“មហារីកជាលិកា ស្រដៀងនឹងប្រភេទមហារីកដទៃទៀតដែរ ប្រសិនបើរកឃើញលឿន បង្ហាញថាការព្យាបាលអាចមានប្រសិទ្ធភាពខ្ពស់។ ផ្ទុយទៅវិញ ប្រសិនបើជំងឺមហារីកត្រូវបានរកឃើញនៅក្នុងដំណាក់កាលរាលដាល អត្រានៃការរស់រានមានជីវិតត្រូវបានថយចុះគួរឲ្យកត់សម្គាល់។ ”
អ្នកប្រហែលជាមិនធ្លាប់ឮអំពីមហារីកប្រភេទនេះទេ ព្រោះវាកម្រកើតមានណាស់ ប៉ុន្តែអត្រាការស្លាប់ខ្ពស់គួរឲ្យព្រួយបារម្ភ។ មានរបាយការណ៍អះអាងថាវាបានឆក់យកជីវិតមនុស្សចំនួន 5270 នាក់ក្នុងមួយឆ្នាំ ខណៈអត្រាការធ្វើរោគវិនិច្ឆ័យមានត្រឹមតែ 12750 នាក់ក្នុងចំណោមមនុស្ស 1.5 លាននាក់ដែលធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំនៅក្នុងរបាយការណ៍។ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីជំងឺមហារីកប្រភេទនេះ ខែកក្កដាត្រូវបានគេកំណត់ថាជាខែរបស់ជំងឺមហារីកជាលិកា។ អ្នកប្រហែលជាមិនដែលធ្លាប់ឮពីជំងឺមហារីកជាលិកានេះទេ ព្រោះវាជាប្រភេទមហារីកដែលកម្ររកឃើញណាស់។ ទោះយ៉ាងណាក្ដី អត្រាការស្លាប់ពីជំងឺមហារីកជាលិកា មានចំនួនខ្ពស់គួរឲ្យភ្ញាក់ផ្អើលគឺមានចំនួនរហូតដល់ 5270 នាក់ក្នុងមួយឆ្នាំ។ ស្ថិតិពីសហរដ្ឋអាមេរិកបង្ហាញថាពីអ្នកជំងឺមហារីក 1.5 លាននាក់ មានអ្នកជំងឺតែ 12750 នាក់ប៉ុណ្ណោះដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកជាលិកា។ ទោះយ៉ាងណាក្ដី អត្រាការស្លាប់ពីជំងឺមហារីកនេះ មានចំនួនខ្ពស់គួរឲ្យភ្ញាក់ផ្អើលគឺមានចំនួន 5270 នាក់ក្នុងមួយឆ្នាំ។ សម្រាប់រាល់ខែកក្កដា ជាខែរបស់ជំងឺមហារីកជាលិកា រៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកប្រភេទនេះចំពោះមនុស្សគ្រប់គ្នា។
មហារីកជាលិកា គឺជាពាក្យទូទៅនៃប្រភេទនៃជំងឺមហារីកមួយដែលត្រូវបានរកឃើញនៅក្នុងកោសិកាជាលិកាភ្ជាប់គ្នា។ ទោះបីជាមហារីកនេះមានជាច្រើនប្រភេទក៏ដោយ ប៉ុន្ដែកោសិកាទាំងនេះអាចវិវត្តទៅជាកោសិកាឆ្អឹង ឆ្អឹងខ្ចី សរសៃឈាមនិងកោសិកាដើមបាន។ មហារីកនេះត្រូវបានបែងក្រុមជាពីរប្រភេទ ដែលត្រូវបានគេហៅថា មហារីកជាលិកាឆ្អឹង និងមហារីកជាលិកាទន់។
មហារីកជាលិកា គឺជាពាក្យទូទៅនៃប្រភេទនៃជំងឺមហារីកមួយដែលត្រូវបានរកឃើញនៅក្នុងកោសិកាជាលិកាភ្ជាប់គ្នា។ កោសិកាទាំងនេះអាចវិវត្តទៅជាកោសិកាឆ្អឹង ឆ្អឹងខ្ចី សរសៃឈាម ឬកោសិកាដើមបាន។ ជាមួយហេតុផលនេះ មហារីកត្រូវបានបែងក្រុមជាពីរប្រភេទ ដែលត្រូវបានគេហៅថា មហារីកជាលិកាឆ្អឹង និងមហារីកជាលិកាលើជាលិកាទន់។
តើអ្វីទៅជាមហារីកជាលិកាឆ្អឹង?
ដូចឈ្មោះដែលត្រូវគេដាក់ឲ្យ វាកើតឡើងនៅក្នុងឆ្អឹង។ អ្នកជំងឺជារឿយៗ ឈឺចាប់ក្នុងឆ្អឹងដែលមានឥទ្ធិពលធ្ងន់ធ្ងរនៅពេលយប់។ ការហើមនិងឈឺចាប់ក្នុងខ្លួនអាចជារោគសញ្ញាមួយផ្សេងទៀត។
ជាធម្មតានោះគឺ កើតឡើងជាមួយនឹងការឈឺចាប់ឆ្អឹងជាពិសេសនៅពេលយប់ជាមួយនឹងការឈឺចាប់ក្នុងខ្លួននិងហើម។
តើមហារីកជាលិកាទន់គឺជាអ្វី?
