bih.button.backtotop.text

ការថតស្កែនសសៃឈាមបេះដូង

ការថតស្កែនសរសៃឈាមបេះដូងគឺជាការធ្វើតេស្តរូបភាពរបស់បេះដូងដែលមិនរាតត្បាត ដើម្បីកំណត់ថាតើមានកំណកជាតិខ្លាញ់ ឬជាតិកាល់ស្យូមបានបង្កើតឡើងនៅក្នុងសរសៃ​បេះដូង។

យោងតាមទិន្នន័យស្ថិតិពីអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថាជំងឺសរសៃឈាមបេះដូងគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុសំខាន់បំផុតនៃការស្លាប់។ វាភាគច្រើនកើតមកពីសរសៃឈាមដែលខូចខាត ឬការបង្កើតបន្ទះដែលផ្ទុកទៅដោយជាតិខ្លាញ់ដែលកាត់ផ្តាច់លំហូឈាមបន្តិចៗ។ ជម្ងឺបេះដូងតែងតែត្រូវបានរកឃើញចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺលើសជាតិខ្លាញ់ក្នុងឈាម ក៏ដូចជាអ្នកដែលទទួលរងពីការស្ត្រេស និងអ្នកជក់បារីច្រើន។

ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺសរសៃឈាមបេះដូង
សព្វថ្ងៃនេះ មានវីធីសាស្ត្រធំៗ២យ៉ាង ដើម្បីធ្វើរោគវិនិច្ឆ័យចំពោះជំងឺសរសៃឈាមបេះដូង។
 
. ការថតសរសៃឈាមបេះដូង (Coronary Angiography) គឺជាស្តង់ដារមាសសម្រាប់កំណត់អត្តសញ្ញាណសរសៃឈាមអាកទែរបេះដូងដែលរាំងស្ទះ។ វិធីសាស្ត្រនេះផ្តល់លទ្ធផលត្រឹមត្រូវបំផុត។
blocked coronary arteries Coronary Angiography (CAG)
គុណសម្បត្តិ៖ 
  • ការព្យាបាលត្រឹមត្រូវអាចត្រូវបានអនុវត្តភ្លាមៗដោយស៊កបញ្ចូលបាល់លូនទៅពង្រីកសសៃបេះដូង ឬការធ្វើអន្តគមន៍ពង្រីកសរសៃឈាមបេះដូងតាមរយៈការចាក់សសៃឈាមក្រោមស្បែក (Percutaneous Coronary Intervention) ។

គុណវិបត្តិ៖ 
  • វាបង្កឲ្យមានកត្តាប្រឈមខ្លះសម្រាប់ផលវិបាក ឧទាហរណ៍ ការដាច់សសៃឈាម ដោយសារការចាក់កាតេទែចូលទៅក្នុងសរសៃឈាមក្រហមចាប់ពីក្រលាន ឬដៃ​ ឬកដៃរបស់អ្នកជំងឺដោយប្រុងប្រយ័ត្នចាក់សំដៅទៅរកសសៃឈាមបេះដូង។ តែទោះជាយ៉ាងណា កត្តាប្រឈមបែបនេះមានតិចតួចណាស់ដែលបានទទួលការព្យាបាលដ៍ជំនាញពីវេជ្ជបណ្ឌិតដែលមានសមត្ថភាពខ្ពស់។  
  • វាមានតម្លៃថ្លៃ។​
  • អ្នកជំងឺត្រូវការសម្រាកពេទ្យពី​៤ទៅ២៤ម៉ោងបន្ទាប់ពីធ្វើទម្រង់ការហើយ។

 

. ការថតស្កែនសរសៃឈាមបេះដូង (Coronary CTA)
បច្ចេកវិទ្យាដោយការស្កែនត្រូវបានវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឥឡូវនេះវាផ្តល់នូវរូបភាពកម្រិតខ្ពស់ និងមានកម្រិតពណ៌ច្បាស់ចំពោះសរីរាង្គតូចៗនិងសរីរាង្គដែលមានចលនាលោតមានដូចជាបេះដូង។
អ្នកជំងឺដែលពិនិត្យការថតស្កែនសរសៃឈាមបេះដូងបានទទួលថ្នាំពណ៌ដែលជាអ៊ីយ៉ូតដែលជាសូលុស្យុងចាក់តាមសរសៃឈាមដើម្បីធានាឲ្យទទួលបានរូបភាពល្អបំផុត។
ជាធម្មតា ក្នុងអំឡុងពេលនៃការពិនិត្យនេះត្រូវចំណាយពេលប្រហែល១០នាទី ដើម្បីឲ្យកាំរស្មីអ៊ិចបានឆ្លងកាត់រាងកាយ និងត្រូវបានចាប់យកដោយឧបករណ៍រាវរកពិសេសនៅក្នុងម៉ាស៊ីនស្កែន។


