bih.button.backtotop.text

ជីវិតអ្នកជំងឺមហារីកដែលអាចរៀបចំបាន

យើងអាចត្រៀមខ្ខួនបាន ទោះបីមិនទាន់ឈឺក្ដី ចាត់ទុកថាជាការរៀបចំជីវីតរស់នៅនាថ្ងៃអនាគតបាន។ មិនចង់ឲ្យអ្នកទាំងអស់គ្នាគិតថា យើងគ្រប់គ្រងជីវិតខ្លួនឯងមិនបាន ទោះបីក្នុងរយៈពេលចុងក្រោយនៃជីវិតក្ដី យើងអាចធ្វើឲ្យពេលវេលានោះស្រស់បំព្រោងបានដែរជាអត្ថបទមួយដែលជាការផ្ដល់យោបល់ដ៏សំខាន់របស់អ្នកគ្រូ   វេជ្ជបណ្ឌិត ចិនត្តា ឧត្តមបញ្ញាវិទ្យ Senior Coordination Physician and Family Therapist ប្រចាំផ្នែកទំនាក់ទំនងវេជ្ជសាស្ដ្រ មន្ទីរពេទ្យបាំរុងរ៉ាត។

តាមមូលដ្ឋានជំនឿក្នុងភាពជាមនុស្សដូចគ្នាដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់ វេជ្ជបណ្ឌិតចិន្តា ដែលជាគ្រូពេទ្យអាស្រ័យភាពសុទ្ធចិត្ត ការយកចិត្តទុកដាក់និងការស្ដាប់មនុស្សដើម្បីធ្វើឲ្យយល់អំពីចិត្តរបស់អ្នកដទៃបាន ដោយអ្នកគ្រូពេទ្យមើលឃើញថា ត្រឹមតែគេដឹងអំពីការប្ដេជ្ញាចិត្តរបស់យើង គ្រប់យ៉ាងក៏ប្រព្រឹត្តទៅបានយ៉ាងរលូន។ អ្នកគ្រូពេទ្យបាននាំយកនូវគោលការណ៍នេះមកប្រើក្នុងការធ្វើការជានិច្ច ក្នុងតួនាទីរបស់ Senior Coordination Physician ដែលជាគ្រូពេទ្យទំនាក់ទំនងការងាររវាងក្រុមគ្រូពេទ្យទាំងក្នុងនិងក្រៅប្រទេស។ សម្រាប់អ្នកជំងឺនិងក្រុមគ្រួសារ រួមទាំងក្រុមការងារផ្សេងទៀតក្នុងមន្ទីរពេទ្យ ជាពិសេសពេលអ្នកជំងឺមានភាពច្របូកច្របល់អំពីវេជ្ជសាស្ដ្រ ដោយពេលខ្លះមានការពិបាកក្នុងការសម្រេចចិត្តថាត្រូវព្យាបាលដូចម្ដេច ហើយថែមទាំងពេលត្រូវចូលក្នុងប្រព័ន្ធការព្យាបាលរបស់ប្រទេសថៃដែលអ្នកជំងឺបរទេសមិនស្គាល់នោះ។

អ្នកគ្រូពេទ្យបានប្រាប់អំពីតួនាទីចម្បងនៅមជ្ឈមណ្ឌលជំងឺមហារីក Horizon នេះថា “អ្នកជំងឺភាគច្រើនជាជនបរទេស ពេលដឹងថាខ្លួនឯងកើតជំងឺមហារីកហើយ ស្ថានភាពផ្លូវចិត្តក៏ធ្លាក់ចុះមួយកម្រិត។​ពេលមកព្យាបាលជាមួយយើង ច្បាស់ណាស់ថាប្រព័ន្ធព្យាបាលក្នុងប្រទេសថៃខុសប្លែកពីប្រទេសរបស់ពួកគេ ដែលធ្វើឲ្យពួកគេមិនសូវយល់អំពីការព្យាបាល មិនយល់នូវអ្វីដែលគ្រូពេទ្យអធិប្បាយ មិនយល់អំពីការត្រៀមខ្លួន ក្រុមការងាររបស់យើងក៏ជួយទំនាក់ទំនងក្នុងដំណាក់កាលផ្សេងៗ ជួយនិយាយ ធ្វើផែនការព្យាបាល និងមើលថែគ្រប់យ៉ាងទាំងអស់ក្នុងការព្យាបាល” ។