មហារីកជាលិកាទន់ មហារីកជាលិកាឆ្អឹង
មានមហារីកជាលិកាទន់ជាង 5០ ប្រភេទផ្សេងៗ គ្នា ព្រោះតែជាលិកាទន់មានច្រើនប្រភេទនិងទម្រង់ផ្សេងៗ រាប់ចាប់ពីសាច់ដុំរហូតដល់សរសៃប្រសាទនិងសរសៃឈាម។ អ្នកជំងឺអាចសម្គាល់ឃើញដុំពកឬសាច់ដុះ (មានឬគ្មានការឈឺចាប់) ឬមិនមានរោគសញ្ញាអ្វីទាំងអស់។ ទោះជាយ៉ាងណាក្ដី ចំពោះករណីជំងឺមហារីកប្រព័ន្ធរំលាយអាហារ មានការរាយការណ៍ជាញឹកញាប់អំពីការឈឺពោះនិងភាពមិនស្រួល។
មហារីកប្រភេទនេះនឹងបណ្តាលឲ្យកើតពងបែកឬបង្កជាដុំនៅលើដងខ្លួនរបស់អ្នកដោយមិនមានរឺគ្មានការឈឺចាប់ លើកលែងតែមហារីកស្ថិតនៅក្នុងប្រព័ន្ធរំលាយអាហារជាពិសេសមហារីកដែលហៅថា GIST (សាច់ដុះក្នុងប្រព័ន្ធរំលាយអាហារ) ដែលជាប្រភេទមហារីកជាលិកាទូទៅបំផុត។ អ្នកជំងឺភាគច្រើននឹងមានការឈឺពោះ ប៉ុន្តែភាគច្រើនមិនមានរោគសញ្ញាណាមួយឡើយ។
ជំនួយសាស្ដ្រាចារ្យ បណ្ឌិត Theera Umsawasdi គ្រូពេទ្យឯកទេសផ្នែកមហារីករបស់យើងនៅមន្ទីរពេទ្យអន្តរជាតិ បាំរុងរ៉ាត បានអធិប្បាយបន្ថែមថា “ មហារីកជាលិកាស្រដៀងនឹងមហារីកដទៃទៀតដែរ ប្រសិនបើរកឃើញទាន់ពេលការព្យាបាលអាចមានប្រសិទ្ធភាពខ្ពស់។ ផ្ទុយទៅវិញ ប្រសិនបើជំងឺមហារីកត្រូវបានរកឃើញនៅក្នុងដំណាក់កាលរាលដាល អត្រានៃការរស់រានមានជីវិតត្រូវថយចុះយ៉ាងខ្លាំង” ។ លោកបណ្ឌិត Tanawat Jirakullaporn គ្រូពេទ្យឯកទេសផ្នែកសាច់ដុះរបស់យើងនៅមន្ទីរពេទ្យអន្តរជាតិ បាំរុងរ៉ាត បាននិយាយថា “មហារីកជាលិកាក៏ដូចគ្នានឹងជំងឺមហារីកដទៃទៀតដែរ ប្រសិនបើវាត្រូវបានរកឃើញមុន អាចព្យាបាលបានដោយអត្រាការរស់រានមានជីវិតបាន 80% ក្នុងរយៈពេល 5 ឆ្នាំដំបូង។ ប៉ុន្តែ ប្រសិនបើជំងឺមហារីកបានរាលដាលហើយ ឱកាសដែលអ្នកអាចរស់បានថយចុះយ៉ាងខ្លាំងគឺនៅតែ 16% “។
ឯកសារណែនាំការព្យាបាលជំងឺមហារីកជាលិកា
លោកបណ្ឌិត Theera បាននិយាយថា “ការវះកាត់ ជាវិធីគឺដែលតែងតែត្រូវបានពិចារណាជាដំបូង។ ទោះយ៉ាងណាក្ដី ការវះកាត់តែម្យ៉ាងមិនគ្រប់គ្រាន់នោះទេ ព្រោះថាជំងឺមហារីកជលិកាអាចរាលដាលយ៉ាងឆាប់រហ័ស។ នោះហើយជាមូលហេតុដែលការព្យាបាលដោយប្រើគីមីនិង / ឬការព្យាបាលតាមវិទ្យុគួរធ្វើទៅជាមួយគ្នា ។ លទ្ធផលនៅតែមិនជាទីពេញចិត្តមួយផ្នែក ពីព្រោះភាពកម្រកើតមានរបស់មហារីកជាលិកា ធ្វើឲ្យការស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រមានភាពយឺតយ៉ាវ” ។ លោកបណ្ឌិត Tanawat ថែមទាំងបាននិយាយផងដែរថា “ការវះកាត់តែងតែជាវិធីព្យាបាលទូទៅបំផុត ប៉ុន្តែមហារីកនេះអាចរាលដាលបានយ៉ាងងាយស្រួល ហេតុដូចនេះទើបមិនអាចដំណើរការបានគ្រប់ពេលនោះទេ។ ភាគច្រើនត្រូវបានព្យាបាលរួមជាមួយការព្យាបាលដោយប្រើគីមីនិងឬការព្យាបាលដោយកាំរស្មី ប៉ុន្តែលទ្ធផលមិនទាន់ត្រូវបានពេញចិត្តនៅឡើយទេ ដោយសារតែមហារីកកម្រកើតឡើងពេក ដែលធ្វើឲ្យការស្រាវជ្រាវមានភាពយឺតយ៉ាវ។
