“ពុកត្រូវរស់នៅដើម្បីកូន ពុកត្រូវតែជា” សំឡេងតាមខ្សែទូរស័ព្ទពីប្រទេសអេត្យូពី របស់ក្មេងស្រីវ័យ 3 ខួបដែលបញ្ជូននូវក្ដីបារម្ពមកកាន់ឪពុករបស់នាង ដែលមានជំងឺមហារីកគ្រាប់ឈាមស ហើយធ្វើឲ្យលោក Ashebir Yimam កាន់តែជឿជាក់លើការសម្រេចចិត្តមកព្យាបាលនៅមជ្ឈមណ្ឌលជំងឺមហារីក Horizon មន្ទីរពេទ្យបាំរុងរ៉ាត។
ចាប់ផ្ដើមនៅអំឡុងឆ្នាំ 2014 ជាអំឡុងពេលដែលផ្លាស់ប្ដូរលោក Ashebir Yimam ដែលនៅពេលនោះធ្វើការផ្នែក Data Collector របស់ក្រុមហ៊ុនមួយនៅប្រទេសអេត្យូពី។ គាត់ចាប់ផ្ដើមមានការនឿយហត់ខ្លាំងខុសពីធម្មតា រហូតដល់មិនអាចធ្វើការបាន ហើយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំមូលដ្ឋាន។ គាត់បានរៀបរាប់ពីចំណុចចាប់ផ្ដើមនៃជំងឺថា “ដំបូង មិនគិតសោះថា ខ្លួនឯងកើតអ្វី ព្រោះរាងកាយក៏មាំមួន គិតថាប្រហែលជាធ្វើការធ្ងន់ពេក ទើបហត់នឿយ។ ប៉ុន្ដែពេលគ្រូពេទ្យពិនិត្យយ៉ាងលម្អិត ប្រទះឃើញថា គាត់កើតជំងឺមហារីកគ្រាប់ឈាមស”។
“ពេលទប់សតិអារម្មណ៍បាន ក៏មកពិភាក្សាជាមួយគ្រួសារ និងមិត្តភក្ដិរួមការងារនៅក្រុមហ៊ុន ដោយពេលនោះ ក្រុមហ៊ុនក៏បានណែនាំមន្ទីរពេទ្យដ៏ល្អនិងមានការព្យាបាលដែលល្បីល្បាញច្រើនជាង 2 ប្រទេស គឺប្រទេសឥណ្ឌានិងប្រទេសថៃ” ។ លោក Ashebir Yimam រៀបរាប់អំពីការសម្រេចចិត្តដែលហាក់ដូចជាឆាប់រហ័សក្នុងការព្យាបាលជំងឺមហារីករបស់ខ្លួន ដោយចំណាយពេលត្រឹមតែមួយសប្ដាហ៍ក្នុងការស្វែងរកទិន្នន័យបន្ថែម និងជ្រើសរើសមកកាន់ Horizon Regional Cancer Center មន្ទីរពេទ្យបាំរុងរ៉ាត។
ហេតុផលដែលជ្រើសរើសមកព្យាបាលនៅប្រទេសថៃ
“អំឡុងពេលដែលសម្រេចចិត្តនោះ មានទិន្ន័យជាច្រើនដែលគ្រូពេទ្យនៅក្រុមហ៊ុនណែនាំ ទាំងការព្យាបាលដ៏ទាន់សម័យនិងល្អជាង ការថែទាំគ្រប់ជ្រុងជ្រោយ រួមទាំងកេរ្ដិ៍ឈ្មោះរបស់មន្ទីរពេទ្យបាំរុងរ៉ាត ធ្វើឲ្យខ្ញុំធ្វើដំណើរមកទីនេះ”។ នោះគឺជាហេតុផលដែលលោក Ashebir Yimam ជ្រើសរើសមកព្យាបាលនៅកន្លែងនេះ ដោយគាត់មកព្រមជាមួយបងស្រីតែម្នាក់គត់ នោះធ្វើឲ្យស្ថានភាពផ្លូវចិត្តដំបូងរបស់គាត់នៅខ្វាយខ្វល់ខ្លះ។
អំឡុងពេលព្យាបាលដែលដូចជិះរថភ្លើងហោះ
ការព្យាបាលនៅអំឡុងពេលដំបូង អ្នកជំងឺជាច្រើនអ្នកតែងតែមានបញ្ហាផ្លូវចិត្តខ្លះ អាចធ្វើឲ្យមានអារម្មណ៍ថា អាការឡើងចុះៗ ថ្ងៃខ្លះក៏ល្អ ថ្ងៃខ្លះមិនល្អ ដោយលោក Ashebir Yimam បានរៀបរាប់ឲ្យស្ដាប់ដូចគ្នាដែរ គាត់ប្រាប់ថា ដូចជិះរថភ្លើងហោះ មានទាំងស្នាមញញឹម និងមានអារម្មណ៍ថាខ្លាចឆ្លាស់គ្នាទៅវិញទៅមក។ គាត់ត្រូវធ្វើឃីម៉ូទាំងអស់ 6Cycle និងត្រូវធ្វើរៀងរាល់ 21 ថ្ងៃ។ គ្រប់យ៉ាងក៏មានលទ្ធផលចេញមកល្អ គាត់មានសង្ឃឹមកាន់តែពេញបរិបូរណ៍។ ចុងក្រោយបំផុតនោះ ពេលលោកគ្រូពេទ្យវិឆៀន ដែលជាគ្រូពេទ្យប្រចាំអ្នកជំងឺបានប្រាប់អំពីការព្យាបាលបែប Stem Cell ឬការបណ្ដុះគ្រាប់ឆ្អឹង ធ្វើឲ្យគាត់ជាពីជំងឺមហារីកគ្រាប់ឈាមសបានយ៉ាងពិតប្រាកដ 100% ។
