាដោយប្រើកោសិកាដើមរបស់ខ្ញុំ។ ខ្ញុំពិតជាបារម្ភអំពីរឿងទាំងអស់នេះ។
ខ្ញុំខ្លាចមិនភ្ញាក់ពីគេងបន្ទាប់ពីការវះកាត់។ ខ្ញុំខ្លាចថាខ្ញុំនឹងបាត់បង់ការចងចាំ និងមិនអាចចងចាំនរណាម្នាក់បាន សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំខ្លាចថាខ្ញុំអាចស្លាប់នៅលើតុវះកាត់ទៀតផង។” បន្ធូរអារម្មណ៍ពីការភ័យខ្លាចនិងការថប់បារម្ភតាមរយៈទឹកមុខរបស់នាងនៅពេលនាងនឹកឃើញគ្រាទាំងនោះ។
“ប៉ុន្តែវេជ្ជបណ្ឌិតនៅតែរក្សាស្នាមញញឹមដូចធម្មតា អាកប្បកិរិយាវិជ្ជមាន។ គាត់ថែមទាំងធានាជាមួយខ្ញុំទៀតថាខ្ញុំនឹងភ្ញាក់ឡើងជាមួយអារម្មណ៍ស្រស់ស្រាយដូចបានទទួលក្បាលថ្មី! ស្តាប់ទៅគួរឲ្យអស់សំណើចណាស់ប៉ុន្តែវាពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្បើយ។
ប៉ុន្តែនៅពេលថ្ងៃការវះកាត់បានមកដល់ ការភ័យខ្លាចបានកើតឡើងចំពោះខ្ញុំម្តងទៀត។ មុនពេលចាប់ផ្ដើមការវះកាត់ ដៃរបស់ខ្ញុំត្រជាក់ដូចទឹកកក។ ប៉ុន្តែតើអ្នកជឿទេ គិលានុបដ្ឋាយិកាម្នាក់បានសង្កេតឃើញហើយកាន់ដៃខ្ញុំទាំងសងខាង។ ភាពត្រជាក់បានរលាយសាបសូន្យហើយត្រូវបានជំនួសមកវិញដោយភាពកក់ក្តៅដែលខ្ញុំមិនអាចពិពណ៌នាបានពេញលេញ។ ការវះកាត់ត្រូវបានដំណើរការទៅមុខដោយជោគជ័យ។”
ការព្យាបាលដ៏ល្អបំផុតគឺកើតចេញពីខ្លួនយើង
អ្នកនាង Vuong ឥឡូវនេះគ្មានជំងឺមហារីកទៀតទេ ទោះបីជាយ៉ាងណា នាងនៅតែបន្តការត្រួតពិនិត្យរៀងរាល់ 6 ខែម្តង។ នាងបានត្រឡប់ត្រួតពិនិត្យដោយមិនខកខានក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។
“ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នានៅមជ្ឈមណ្ឌលជំងឺមហារីកដែលបានធ្វើឲ្យខ្ញុំមានសុខភាពល្អឡើងវិញ។ ការចងចាំរបស់ខ្ញុំនៅតែល្អ! ខ្ញុំក៏សូមអរគុណដល់វេជ្ជបណ្ឌិតដែលបានជួយខ្ញុំឲ្យទទួលបាននូវសុភមង្គលទាំងអស់ដែលខ្ញុំមានមុនពេលមានជំងឺ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគិលានុបដ្ឋាយិកាដែលទោះបីជាយើងមិនស្គាល់គ្នាក៏ដោយក៏មានចិត្តអាណិតអាសូរនិងផ្ដល់ភាពកក់ក្តៅចំពោះខ្ញុំក្នុងពេលដែលខ្ញុំភ័យខ្លាចបំផុត។
រឿងតូចតាចទាំងនេះ ជាសេចក្តីសប្បុរសតូចៗ ដែលតែងតែកើតចេញពីបុគ្គលិកដែលនៅជុំវិញខ្ញុំដែលពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ ខ្ញុំមិនដែលត្រូវបានគេយកចិត្តទុកដាក់ដូច្នេះពីមុនមកទេ។ ខ្ញុំថែមទាំងបានកត់សម្គាល់ឃើញថាអ្នកទាំងអស់គ្នាមានជំនាញវិជ្ជាជីវៈសូម្បីតែការបញ្ចូលបំពង់តាមសរសៃឈាមក៏មិនមានការឈឺចាប់ដែរ។ ឧបសគ្គភាសាស្ទើរតែមិនមានជាក់ស្តែងនោះទេ ពីព្រោះមានអ្នកបកប្រែនៅគ្រប់ដំណាក់កាលនៃការព្យាបាល ដែលពិតជាបានជួយដល់ភាពស្ងប់ខាងផ្លូវចិត្តរបស់ខ្ញុំ។
សម្រាប់អ្នករាល់គ្នាដែលកំពុងប្រឈមមុខនឹងជំងឺមហារីក សូមដឹងថាកិច្ចខិតខំប្រឹងប្រែងពាក់កណ្តាលអាស្រ័យលើមន្ទីរពេទ្យ ប៉ុន្តែពាក់កណ្តាលទៀតគឺអាស្រ័យលើយើង។ យើងត្រូវតែជាអ្នកលើកទឹកចិត្តខ្លួនឯង យើងមិនត្រូវចុះចាញ់នឹងជំងឺនេះទេ ហើយដែលសំខាន់បំផុតនោះគឺ យើងមិនត្រូវព្យាយាមព្យាបាលខ្លួនយើងដោយគ្មានការចូលរួមពីវេជ្ជបណ្ឌិតឡើយ។” នាងបាននិយាយទាំងស្នាមញញឹម។
For more information please contact:
Last modify: វិច្ឆិកា 30, 2024