ទោះយ៉ាងណាក្ដី ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្របានធ្វើឲ្យយើងយល់កាន់តែច្បាស់អំពីយន្តការកោសិកាមហារីក។ ឥឡូវយើងអាចបង្កើតការព្យាបាលដោយប្រើថ្នាំឬគោលដៅដែលកំណត់កោសិកាជាក់លាក់របស់ជំងឺមហារីក មិនដូចការព្យាបាលតាមបែបគីមីបុរាណដែលសម្លាប់កោសិកាដោយគ្មានការវែកញែក។ ប្រភពកោសិកាមហារីកពីអ្នកជំងឺម្នាក់ៗ មានលក្ខណៈប្លែកពីគ្នា ដោយមានលក្ខណៈផ្ទាល់របស់វា សូម្បីកើតក្នុងផ្នែកតែមួយនៃរាងកាយក៏ដោយ។ សូម្បីតែអ្នកជំងឺតែម្នាក់ កោសិកាមហារីកក៏មានលក្ខណៈខុសពីគ្នា នៅផ្នែកផ្សេងៗ នៃរាងកាយផងដែរ។ ភាពខុសគ្នាទាំងនេះក៏មានឥទ្ធិពលលើការឆ្លើយតបសម្រាប់ការព្យាបាលដែរ។ ការធ្វើកោសល្យវិច័យហ្សែនដ៏ទូលំទូលាយរបស់យើងនៅមជ្ឍមណ្ឌលជំងឺមហារីក Horizon អាចផ្តល់ទិន្នន័យយ៉ាងលម្អិតដែលអាចឲ្យវេជ្ជបណ្ឌិតកំណត់វិធីការព្យាបាលដ៏សមរម្យបំផុតសម្រាប់មនុស្សម្នាក់ៗ។ ទោះយ៉ាងណាក្ដី ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្របានផ្តល់ឲ្យយើងនូវចំណេះដឹងអំពីមេកានិចកោសិកាមហារីក។ ឥឡូវនេះយើងអាចបង្កើតថ្នាំដើម្បីបញ្ជាក់ទៅក្នុងមេកានិចកោសិកានីមួយៗ ដែលខុសពីការព្យាបាលដោយគីមី ដែលវាសម្លាប់កោសិកាជារួម។ ឧទាហរណ៍ កត្តាប្រឆាំងនឹងការលូតលាស់សរសៃឈាម Vascular (VEGF) ឬសារជាតិត្រួតពិនិត្យចំណុចការពារភាពស៊ាំ។ លើសពីនេះទៀត កោសិកាមហារីកដែលកើតឡើងនៅក្នុងខ្លួនរបស់យើងអាចមានប្រតិកម្មខុសគ្នាអាស្រ័យលើទីតាំងនៃកោសិកាដើម។ ជាមួយនឹងបម្រែបម្រួលទាំងនេះ ទិន្នន័យពីការធ្វើកោសល្យវិច័យបែបការគ្របដណ្ដប់ហ្សែន សេវាកម្មនៅមជ្ឈមណ្ឌលជំងឺមហារីក Horizon អាចត្រូវបានដាក់ឲ្យប្រើបានល្អ សម្រាប់វេជ្ជបណ្ឌិតដើម្បីចង្អុលបង្ហាញវិធីសាស្រ្តនៃការព្យាបាលដ៏ល្អបំផុត។
ដោយសាររោគសញ្ញាជំងឺមហារីកជាលិកាមិនងាយកត់សម្គាល់បាន យើងសូមណែនាំឲ្យអ្នកត្រួតពិនិត្យនិងសង្កេតរាងកាយរបស់អ្នកជានិច្ច។ ប្រសិនបើមានបញ្ហាមិនប្រក្រតី សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវនិងការព្យាបាលប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។ អ្នកអាចឃើញថារោគសញ្ញានៃជំងឺមហារីកជលិកាគឺគួរឱ្យកត់សម្គាល់។ យើងគួរតែត្រួតពិនិត្យមើលខ្លួនឯងជានិច្ច។ ជំនួសឲ្យការប្រើប្រាស់អ៊ីនធ័រណែតនិងទទួលបានព័ត៌មានមិនត្រឹមត្រូវមួយចំនួនដែលទាក់ទងនឹងការពន្យារពេលការព្យាបាលនោះ យើងគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
For more information please contact:
Last modify: November 14, 2024