bih.button.backtotop.text

ការវះកាត់បញ្ចូលបាឡុងដើម្បីពង្រីកសសៃបេះដូង

តើការវះកាត់បញ្ចូលបាឡុងដើម្បីពង្រីកសសៃបេះដូងគឺជាអ្វីទៅ?
ការវះកាត់បញ្ចូលបាឡុងដើម្បីពង្រីកសសៃបេះដូង គឺជាទម្រង់ការវេជ្ជសាស្រ្តមួយដែលគេប្រើប្រាស់បាឡុង (បំពង់ប្លាស្ទិក)ដើម្បីបើកសរសៃឈាមបេះដូងដែលត្បៀត ឬស្ទះ។

តើគេអនុវត្តទម្រង់ការនេះបែបណាទៅ?
ជាទូទៅការវះកាត់បញ្ចូលបាឡុងដើម្បីពង្រីកសសៃបេះដូង ត្រូវចំណាយពេលពី១ម៉ោងទៅ២ម៉ោង។ អ្នកជំងឺនៅដឹងខ្លួននៅពេលគេអនុវត្តទម្រង់ការនេះ ក៏ប៉ុន្តែវេជ្ជបណ្ឌិតវះកាត់ក៏អាចប្រើថ្នាំសណ្តំ និងថ្នាំបំបាត់ការឈឺចាប់ទៅតាមការចាំបាច់ផងដែរ។ ក្នុងអំឡុងពេលអនុវត្តទម្រង់ការនេះ វេជ្ជបណ្ឌិតវះកាត់នឹងស៊កបញ្ចូលកាតេទែរ​បាឡុងតូចមួយទៅក្នុងសរសៃឈាមអាក់ទែរក្នុងក្រលៀន ឬដៃ រួចរុញវាទៅកាន់សរសៃឈាមអាក់ទែរបេះដូងដែលត្បៀត។ បន្ទាប់មក បាឡុងនេះក៏ត្រូវបានបំប៉ោងឡើងដើម្បីពង្រីកសរសៃឈាមអាក់ទែរដែលត្បៀតនោះ។ នៅក្នុងករណីមួយចំនួន គេប្រើប្រាស់​សំណាញ់លួស(stent)ឲ្យបំប៉ោងជាមួយបាឡុងនោះ និងទុកវាចោលក្នុងនោះដើម្បីជាការគាំទ្រដល់ជញ្ជាំងសរសៃឈាម។
នៅពេលទទួលជោគជ័យ ការវះកាត់បញ្ចូលបាឡុងដើម្បីពង្រីកសសៃបេះដូង អាចបំបាត់ការឈឺចុកចាប់តឹងក្នុងទ្រូង កែលម្អការវិវត្តនៃជំងឺរបស់អ្នកជំងឺដែលតឹងទ្រូងមិនទៀងទាត់(unstable angina) និងកាត់បន្ថយឬបញ្ឈប់ការគាំងបេះដូងដោយមិនចាំបាច់តម្រូវឲ្យអ្នកជំងឺធ្វើការវះកាត់បេះដូងបើកចំហនោះឡើយ។
ដូចគ្នានឹងការវះកាត់ផ្សេងទៀតដែរ ការវះកាត់នេះមានហានិភ័យ រួមទាំងលទ្ធភាពនៃការកើតមានហានិភ័យនិងផលវិបាកដូចខាងក្រោម ៖
  • ផលវិបាកទាក់ទងនឹងការប្រើថ្នាំសណ្តំ រួមបញ្ចូលទាំងដំណើរការខុសប្រក្រតីផ្នែកផ្លូវដង្ហើម ឬបេះដូងផងដែរ
  • ការឆ្លងមេរោគ
  • ការហូរឈាមនៅក្នុងក្រលៀន (ឬនៅកន្លែងបញ្ចូលកាតេទែរផ្សេងទៀត)
  • ស្ទះទាំងស្រុងនៃលំហូរឈាមទៅកាន់ផ្នែកណាមួយនៃបេះដូង (មានហានិភ័យតិចជាង 1%)
  • ការខូចខាតចំពោះសន្ទះ ឬសរសៃឈាម
  • ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
  • ចង្វាក់បេះដូងលោតមិនប្រក្រតី
  • ខ្សោយតម្រងនោម
  • ប្រតិកម្មអាឡ៊ែកហ្ស៊ីទៅនឹងថ្នាំជ្រលក់ព៌ណកាំរស្មីអ៊ិច 
 
ការវះកាត់បញ្ចូលបាឡុងដើម្បីពង្រីកសសៃបេះដូងព្យាបាលលក្ខខណ្ឌជំងឺ ប៉ុន្តែមិនអាច​ព្យាបាលមូលហេតុដែលនាំឲ្យត្បៀតសរសៃអាក់ទែរនោះទេ។ ការត្បៀតសរសៃអាក់ទែរជាថ្មីឡើងវិញ អាចនឹងកើតមានរហូតដល់ទៅមួយភាគបួននៃករណីទាំងអស់នៅក្នុងរយៈពេល៦ខែក្រោយវះកាត់។ ការត្បៀតសរសៃអាក់ទែរឡើងវិញនេះអាច ឬមិនអាចតម្រូវឲ្យមានការអនុវត្តទម្រង់ការវះកាត់នេះម្តងទៀត ឡើយ។ 
 
គេអាចកាត់បន្ថយហានិភ័យបានតាមរយៈការអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតនៅមុន និងក្រោយពេលវះកាត់។
ប្រសិនបើសរសៃអាក់ទែរមិនត្រូវបានពង្រីកគ្រប់គ្រាន់ដោយការវះកាត់សរសៃឈាមទេ ឬការស្ទះនេះមានសភាពធ្ងន់ធ្ងរពេកមិនអាចឲ្យព្យាបាលដោយការវះកាត់សរសៃឈាមបាន នោះវេជ្ជបណ្ឌិតអាច​នឹងណែនាំឲ្យអ្នកជំងឺទទួលការវះកាត់បេះដូងបើកចំហ។
វេជ្ជបណ្ឌិតនឹងធ្វើការសម្រេចចិត្តចុងក្រោយលើលក្ខណៈសម្បត្តិរបស់អ្នកជំងឺម្នាក់ៗ​សម្រាប់ការអនុវត្ត​ទម្រង់ការនេះ បន្ទាប់ពីបានពិនិត្យ និងពិគ្រោះយោបល់ជាមួយអ្នកជំងឺរួច។
Last modify: មេសា 23, 2024

Related conditions

Doctors Related

Related Centers

វិទ្យាស្ថានបេះដូង

Learn more

Related Packages

Rating score 9.07 of 10, based on 41 vote(s)

Related Health Blogs