អ្នកជំងឺម្នាក់ៗ សុទ្ធតែមានភារៈផ្លូវចិត្តដែលខុសគ្នា

            ដោយសារអ្នកគ្រូពេទ្យបានសិក្សាអំពីការព្យបាលដោយស្វាមីភរិយានិងក្រុមគ្រួសារ (Marriage and Family Therapy) មកដែរនោះ ទើបអ្នកគ្រូពេទ្យមានការយល់ដឹងថា គ្រួសារនីមួយៗ ពេលមានបញ្ហាឈឺថ្កាត់ធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ការរស់នៅប្រចាំថ្ងៃក៏មានការផ្លាស់ប្ដូរ និងប៉ះពាល់ទាំងក្រុមគ្រួសារ មានការខ្វាយខ្វល់ និងបាក់ទឹកចិត្តអស់សង្ឈឹម ដែលជះឥទ្ធិពលដល់រាងកាយនិងការព្យាបាលផងដែរ។ អ្នកគ្រូពេទ្យឃើញនូវសារសំខាន់ និងវិធីផ្ដល់យោបល់ផ្លូវចិត្តសង្គម ទាំងចំពោះអ្នកជំងីផ្ទាល់ ស្វាមីភរិយាក្នុងគ្រួសារ ឬសូម្បីបុគ្គលិកគ្រូពេទ្យដែលពាក់ព័ន្ធ ដើម្បីឲ្យការព្យាបាលប្រព្រឹត្តទៅបានយ៉ាងល្អនិងត្រូវតាមតម្រូវការទាំងអ្នកជំងឺនិងគ្រូពេទ្យ។

           អ្នកគ្រូពេទ្យអធិប្បាយអំពីករណីកន្លងមកដើម្បីបង្ហាញឲ្យឃើញអំពីបញ្ហា ដោយការជជែក​ និងឆ្ពោះទៅរកវិធីការព្យាបាលដែលទទួលបានលទ្ធផលកាន់តែល្អបំផុតថា “មានករណីមួយ ជាជនជាតិឥណ្ឌា ភរិយាកើតជំងឺមហារីកសុដន់ ដោយអ្នកជំងឺជាអ្នកដែលមានអារម្មណ៍ងាយភ័យភ្ញាក់ផ្អើល ចំណែកស្វាមីក៏ងាយមួម៉ៅ ត្រូវការរបស់ផ្សេងៗ ដោយអារម្មណ៍។ ពេលបានជួបជាមួយរឿងរ៉ាវផ្សេងៗ ក្នុងគ្រួសារអ្នកជំងឺហើយ ចាប់ផ្ដើមរាក់ទាក់ស្និទ្ធិស្នាល រហូតដល់អ្នកជំងឺទុកចិត្ត និងរៀបរាប់អំពីជីវិតគ្រួសាររបស់ខ្លួន ធ្វើឲ្យបានដឹងថា អ្នកជំងឺមានសម្ព័ន្ធភាពជាមួយស្វាមីជាខ្លាំង ពេលអ្នកជំងឺមានអារម្មណ៍ភ័យភ្ញាក់ផ្អើល ស្វាមីមួម៉ៅខ្វាយខ្វល់ភ្លាម ហើយក្រុមព្យាយាមជួយ ព្យាយាមផ្លាស់ប្ដូររបស់ផ្សេងៗ យ៉ាងឆាប់រហ័ស ព្រោះគិតថាជួយដោះស្រាយបញ្ហា និងកាត់បន្ថយភាពតានតឹងឲ្យអ្នកជំងឺបាន។ ប៉ុន្ដែ តាមការពិតបែរជាបង្កើតនូវភាពតានតឹងឲ្យអ្នកជំងឺ ហើយក្រុមព្យាបាលប្ដូរចំណុចផ្លាស់ប្ដូរក្នុងគ្រាដែលអ្នកជំងឺមកដោយអាការហឺត ហត់នឿយដែលមិនបាត់សោះ ទោះបីប្ដូរវេជ្ជបណ្ឌិត ប្ដូរក្រុមគ្រូពេទ្យយ៉ាងដូចម្ដេចក្ដី អាការជារួមក៏គ្មានអ្វីល្អប្រសើរឡើងដែរ។ អ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យដោយការភ័យខ្លាច ស្របពេលដែលស្វាមីត្រូវត្រឡប់ទៅផ្ទះដើម្បីមើលកូននៅ។ អ្នកគ្រូពេទ្យបានណែនាំឲ្យស្វាមីសាកល្បងអង្គុយក្បែរអ្នកជំងឺ ហើយចាប់មើលកម្រិតអុកស៊ីហ្សែនក្នុងឈាមនៅម្រាមដៃ បង្ហាញឲ្យឃើញថា អាការហឺត ហត់នឿយជាអាការផ្លូវចិត្តរួមផងដែរ ដោយនៅពេលដែលស្វាមីមើលថែអារម្មណ៍របស់អ្នកជំងឺដោយការផ្ដល់កម្លាំងចិត្តយ៉ាងសមរម្យ អាការរបស់អ្នកជំងឺបែរជាប្រសើរឡើងយ៉ាងច្បាស់ ទើបធ្វើឲ្យស្វាមីដឹងបានថា ស្វាមីរបស់នាងគឺជាឱសថដ៏ប្រសើរបំផុត ហើយជាកម្លាំងជំរុញឲ្យនាងព្យាបាលខ្លួនឯងបានល្អបំផុតផងដែរ” ។


