bih.button.backtotop.text

ការថតសរសៃឈាមបេះដូង

Coronary Angiogram is a diagnostic procedure of which the status of coronary arteries (arteries that give blood supply to the heart) is defined.

តើការថតសរសៃឈាមបេះដូងគឺជាអ្វីទៅ?
ការថតសរសៃឈាមបេះដូង គឺជាទម្រង់ការរោគវិនិច្ឆ័យមួយដែលគេធ្វើឡើងដើម្បីកំណត់ពីស្ថានភាពរបស់សរសៃអាក់ទែរបេះដូង (សរសៃអាក់ទែរដែលផ្តល់ការផ្គត់ផ្គង់ឈាមទៅកាន់បេះដូង)។
ទម្រង់ការនេះត្រូវបានអនុវត្តតាមរយៈក្រលៀន ឬកដៃ ឬផ្នែកខាងមុខនៃកែងដៃ។ គេនិយមអនុវត្ត​ទម្រង់ការនេះនៅផ្នែកខាងស្ដាំជាងខាងឆ្វេង។ ទម្រង់ការនេះត្រូវបានគេធ្វើឡើងដោយការប្រើថ្នាំស្ពឹក​ត្រង់កន្លែងវះកាត់។ ក្នុងអំឡុងពេលអនុវត្តទម្រង់ការនេះ គ្រូពេទ្យធ្វើការវះកាត់ដាក់បំពង់កាតេទែរតូចមួយនៅត្រង់ឫសសរសៃអាអ័ក (សរសៃឈាមធំ)។ ថ្នាំពណ៌ (Contrast agent) ត្រូវបានគេចាក់ចូលទៅក្នុងសរសៃឈាមបេះដូងដោយផ្ទាល់។ រូបភាពត្រូវបានគេថតយកក្នុងអំឡុងពេលចាក់ថ្នាំពណ៌នេះ។ ពុំមានការឈឺចាប់ក្នុងអំឡុងពេលអនុវត្តទម្រង់ការនេះទេ។
មានហានិភ័យសក្តានុពល ឬផលវិបាកមួយចំនួនដែលកម្រកើតឡើងណាស់រួមមាន ៖
  • ជំងឺដាច់សរសៃឈាមខួរក្បាល (០.២%)
  • ការស្លាប់ (០.១%) ជាធម្មតាកើតឡើងចំពោះអ្នកជំងឺដែលស្ថានភាពធ្ងន់ធ្ងខ្លាំង។
  • ការហូរឈាមនៅកន្លែងចាក់ (តិចជាង ២%) ជាធម្មតាត្រូវបានគ្រប់គ្រងយ៉ាងងាយ។
ការថតស្កែនសសៃបេះដូង (CT angiogram) ដោយប្រើប្រាស់បច្ចេកទេសស្លាយជាច្រើន (multislice technique) អាចជាជម្រើសមួយផងដែរ។
អ្នកជំងឺដែលមាន ៖
  • បណ្តុំរោគសញ្ញាជំងឺសរសៃឈាមបេះដូងស្រួចស្រាល់ (acute coronary syndrome) (ទើបចាប់ផ្តើមឈឺចុកចាប់ក្នុងទ្រូងភ្លាមៗ ឈឺទ្រូងដោយគ្មានលំនឹង គាំងបេះដូង ។ល។)
  • ជំងឺប្រឹសបេះដូងធ្ងន់ធ្ងរ
  • ជំងឺសាច់ដុំបេះដូងដែលគេដឹងថាចាំបាច់ត្រូវធ្វើឲ្យប្រាកដថាមិនមែនជាជំងឺសរសៃឈាមបេះដូង
  • អ្នកជំងឺរស់រានមានជីវិតពីការស្លាប់ភ្លាមៗ
Last modify: មេសា 23, 2024

Related conditions

Doctors Related

Related Centers

វិទ្យាស្ថានបេះដូង

Learn more

Related Packages

Rating score 9.06 of 10, based on 32 vote(s)

Related Health Blogs