គាត់រៀបរាប់ទាំងស្នាមញញឹមថា “លោកគ្រូពេទ្យវិឆៀន ប្រាប់ខ្ញុំថា ការព្យាបាលបែប Stem Cell ធ្វើឲ្យខ្ញុំជាបានយ៉ាងពិតប្រាកដ ខ្ញុំសប្បាយចិត្តណាស់ ហើយលទ្ធផលការពិនិត្យបងស្រីខ្ញុំ លោកគ្រូពេទ្យបាប់ថាប្រើ Stem Cell ពីបងស្រីបានល្មម។ គាត់ទាំងជាបងស្រី និងជាអ្នកផ្ដល់ជីវិតថ្មីឲ្យខ្ញុំ មានការសប្បាយចិត្តយ៉ាងខ្លាំង” ។
ការព្យាបាលដោយបច្ចេកវិទ្យានិងគ្រួសារ
ជាង 8 ខែដែលធ្វើឲ្យគាត់ត្រូវឃ្លាតឆ្ងាយពីផ្ទះនិងក្រុមគ្រួសារ ធ្វើឲ្យជួនកាលគាត់មានអារម្មណ៍មិនល្អ ប៉ុន្ដែក៏បានទទួលកម្លាំងចិត្តតូចៗ ពីកូនស្រីរបស់ខ្លួន ធ្វើឲ្យគាត់ឈានទៅមុខទៀតបាន។ “ពុកត្រូវតែរស់នៅដើម្បីកូន ពុកត្រូវតែជា ពុកត្រឡប់មកឆាប់ៗ ណ៎ា កូននឹកពុក” សំឡេងតាមខ្សែទូរសព័្ទពីចម្ងាយ ធ្វើឲ្យលោក Ashebir Yimam មានកម្លាំងចិត្តនិងតស៊ូជាមួយជំងឺនេះបាននៅអំឡុងពេលព្យាបាល។ “បើសួរថាតើខ្វល់ទេថា ជំងឺមហារីកគ្រាប់ឈាមសកើតឡើងជាមួយមនុស្សក្នុងគ្រួសារខ្ញុំទេ? ខ្ញុំធ្លាប់បានសួរលោកគ្រូពេទ្យវិឆៀនណ៎ា ប៉ុន្ដែលោកគ្រូពេទ្យប្រាប់ថា មិនពាក់ព័ន្ធទេ ធ្វើឲ្យខ្ញុំមិនខ្វាយខ្វល់ ជឿជាក់លើលោគ្រូពេទ្យណាស់ ទោះបីជាអ៊ំស្រីរបស់ខ្ញុំធ្លាប់កើតជំងឺមហារីកសុដន់កាលមុននេះក្ដី ហើយរឹតតែបានជួបគ្រូពេទ្យពូកែៗ បច្ចេកវិទ្យាក្នុងការព្យាបាលដ៏ល្អផងដែរនោះ ទើបអស់ក្ដីបារម្ភតែម្ដងបាទ” គាត់រៀបរាប់អំពីកម្លាំងចិត្តដ៏ល្អបំផុតរបស់ខ្លួន។
ការពេញចិត្តដែលចង់ប្រាប់គ្រូពេទ្យ
លោក Ashebir Yimam បានប្រាប់ជាចុងក្រោយថា “ ខ្ញុំសូមអរគុណទាំងលោកគ្រូពេទ្យ ដែលធ្វើឲ្យខ្ញុំបានត្រឡប់មករកក្រុមគ្រួសារវិញ និងរស់នៅដើម្បីកូនបានយូរទៀត ហើយនៅអំឡុងពេលការព្យាបាលទាំងការធ្វើឃីម៉ូ និងការព្យាបាលបែប Stem Cell និងសូមអរគុណគិលានុបដ្ឋាយិកា ដែលមើលថែ យកចិត្តទុកដាក់យ៉ាងល្អគ្រប់ពេល ហើយក៏សូមអរគុណដល់អ្នកជាច្រើនទៀតដែលខ្ញុំមិនស្គាល់ឈ្មោះ ដឹងតែថាមើលថែបានល្អបំផុត អរគុណអ្នកបកប្រែដែលធ្វើឲ្យការព្យាបាលប្រព្រឹត្តយ៉ាងរលូន ហើយពេលដែលខ្ញុំត្រឡប់ទៅប្រទេសអេត្យូពីវិញ ខ្ញុំនឹងត្រូវបានគេសម្ភាសន៍ដើម្បីចុះក្នុងទស្សនាវដ្ដី និងកម្មវិធីទូរទស្សន៍អំពីការមានជីវិតថ្មីពីប្រទេសថៃ ជាជាអ្នករួចផុតពីជំងឺមហារីកគ្រាប់ឈាមស ពិតណាស់ថា ខ្ញុំនឹងនិយាយអំពី Horizon Regional Cancer Center នេះដែលបានផ្ដល់ជីវិតថ្មីឲ្យខ្ញុំ”
For more information please contact:
Last modify: November 14, 2024