Palliative Care ការធ្វើផែនការជីវិតដែលរៀបចំបាន

            Palliative Care កាលពីមុន ត្រូវបានប្រើក្នុងការថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយតែប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះ មន្ទីរពេទ្យបាំរុងរ៉ាតនិងមជ្ឈមណ្ឌលមហារីក Horizon ដែលមានបច្ចេកវិទ្យាក្នុងការព្យាបាលជំងឺមហារីកដ៏ទាន់សម័យបំផុត ទាំងផ្នែក Immunotherapy (ការព្យាបាលមហារីកក្នុងថ្នាក់ម៉ូលេគុល ថ្នាក់បន្ដពូជ ថ្នាក់ប្រព័ន្ធការពារ) និងការថែទាំផ្លូវកាយរបស់អ្នកជំងឺបានយ៉ាងល្អបំផុត ឃើញនូវសារសំខាន់នៃការពង្រីកប្រព័ន្ធ Palliative Care ជាមួយអ្នកជំងឺដែលកើតមហារីកឲ្យចូលមកមានតួនាទីចាប់ពីដំណាក់កាលមុនៗ​។

អ្នកគ្រូពេទ្យចិន្តាអធិប្បាយផងដែរថា “អ្នកជំងឺសម័យមុន ពេលប្រាប់ថាកើតជំងឺមហារីកដំណាក់កាលចុងក្រោយ ក៏ប្រគល់តួនាទីជូនគ្រូពេទ្យ Palliative Care ។ ប៉ុន្ដែពេលនេះ មិនដូច្នោះទេ យើងបង្កើតក្រុមដើម្បីចូលទៅមើលថែ នៅក្បែរអ្នកជំងឺនិងគ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យក្នុងការព្យាបាល ដោយករណីដែលដឹងថាចាប់ផ្ដើមកើតជំងឺមហារីក អាចមានការធុញថប់ ដែលពិបាកក្នុងការបង្កើតនូវសម្ព័ន្ធភាពជាមួយអ្នកជំងឺនិងគ្រួសារ ឲ្យកើតនូវទំនុកចិត្ត ដោយមានផលជាវិជ្ជមានក្នុងការមើលថែអ្នកជំងឺពេលដែលអ្នកជំងឺចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ឬដំណាក់កាលចុងក្រោយ ។ នៅអំឡុងពេលដែលដល់ចំណុចនោះ យើងផ្ដល់យោបល់ដល់អ្នកជំងឺនិងគ្រួសារអំពីអនាគត ដូចជា អ្នកជំងឺមានគោលដៅដូចម្ដេច ត្រូវតែតស៊ូជាមួយជំងឺដែលធ្ងន់ធ្ងរ មានការធុញថប់ ការឈឺចាប់ គេមានជីវភាពរស់នៅដូចម្ដេច? បើគេចាប់ផ្ដើមគ្មានសតិ មិនអាចទ្រាំបាន ចុងក្រោយនៃជីវិតរបស់គេត្រូវការឃើញវាដូចម្ដេច? តស៊ូជាមួយជំងឺដល់ចំណុចណាហើយ ល្មមអាចដាក់អុកស៊ីហ្សែនជួយដកដង្ហើមឬសង្កត់បេះដូងក្នុងដំណាក់កាលចុងក្រោយទេ? ដោយម្នាក់ៗ ក្នុងគ្រួសារមានការយល់ឃើញខុសពីគ្នា។ ក្រៅពីជួយឲ្យការមើលថែក្នុងដំណាក់កាលចុងក្រោយរបស់អ្នកជំងឺ  នៅពេលដល់ពេលនោះមែន អាចធ្វើបានងាយស្រួលនិងត្រូវតាមតម្រូវការរបស់អ្នកជំងឺហើយនោះ ក្រុមគ្រួសារក៏មិនពិបាកចិត្តក្នុងការសម្រេចចិត្តនៅពេលនោះផងដែរ។ ចំណុចល្អមួយទៀតនោះ ក្រុមគ្រួសារក៏សប្បាយចិត្តដែលបានធ្វើនូវរឿងដែលអ្នកជំងឺត្រូវការ មានការចងចាំ អនុស្សវរីយ៍ល្អៗ និងមិនទុក្ខជាមួយកំហុសឬការមិនដឹងដែលតែងតែកើតឡើងជាញឹកញាប់ជាមួយសាច់ញាតិរបស់អ្នកជំងឺ”។

          “នៅពេលនេះ យើងចាប់ផ្ដើមមានក្រុមការងា Compassionate Care ដែលជាឈ្មោះក្រុមក្នុងប្រព័ន្ធ Palliative Care ដោយផ្នែកពង្រីកចេញនេះជាដំណាក់កាលក្នុងការថែទាំព្រមគ្នាជាមួយក្រុមគ្រូពេទ្យដោយស្និទ្ធិស្នាលជាមួយអ្នកជំងឺនិងក្រុមគ្រួសារទាំងអស់ មានការប្រជុំជាមួយសាច់ញាតិអ្នកជំងឺ បើកផ្លូវចិត្តឲ្យគេបញ្ចេញយោបល់។ រឿងបែបនេះជារឿងល្អិតល្អន់ណាស់ គ្រួសារជាច្រើនតែងតែមិននិយាយ ឬជាជំនឿរបស់ជនជាតិនោះ ដូចជា ជំនឿរបស់ជនជាតិចិន បើនិយាយអំពីសេចក្ដីស្លាប់ ចាត់ទុកថាជារឿងមិនល្អក្នុងគ្រួសារ ដោយគ្រួសារខ្លះចង់ទុកជាការសម្ងាត់ មិនចង់ឲ្យអ្នកជំងឺដឹង ឬអ្នកជំងឺខ្លះមិនត្រូវការទាក់ទងជាមួយសាច់ញាតិ ”។ អ្នកគ្រូពេទ្យរៀបរាប់អំពីឧបសគ្គដែលតែងតែជួបប្រទះ “ពេលយើងជួយទ្រទ្រង់ផ្លូវចិត្តអ្នកជំងឺឬសាច់ញាតិបានមួយកម្រិតហើយ យើងវាយតម្លៃរឿងការព្យាបាលផ្លូវចិត្តដោយផ្ទាល់ទៅលើមនុស្សម្នាក់ៗ ដោយក្រុមការងារគិតដល់លក្ខណៈផ្ទាល់របស់មនុស្សម្នាក់ៗ ទើបនាំយកនូវរូបបែបការជួយច្រើនបែបដូចជា Art Therapy, Music Therapy, Breathing Therapy,Total Relaxation។ ទាំងអស់នេះគឺការប្រើវិធីផ្សេងៗ មកជួយឲ្យការយល់នូវផ្លូវចិត្តរបស់អ្នកជំងឺនិងគ្រួសារបានកាន់តែច្រើន ធ្វើឲ្យអារម្មណ៍អវិជ្ជមានអាចត្រូវបានកម្ចាត់ចេញបានកាន់តែងាយស្រួល មានក្ដីសង្ឃឹមក្នុងចិត្ត អាចស្វែងរកអត្ថន័យល្អៗ ក្នុងហេតុការណ៍ដែលកើតឡើង”។   