Coronary CTA scan Coronary Computed Tomographic Angiography
  
គុណសម្បត្តិ៖ 
  • ទម្រង់ការដែលប្រើម៉ាស៊ីនស្កែនដែលអាចរករូបភាពច្រើនកន្លែង MDCT (Multi-Detector Computerized Tomography) អាចត្រូវបានអនុវត្តក្នុងរយៈពេលខ្លី។
  • អ្នកជំងឺមិនតម្រូវឲ្យសម្រាកពេទ្យទេបន្ទាប់ពីធ្វើទម្រង់ការហើយ។
  • វាបានផ្តល់នូវលទ្ធផលត្រឹមត្រូវជាក់លាក់កម្រិតខ្ពស់ជាង៩០% ក្នុងការរកឃើញជំងឺសរសៃឈាមបេះដូង។
គុណវិបត្តិ៖ 
  • វាត្រូវការចំណាយពេលប្រហែល ១-២ ម៉ោងសម្រាប់ដំណើររូបភាពបន្ទាប់ពីស្កែនជាក់ស្តែង។
  • អ្នកជម្ងឺត្រូវតែមានចង្វាក់បេះដូងជាទៀងទាត់ ហើយអាចទប់ដង្ហើមប្រមាណ ១០ វិនាទីសម្រាប់ការស្កែនម្តងៗជាមួយនឹងម៉ាស៊ីនស្កេនជំនាន់ថ្មី។ តម្រូវការទាំងនេះមិនចាំបាច់ទេ។
អ្នកជំងឺដែលគួរធ្វើ MDCT មាន៖
 
. អ្នកជំងឺដែលមានកត្តាប្រឈមជាមួយជំងឺបេះដូងដូចតទៅនេះ
  • លើសជាតិខ្លាញ់នៅក្នុងឈាម
  • ជំងឺទឹកនោមផ្អែម
  • ជំងឺលើសសម្ពាធឈាម
  • អ្នកជក់បារីច្រើន
  • អ្នកដែលមានប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង
. អ្នកជំងឺដែលសង្ស័យថាមានជំងឺបេះដូង
  • មានឈឺទ្រូង
  • ការវាស់ចង្វាក់បេះដូង(ECG)  ឬការធ្វើតេស្តដើរលើខ្សៃពាន(EST) ដែលមិនអាចរកឃើញយ៉ាងជាក់ច្បាស់នូវភាពមិនធម្មតា។
៣. អ្នកជំងឺដែលត្រូវបានកំពុងព្យាបាលជំងឺសរសៃឈាមបេះដូងដោយការវះកាត់ដាក់បាល់លូន (PTCA) ឬការធ្វើអន្តគមន៍ពង្រីកសរសៃឈាមបេះដូងតាមរយៈការចាក់សសៃឈាមក្រោមស្បែក(PCI) ឬការវះកាត់តសរសៃឈាមបេះដូង និងត្រូវការជួបពិគ្រោះសម្រាប់ការព្យាបាលបន្ថែមទៀត។
ការរៀបចំគឺស្រដៀងគ្នាទៅនឹងការធ្វើ CT ស្កែននៃផ្នែកផ្សេងទៀតនៃរាងកាយដែរ។ អ្នកេជំងឺមិនគួរញាំអ្វីទាំងអស់ដោយយ៉ាងហោចណាស់៤ម៉ោងមុនពេលពិនិត្យ ដោយលើកលែងតែការញាំទឹកតែប៉ុណ្ណោះ។ តែទោះយ៉ាងណាក៏ដោយ នៅមុនពេលធ្វើទម្រង់ការ អ្នកជំងឺមិនគួរពិសារទឹកតែ កាហ្វេ និងភេសជ្ជៈដ៏ទៃទៀត ឬលេបថ្នាំដើម្បីជំរុញចង្វាក់បេះដូងឡើយ។  
នៅពេលដែលអ្នកជំងឺត្រូវបានដាក់ឲ្យប៉ះពាល់ទៅនឹងកាំរស្មីអ៊ិចអំឡុងពេលពិនិត្យ​នោះ អ្នកដែលមានផ្ទៃពោះឬ សង្ស័យថាថាមានផ្ទៃពោះគឺមិនគួរឲ្យទទួលការពិនិត្យតាមវីធីនេះទេ។
ការចាក់ថ្នាំព៌ណចូលក្នុងសរសៃឈាមវ៉ែនគឺត្រូវធ្វើសម្រាប់ការពិនិត្យដោយ MDCT។​  ដូច្នេះ អ្នកជំងឺដែលមានជំងឺ ឬមានរោគសញ្ញាដូចខាងក្រោមមិនត្រូវបានណែនាំឲ្យធ្វើតេស្តនេះទេ ដោយសារពួកគេអាចមានប្រតិកម្មយ៉ាងធ្ងន់ធ្ងរជាមួយថ្នាំព៌ណ ឬធ្វើអោយខ្សោយតំរងនោមស្រួចស្រាល់។
១. ជំងឺហឺតធ្ងន់ធ្ងរ
២. មានជំងឺតំរងនោមដែលមានក្រអាទីនីនឡើងខ្ពស់​ ឬខ្សោយតំរងនោមរ៉ាំរ៉ៃ
៣. មានប្រវត្តិមានប្រតិកម្មជាមួយអាហារសមុទ្រ ឬ ថ្នាំព៌ណពីការពិនិត្យដោយកាំរស្មីអ៊ិច
តែទោះជាយ៉ាងណាក៏ដោយ បើសិនអ្នកជំងឺដែលមានជំងឺឬមានប្រវត្តិជំងឺដូចខាងលើ​​ដែលត្រូវការព្យាបាលដោយវីធីសាស្ត្រនេះ អ្នកជំងឺតម្រូវឲ្យមានការផ្តល់ព័ត៌មានទៅបុគ្គលិកពេទ្យជា  មុន។  
១. ផលប៉ះពាល់ពីថ្នាំព៌ណអាចកើតមានឡើងចំពោះអ្នកជំងឺមួយចំនួនដូចជា កន្ទួល មានចំនុចផ្តូចៗនៅលើស្បែក ហើមឬរោគសញ្ញាផ្លូវ ដង្ហើម។ ទោះជាយ៉ាងណា ឱកាសកើតមានរោគសញ្ញាទាំងនោះកើតមានតិចតួចណាស់។

២. បរិមាណនៃវិត្យុសកម្ម៖ បរិមាណត្រឹមត្រូវនិងមានសុវត្ថិភាពបំផុតរបស់វិទ្យុសកម្មកាំរស្មីអ៊ិចត្រូវបានប្រើបា្រស់ដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺម្នាក់ៗ។ បរិមាណដែលបានមកពីការពិនិត្យនេះគឺស្ថិតនៅចន្លោះពី ៦-១៣ mSv គឺស្រដៀងទៅនឹងបរិមាណកាំរស្មីធម្មជាតិដែលយើងប្រឈមជាមួយក្នុងរយ:ពេលជាង២ឬ៣ឆ្នាំ។
១. សូមផឹកទឹកឱ្យបានច្រើនដើម្បីឲ្យថ្នាំព៌ណបានយកចញពីរាងកាយតាមរយៈទឹកនោម។
២. អ្នកជំងឺអាចមានប្រតិកម្មដូចជា ស្នាមកន្ទួល  ឬមានចំនុចផ្តូចៗនៅលើស្បែកអាចកើតមានឡើងបន្ទាប់ពីការចាក់ថ្នាំព៌ណ។ ទោះជាយ៉ាងណាឱកាស កើតមានរោគសញ្ញាទាំងនោះកើតមានតិចតួចណាស់។ បើសិនរោគសញ្ញាទាំងនោះកើតមាន ត្រូវទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។  
Last modify: មេសា 23, 2024

Related conditions

Doctors Related

Related Centers

វិទ្យាស្ថានបេះដូង

Learn more

Related Packages

Rating score 8.73 of 10, based on 30 vote(s)

Related Health Blogs