ការមើលថែគ្រប់សមាសភាគបែបរួមចូលគ្នា

            ឃើញបានថា Palliative Care នោះជាយន្ដការមួយដែលជួយដល់ការព្យាបាលជំងឺមហារីកនោះរលូន រួមទាំងជាអ្នកជួយរៀបចំរចនាដ៏សំខាន់ក្នុងការធ្វើផែនការជីវិតជូនអ្នកជំងឺ ក្រៅពីការយកចិត្តទុកដាក់លើចិត្តសង្គមរបស់អ្នកជំងឺហើយ ការចូលដល់កម្រិតចិត្តវិញ្ញាណ ជំនឿផ្ទាល់ខ្លួន ជនជាតិ សាសនាក៏សំខាន់ដែរ ដោយមជ្ឈមណ្ឌលមានការនិមន្តព្រះសង្ឃ ឬ អ្នកបួស មកជជែកជាមួយអ្នកជំងឺនិងសាច់ញាតិយ៉ាងសមរម្យ ដើម្បីជាការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយអត្ថន័យជីវិតរបស់អ្នកជំងឺ។

ចុងក្រោយនេះ ក្រុមការងារយល់ឃើញថា ការបង្កើតនូវភាពស្រស់បំព្រោងនេះ ត្រូវតែមានការចូលរួមពីច្រើនភាគី ទើបបានពុះពារព្យាយាមក្នុងការអភិវឌ្ឍប្រព័ន្ធ និងបង្កើតនូវការយល់ដឹងជូនដល់បុគ្គលិកគ្រូពេទ្យក្នុងមន្ទីរពេទ្យ ដើម្បីឲ្យបុគ្គលិកបានដឹងអំពីសភាពផ្លូវចិត្តរបស់ខ្លួនឯង អាចអនុវត្តនិងយល់អំពីអ្នកជំងឺនិងគ្រួសារបានកាន់តែល្អ ដោយអាចជជែកនិយាយស្ដីឲ្យអ្នកជំងឺនិងគ្រួសារបានយ៉ាងរលូននិងមានប្រសិទ្ធភាព។

 អ្នកគ្រូពេទ្យចិន្តាពោលទាំងញញឹមថា “ការនិយាយអំពីសេចក្ដីស្លាប់ទុកមុន មនុស្សជាច្រើនអាចខ្លាចថាដូចការដាក់បណ្ដាសា ប៉ុន្ដែតាមការយល់ឃើញ វាជាការធ្វើផែនការដ៏ល្អ ការមានពេលនិយាយគ្នា និងត្រៀមខ្លួន ដោយមិនប្រញាប់ប្រញាល់ ធ្វើតាមដំណាក់កាល ទោះបីពេលដែលមិនទាន់ឈឺអ្វីក្ដី ក៏អាចត្រៀមខ្លួនបាន ដោយសង្ឃឹមថា អាចរៀបចំជីវិត ទោះបីក្នុងអំឡុងពេលដែលមើលទៅមានច្រើនយ៉ាងមិនអាចគ្រប់គ្រងបាន ដូចជានៅដំណាក់កាលចុងក្រោយក្ដី យើងក៏ធ្វើវាឲ្យស្រស់បំព្រោងជាមួយគ្នាបានដែរ”។
 
For more information please contact:
Last modify: September 18, 2024

Related Packages

Related Health Blogs